-
ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ចុះប្រូម៉ូដផ្លែមៀនប៉ៃលិនជូនពលរដ្ឋមិនគិតប្រាក់មួយដុល្លារ ខណៈតម្លៃខ្លួនកំពូលតារាទាំងពីរថតស្ប៉តម្ដងៗមិនក្រោម១០ម៉ឺនដុល្លារ

-
វិស័យអធិការកិច្ច មានសារៈសំខាន់ណាស់ក្នុងភារកិច្ចជាសេនាធិការ ឲ្យរាជរដ្ឋាភិបាលកម្ពុជា

-
ក្រសួងប្រៃសណីយ៍ បង្ហាញពីប្រព័ន្ធស្នើសុំប្រតិបត្តិការ លើវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

-
កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២១ (NOBY2021) “ការវាយតម្លៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ”

យុវជនចំនួន ១២ ក្រុមដែលជាតំណាងឲ្យរាជធានី ខេត្តចំនួន១២ផ្សេងៗគ្នា ក្នុងចំណោម ២៥រាជធានី ខេត្ត បានចូលរួមយ៉ាងសកម្មក្នុងការប្រកួតប្រជែងទៅលើ ១) ការឆ្លើយសំណួរល្បងប្រាជ្ញា ២) ការដោះស្រាយបញ្ហា និង ៣) ការធ្វើបទបង្ហាញទៅលើគំនិតអាជីវកម្ម ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី ៦-៧ ខែកញ្ញា ឆ្នាំ២០២១ បានចាប់ផ្តើមក្រោមវត្តមានឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នាថ្ងៃបន្ទាប់ ក្រុមបេក្ខជន១៣ក្រុមតំណាងឱ្យខេត្តចំនួន១៣ទៀតនឹងបន្តធ្វើការប្រកួតប្រជែង ដើម្បីជ្រើសរើសក្រុមជ័យលាភីចុងក្រោយចំនួន ៥ ក្រុម សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ “ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២១” នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១។ គួរបញ្ជាក់ថា កម្មវិធី NOBY2021 រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង ជំនាញ និងសមត្ថភាពដល់យុវជនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនវ័យក្មេង ដែលជាធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ កម្មវិធីនេះសហការរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអង្គការផេក PACT Cambodia…
-
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមអបអរសាទរនិស្សិតខ្មែរឈ្មោះ វុន លៀមដែលទទួលបានលទ្ធផលល្អប្រសេីរលេីមុខជនាញវិស្វកម្ម មេកាត្រូនិក
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមសំដែងនូវការកោតសរសើរយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរចំពោះនិស្សិតខ្មែរ ឈ្មោះ វុន លៀម ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១១ កញ្ញា ១៩៩៧ ដែលទទួលបានលទ្ធផល «ល្អប្រសើរ» ក្នុងការសិក្សាជាមួយនឹងពិន្ទុដ៏ខ្ពស់ (GPA: ៣.៨៣/៤.០) លើមុខជំនាញវិស្វកម្ម មេកាត្រូនិក (Mechatronics Engineering) ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហាណូយ (Hanoi University of Science and Technology)។ បច្ចុប្បន្ន វុន លៀម កំពុងសិក្សាឆ្នាំទី៤ និងជានិស្សិតអន្តរជាតិដំបូងបំផុតនៅវៀតណាម ដែលបានបើកទំព័រប្រវត្តិសាស្ត្រនៃបញ្ជីនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ។ ជាមួយនឹងលទ្ធផល សិក្សាដ៏ល្អប្រសើរ និងមោទនភាពនេះ គឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរៀនសូត្រ ឧស្សាហ៍ ព្យាយាមក្នុងការអនុវត្តមេរៀនទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ការសិក្សាស្រាវជ្រាវបន្ថែម និង ការស្រវាស្រទេញសង្វាតចូលរួមសកម្មភាពផ្សេងៗរបស់សាលាយ៉ាងសកម្ម ព្រមទាំងការគោរព វិន័យ សាមគ្គីភាព និងភាតរភាពរបស់និស្សិត។ ឆ្លៀតឱកាសនេះ ស្ថានឯកអគ្គរាជទូត សូមជូនពរ និងជឿជាក់យ៉ាងមុតមាំថា និស្សិតខ្មែរ…
-
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយឃុំកកោះ បាននាំយកអំណោយភេសជ្ជៈនិងសម្ភារៈការពារកូវីដ19ផ្តល់ជូនក្រុមគ្រូពេទ្យចំណុះយោធភូមិភាគទី៥ និងក្រុមការងារចាក់វ៉ាក់សាំង

ក្រុមការងារចុះជួយ ឃុំកកោះ នៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មួយក្រុម ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានក្រុមការងារចុះជួយឃុំ រួមនិងសមាជិកនៃក្រុមការងារនៅទីនោះ បាននាំយកនូវភេសជ្ជៈទឹកក្រូច ទឹកសុទ្ធ មី ម៉ាស់ និងអាល់កុល ចំនួន១កានស្មើ៣០លីត្រ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដើម្បីយកទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនៅវេលាល្ងាចថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះ។ ការចុះសាកសួរសុខទុក្ខនិងចុះពិនិត្យមើលពីដំណើរការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងទីតាំងវត្តទួលព្រហ្ម ឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបងនេះ។ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធានក្រុមការងារចុះជួយឃុំនៅទីនោះ បានជួបសំណេះសំណាលលជាមួយបងប្អូនដែលបានមកទទួលការចាក់វ៉ាក់សាំង តាគោលការណ៍ការស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដោយក្នុងនោះឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំពាវនាវដល់បងប្អូនដែលមកចាក់វ៉ាក់សាំង សូមកុំប្រមូលផ្តុំកកកុញជុំគ្នា ដោយគ្មានសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់ ពីការរក្សាគម្លាតសង្គម ក្នុងពេលដែលបងប្អូនកំពុងរង់ចាំការចាក់ថ្នាំនិងត្រូវរក្សារបៀបរៀបរយក្នុងការតម្រង់ជួរ ដោយត្រូវរក្សានូវគម្លាតឲ្យបានម៉ត់ចត់ត្រឹមត្រូវនិងត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។ចៀសវាងការឆ្លងជំងឺកូវីដ-19ដោយសារតែការធ្វេសប្រហែស ភ្លេចខ្លួន និងមិនបានអនុវត្ត នូវវិធានសុខាភិបាលឲ្យបានត្រឹមត្រូវម៉ត់ចត់ ក្នុងពេលមកទទួលនូវការចាក់សាំងការពារជំងឺកូវីដ-19 ដែលប្រមុខរាជរដ្ឋាភិបាលបានខិតខំក្នុងការស្វះស្វែងរកវ៉ាក់សាំងទាំងនេះ មកចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃនិងតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយគ្មានប្រកាន់នូវនិន្នាការអ្វីទាំងអស់។ អ្វីដែលជាការផ្តោតសំខាន់នោះ គឺការជម្រុញក្នុងការពន្លឿនក្នុងការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ព្រមទាំងក្មួយៗ…
-
អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកស្អាង

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្រុកស្អាងនៅពាក់កណ្ដាលឆ្នាំ២០២២ ខាងមុខនេះ នឹងទទួលបានមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដំបូងបំផុតនៅក្នុងភូមិសាស្រ្តស្រុក ក៏ដូចជាក្នុងខេត្តកណ្ដាលផងដែរ។ ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បន្តថា មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដី ១០ហិកតា មាន ២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង នៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក…
-
ក្រសួងប្រៃសណីយ៍ដាក់ចែកចាយលក់ឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១នេះបានជូនដំណឹងពីការដាក់ចែកចាយលក់នៃឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន។ យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា កន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅ ប្រទេសកូរ៉េ និងHealgen Antigen Papid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្ត ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាន ស្វែងរកឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩Asan Easy Test ផលិតនៅប្រទេសកូរ៉េ ដែលមាន គុណភាពខ្ពស់និងតម្លៃកាន់តែសមរម្យ។ ក្រសួងប្រៃសណីយ៍ឱ្យដឹងបន្ថែមថា ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ…
-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ សប្តាហ៍ទី១ នៃខែកញ្ញា មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៥ម៉ឺននាក់

(ភ្នំពេញ)៖ ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី៤-៥) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៥១,០៤២ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត៖ ២៣,៧៨៧ នាក់ ខេត្តកែប៖ ៤,៩៥៥ នាក់ រាជធានីភ្នំពេញ៖ ៤,១៩០ នាក់ ខេត្តសៀមរាប៖ ៤,០៤៣ នាក់ ខេត្តតាកែវ៖ ៣,៧០២ នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីចំនួនភ្ញៀវសរុបនៅមិនទាន់មានចំនួនច្រើននៅឡើយ។ ឯកឧត្ដមថា រដ្ឋបាលខេត្តភាគច្រើនបានអនុញ្ញាតឲ្យមានការដំណើរការឡើងវិញសកម្មភាពទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្រោមការគ្រប់គ្រងប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែង ពិសេសការពង្រឹងការអនុវត្តវិធានការ «៣-កុំ និង ៣-ការពារ» ខណៈដែលរាជធានី-ខេត្តមួយចំនួន នៅបន្តផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅឡើយ។…
-
សម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាការ ជួបជាមួយអនុព័ន្ធយោធារុស្សីពង្រឹងលើវិស័យយោធា

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan STADCHENKO អនុព័ន្ធយោធារុស្សីចាស់ចប់អាណត្តិ និងលោកវរនាវីឯក Vitaly LUCHSHEV អនុព័ន្ធយោធារុស្សីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលវរនាវីឯក បញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នៅអគារមិត្តភាពទីស្តីការគណរដ្ឋមន្ត្រី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១