Category: ព័ត៌មានជាតិ

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ នៅព្រឹកស្អែកនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ នៅព្រឹកស្អែកនេះ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព …..

  • លោកជំទាវ ម៉ែន សំអន៖ ខ្ញុំសង្ឃឹមថាសហគ្រិនចិន និងកម្ពុជានឹងវិនិយោគ និងសហការក្នុងគម្រោង“ ពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ” ក្នុងគំនិតផ្តួចផ្តើម“ ខ្សែក្រវាត់និងផ្លូវ”

    លោកជំទាវ ម៉ែន សំអន៖ ខ្ញុំសង្ឃឹមថាសហគ្រិនចិន និងកម្ពុជានឹងវិនិយោគ និងសហការក្នុងគម្រោង“ ពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ” ក្នុងគំនិតផ្តួចផ្តើម“ ខ្សែក្រវាត់និងផ្លូវ”

    លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្លែងសារពិសេស ក្នុងកម្មវិធី ពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ” ឆ្នាំ ២០២១ …..

  • ក្រសួងទេសចរណ៍អបអរសារទរ និងទទួលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០!

    ក្រសួងទេសចរណ៍អបអរសារទរ និងទទួលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០!

    ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលនៃប្រទេសមហាអនុតំបន់មេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ….

  • រដ្ឋសភាប្រជុំ​ អនុម័តសេចក្តីព្រាងច្បាប់ សំខាន់ៗជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងសកលលោក

    រដ្ឋសភាប្រជុំ​ អនុម័តសេចក្តីព្រាងច្បាប់ សំខាន់ៗជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងសកលលោក

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយនៅក្នុងនោះ អង្គប្រជុំរដ្ឋសភាបានលើកយករបៀបវារៈចំនួន ៨ មកពិភាក្សា និងអនុម័ត…..

  • រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេស តំបន់និងសកលលោក

    រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេស តំបន់និងសកលលោក

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយនៅក្នុងនោះ អង្គប្រជុំរដ្ឋសភាបានលើកយករបៀបវារៈចំនួន ៨ មកពិភាក្សា និងអនុម័ត។ ក្នុងចំណោមរបៀបវារៈទាំងនោះ មានសេចក្តីព្រាងច្បាប់និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងក្លាយជាយន្តការគតិយុត្តគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំាងនៅក្នុងក្របខណ្ឌជាតិ តំបន់ ក៏ដូចជាសកលោក ដែលក្នុងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ សេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។ សេចក្តីព្រាងច្បាប់ទំាងនេះ ផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ…

  • អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា ១០លានរៀល ម៉ាស៥កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ ។ បន្ទាប់ពីទស្សនារូបភាពសកម្មភាពរបស់អង្គការ ដោយមានការណែនាំរបៀបរបបការងារ ការបែងចែកអាហារជូនកុមារ និងគម្រោងផែនការថ្មីដើម្បីជួយកុមារតាមទីសាធារណៈរួចមក លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១កាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារដែលបានជួយជាស្បៀងអាហារ ដល់កុមារទុរគត។ លោកជំទាវអគ្គលេខាធិការរងទី១ មានក្តីរំភើបរីករាយ ពេលដែលបានស្តាប់ ប្រវត្តិកុមារីកំព្រាគ្មានទីពឹង បានក្លាយជាយុវនារី បានរៀនសូត្រ និងទៅសិក្សានៅក្រៅប្រទេសថែមទៀត និងកុមារផ្សេងៗទៀត និងអរគុណក្មួយៗ យុវជន ដែលទទួលបាន ការជួយផ្គត់ផ្គង់ពីអង្គការ ហើយពេលនេះបានមកជួយបម្រើអង្គការវិញ ធ្វើកិច្ចការចែករំលែកក្តីស្រឡាញ់ដល់កុមារៗជំនាន់ក្រោយៗទៀត។ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមដីសម្រាប់គម្រោងអភិវឌ្ឍប្លង់មេរបស់បណ្ឌិត្យសភានគរបាលកម្ពុជា

    កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមដីសម្រាប់គម្រោងអភិវឌ្ឍប្លង់មេរបស់បណ្ឌិត្យសភានគរបាលកម្ពុជា

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការត្រៀមដីសម្រាប់គម្រោងអភិវឌ្ឍប្លង់មេរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃអនាគត ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្ដម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាសហប្រធាននៃកិច្ចប្រជុំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ដោយ-រ៉ាវុធ

  • បើកកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខសុវត្ថិភាពជូនទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    បើកកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខសុវត្ថិភាពជូនទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយឯកឧត្តម វ៉ាង យី (wang Yi )ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ

  • ក្រុមចលនាយុវជនកម្ពុជា(១៥៧)សាខាខេត្តព្រះវិហារ នាំយក​អំណោយ​ជូនពលរដ្ឋខ្វះខាត៤០គ្រួសារ ក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងក្រុងព្រះវិហារ.

    ក្រុមចលនាយុវជនកម្ពុជា(១៥៧)សាខាខេត្តព្រះវិហារ នាំយក​អំណោយ​ជូនពលរដ្ឋខ្វះខាត៤០គ្រួសារ ក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងក្រុងព្រះវិហារ.

    លោក ឈៀង គង់នៅ ប្រធានក្រុមការងារចលនាយុវជនកម្ពុជា (១៥៧) សាខាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ពីសាខាខេត្តកណ្តាល ដែលមានលោកឧកញ៉ា ស្រី ចាន់ថន ជាប្រធាន មកធ្វើការបែងចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ចំនួន៤០ គ្រួសារ ដែលកំពុងរស់នៅ ក្នុងភូមិសាស្ត្រមួយចំនួន ក្នុងស្រុកសង្គម ក្នុងក្រុងព្រះវិហារ។ ពិធីនេះប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ និងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងថ្នាក់ដឹកនាំមូលដ្ឋានផងដែរ។ លោក ឈៀង គង់នៅ ប្រធានក្រុមការងារចលនាយុវជនកម្ពុជា (១៥៧) សាខាខេត្តព្រះវិហារ ក៏បាន នាំនៅប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកឧកញ៉ា ស្រី ចាន់ថន នៅការសួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងគ្រាលំបាក។ សូមបញ្ជាក់ថា៖ គ្រឿងឧបភោគ បរិភោគ ជាអំណោយដែលក្រុមការងារចលនាយុវជនកម្ពុជា(១៥៧)…

  • លោកជំទាវជូ ប៊ុនអេង ស្នើរអោយបង្កើនការគ្រប់គ្រងការ និងយក ចិត្តទុកដាក់ ការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា

    លោកជំទាវជូ ប៊ុនអេង ស្នើរអោយបង្កើនការគ្រប់គ្រងការ និងយក ចិត្តទុកដាក់ ការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា

    ថ្លែងក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើកទី៣ ស្តីពីការបង្កើនសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩ នាព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ចាប់ពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ.១៩លើពិភពលោកមក  ប្រទេសកម្ពុជាបានពង្រឹងវិធានការទប់ស្កាត់និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជាយ៉ាងខ្លាំង និងយកចិត្តទុកដាក់ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់រាជរដ្ឋាភិបាលដោយខ្លាចពលករទាំងអស់នោះចម្លងជម្ងឺកូវីដ .១៩ មកពីបរទេស។ ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍ថា ការផ្ទុះរីករាលដាលជម្ងឺ covid19 កន្លងមករដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺកូវីដ.១៩ បានបង្កើតទីតាំងមណ្ឌលចត្តាឡីស័កនៅតាមសហគមន៍ និង នៅតាមច្រកអន្តរជាតិ ដើម្បីពិនិត្យសុខភាពពលករឆ្លងដែនមកពីស្រុកថៃ ។     ឯកឧត្ដម មានប្រសាសន៍ កិច្ចប្រជុំផ្តោតសំខាន់លើបញ្ហាពលករចំណាកស្រុក ក្រោយពីវិញក្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ រហូតដល់ថ្ងៃនេះពលករភាគច្រើនគ្មានការងារធ្វើ មានជីវភាពខ្វះខាត     ក្នុងការចិញ្ចឹមជីវិត  សព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ឲ្យប្រជាពលករទាំងអស់ងាកមកដាំបន្លែ ចិញ្ចឹមសត្វ នៅតាមសហគមន៍វិញ ដើម្បីបានកំរ៉ៃចិញ្ចឹមជីវិតបន្ត។     លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា គោលបំណង នៃកិច្ចប្រជុំនេះគឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈមផលវិបាក…