-
អាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាស្ពានផ្លូវកង់ពីរទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទ បេតុងចំនួន២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះ ស្ពានទី១ មានប្រវែង១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។ រីឯស្ពានទី២ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។ ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វេីដំណេីរដោយកង់ ជាពិសេសសម្រួលដល់ការធ្វេីដំណេីរ របស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម៕ អត្ថបទ និងរូបភាព: នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ
-
ក្រសួងទេសចរណ៍អំពាវនាវដល់គ្រប់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)”

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)” ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សរុប ១២៧នាក់។ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ណេប សាមុត បានជម្រាបជូនអង្គពិធីថា គោលបំណងនៃ ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot) នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿនការស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលបាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួចរួចរាល់ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ ឡើងវិញប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជណាចក្រកម្ពុជា និងដើម្បីពង្រឹង “ជំនឿ ភាពជឿជាក់ និងទំនុកចិត្ត” នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទ គន្លងប្រក្រតីភាពថ្មី (New Normal) ដោយអាជីវកម្មក៏ត្រូវធានាឱ្យបានថា បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ទាំងអស់បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តម…
-
វត្តភ្នំព្រះធាតុ ក្នុងស្រុកសាមគ្គីមានជ័យ នៅតែជាទីពេញនិយមសម្រាប់អ្នកមានជំនឿទៅបែបន់បានសាកសិទ្ឋ និងសម្រាប់ភ្ញៀវ ទេសចរណ៍ ទៅលេងកំសាន្ត បើទោះស្ថិតក្នុងសម័យកូវីតយ៉ាងណាក្តី

ខេត្តកំពង់ឆ្នាំង ៖ វត្តភ្នំព្រះធាតុ បច្ចុប្បន្ននៅតែជាទីពេញនិយមសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿទៅបែបន់ និងទៅលាបំណន់ជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ យ៉ាងច្រើនកុះករ ដោយមិនសំដៅតែថ្ងៃសីល៍ទាននោះទេ ។ ក្រៅពីអ្នកមានជំនឿអរូបីយ៍ ក៏នៅមានភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ ធ្វើឲ្យវត្តមួយនេះមានមនុស្សរាប់ពាន់នាក់បានទៅកាន់វត្តមួយនេះ បើទោះស្ថិតក្នុងបរិបទកូវីតយ៉ាងណាក្តី វត្តដែលល្បីសាកសិទ្ឋមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ដែលមានចំងាយជាង ៣០គីឡូម៉ែត្រពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវបំបែកផ្សារត្រាចក្នុងស្រុកកំពង់ត្រឡាច ។ អនុប្រធានគណៈកម្មការវត្តភ្នំព្រះធាតុ លោកតា ប៊ុន សារិទ្ឋ ហៅតាសម្បត្តិ បានប្រាប់ឲ្យដឹងថា វត្តភ្នំព្រះធាតុនេះរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ តែងមានមនុស្សមកបែបន់ មកលាបំណន់ និងមកលេងកម្សាន្តយ៉ាងច្រើនកុះករ គឺរាប់ពាន់នាក់ បើរថយន្តវិញគឺរាប់រយគ្រឿង ។ បើទោះបច្ចុប្បន្ន ស្ថិតក្នុងសម័យកូវីដយ៉ាងណាក្តី គណៈកម្មការនៅទីនេះរៀបចំទទួលភ្ញៀវពុំបានដិតដល់ និង ត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ដោយសារតែភ្ញៀវមកច្រើនពេក ម្លោះហើយ មានតែប្រឹងស្រែកតាមឧគ្ឃោសនស័ព្ទ ឱ្យបងប្អូនរក្សាគម្លាត និងឱ្យបងប្អូនពាក់ម៉ាស បាញ់អាកុល ដើម្បីការពារជំងឺកូវីដ អ្នកមកទីនេះភាគច្រើនគឺមកពីទីឆ្ងាយៗ គឺមកបែបន់ ដោយពួកគាត់យល់ថាវត្តភ្នំប្រធាតុគឺជាវត្តមួយសាកសិទ្ធណាស់ បន់អីបានហ្នឹង! ខ្លះមកបន់រកស៊ីមានបាន…
-
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នឹងអញ្ជើញថ្លែងសុន្ទរកថាបំភ្លឺ នៅក្នុងសន្និសីទអន្តរជាតិលើកទី៥

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញថ្លែងសុន្ទរកថាបំភ្លឺនៅក្នុងសន្និសីទអន្តរជាតិលើកទី៥ ក្រោមប្រធានបទ “Economic Policies for Crisis Recovery and Nation-Building” តាមរយៈប្រព័ន្ធវីដេអូ(Videoconference) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។សូមរង់ចាំទស្សនាវីដេអូសុន្ទរកថារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤ រសៀល កុំបីអាក់ខាន៕
-
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីនាំយកកុមារ និងយុវជនមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ អញ្ជើញមកទទួលវាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រង មណ្ឌលថែទាំកុមារ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមផែនការមេ និងដោយទទួលបានការប្រគល់ភារកិច្ចពី គណៈកម្មការចំពោះកិច្ចចាក់វាំក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះ អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវជនមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដូសទី១ បានចំនួន ២០៨.៤៨៥ នាក់ និងដូសទី២ បានចំនួន ១៩១៨៩៨ នាក់ ពោលគឺសម្រេចបានលើស ពីផែនការកំណត់ ដែលមានចំនួនប៉ាន់ស្មានត្រឹមតែ ១៩១.៤៨៦ នាក់ ប៉ុណ្ណោះ។ ជាមួយនឹងលទ្ធផលសម្រេចបានគួរជាទីមោទនៈខាងលើនេះ និងដើម្បីឈានទៅបិទបញ្ចប់យុទ្ធនាកា តាមកម្មវិធី ដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់…
-
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡា និង Prince Holding Groupស្តីពីកម្មវិធីអាហារូបករណ៍ចេនហ្ស៊ីសម្រាប់និស្សិតកម្ពុជា

ក្រុមហ៊ុន Prince Holding Group នឹងផ្តល់អាហារូបករណ៍ (ជាថ្លៃសិក្សាប្រចាំឆ្នាំ និងប្រាក់ឧបត្ថម្ភប្រចាំខែ) ជូនដល់និស្សិតកម្ពុជា សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន៤០០នាក់ក្នុងមួយឆ្នាំ។ និស្សិតដែលអាចទទួលអាហារូបករណ៍នេះ នឹងមានឳកាសចូលសិក្សានៅសាកលវិទ្យាល័យរដ្ឋចំនួន៣ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ជំនាញព័ត៌មានវិទ្យា វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន និងពាណិជ្ជកម្មអន្តរជាតិ) សាកលវិទ្យាល័យជាតិគ្រប់គ្រង (ជំនាញសេដ្ឋកិច្ចឌីជីថល និងបដិសណ្ឋារកិច្ច) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ជំនាញសំណង់ស៊ីវិល)។ ក្រៅពីនេះ ក្រុមហ៊ុន Prince Holding Group នឹងផ្តល់ឱកាសការងារជូនដល់និសិ្សតជ័យលាភីដែលទទួលអាហារូបករណ៍ទាំងនេះ ឱ្យចូលហ្វឹកហាត់ការងារនៅក្នុងបណ្តាញធុរកិច្ចនៃក្រុមហ៊ុនបន្ថែមទៀត។ ក្រសួងអប់រំ យុវជន និងកីឡា សូមស្វាគមន៍គំនិតផ្តួចផ្តើម និងការរៀបចំកម្មវិធីអាហារូបករណ៍នេះ ហើយនឹងផ្តល់ការសម្របសម្រួលដល់ការជ្រើសរើសនិស្សិតជ័យលាភី។ អាហារូបករណ៍នេះ ត្រូវបានដាក់ឈ្មោះថា “អាហារូបករណ៍ចេនហ្ស៊ីសម្រាប់និស្សិតកម្ពុជា” ហើយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡា និង Prince Holding Group ស្តីពីកម្មវិធីអាហារូបករណ៍នេះ ត្រូវបានធ្វើឡើងដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា ចេន ហ្ស៊ី អគ្គនាយកក្រុមហ៊ុន…
-
កាកបាទក្រហមកម្ពុជា ទទួលអំណោយពីក្រុមហ៊ុនក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក ដើម្បីរួមចំណែកមនុស្សធម៌ជាមួយកាកបាទក្រហម ជួយដល់ប្រជាពលរដ្ឋ ក្នុងបរិបទជម្ងឺកូវីដ១៩

ភ្នំពេញ ៖ លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ ទទួលជួបសំណេះសំណាល និងទទួលអំណោយជាអាវពេទ្យចំនួន ២០០,០០០សម្រាប់, ម៉ាស់ចំនួន ៦០,០០០បន្ទះ, អង្ករ ៦តោន, មី ១២០០កេស, ភេសជ្ជៈ១២០០កេស និងទឹកស៊ីអ៊ីវ ១២០០យួរ ពីលោកស្រី LU JINGYI តំណាងក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹង ហ្គ្រុប ដែលបាននាំយកនូវអំណោយ សប្បុរសធម៌ជូនកាកបាទក្រហមកម្ពុជានាពេលនេះ ដែលអំណោយជាស្បៀង សម្ភារៈទាំងអស់នេះ ក្នុងការរួមចំណែក កាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះកម្ពុជា ដែលកំពុងរងផលប៉ះពាល់ ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ អាវពេទ្យទាំងនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនបន្ត លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីបែងចែកទៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពតាមបណ្តាខេត្ត និងមណ្ឌលចត្តលីស័កនានា និងម៉ាស់…
-
អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ:អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាចប់អាណត្តិលោកវរនាវីឯក Ivan Stadchenko បាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ
-
រដ្ឋមន្ត្រីក្រសួងផែនការ ប្រាប់យូនីសេហ្វអំពីការប្រើប្រាស់ជំនួយយ៉ាងមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា តាងនាមតំណាងឱ្យពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ ជាពិសេសយូនីសេហ្វ ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃកន្លងមក និងសូមធានាជូនថា ជំនួយរបស់អ្នកទាំងអស់ ត្រូវបន្តប្រើប្រាស់យ៉ាងមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព
-
គ្រាប់ពូជស្រូវចំនួន ២ពាន់តោន និងពូជដំណាំរួមផ្សំត្រូវបានក្រសួងកសិកម្មត្រៀមបំរុងទុកសម្រាប់ធ្វើ ជួយសង្គ្រោះប្រជា កសិករដែល រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ
