-
ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ខ្លួន

-
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ដើម្បីលើកបញ្ហាមួយចំនួន នៅខេត្ដនេះ

-
ឯកឧត្តម សាយ សំអាល់ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ការ អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន

-
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះចាត់ចែងមៀនប៉ៃលិន និង បាត់ដំបងរាប់រយតោនដោយផ្ទាល់ ដើម្បីបែងចែកលក់តាមបណ្ដាខេត្តក្នុងតម្លៃ១.៩០០រៀលក្នុងមួយគីឡូក្រាម

-
កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង១១លាន នាក់ហើយ, អង្គការសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការ ដៃគូអភិវឌ្ឍន៍នានា សុទ្ធតែបានកោតសរសើរលើចំណាត់ការ លទ្ធផលសម្រេចរបស់រាជរដ្ឋាភិបាល(មានវីដេអូ)

-
រដ្ឋបាលខេត្តព្រះសីហនុ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដូស ជំរុញ ប្រភេទAstraZeneca , ខណះគ្រឹស្ថានខេត្តព្រះសីហនុ គ្រោងបើកដំណើរការសាលារៀននៅតំបន់មានហានិភ័យទាប ឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដបានថមថយ និងគ្រប់គ្រងបាន(មានវីដេអូ)

-
ស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ(មានវីដេអូ)

-
ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា ខណះសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសថា កងយោធពលខេមរភូមិន្ទត្រៀមរួចរាល់អស់ហើយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះទឹកជំនន់(មានវីដេអូ)

-
ការស្ថាបនាផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ៥ របស់ក្រុមហ៊ុន ហាន់ស៊ីញ ដូចជាមានភាពយឺតយ៉ាវ សង្ស័យអ្នកម៉ៅការគ្មានទំនួញខុសត្រូវ

(រាជធានីភ្នំពេញ ) ៖ ជាធាតុពិត ! ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញលើកំណាត់ផ្លូវជាតិលេខ២ ចេញពីព្រែកហូរ ឬរង្វង់មូលគួស្រូវទៅខេត្តតាកែវ មានចំណុចទីតាំងជាច្រើនដែលការស្ថាបនា បន្សល់ទុកនូវ អោយមានជង្ហុក ដក់ទឹក ក៏ដូចការជាការកាយដីទុកមានរយ:ពេលយូរ ប្រជាពលរដ្ឋ ពិបាកចូលផ្ទះ និងការប្រកបមុខរបរផ្សេងៗ។ ពួកគាត់ទទួលស្គាល់ពីស្ថានភាព ក្នុងកាលៈទេសៈពេលកំពុងស្ថាបនា ត្រូវការកាយដី ឈូសឆាយ ពង្រាបដី ថ្ម ខ្សាច់ ប៉ុន្តែអ្វីជាផលលំបាក ខណ:ទំហំការងារសុីពេលហួសពីគម្រោងស្ថាបនា ស្មើនឹងកង្វះគ្រឿងចក្រ ឬទម្លាប់ទុកអោយនៅមេម៉ាយ។ បច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ២ កត្តាជាក់ស្តែងស្ថាបនាយឺតយូរ ទោះខាងក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យញឹកញាប់ក៏ដោយ ក៏ក្រោយពីក្រុមការងារដកខ្លួនបន្តិច អ្នកម៉ៅការចាប់ផ្តើម ទុកការងារចោលដោយអន្លើ ។ បើតាមមន្ត្រីសាធារណការបានបញ្ជាក់ថា, ការស្ថាបនាផ្លូវជាតិលេខ២ ពីព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដល់ខេត្តតាកែវ គឺជាគម្រោងស្ថាបនាឡើងវិញដោយក្រុមហ៊ុនហាន់ស៊ីញ ហើយពីចំណុចទីរួមខេត្តកំពង់ឆ្នាំង ទៅដល់ចំណុចធ្លាម្អម ខេត្តពោធិសាត់ ក៏ជាគម្រោងក្រុមហ៊ុនហាន់ស៊ីញ។ ដូច្នេះការស្លាបនាយឺតដូចគ្នា ។ ដោយឡែកពីចំណុចធ្លាម្អម ដល់ទីរួមខេត្តពោធិសាត់ គឺក្រុមហ៊ុនអុីលសុង ស្ថាបនាយឺតដូចគ្នាដែរ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃទៀត…
-
សហគ្រាសខ្នាតតូច “កែច្នៃឡើងវិញនូវកាកសំណល់ថង់ប្លាស្ទិក” ក្នុងខេត្តបាត់ដំបង បានផលិតថង់ និង វត្ថុធាតុដើមកែច្នៃប្រើប្រាស់ឡើងវិញ បានប្រមាណពី ៤២០-៥០០តោន ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងស្រុក

សហគ្រាសខ្នាតតូច “កែច្នៃឡើងវិញនូវកាកសំណល់ថង់ប្លាស្ទិក”ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០១៧ហើយត្រូវផ្អាកដំណើរការមួយរយៈ ហើយត្រូវបានក្រសួងបរិស្ថាន ជ្រើសរើសធ្វើជាដៃគូនិងទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការយូនីឌូ(UNIDO)សហគមន៍អឺរុបផងនោះ បានជ្រើសយកសហគ្រាសសិប្បកម្មមួយនេះធ្វើជាដែគូរបស់សាលាក្រុងបាត់ដំបង ក្នុងការអនុវត្តនូវគម្រោងកាត់បន្ថយថង់ប្លាស្ទិក ក្នុងក្រុងបាត់ដំបង។ និងក្រោយពីទទួលបាននូវសម្ភារៈគ្រឿងចក្រកែច្នៃថ្មីមួយចំនួនបន្ថែមទៀត ដើម្បីបំពាក៎ដល់សហគ្រាសខ្នាតតូចមួយនេះ ឲ្យបានដំណើរការ នូវខ្សែសង្វាក់ក្នុងការផលិតថង់ និងកែច្នៃវត្ថុធាតុដើមពីកាកសំណល់ថង់ប្លាស្ទិកកប់ក្នុងដី និងរាយប៉ាយនៅតាមដងផ្លូវក្នុងទីក្រុង បានកាន់តែល្អប្រសើរទ្វេដង ជាងមុនថែមទៀត ។ នេះបើតាមការគូសបញ្ជាក់ពីលោក នាង ច័ន្ទថារ៉ា ដែលជាម្ចាស់ភាគហ៊ុនសហគ្រាស មួយនេះកាលពីពេលថ្មីៗនេះ។ លោកបានឲ្យដឹងទៀតថា៖សហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិកនេះ បានចាប៎ដំណើរការតាំងពីឆ្នាំ២០១៧រហូតមក ស្ថិតនៅផ្លូវវៀងក្រុង ក្នុងសង្កាត់វត្តគរ។ ហើយត្រូវបានផ្អាកដំណើរការមួយរយៈ នៅក្នុងអំឡុងឆ្នាំ២០១៩ ដោយសារតែការផ្លាស់ប្តូរមកកាន់ទីតាំងថ្មី ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថ្មគោល នេះ។ តំណាងសហគ្រាសដដែលនេះបានឲ្យដឹងទៀតថា៖កន្លងមកសហគ្រាសខ្លួនបានធ្វើការកែច្នៃនូវកាកសំណល់ថង់ប្លាស្ទិក ដែលត្រូវបានប្រើប្រាស់រួចតាមរយៈនៃការប្រមូលថង់ពីទីលានគំនរសំរាម និង ការប្រមូលទិញពីប្រជាពលរដ្ឋ ដោយក្នុងមួយគីឡូក្រាមតម្លៃ២០០-៣០០រៀល។ លោកក៏បានបន្ថែមថាសហគ្រាសរបស់ខ្លួនបានចាប់ដំណើរការឡើងវិញកាលពីខែ១២ឆ្នាំ២០១៩កន្លងទៅ តាមរយៈ នូវគ្រឿងចក្រនិងឧបករណ៍បច្ចេកទេសកែច្នៃ ដែលចាប់ដំណើរការពីដំបូងរបស់ខ្លួន។ បច្ចុប្បន្ន សហគ្រាស បាននិងកំពុងប្រើប្រាស់កម្លាំងពលកម្មប្រមាណពី១៥-២០នាក់ភាគច្រើនជាស្ត្រី ដែលសុទ្ធសឹងជាកូនចៅប្រជាកសិករ រស់នៅក្នុងភូមិក្បែរៗខាង…