-
ប្រមុខការទូតកម្ពុជា៖ ប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ គួរត្រៀមនូវផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតថ្នាក់តំបន់ដោយប្រុងប្រយ័ត្ន

-
រដ្ឋមន្រ្តីការបរទេសកូរ៉េ៖ កូរ៉េនឹងបន្តជួយនិងសហការជាមួយកម្ពុជា ក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅកម្ពុជា

-
កូរ៉េ នឹងបង្កើនចំនួនកូតាពលករខ្មែរ និងអាហារូបករណ៍ដល់កម្ពុជាក្នុងឱកាសបំពេញទស្សន កិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន នៅកូរ៉េថ្ងៃទី6-8កញ្ញាឆ្នាំ២០២១

-
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

-
សេចក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ពុជា

-
ការគិតឡើងវិញជាបរិយាប័ន្ន និង ការងើបឡើងវិញប្រកបដោយនិរន្តរភាពជាមួយនឹងភាពជាអ្នកដឹកនាំការផ្លាស់ប្តូរ

-
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិនិត្យសម្រេច លើសំណើបង្កើតរោងចក្រផលិតទឹកស្អាត របស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ ហ៊ិនដាសស្គ្រី (ខេមបូឌា) ឯ.ក

-
នៅថ្ងៃស្អែកនេះ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារចំនួន ៣០លានដុល្លារ

-
លទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន នៅសាធារណរដ្ឋកូរ៉េ

-
ក្រសួងបរិស្ថានប្រគល់ជូនជ័យលាភីមេត្រីបរិស្ថានកម្រិតមាស ដល់សាលាបឋមសិក្សា”វត្តចែង” នៅក្នុងស្រុកសង្កែនៃខេត្តបាត់ដំបង

សាលាបឋមសិក្សា វត្តចែង ស្ថិតនៅក្នុងស្រុកសង្កែនៃខេត្តបាត់ដំបង បានជាប់ជ័យលាភីសាលាមេត្រីបរិស្ថានកម្រិតមាស ពីក្រសួងបរិស្ថានបន្ទាប់ពីឆ្លងកាត់នូវការវាយតម្លៃយ៉ាងហ្មត់ចត់របស់ក្រសួងបរិស្ថាននិងបានរកឃើញនូវសាលារៀនចំនួន៦ដែលជាប់ នូវ ជ័យលាភីសាលាមេត្រីបរិស្ថាន នៅកម្ពុជាឆ្នាំ២០២១នេះ ដោយក្នុងនោះសាលាបឋមសិក្សា “វត្តចែង” របស់ ខេត្តបាត់ដំបងទទួលបាននូវ “ជ័យលាភីកម្រិតមាស” ពីក្រសួងបរិស្ថាន ក្នុងចំណោមសាលាបឋមសិក្សាចំនួន០៣ និងមធ្យមសិក្សាចំនួន០៣ ដែលត្រូវបានទទួលនូវជ័យលាភី”សាលាមេត្រីបរិស្ថានឆ្នាំ២០២១”។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានសំដែង នូវ ការអបអរសាទរ ចំពោះជ័យលាភីរបស់សាលាបឋមសិក្សាវត្តចែង ក្នុងឃុំអូរដំបង១ស្រុកសង្កែ របស់ ខេត្តបាត់ដំបង ដែលទទួលបាននូវជ័យលាភីក្នុងចំណោមសាលាបឋមសិក្សានៅទូទាំងប្រទេស ដែលនេះជាការខិតខំប្រឹងប្រែងរួមជាមួយអ្នកពាក់ព័ន្ធ និងថ្នាក់ដឹកនាំសាលានៅទីនេះ។ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងទៅកាន់អាជ្ញាធរស្រុក-ក្រុងក្នុងខេត្ត ត្រូវបន្តខិតខំរៀនសូត្រពីគម្រូរបស់សាលាមួយនេះ ដើម្បីយកទៅធ្វើការផ្សព្វផ្សាយនិងរៀបចំក្នុងស្រុកក្រុងរបស់ខ្លួនឲ្យបានក្លាយជាសាលាគម្រូប្រកបដោយបរិស្ថានអនាម័យ និងសោភ័ណភាពល្អ ក្នុងស្រុកក្រុងរបស់ខ្លួនឲ្យបានល្អប្រសើរថែមទៀត ដើម្បីឈានឆ្ពោះចូលរួមប្រកួតប្រជែងក្នុងការដណ្តើជ័យលាភីសាលាមេត្រីបរិស្ថាន នៅបណ្តាឆ្នាំខាងមុខទៀត។ ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់និងវិញ្ញាបនបត្រ ព្រមទាំងថវិកាមួយចំនួនដល់ម្ចាស់ជ័យលាភីមេដាយមាស នៃសាលាបឋមសិក្សា”វត្តចែង”ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖ក្រសួងបរិស្ថានសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចក្នុងការខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និង ក្រសួងអប់រំ យុវជននិងកីឡា ក្នុងក្របខ័ណ្ឌ នៃ ការងារអប់រំ…