Category: ព័ត៌មានជាតិ

  • អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញ និងកន្លែងលក់តាមបណ្ដាខេត្តនានា យ៉ាងសកម្ម ក្រោយទទួលបញ្ជារបស់សម្ដេចតេជោ និងសម្ដេចគតិបណ្ឌិត និងបានបញ្ចេញសារមួយ…

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញ និងកន្លែងលក់តាមបណ្ដាខេត្តនានា យ៉ាងសកម្ម ក្រោយទទួលបញ្ជារបស់សម្ដេចតេជោ និងសម្ដេចគតិបណ្ឌិត និងបានបញ្ចេញសារមួយ…

    ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅលើទំព័រហ្វេសបុករបស់អ្នកឧកញ៉ាផ្ទាល់នៅថ្ងៃទី៨ ខែកញ្ញានេះថា តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្សឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ដែលខ្វះទីផ្សារដោយ សារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះក្នុងមួយថ្ងៃជិត១០០តោន។

  • ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជម្រុញដល់ប្រជាកសិករដែលមានចម្ការមៀនក្រអូប និងកំពុងទុំផ្លែ សូមបន្តរួសរាន់ប្រញាប់បេះយកមកលក់ឲ្យក្រុមការងារសម្តេចតេជោ(មានវីដេអូ)

    ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជម្រុញដល់ប្រជាកសិករដែលមានចម្ការមៀនក្រអូប និងកំពុងទុំផ្លែ សូមបន្តរួសរាន់ប្រញាប់បេះយកមកលក់ឲ្យក្រុមការងារសម្តេចតេជោ(មានវីដេអូ)

    ក្នុងខណៈចុះពិនិត្យមើលចម្ការមៀនក្រអូប(ផ្លែមៀនខ្មែរ)តាមបណ្តាចម្ការនានារបស់ប្រជាកសិករប្រមាណ១០ហិកតាដែលជាចម្ការមៀនក្រអូប នៅចំណុច”ចម្ការហូរឹម”ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជាមន្ត្រី ឃុំស្តៅ ស្រុករតនៈមណ្ឌល នៃ ខេត្តបាត់ដំបង។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសោករដែលជាម្ចាស់ចម្ការផ្លែមៀនក្រអូបជាច្រើនគ្រួសារនៅតាមចម្ការដោយឡែកៗពីគ្នាផ្ទាល់ និងថែមទាំងបានជម្រុញឲ្យបងប្អូនដែលជាម្ចាស់ចម្ការទីនោះផ្ទាល់ ដែលមានផ្លែមៀនក្រអូបកំពុងតែទុំផ្លែពាសពេញចម្ការ សូមបន្តរួសរាន់និងនាំគ្នាប្រមូលផលផ្លែមៀនទាំងនេះឲ្យបានទាន់ពេលវេលាចៀសពីការទុំជ្រុះដោយសារតែមានភ្លៀងធ្លាក់ជោគជាំនូវក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាប់ៗគ្នា។         ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមការងារមន្រ្តីជំនាញនៃមន្ទីពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្តបាត់ដំបង ជាមួយអាជ្ញាធរស្រុកនិងកងកម្លាំងមួយចំនួន ជាពិសេសក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន និងតំណាងក្រុមហ៊ុនឡេងណាវ៉ាត្រាផ្ទាល់ ដើម្បីចុះទៅពិនិត្យផ្ទាល់ដលចម្ការមៀនក្រអូបខាងលើថែមទាំងជម្រុញឲ្យប្រជាកសិករ ដែលជាម្ចាស់ចម្ការនៅទីនោះ យកចិត្តទុកខិតខំប្រមែប្រមូលផលផ្លែមៀនក្រអូបនេះឲ្យបានទាន់ពេកវេលា ក្នុងខណៈពេលដែលក្រុមការងាររបស់សម្តេចទាំងទ្វេ នៅតែបន្តចុះទិញនិងទិញកសិផលផ្លែមៀនក្រអូបនិងតាង៉ែន ជាបន្តបន្ថែមទៀតក្នុងជំហ៊ានលើកទី២នេះ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ដែលមានរយៈពេល១០ថ្ងៃ និងមានទីតាំងទទួលទិញ នៅក្នុងព្រលានយន្តហោះ “វាលបែកចាន”ផ្ទាល់តែម្តង ដែលស្ថិតក្នុងសង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។         ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរនិងបានក្រើនរំលឹកដល់អាជ្ញាធរស្រុកនិងមូលដ្ឋានគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការបំផុសផ្សព្វផ្សាយជូនដំណឹងបងប្អូនម្ចាស់ចម្ការនិងត្រូវចុះទៅជម្រុញឲ្យបងប្អូនជាម្ចាស់ចម្ការមៀនក្រអូបនិង តាង៉ែនទាំងអស់ ដែលមានផ្លែទុំ  សូមរួសរាន់បន្តមូលផលឲ្យបានទាន់ពេលវេលាខាងលើ ដើម្បីយកទៅលក់ឲ្យក្រុមការងារសម្តេចទាំងទ្វេ ហើយក្នុងនោះក៏មានតំណាងក្រុមហ៊ុនឡេងណាវ៉ាត្រាប្រចាំការរង់ចាំទទួលទិញពីបងប្អូនផ្ទាល់តែម្តងផងដែរ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានសង្កត់ធ្ងន់ដែរថាប្រសិនបើបងប្អូនមានការយឺតយ៉ាវក្នុងការបេះប្រមូលផលផ្លែមៀនទាំងនេះបងប្អូនអាចប្រឈមនូវការខាតបង់ ដោយសារតែភ្លៀងធ្លាក់ជោគជាំនិងទុំជ្រុះចោល ធ្វើឲ្យខាតបង់នូវទុនដែលបងប្អូនខិតខំចំណាយក្នុងការដាំដុះ។       តាមរយៈឯកឧត្តមអភិបាលខេត្តបាត់ដំបង ប្រជាកសិករដែលមានចម្ការមៀននិងកំពុងតែប្រមូលផលផ្លែមៀនទុំរបស់ខ្លួន បានថ្លែងនូវការគោរពដឹងគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែនដែលសម្តេចទាំងទ្វេបានជួយដោះស្រាយនូវបញ្ហាប្រឈមដែលប្រជាកសិករអ្នកដាំមៀន…

  • គណៈកម្មការអន្តរក្រសួងអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំ ផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោង

    គណៈកម្មការអន្តរក្រសួងអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំ ផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោង

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ អង្គារ ១កើត និងថ្ងៃពុធ ២កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៧-០៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោង ដូចខាងក្រោម៖ -គម្រោងទី១ ៖ការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៦ ខ្សែ ប្រវែងសរុប ១សែន ២ម៉ឺន ៦ពាន់ ៣២០ ម៉ែត្រ ទទឹងខ្នងលីមានប្រវែងពី ៥ ម៉ែត្រទៅ ៦ ម៉ែត្រ ស្ថិតនៅក្នុងស្រុកមោងឫស្សី…

  • ប្រមុខការទូតកម្ពុជាបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២

    ប្រមុខការទូតកម្ពុជាបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២

    ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់​ពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ខាងមុខ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន។ 

  • ក្រសួងរ៉ែ និងថាមពលថាមពល ត្រៀមបើកសារមន្ទីររបស់ខ្លួនក្នុងពេលឆាប់ៗ

    ក្រសួងរ៉ែ និងថាមពលថាមពល ត្រៀមបើកសារមន្ទីររបស់ខ្លួនក្នុងពេលឆាប់ៗ

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារសារមន្ទីរ …

  • ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីកម្រងបាឋកថាស្តីពី «Cambodia & ASEAN and Cambodia as ASEAN

    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីកម្រងបាឋកថាស្តីពី «Cambodia & ASEAN and Cambodia as ASEAN

    នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីកម្រងបាឋកថាស្តីពី….

  • វិចារណកថា៖ វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ប្រមូលទិញផ្លែមៀនប៉ៃលិនបង្ហាញពីកាយវិការសប្បុរស

    វិចារណកថា៖ វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ប្រមូលទិញផ្លែមៀនប៉ៃលិនបង្ហាញពីកាយវិការសប្បុរស

    ព្រះសីហនុ៖ ប្រជាពលរដ្ឋ ពាណិជ្ជករ បានលើកឡើង និងកោតសរសើរនូវសកម្មភាពដ៏អាចក្លាហាន ទឹកចិត្តសប្បុរស និងទន់ភ្លន់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ក្នុងការលះបង់បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនរាប់លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល …

  • អបអរសាទរ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត”

    អបអរសាទរ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត”

    រាជធានីភ្នំពេញ ៖ កម្មវិធី អក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២១ បានប្រព្រឹត្តិទៅក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រព័ន្ធZoom និងមានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក ….

  • អតិថិជននៅខេត្តព្រះសីហនុជាច្រើនបង្ហាញការគាំទ្រផ្លែមៀនប៉ៃលិនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

    អតិថិជននៅខេត្តព្រះសីហនុជាច្រើនបង្ហាញការគាំទ្រផ្លែមៀនប៉ៃលិនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

    កំពង់សោម៖ នៅម៉ោងប្រមាណ៤៖៣០នាទីនៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ជាច្រើនគ្រឿងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូននៅខាងខេត្តព្រះសីហនុ បានធ្វើដំណើរទៅដល់ទីរួមខេត្ត ដើម្បីរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។

  • ឯ.ឧ នេត្រ ភក្ត្រា៖ ដើម្បីការពារបរិស្ថានតាមតំបន់ធម្មជាតិ អ្នក​ចោល​សំរាម​តាមតំបន់ទេសចរណ៍ នឹងត្រូវផាកពិន័យ​(មានវីដេអូ)

    ឯ.ឧ នេត្រ ភក្ត្រា៖ ដើម្បីការពារបរិស្ថានតាមតំបន់ធម្មជាតិ អ្នក​ចោល​សំរាម​តាមតំបន់ទេសចរណ៍ នឹងត្រូវផាកពិន័យ​(មានវីដេអូ)