Category: ព័ត៌មានជាតិ

  • សម្ដេចក្រឡាហោម ស ខេង មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយពីទទួលការវះកាត់ ដោយជោគជ័យ ពីវេជ្ជបណ្ឌិតបារាំង

    សម្ដេចក្រឡាហោម ស ខេង មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយពីទទួលការវះកាត់ ដោយជោគជ័យ ពីវេជ្ជបណ្ឌិតបារាំង

    ភ្នំពេញ ៖ ឧទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល០២សប្ដាហ៍ ក្នុងធុរះផ្ទាល់ខ្លួន ….

  • ក្រសួងអប់រំសូមចូលរួមគាំទ្រ និងលើកទឹកចិត្តដល់យុវសិស្សកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIRST Global Challenge 2021

    ក្រសួងអប់រំសូមចូលរួមគាំទ្រ និងលើកទឹកចិត្តដល់យុវសិស្សកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIRST Global Challenge 2021

    យុវសិស្សមួយក្រុមនៃវិទ្យាល័យព្រះយុគន្ធរ កម្មវិធី E2STEM ត្រូវបានជ្រើសរើសជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធិប្រគួត FIRST Global challenge 2021 ដែលនឹងបង្ហាញស្នាដៃស្រាវជ្រាវ…

  • បន្ទាប់ពីពិនិត្យសុខភាពនៅបារាំង៖សម្តេចក្រឡាហោម ស ខេង អញ្ជើញមកដល់កម្ពុជាវិញហើយ

    បន្ទាប់ពីពិនិត្យសុខភាពនៅបារាំង៖សម្តេចក្រឡាហោម ស ខេង អញ្ជើញមកដល់កម្ពុជាវិញហើយ

    ភ្នំពេញ:សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីសម្តេចបានអញ្ជើញទៅ ពិនិត្យសុខភាពនៅប្រទេសបារាំងអស់រយៈពេល២សប្តាហ៍។

  • ឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ

    ឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ

    តបតាមការអញ្ជើញរបស់ ឯកឧត្តម ឆុង អើយយ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ …..

  • ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំកម្មវិធីអក្ខរកម្មឌីជីថល

    ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំកម្មវិធីអក្ខរកម្មឌីជីថល

    ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំកម្មវិធីអក្ខរកម្មឌីជីថល បានបន្តបណ្តុះបណ្តាលលើមុខវិជ្ជា៖ សារអេឡិចត្រូនិក (Email), សេចក្ដីផ្ដើមនៃឧបករណ៍វៃឆ្លាត, របៀបប្រើផែនទីហ្គូហ្គល (Google Maps), Booking.com, Airbnb, Agoda, TripAdvisor នាថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសិក្សាផ្ទាល់តាមប្រព័ន្ធ Zoom ៕

  • មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត

    មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត

    (បន្ទាយមានជ័យ) ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជារការកងកម្លាំងចម្រុះទាំងអស់ អញ្ជេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខណៈពេលនេះជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួន តំបន់វាលទំនាប បេីក្នុងករណីមានភ្លៀងធ្លាក់នៅបន្តបទៀតជំនន់ទឹកភ្លៀង និងកេីនឡេីងធ្វេីអោយប៉ះពាល់ដល់ប្រជាពលរដ្ឋដែររស់នៅក្នុងក្រុងប៉ោយប៉ែតផងដែរ។ សូមបញ្ជាក់ផងដែរយោងតាមបទបញ្ជា ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍នៅក្នុងទីតាំង ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការត្រៀមជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម ២៤ម៉ោងលើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅ នឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា៕ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

  • ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ អាគារស្នាក់នៅរបស់កងទ័ពនៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

    ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ អាគារស្នាក់នៅរបស់កងទ័ពនៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

    ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ចាការកងទ័ពជើងគោក អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងនាយទាហាន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន ០២ខ្នងដែល ០១អាគារ មានទំហំ ១០,៥០មx៣៦ម កម្ពស់ ១ជាន់ និងអាគារបន្ទប់ទឹករួម ០១ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តាមរយៈ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកផ្ទាល់។ សូមបញ្ជាក់ថា អាគារទាំងពីរខ្នងខាងលើត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក និងឯកឧត្ដម…

  • រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានប្រកាសនៅថ្ងទី៥ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤៩ នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន ១២៥ នាក់

    រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានប្រកាសនៅថ្ងទី៥ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤៩ នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន ១២៥ នាក់

    រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានប្រកាសនៅថ្ងទី៥ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤៩ នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន ១២៥ នាក់។

  • ឯកឧត្តម វេង សាខុន បានអញ្ជើញចុះពិនិត្យអាគារស្នាក់ការគណ បក្សប្រជាជនកម្ពុជាឃុំរអាង

    ឯកឧត្តម វេង សាខុន បានអញ្ជើញចុះពិនិត្យអាគារស្នាក់ការគណ បក្សប្រជាជនកម្ពុជាឃុំរអាង

    នៅសៀលថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អមដំណើរជាមួយដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបានព្រៃឈើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរអាងបានអញ្ជើញចុះពិនិត្យ អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ រអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលបានសាងសង់រួចរាល់ជាស្ថាពរហើយគ្រោងបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្ស ប្រជាជនកម្ពុជាសម្រាប់ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយឡែកគឺ ឃុំរអាង។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានក្រុមការងារ អនុប្រធាន និងសមាជិកគ្រប់រូប រួមទាំងអាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋដែលបានរួបរួមសាមគ្គីគ្នា ចូលរួមឧបត្ថម្ភថវិកា កំលាំងពលកម្មគ្រប់បែបយ៉ាងដែលបានធ្វើឲ្យការកសាងអាគារស្នាក់ការគណបក្សនេះឡើងទទួលបានជោគជ័យ និងបានយ៉ាងល្អប្រណិត ទុកប្រើប្រាស់ជាប្រយោជន៍សម្រាប់គណបក្សប្រជាជនកម្ពុជា និងសង្គមនាពេលអនាគត៕

  • មន្ទីរសាធារណការខេត្តបាត់ដំបង បានយកគ្រឿងចក្រដើម្បីធ្វើការស្តារប្រព័ន្ធប្រឡាយបង្ហូរនិងរដោះទឹកភ្លៀង ក្រោយពីមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ ប៉ុន្មានថ្ងៃនេះ

    មន្ទីរសាធារណការខេត្តបាត់ដំបង បានយកគ្រឿងចក្រដើម្បីធ្វើការស្តារប្រព័ន្ធប្រឡាយបង្ហូរនិងរដោះទឹកភ្លៀង ក្រោយពីមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ ប៉ុន្មានថ្ងៃនេះ

             ដើម្បីបញ្ចៀសពីបញ្ហាប្រឈមនានា ក្នុងការលិចលង់និងស្ទះប្រព័ន្ធប្រឡាយបង្ហូររំដោះទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ដែលប៉ុន្មានថ្ងៃនេះ នៅទីប្រជុំជនក្នុងខេត្ត បានទទួលរងនូវភ្លៀងជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យប្រព័ន្ធលូបង្ហូរទឹកមួយចំនួនតាមដងផ្លូវនានា តាមបណ្តាសង្កាត់ក្នុងក្រុងបាត់ដំបង អាចទទួលរងនូវផលប៉ះពាល់ ពីការលិចលង់ ដោយសារតែការស្ទះលូ ឬតាមដងប្រឡាយអូរមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់អូរចារ និងសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ជាដើម។       នេះបើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២១ក្នុងខណៈពេលដែលលោកបានចុះទៅពិនិត្យមើលពីការស្តារប្រឡាយមួយចំនួនក្នុងសង្កាត់ទាំង២ខាងលើនេះ ចាប់ផ្តើមពីការកាយប្រឡាយលូបង្ហូរទឹកស្អុយនិងបារកំប្លោកចេញពីក្នុងប្រឡាយដែលស្ថិតចាប់ពីចំណុចផ្លូវជាតិលេខ៥ រ៉បតាមផ្លូវបេតុងចូលវត្តទួលដូនប៉ុក ក្នុងសង្កាត់អូចារ រហូតទៅដល់ប្រឡាយរំដោះទឹកដើម្បីបញ្ចៀសពីការជន់លិចដោយទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង រហូតទៅដល់ទួលក្រៃព័ន្ធ ក្នុងភូមិសាស្ត្រសង្កាត់ចម្ការសំរោង នៃក្រុងបាត់ដំបង។          លោក ព្រួញ រិទ្ធថា បានធ្លោយប្រាប់ឲ្យដឹងថា៖ដោយមានការយកចិត្តទុកដាក់និងការណែនាំពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនជំរុញឲ្យមន្ទីរជំនាញក៏ដូចរូបលោកផ្ទាល់ ចុះពិនិត្យមើលពីស្ថានភាពប្រព័ន្ធលូនិងប្រឡាយតូចធំសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធក្នុងការរំដោះទឹកភ្លៀងនិងដើម្បីបញ្ចៀសពីការជន់លិចដក់ទឹកក្នុងក្រុង ដោយសារតែការស្ទះលូឬប្រឡាយ ដែលបិទភ្ជិតមិនអាចឲ្យទឹកហូរតាមប្រឡាយដងអូរហូរចេញបាន។ ហើយចំណុចទាំងនេះដែលតម្រូវឲ្យមន្ទីរត្រូវមានវិធានការជាមុន និងដើម្បីចៀសវាងមានបញ្ហាកើតឡើងទើបចុះស្តារប្រឡាយនិងប្រព័ន្ធលូបង្ហូរទឹកទាំងនោះ។         លោកប្រធានមន្ទីរ ក៏បានគូសបញ្ជាក់ដោយបានសង្កត់ធ្ងន់បន្ថែមទៀតថា៖ កន្លងមនេះ ប្រព័ន្ធប្រឡាយទាំងនេះមានការស្ទះដោយសារតែកំប្លោកដុះនៅក្នុងប្រឡាយបង្កឲ្យគោករាក់ស្ទះទឹកហូរមិនបាន បង្កឲ្យមានការលិចលង់ ដោយសារតែជំនន់ទឹកភ្លៀងកើតមានឡើង ធ្វើឲ្ទីក្រុងលិចលង់ ដោយសារតែស្ទះប្រព័ន្ធប្រឡាយនិងលូនៅទីនេះ។…