Category: ព័ត៌មានជាតិ

  • ឱកាសពិសេសទទួលបានអាហារូបករណ៍ជំនាញវិជ្ជាជីវៈវគ្គខ្លី

    ឱកាសពិសេសទទួលបានអាហារូបករណ៍ជំនាញវិជ្ជាជីវៈវគ្គខ្លី

    ដើម្បីចូលរួមចំណែកស្ដារស្ថានភាពសេដ្ឋកិច្ចសង្គម និងកសាងសង្គមជាតិពោរពេញដោយពលរដ្ឋជំនាញបន្ទាប់ពីវិបត្តិកូវីដ-១៩ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសងការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អាហារូបករណ៍ចំនួន៣១មុខជំនាញជូនដល់ពលរដ្ឋ ជាពិសេសយុវជន។

  • បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ នៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង មានការឡើងថ្លៃបន្តិចហើយ ខណៈដែលជំងឺកូវីដ-១៩ មានការថយចុះ

    បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ នៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង មានការឡើងថ្លៃបន្តិចហើយ ខណៈដែលជំងឺកូវីដ-១៩ មានការថយចុះ

    ព្រៃវែង ៖ សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង ស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ជាតំបន់មួយមានសក្កដានុពល ក្នុងការដាំដុះបន្លែសុវត្ថិភាព និងបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ក៏ដូចជាក្នុងខេត្តព្រៃវែង ហើយក៏បានបន្តចែកចាយនៅតាមបណ្ដាលខេត្តមួយចំនួន ហើយបន្លែទាំងអស់នេះបាននិងកំពុង មានតម្លៃថ្លៃបន្តិច ខណៈជំងឺកូវីដ-១៩ មានការថយចុះ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ។ លោកប្រធានមន្ទីរ បានលើកឡើងទៀតថា កន្លងមក មានបញ្ហាទីផ្សារបន្តិចដោយសារតែការកើនឡើងនៃជំងឺកូវីដ-១៩ ធ្វើឲ្យផ្សារមួយចំនួនត្រូវបានបិទ ហើយចំពោះការលក់ដូរក៏មានការ ផ្អាកខ្លះៗ តែទោះជាយ៉ាងណា បន្លែសុវត្ថិភាព ក៏ដូចជាបន្លែសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រពាំងស្រស់បំព្រងនេះ នៅតែដាំជាបន្តបន្ទាប់ និងបន្តចែកចាយទោះបីជាមានតម្លៃធ្លាក់ចុះបន្តិចក៏ពិតមែន ។ លោក ប្រធានមន្ទីរ បានបន្តទៀតថា ការចងក្រងជាសហគមន៍នេះគឺមានចំនួន ៦៣ គ្រួសារ ដែលដាំបន្លែចម្រុះមាន ស្ពៃ សាឡាត់ ខាត់ណា ត្រប់ ត្រសក់…

  • លោក ថោង ខុន ជំរុញឱ្យអាជ្ញាធរស្រុកបារាយណ៍ និងតាំងគោកបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង វិធានការ ៣កុំ ៣ការពារ និងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនពលរដ្ឋ

    លោក ថោង ខុន ជំរុញឱ្យអាជ្ញាធរស្រុកបារាយណ៍ និងតាំងគោកបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង វិធានការ ៣កុំ ៣ការពារ និងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនពលរដ្ឋ

    (កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានជំរុញអាជ្ញាធរនៅស្រុកទាំងពីរនេះបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពង្រឹងវិធានការ ៣-កុំ និង ៣-ការពារ និងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថែមទាំងបន្តអនុវត្តការងារបម្រើសេវាសាធារណៈ និងការងារបង្កបង្កើនផលផងដែរ។ ការជំរុញបែបនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពគណបក្សរបស់គណបក្សស្រុកទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។ នាឱកាសនោះ ប្រធាន និងអនុប្រធានគណបក្សស្រុកទាំងពីរ ក៏បានរាយការណ៍អំពីការងារចាំបាច់មួយចំនួនជូនអង្គប្រជុំ រួមទាំងវឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង និង យុទ្ធនាការ ៣កុំ ៣ ការពារ ផងដែរ។ នាឱកាសនោះ លោក ថោង ខុន បានណែនាំឱ្យគណបក្សស្រុកត្រៀមរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាជាមួយគណបក្សឃុំ និងក្រុមការងារ ឃុំ និងបញ្ជូនមកពិភាក្សានៅគណបក្សស្រុកដើម្បីសម្រេចឲ្យបានតាមពេលវេលាកំណត់។ ចំពោះការចាក់វ៉ាក់សាំង លទ្ធផលបានល្អប្រសើរហើយ គឺចាប់ពីអាយុ ១២ ឆ្នាំឡើង បានលើស ៩០% ហើយ ស្នើខិតខំបន្តទៀត ព្រមជាមួយនោះមិនត្រូវភ្លេចយុទ្ធនាការ ៣ កុំ ៣ ការពារ…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន ១០០គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  នាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន ១០០គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ  ខេត្តកែប

    កែប ៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន ១០០គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។ មានប្រសាសន៍ជួបសំណេះសំណាល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ជានិច្ចកាល សម្ដេច តែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលដែលបងប្អូនទាំងអស់កំពុងជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ដោយសារបញ្ហាជំងឺកូវីដ-១៩ សម្តេច តែងតែបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ ប្រមាណ ១០០គ្រួសារ ក្នុងស្រុកដំណាក់ចង្អើរ ដែលកំពុងជួបការលំបាកពិតប្រាកដ ដែលសុទ្ធសឹងស្ថិតក្នុងគ្រួសារក្រីក្រកម្រិត១ និងបានទទួលអំណោយ ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលអំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…

  • សម្ដេចតេជោហ៊ុនសែន ឧបត្ថម្ភពូជស្រូវនិងពូជដំណាំបន្លែបង្ការផ្សេងៗជាង៧តោនជូន អតីតយុទ្ធជនចំនួន១៤១គ្រួសារ

    សម្ដេចតេជោហ៊ុនសែន ឧបត្ថម្ភពូជស្រូវនិងពូជដំណាំបន្លែបង្ការផ្សេងៗជាង៧តោនជូន អតីតយុទ្ធជនចំនួន១៤១គ្រួសារ

    ខេត្តកំពង់ធំ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភពូជស្រូវនិងពូជដំណាំបន្លែបង្ការផ្សេងៗជាង ៧តោន ជូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ចឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ តាមរយៈ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាង ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តម សេនីយ៍ គន់ គីម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍អំពី ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងរយៈពេលជាង ៣ខែបានជួបប្រទះការលំបាកខ្វះខាត ដូចជាភ្លើងអគ្គិសនី ផ្លូវធ្វើដំណើរ និងទឹកស្អាតសម្រាប់ប្រើប្រាស់ នៅក្នុងភូមិឋានថ្មីនេះ និងខ្វះខាតពូជដំណាំបន្លែបង្កា ដើម្បីបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃ ។ ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន…

  • សម្តេចពិជ័យសេនា ទៀ បាញ់៖កងយោធពលខេមរភូមិន្ទត្រៀមរួចរាល់អស់ហើយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះទឹកជំនន់

    សម្តេចពិជ័យសេនា ទៀ បាញ់៖កងយោធពលខេមរភូមិន្ទត្រៀមរួចរាល់អស់ហើយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះទឹកជំនន់

    ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS ថាកងយោធពលខេមរភូមិន្ទបានត្រៀមរួចរាល់អស់ហើយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះទឹកជំនន់ និងបានចេញជួយប្រជាពលរដ្ឋជាបណ្តើរហើយ។

  • តំណាងសម្តេច ក្រឡាហោម ស ខេងនាំយកអំណោយជាស្បៀងនិងសម្ភារៈប្រើប្រាស់ចែកជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពនិងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន៤៣០គ្រួសារមកពីស្រុកបីក្នុងខេត្តបាត់ដំបង

    តំណាងសម្តេច ក្រឡាហោម ស ខេងនាំយកអំណោយជាស្បៀងនិងសម្ភារៈប្រើប្រាស់ចែកជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពនិងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន៤៣០គ្រួសារមកពីស្រុកបីក្នុងខេត្តបាត់ដំបង

    ប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង នៅថ្ងៃសុក្រ ទី៣ និងថ្ងៃទីសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកជំនួយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន៤៣០គ្រួសារ រស់នៅស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រុមការងារក្រឡាហោមមនុស្សធម៌ដែលបាននាំយកជំនួយសម្ដេចក្រឡហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ទៅប្រគល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នោះ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ ឯកឧត្តម ចន្ទ សុផល ឯកឧត្តម អ៊ុយ រី និងឯកឧត្តម ព្រួញ រិទ្ធថា ព្រមទាំងមានការចូលរួមពីសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។ អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី…

  • រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីការពង្វាងចរាចរណ៏លើកំណាត់ផ្លូវលេខ៣៧១ ត្រង់ទីតាំងការដា្ឋនសាងសង់ស្ថានីយ បូមទឹកបឹងទំពន់ ស្ថិតក្នុងព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីការពង្វាងចរាចរណ៏លើកំណាត់ផ្លូវលេខ៣៧១ ត្រង់ទីតាំងការដា្ឋនសាងសង់ស្ថានីយ បូមទឹកបឹងទំពន់ ស្ថិតក្នុងព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រ យានយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា ក្នុងផែនការដោះស្រាយបញ្ហាទឹកជំនន់ជន់លិចនៅតំបន់ភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌ ទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ១ម៉ែត្រ ចំនួន ០២គ្រឿង មានសមត្ថភាពបូមទឹក ៦ម៉ែត្រគូប ក្នុង ១វិនាទី ដែលដំណើរការសាងសង់នេះ ឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន ៣ខ្សែ នៅក្រោមផ្លូវលេខ៣៧១។ ដើម្បីបញ្ចប់គម្រោង សាងសង់ខាងលើឱ្យបានឆាប់រហ័ស ចាំបាច់ត្រូវធ្វើការពង្វាងចរាចរណ៍ដូចខាងក្រោម៖ ១-ការធ្វើចរាចរពីទិសផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង និងធ្វើចរាចរត្រង់តាមផ្លូវ ឆ្ពោះទៅទិសដៅស្ដាំនអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧។ ២-ការធ្វើចរាចរពីទិសផ្លូវលេខ២១៧ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ពានភូមិម័ល ត្រូវពង្វាងចរាចរលេខ២៧១តម្រាយផ្លូវលេខ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ២៧១។ ៣-ដោយសារផ្លូវពង្វាងបណ្ដោះអាសន្នសងខាងទីតាំងការដ្ឋានតូចចង្អៀត ការធ្វើចរាចរឆ្លងកាត់អនុញ្ញាតរថយន្តធុនតូច និងទោចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងការដ្ឋានតែប៉ុណ្ណោះ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា…

  • សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅឃ៉ំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍

    សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅឃ៉ំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍

    សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅឃ៉ំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាយដាលជំងឺកូវីត ១៩ ដូចជា៖១. បុគ្គលិកបម្រើការងារគ្រប់ផ្នែកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ រួចរាល់២. អនុវត្តការបាញ់អាល់កុលជាប្រចាំ៣. ការវាស់កំដៅមុនពេលភ្ញៀវចូល៤. ការចុះឈ្មោះភ្ញៀវដោយការស្កែន QR Code និងចុះក្នុងបញ្ជី៥ បំពាក់កន្លែងលាងដៃនឹងសាប៊ូនៅគ្រប់កន្លែងអង្គុយ និងបន្ទប់ទឹក៦. បាញ់ទឹកលាងកន្លែងអង្គុយ ឬបាញ់អាល់កុលជាប្រចាំ៧. រក្សាគម្លាតសុវត្ថិភាព ដោយរៀបចំកន្លែងអង្គុយដាច់ៗពីគ្នា៨ បុគ្គលិកបម្រើសេវាកម្មតែងតែពាក់ម៉ាស និងបាញ់អាកុលជាប្រចាំ៩. បិទសាររំលឹកអំពីការបង្ការជំងឺកូវីត ១៩ នៅគ្រប់កន្លែងអង្គុយ ។ សូមលោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញមកទទួលទានអាហារ និងកម្សាន្តនៅសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំដោយក្តីរីករាយ ប្រកបដោយទំនុកចិត្តខ្ពស់ 😊😊 រីករាយចុងសប្តាហ៍ !សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ នៅតែបើកដំណើរការរៀងរាល់ថ្ងៃដើម្បីទទួលភ្ញៀវកិត្តិយសទាំងអស់ ជាមួយនឹងមុខម្ហូបប្លែកៗ រសជាតិឆ្ងាញ់ អនាម័យល្អ ថែមទាំងមានបម្រើភេសជ្ជៈគ្រប់មុខផងដែរ។

  • លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននាំយកម៉ាស់ការពារប្រភេទ KN95 ស្តង់ដាចំនួន ៥,០០០ម៉ាស់ ជូនដល់មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹក

    លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននាំយកម៉ាស់ការពារប្រភេទ KN95 ស្តង់ដាចំនួន ៥,០០០ម៉ាស់ ជូនដល់មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹក

    ខេត្តព្រះសីហនុ ៖ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននាំយកម៉ាស់ការពារប្រភេទ KN95 ស្តង់ដា GB2626-2006 ចំនួន ៥,០០០ម៉ាស់ ដែលនាំចូលពីប្រទេសកាណាដា ផលិតនៅប្រទេសចិន ដែលជាអំណោយរបស់ ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ជូនដល់ លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរងមូលដ្ឋានសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ សម្រាប់ការប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ របស់មូលដ្ឋានសមុទ្រ ។សហព័ន្ធកីឡាទូកក្តោងកម្ពុជាក៏បានជម្រាបជូនលោកឧត្តមនាវីទោ គឹម សាវុធ អំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ( South East Asian Sailing Championship ) នាថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដោយមានប្រទេសចូលរួមចំនួន ៥ប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ ក្រោយពីទទួលបានការឯកភាព ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…