Category: ព័ត៌មានជាតិ

  • អភិបាលខេត្តបាត់ដំបង កោតសរសើរមេភូមិ ក្នុងឃុំ មួយចំនួនរបស់​ស្រុក​បវេល ដែលបាន​ចុះជាប់ជាមួយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត​មកទទួលការចាក់វ៉ាក់​សាំងការពារកូវីដ-19 ក្នុងមូលដ្ឋានខ្លួន​(មានវីដេអូ)

    អភិបាលខេត្តបាត់ដំបង កោតសរសើរមេភូមិ ក្នុងឃុំ មួយចំនួនរបស់​ស្រុក​បវេល ដែលបាន​ចុះជាប់ជាមួយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត​មកទទួលការចាក់វ៉ាក់​សាំងការពារកូវីដ-19 ក្នុងមូលដ្ឋានខ្លួន​(មានវីដេអូ)
  • ឯកឧត្ដម សុខ ប្រសិទ្ធិ បានជំរុញអោយមន្រ្តីក្នុងមូលដ្ឋាន គ្រប់​លំ​ដាប់​​ថ្នាក់ បំរើប្រជាពលរដ្ឋ អោយបានល្អ តបតាម​អនុសាសន៍ដ៍ខ្ពង់​ខ្ពស់​របស់​សម្តេចតេជោហ៊ុនសែន (មានវីដេអូ)

    ឯកឧត្ដម សុខ ប្រសិទ្ធិ បានជំរុញអោយមន្រ្តីក្នុងមូលដ្ឋាន គ្រប់​លំ​ដាប់​​ថ្នាក់ បំរើប្រជាពលរដ្ឋ អោយបានល្អ តបតាម​អនុសាសន៍ដ៍ខ្ពង់​ខ្ពស់​របស់​សម្តេចតេជោហ៊ុនសែន (មានវីដេអូ)
  • អាជ្ញាធរស្រុកប្រាសាទបាគង សហការជាមួយមន្ទីរសុខាភិបាល​ខេត្ត សៀមរាប ចុះត្រួតពិនិត្យទីតាំងផ្សារម៉ាក្រូ បន្ទាប់ពីរកឃើញមាន វិជ្ជមានកូវីដ១៩ លើបុគ្គលិកផ្សារចំនួន១៦នាក់

    អាជ្ញាធរស្រុកប្រាសាទបាគង សហការជាមួយមន្ទីរសុខាភិបាល​ខេត្ត សៀមរាប ចុះត្រួតពិនិត្យទីតាំងផ្សារម៉ាក្រូ  បន្ទាប់ពីរកឃើញមាន វិជ្ជមានកូវីដ១៩ លើបុគ្គលិកផ្សារចំនួន១៦នាក់

    គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានសហការណ៍ ជាមួយក្រុមការងារស្រាវជ្រាវ នៃមន្ទីរសុខាភិបាលខេត្ត  បានចុះពិនិត្យស្ថានភាពផ្សារម៉ាក្រូ ដែលមានទីតាំងស្ថិតនៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប  ដោយបានយកសំណាកពីបុគ្គលិកនៅផ្សារម៉ាក្រូ ចំនួន២៤២នាក់ ស្រី១២៦ នាក់ ។ ក្នុងការធ្វើតេស្ត៍រហ័ស បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ ស្រី១៣នាក់ និងបានបញ្ជូនយកទៅមណ្ឌលធ្វើការព្យាបាល  តែចំពោះផ្សារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មិនបានបិទទីតាំងនោះឡើយ និងបានអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មបម្រើជូនអតិថិជនជាធម្មតា ក្រោយពីក្រុមគ្រូពេទ្យធ្វើការចុះពិនិត្យ ពីសុវត្ថិភាពក្នុងផ្សារ ។ លោក សូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើការជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់បានចេញចូលទីតាំងផ្សារខាងលើ ក្នុងរយះពេល៧ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើច័ត្តាឡីស័កខ្លួនឯងរយះពេល១៤ថ្ងៃ ហើយក្នុងករណីមាន ចេញរោគសញ្ញាដូចជាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម សុំធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន និងក្រុមការងារតាមភូមិឃុំ ដើម្បីទៅយកសំណាក ធ្វើតេស្ត៍ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ។  ក្នុងឱកាសនោះលោកអភិបាលស្រុក ក៏បានធ្វើការណែនាំដល់ ប្រធានគ្រប់គ្រងផ្សារ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យសុខភាព សុវត្ថិភាពរបស់បុគ្គលិកខ្លួន…

  • ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយជនបង្គោលទទួលផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមតាមបណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត និងក្រៅ ប្រទេសតាមរយ:ប្រព័ន្ធវីដេអូ (Zoom Meeting)

    ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយជនបង្គោលទទួលផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមតាមបណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត និងក្រៅ ប្រទេសតាមរយ:ប្រព័ន្ធវីដេអូ (Zoom Meeting)

    នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយជនបង្គោលទទួលផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមតាមបណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត និងក្រៅប្រទេស តាមប្រព័ន្ធវីដេអូ ZOOM Meeting ដោយមានចូលរួមពីជនបង្គោលសរុបចំនួន ២៩៦រូប។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការពិនិត្យសមាសភាព តួនាទីភារកិច្ច និងរចនា សម្ព័ន្ធរបស់ផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមតាមបណ្តាក្រសួងស្ថាប័ន រាជធា-នីខេត្ត និងក្រៅប្រទេស និងបង្កើតបណ្តាញទំនាក់ទំនងរវាងក្រសួងស្ថាប័ន រាជធានី-ខេត្ត និងក្រៅ ប្រទេសជាមួយយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការផ្សាយព័ត៌មានទាក់ទងនឹងសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងយុវជនគណបក្សឲ្យកាន់តែមានវិសាលភាពទូលំទូលាយ និងមានប្រសិទ្ធខ្ពស់។

  • អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យស្ថានភាពទឹក នៅអាងម្កាក់ទំនប់ទ្វារទឹកធារាសាស្រ្តក្នុងស្រុកជីក្រែង

    អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យស្ថានភាពទឹក នៅអាងម្កាក់ទំនប់ទ្វារទឹកធារាសាស្រ្តក្នុងស្រុកជីក្រែង

    នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និង អាជ្ញាធរស្រុកជីក្រែង បានចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ដែលស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង រួមទាំងស្ថានភាពដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញតំបន់នោះផងដែរ ។ លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តសៀមរាប បានបង្ហាញថា អាងទឹកទំនប់ម្កាក់នេះ អាចស្តុកទឹកបានប្រមាណជា ២០លានម៉ែត្រត្រីគុណ មានវិសាលភាពគ្របដណ្តប់លើភូមិសាស្រ្តឃុំចំនួន៩ ក្នុងចំណោមឃុំទាំង១២របស់ស្រុកជីក្រែង និង មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ២៥.០០០ហិកតា ។ លោក នួន គ្រឹះស្នា បានបញ្ជាក់ទៀតថា ឆ្នាំនេះប្រជាកសិករ បានធ្វើការងារបង្កបង្កើនផលស្រូវប្រាំងជាង ១ម៉ឺនហិកតា និងធ្វើស្រែវស្សាជាង៣ម៉ឺនហិកតា ដូច្នេះទំហំផ្ទៃដីនេះ វាលើសពីសមត្ថភាពចែកចាយទឹករបស់អាងម្កាក់ ហើយព្រមទាំងមានជួបប្រទះគ្រោះរាំងស្ងួតបន្ថែមទៀតនោះ ទើបបណ្ដាលឲ្យមានផលប៉ះពាល់ស្រូវកណ្តាល-ស្រូវធ្ងន់ និងការខូចខាតផលស្រូវស្រាលត្រូវបានកើតឡើង ប៉ុន្តែនៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មានភ្លៀងធ្លាក់បណ្ដើរៗហើយនោះ ធ្វើឲ្យកម្ពស់ទឹកអាងម្កាក់ បានឡើងលើកូដបាតទ្វារទឹកប្រមាណ…

  • ថ្នាក់ដឹកនាំកងពលតូចលេខ៨ នាំយកអំណោយសប្បុរសធម៌ ឧបត្ថម្ភដល់អាជ្ញាធរស្រុកចំនួនពីរ ក្នុងខេត្តឧត្តមានជ័យ

    ថ្នាក់ដឹកនាំកងពលតូចលេខ៨ នាំយកអំណោយសប្បុរសធម៌ ឧបត្ថម្ភដល់អាជ្ញាធរស្រុកចំនួនពីរ ក្នុងខេត្តឧត្តមានជ័យ

    ព្រះវិហារ ៖ អំណោយសប្បុរសធម៌ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នាំយកទៅជួយឧបត្ថម្ភដល់អាជ្ញាធរស្រុកចំនួនពីរ ក្នុងខេត្តឧត្តមានជ័យ ។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ និងលោកមេបញ្ជាការ លោកមេបញ្ជាការរង នៃវរសេនាតូចទាំងប្រាំចំណុះឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ទាំងមូល។ ថ្លែងនៅក្នុងឱកាសផ្តល់អំណោយសប្បុរសធម៌ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន សូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយ ពលទាហាន ទាំងអស់ ទាំងនៅក្នុងទីបញ្ជាការ ក៏ដូចជានៅតាមបណ្តាវរសេនាតូចទាំងប្រាំចំណុះ ដែលបានលះបង់ នូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគ ចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងខេត្តឧត្តមានជ័យ ។ លោកមេបញ្ជាការ បានថ្លែងទៀតថា ការចូលរួមបរិច្ចាគថវិកា ព្រមជាមួយនឹងគ្រឿងឧបភោគបរិភោគ របស់សប្បុរសធម៌ បានបង្ហាញឲ្យឃើញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩…

  • សារាចរណែនាំ ស្តីពី ការអនុវត្តប្រកាសលេខ ០៨៤ ប្រក. ចុះថ្ងទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពី « ការធ្វើបច្ចុប្បន្នភាពវិធានសុវត្តិភាពទេសចរណ៍សម្រាប់អាជីវកម្មសណ្ឋាគារ សេវាកម្មស្នាក់នៅទេសចរណ៍»

    សារាចរណែនាំ ស្តីពី ការអនុវត្តប្រកាសលេខ ០៨៤ ប្រក. ចុះថ្ងទី៣១ ខែសីហា ឆ្នាំ២០២១  ស្តីពី « ការធ្វើបច្ចុប្បន្នភាពវិធានសុវត្តិភាពទេសចរណ៍សម្រាប់អាជីវកម្មសណ្ឋាគារ សេវាកម្មស្នាក់នៅទេសចរណ៍»
  • ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញត្រួតពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត និងស្រូវវស្សាជិត ១៦០០០ហិតា អាចនឹងរួចផុតពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

    ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញត្រួតពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត និងស្រូវវស្សាជិត ១៦០០០ហិតា អាចនឹងរួចផុតពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

    សៀមរាប ៖ នៅក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត នៅក្នុងឃុំពង្រលើ ស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ជាមួយគ្នានោះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការងារបង្ករបង្កើនផលដំណាំស្រូវវស្សាឆ្នាំ២០២១នេះ បាន ១៨៩ ៧២០ហិតា ស្មើនឹង ៩៩.៩៩%នៃផែនការ ក៏ប៉ុន្តែនៅក្នុងអំឡុងខែសីហានេះដែរ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦ ០០០ហិតា លើ៨ស្រុកក្នុងចំណោម ១២ក្រុង-ស្រុក ស្មើនឹង៤១ឃុំ ៣២១ ភូមិ ជាង ១៤ ០០០ គ្រួសារ ។ ក្នុងនេះដែរ ស្រុកជីក្រែងទទួលរងផលពាល់ច្រើនជាងគេស្មើនឹង ៦ ៦០០ហិចតា ក្នុងនេះស្រូវស្រាលលើផ្ទៃដី ២ ៨៨០ហិតា ត្រូវទទួលរងនូវការខូចខាត ប្រជាកសិករប្រហែល ៣ ០០០គ្រួសារ រស់នៅលើ ១២ឃុំ ១៣៣ភូមិ…

  • សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បន្តផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បន្តផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់

    សៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្តផ្ដល់អំណោយសប្បុរសធម៌ដល់គ្រួសារប្រជាពលរដ្ឋ ដែលទើបសម្រាលបានកូនភ្លោះបីនាក់ ។ អំណោយដ៏ថ្លៃថ្លានោះត្រូវបានឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ បាននាំយកទៅប្រគល់ជូនដល់លំនៅឋានកូនភ្លោះទាំងបី(ប្រុសទាំង៣) នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគង អញ្ជើញចូលរួមផងដែរ ។ កូនភ្លោះទាំង០៣នាក់នេះគឺ បានសំរាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទីព្រឹក នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយមានឪពុក ឈ្មោះ ចិន ទ្រា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ សុខ សៅ អាយុ ៣៣ឆ្នាំ ។ អំណោយរបស់ សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតដែលបានឧបត្ថម្ភដល់កូនភ្លោះ៣នាក់នាពេលនោះរួមមានអង្ករចំនួន៥០គីឡូក្រាម…

  • រដ្ឋបាលរាជធានីភ្នំពេញ បានជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់បឹងកប់ស្រូវ

    រដ្ឋបាលរាជធានីភ្នំពេញ បានជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់បឹងកប់ស្រូវ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការ ជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យត្រូវតែជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់បឹងកប់ស្រូវ បង្ការ ទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ខណៈភ្លៀងនៅតែបន្តធ្លាក់។ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ កញ្ញា ២០២១នេះថា ដើម្បីបង្ការ និងទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី០៤ខែកញ្ញា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យធំបង្ហូរឆ្ពោះទៅកាន់បឹងកប់ស្រូវ។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូប្រអប់ខ្នាតធំចំនួន ៣ទីតាំងឆ្លងកាត់ប្រឡាយស្របផ្លូវរថភ្លើងរួចហើយ ថ្ងៃនេះក៏កំពុងដាក់លូប្រអប់ខ្នាតធំទំហំ ៧,២ម៉ែត្រx២,៤ម៉ែត្រ កាត់ទទឹងផ្លូវឆេកូ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងត្រៀមដាក់លូខ្នាតធំ១ទីតាំងទៀតឆ្លងកាត់ផ្លូវរថភ្លើងខ្សែទិសបាត់ដំបង។ សូមជម្រាបជូនថា ក្នុងរយៈពេល ១ខែនៃដំណើរការដ្ឋាននេះ កំណាត់ផ្លូវឆេកូ នឹងត្រូវបិទចរាចរ…