Category: ព័ត៌មានជាតិ

  • ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា

    ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា

    ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា រាជធានី-ខេត្តចំនួន៦ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុនៅកម្ពុជា មានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់។ មូលហេតុដោយមានឥទ្ធិពលកើតឡើង៤ ស្របគ្នានោះរួមមាន ជ្រលងសម្ពាធទាបឥណ្ឌា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ។ក្រសួងបានបញ្ជាក់ថា ខ្យល់សមុទ្រ Breeze នឹងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម៖ ទី១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទី២៖ បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញ៖…

  • សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ឧបត្ថម្ភអំណោយជាបន្លែ៥០០គីឡូក្រាម ជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម

    សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ឧបត្ថម្ភអំណោយជាបន្លែ៥០០គីឡូក្រាម ជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម

    ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក គង់ ប្ញទ្ធី ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្លែ ចំនួន៥០០គីឡូក្រាម ជូនដល់និស្សិតកំពុងសិក្សានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលរងការប៉ះពាល់ពីការរីករាលដាលកូវីត១៩។ ដោយទឹកមុខត្រេកអរ សប្បាយរីករាយ និស្សិតទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជូនពរដល់ លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ សូមបរវៀសជៀសឆ្ងាយពីជំងឺកូវីត១៩ដ៏កាចសាហាវមួយនេះ នឹងជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

  • ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៤០,៩៨៨នាក់ និងលើកទី២ចំនួន ២,៦៤៧,៨៨២នាក់

    ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៤០,៩៨៨នាក់ និងលើកទី២ចំនួន ២,៦៤៧,៨៨២នាក់

    ភ្នំពេញ ៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៤០,៩៨៨នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៦៤៧,៨៨២នាក់ ៕

  • ក្រសួងប្រៃសណីយ៍បញ្ជាក់ពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង

    ក្រសួងប្រៃសណីយ៍បញ្ជាក់ពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង

    រាជធានីភ្នំពេញ៖ ក្រសួងរប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី ០៣ ខែ កញ្ញា បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Online)។ក្រសួងប្រៃសណីយ៍បានបញ្ជាក់ជូនដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងប្រជែង ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២១ ឱ្យបានជ្រាបថា ដើម្បី ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងនឹងរៀបចំការប្រឡងតាមប្រព័ន្ធអនឡាញ (Online) ដែល នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ដូចខាងក្រោម៖ ការប្រឡងសាកល្បងនៅថ្ងៃសៅរ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១។ដោយឡែកការប្រឡងក្របខណ្ឌសម័យប្រឡង នៅថ្ងៃ សៅរ៍ ទី ២៥ ខែកញ្ញា ឆ្នាំ ២០២១៕ដោយ៖ម៉ាដេប៉ូ

  • មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថា ជំងឺដុំពកលើស្បែកសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន

    មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថា ជំងឺដុំពកលើស្បែកសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន

    លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ថា ជារៀងរាល់ឆ្នាំសត្វពាហន:តែងតែកើតមានជំងឺសារទឹក បូសខ្យល់ជាធម្មតា តែសម្រាប់ឆ្នាំនេះ យើងទើបតែជួបប្រទះជំងឺដុំពកលើស្បែកសត្វគោ-ក្របី ដែលវាជំងឹថ្មី សម្រាប់យើង ទើបមានវត្តមាននៅកម្ពុជា នាចុងខែឧសភាឆ្នាំ២០២១នេះ បណ្តាលឱ្យឆ្លងជាលក្ខណ:រប៉េះរប៉ោះទៅលើសត្វពាហន: តាមបណ្តាភូមិមួយចំនួន ក្នុងខេត្តសៀមរាប ខណ:ដែលជំងឺនេះកើតមានតាំងពីឆ្នាំ១៩២៩នៅសហគមន៍អឺរ៉ុប និងតំបន់អាហ្វ្រិក ។ លោក ព្រំ វិច បានឲ្យដឹងទៀតថា ជំងឺដុំពកនេះ បើយើងឃើញវាពិតជាគួរឱ្យខ្លាចមែន ប៉ុន្តែតាមពិតជំងឺនេះ វាឆ្លងតែអម្បូរសត្វដូចគ្នា ហើយក៏មិនមានឆ្លងទៅមនុស្ស ឬសត្វប្រភេទផ្សេងៗនោះឡើយ។ ហើយក៏វាអាចព្យាបាលបានជាសះស្បើយ ប្រសិនម្ចាស់សត្វមើលថែទាំវាបានល្អនោះ ដែលវិធី នៃការព្យាបាល គឺការពារ ទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ។ ករណីសត្វក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈPracetamole អាចប្រើពពួក Dexametasone , Amoxiciline , Chlorazone, Bactrim ករណីមានដំបៅប្រើថ្នាំខៀវ(Methylen blu) និង Negazun…

  • លទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ

    លទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ

    ស្ថិតិនេះធ្វើឡើងនៅក្នុងអាហារដ្ឋានត្មាតសំខាន់ៗចំនួន ០៤ កន្លែងនៅតំបន់ការពារធម្មជាតិ កម្ពុជាគឺ៖ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។គួរបញ្ជាក់ដែរថា សត្វត្មាតទាំងបីប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការ IUCN។ជាមួយ លទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើងឃើញថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរមានការកើនឡើងនូវចំនួនសត្វត្មាតគួរឱ្យកត់សម្គាល់។ អ្នកវិទ្យាសាស្រ្តនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានសម្តែងការអបអរសាទរចំពោះសញ្ញាណវិជ្ជមាននៃស្ថានភាពសត្វត្មាតទាំងបីប្រភេទ ខណៈ ដែលពិភពលោកតែងប្រារព្ធទិវាអន្តរជាតិនៃការយល់ដឹងអំពីសត្វត្មាតនៅសប្តាហ៍ទី១ នៃខែកញ្ញាជារៀងរាល់ឆ្នាំ។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។ឯកឧត្តមមានប្រសាសន៍ថា៖«ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។ជាលទ្ធផលនៃការស្រាវជ្រាវនេះដែរ អ្នកវិទ្យាសាស្ត្រក៏បានកត់ត្រាទុកជាពិសេស នូវការវិលត្រលប់របស់សត្វត្មាតត្នោត និងត្មាតផេះ មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ក្រោយអវត្តមានពីទីនោះអស់រយៈពេលជាង ៥ឆ្នាំ។ ទន្ទឹមនឹងនេះដែរ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គបានបង្ហាញថា ចំនួនសត្វត្មាតសរុបទាំងបីប្រភេទបញ្ចូលគ្នាបានកើនឡើងទ្វេដងសម្រាប់តំបន់នេះ ពោលគឺពីចំនួន ២០ក្បាល ដល់ចំនួន ៤១ក្បាលសម្រាប់រយៈពេលពីរខែចុងក្រោយ គឺចន្លោះចុងខែមិថុនា ដល់ ចុងខែសីហា ឆ្នាំ២០២១ នេះ។លោក…

  • ក្រុមអធិការកិច្ចក្រសួងការពារជាតិចុះស្រាវជ្រាវវិវាទការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ព្រោះឮថា មានមន្ត្រីកងរាជអាវុធហត្ថបាននៅពីក្រោយខ្នងក្នុងរឿងនេះ នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ

    ក្រុមអធិការកិច្ចក្រសួងការពារជាតិចុះស្រាវជ្រាវវិវាទការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ព្រោះឮថា មានមន្ត្រីកងរាជអាវុធហត្ថបាននៅពីក្រោយខ្នងក្នុងរឿងនេះ នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ

    ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីផ្ទុះបាតុភាពទំនាស់រវាងប្រជាពលរដ្ឋប្រើប្រាស់ទឹក នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ជាមួយលោក ស្រី អ៊ូ ប៉ែន ដែលអះអាងថា ជាសហគមន៍ផ្គត់ទឹក មានប្ដីជាមន្ត្រីកងរាជអាវុធហត្ថធ្វើផ្ទៃប្រទេស បានគាបសង្កត់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងការប្រើប្រាស់ទឹករួចមក នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះគេឃើញ អគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានចុះមកពិនិត្យស្រាវជ្រាវនិងដោះស្រាយតាម អនុសាសន៍ របស់សម្ដេច ពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមសំណូមពរ របស់ប្រជាពលរដ្ឋព្រោះតែមានការពាក់ព័ន្ធដល់មន្ត្រីប្រដាប់អាវុធ ។ នៅក្នុងកិច្ចឆ្លើយបំភ្លឺ ជម្រាបជូនក្រុមអធិការកិច្ច ក្រសួងការពារជាតិ លោក នុប ហូយ មេភូមិកងមាស បានបញ្ជាក់ថា លោកទើបតែធ្វើជាមេភូមិកងមាសនៅឆ្នាំ២០១៩បើគិតមកដល់ពេលនេះមានរយៈពេល២ ឆ្នាំហើយ ។ លោកមិនដែលដឹងថា មានសហគមន៍កសិករប្រើប្រាស់ទឹកភូមិកងមាស នោះទេ ប៉ុន្តែពេលពេលលោកឡើងជាមេភូមិលោកបានឃើញលោកស្រី អ៊ូ ប៉ែន ជាអ្នកកាន់កាប់ស្ថានីយ៍បូមទឹក និងប្រឡាយមេ សម្រាប់បូមទឹកចេញពីបឹងដាក់ប្រឡាយ មេ សម្រាប់ឱ្យយប្រជាពលរដ្ឋប្រើប្រាស់ ដោតគិតប្រាក់ពីពួកគាត់ ក្នុង១ហិតា…

  • ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានអន្តរាគមន៍ជួយសម្រួលបញ្ជូនពលករខ្មែរចំនួន០៧នាក់ដែលបានមកពីខេត្តនានានៃប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ

    ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានអន្តរាគមន៍ជួយសម្រួលបញ្ជូនពលករខ្មែរចំនួន០៧នាក់ដែលបានមកពីខេត្តនានានៃប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ

    នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានអន្តរាគមន៍ជួយសម្រួលបញ្ជូនពលករខ្មែរចំនួន០៧នាក់ដែលបានមកពីខេត្តនានានៃប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។នៅថ្ងៃទី ០៣ កញ្ញា ២០២១ នេះដែរក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃបានសហការជាមួយលោកអភិបាលស្រុកប៉ាកណាម អាជ្ញាធរពាក់ព័ន្ធថៃ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ៦៦គ្រួសារ ដែលកំពុងស្នាក់នៅ និងធ្វើការស្រុកប៉ាកណាម ខេត្តចន្ទថាក់បុរី ដោយបាននាំយកនូវស្បៀងអាហារមានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់គ្រៀម មើមឆៃថៅ ផ្លែននោង ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ថ្នាំពេទ្យសំរាប់កុមារ ទឹកអាកុលលាងដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់ចែកជូនដើម្បីជួយសំរាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩។ បន្ថែមពីនេះ ដើម្បីសុវត្ថិភាពសុខភាពបងប្អូនពលករខាងលើ ក្រុមការងារបានក្រើនរំលឹក អោយពួកគាត់មានការយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំក្នុងតំណាក់កាលបរិបទជម្ងឺកូវីដនេះ ជាពិសេសអំពីវិធានការ ៣កុំ និង ៣ការពារ។ដោយ/សួង ពិសិដ្ឋ

  • អភិបាលខេត្តបាត់ដំបង កោតសរសើរមេភូមិ ក្នុងឃុំចំនួន០៣របស់ស្រុកបវេលដែលបានចុះភ្ជាប់ជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-19 ក្នុងមូលដ្ឋានខ្លួន

    អភិបាលខេត្តបាត់ដំបង កោតសរសើរមេភូមិ ក្នុងឃុំចំនួន០៣របស់ស្រុកបវេលដែលបានចុះភ្ជាប់ជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-19 ក្នុងមូលដ្ឋានខ្លួន

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងកោតសរសើរពីការយកចិត្តទុកដាក់របស់អាជ្ញាធរនៃរដ្ឋបាលនៅក្នុងមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងស្រុកបវេល ជាពិសេសអស់លោក លោកស្រីជាមេភូមិៗ ក្នុងឃុំមួយចំនួន របស់ស្រុកមួយនេះ គឺ៖ឃុំអំពិលប្រាំដើម ព្រៃខ្ពស់ និងឃុំល្វា ដែលបានខិតខំជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមកចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ តាមគោលការណ៍ស្ម័គ្រចិត្តនៅតាមបណ្តាមណ្ឌលចាក់វ៉ាក់សាំងដែលរៀបចំដោយរដ្ឋបាលខេត្ត-ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យស្រុកប្រតិបត្តិ ក្នុងមូលដ្ឋានផ្ទាល់ ដោយមានកិច្ចសហការចូលរួមក្នុងការចុះប្រតិបត្តិការពីកងកម្លាំងទាំង៣ប្រភេទ ដើម្បីជំរុញ និងពន្លឿនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទីនោះ និងពីការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២-១៧ឆ្នាំទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទៀតផង។         ការថ្លែងកោតសរសើរបែបនេះ ក្នុងខណៈដែលឯកឧត្តមអភិបាលខេត្ត បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីស្ថានភាពនៃដំណើរការក្នុងការចាក់វ៉ាក់និងក្តាប់នូវសំណូមពរពីបញ្ហាប្រឈមមួយចំនួន ដែលទាក់ទិននិងការផ្តល់និងការចាក់វ៉ាក់សាំងនៅតាមមណ្ឌលទាំងនោះ ជាពិសេស នៅមណ្ឌលចាក់វ៉ាក់សាំង០២កន្លែង ស្ថិតនៅក្នុងវត្តអំពិលប្រាំដើម ក្នុងឃុំអំពិលប្រាំដើមនិងនៅក្នុងវត្តល្វា ក្នុងឃុំល្វា នៃ ស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៣ខែកញ្ញា២០២១នេះ។         ឯកឧត្តម ងួន រតនៈ បានថ្លែងបន្ថែមទៀតថាការយកចិត្តទុកដាក់ពីលោកមេភូមិបែបនេះគឺជាការជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្លួនបានមកទទូលបាន នូវ ការចាក់វ៉ាក់សាំង ការពារកូវីដ-19 បានគ្រប់ៗគ្នា បើទោះបី ជាបងប្អូនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងក៏លោកមេភូមិគាត់ក្តាប់បានពីចំនួនប្រជាជនដែលបានចាក់និងមិនទាន់ចាក់។ ដែលនេះគឺជាបទពិសោធន៍និងជាគំរូល្អមួយ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានដទៃទៀត យកគំរូការងារបែបនេះ ទៅអនុវត្តតាម ក្នុងការពន្លឿន និងធ្វើការកៀងគរឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលមិនទាន់បានចាក់ឲ្យមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាបានសម្រេចការងាររាប់មិនអស់ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស

    ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាបានសម្រេចការងាររាប់មិនអស់ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស

    ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុជនកម្ពុជាបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិលើវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើន ហើយទោះមិនបានល្អឥតខ្ចោះ ប៉ុន្តែ CPP ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាកន្លងមកនាពេលបច្ចុប្បន្ននិងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់