-
ក្រោយទទួលបានគ្រឿងចក្រដែលជាជំនួយពីអង្គUNIDO តាម រយៈក្រសួងបរិស្ដាន សហគ្រាសខ្នាតតូច”កែច្នៃឡើងវិញ នូវកាក សំណល់ថង់ប្លាស្ទិក”ក្នុងខេត្តបាត់ដំបង បានផលិតថង់ និងវត្ថុធាតុ ដើមកែច្នៃប្រើប្រាស់ឡើង វិញប្រមាណ ពី៤២០-៥០០តោន ដើម្បីនាំ ចេញទៅកាន់ទីផ្សារនានា (មានវីដេអូ)

-
សម្តេចតេជោ និងឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

-
ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល បើកសម្ពោធជាផ្លូវការហើយ ព្រមជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់១២%

-
កិច្ចប្រជុំពិភាក្សា លើគម្រោងផែនការ ថវិកា ឆ្នាំ២០២២

-
កិច្ចសន្ទនា រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន លើកទី៥៣

-
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ”

-
រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

-
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៦,៦៧%

-
រដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល៎អាជ្ញាធររដ្ឋបាលស្រុកកំរៀង ត្រូវមានវិធានការរឹតបន្តឹងនិងធ្វើការបិទខ្ទប់តំបន់ផ្ទុះការឆ្លងកូវីដ19 និងកំណត់ ពីតំបន់ក្រហម នូវចំណុចទីតាំងនិងភូមិសាស្ត្រមានហានិភ័យខ្ពស់

ក្រោយមានការផ្ទុះនៃការឆ្លងកូវីដ-19 ក្នុងផ្សារកំរៀង ដែលរកឃើញចំនួនអ្នកឆ្លងជាង១០០នាក់ក្នុងចំណោម អ្នកដែលបានធ្វើតេស្តជិត៤០០នាក់ត្រូវបានអាជ្ញាធរស្រុកកំរៀងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តបាត់ដំបង ដើម្បីស្នើសុំបិទផ្អាកមួយរយៈ ក្នុងការបិទមិនឲ្យរថយន្តតូចចេញចូលឆ្លងកាត់ច្រកអន្តរជាតិដូង មួយរយៈជាបណ្តោះអាសន្ន ដោយសារតែមានករណីផ្ទុះឆ្លងសហគមន៍នៅក្នុងផ្សារខាងលើ។ នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយក្នុងនោះអាជ្ញាធរស្រុកកំរៀង សហការជាមួយក្រុមគ្រូពេទ្យការិយាល័យស្រុកប្រតិបត្តិសំពៅលូន(OD) នៅថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២១នេះបានធ្វើតេស្តរហ័សទៅលើអាជីវករនៅផ្សារខេ.អ.ឌី ឬ ហៅថា៖ផ្សារកំរៀង ព្រមទាំងអ្នកពាក់ព័ន្ធ ចំនួន ៣៧៩នាក់ ក្នុងនោះ៖បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-19 ចំនួន១៣៤នាក់។ តាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ ករណីឆ្លងនេះ ត្រូវបានរកឃើញតាមរយៈរថយន្តតូច ដែលដឹកគ្រឿងសមុទ្របង្គារ ចេញពី”ផ្សារឡែម” នៅឯខាងប្រទេសថៃ ដែលបានដឹកយកមកលក់នៅក្នុងផ្សារ (ខេ.អ.ឌី) ឬផ្សារកំរៀង និងពីអាជីវករខ្មែរដែលបានចេញចូលទៅផ្សារឡែមហើយជាប្រភពពីការចម្លងបើទោះបី រយៈពេល៧២ម៉ោង ត្រូវបានធ្វើតេស្តម្តងទៀត។ក៏ ប៉ុន្តែអាជីវករខ្លះ ពេលចូលមក ធ្វើតេស្តអវិជ្ជមាន និងអត់ត្រឡប់ទៅផ្សារឡែមវិញ។ក្រោយមកក៏មាន”វិជ្ជមានកូវីដ”នៅក្នុងខ្លួនដោយមិនបានដឹងជាមុន ហើយក៏ចាប់ផ្តើម ចម្លងតៗគ្នា ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានឲ្យដឹងបន្ថែមថានៅថ្ងៃស្អែកនេះក្រុមគ្រូពេទ្យនឹងបន្តយកសំណាកអ្នកពាក់ព័ន្ធនៅតាមលំនៅឋានជាបន្តទៀត ប្រមាណ ៦០០នាក់…
-
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ប្រទេសចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិន បានផ្តល់ជំនួយក្នុងការសាងសង់។ ពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសដែល ឯកឧត្តម Wang Yi អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នឋថ្ងៃទី១២-១៣ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។ អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់នៅថ្ងៃទី៨ កញ្ញា ថា ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់ឯកឧត្តម វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំងរបស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារ និងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកមកកម្ពុជា បន្ថែមទៀត។ ឯកឧត្តម វ៉ាត់ ចំរើន បានរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន…