-
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសិក្សាគម្រោងផ្លូវបេតុងអាមេ ជាច្រើនខ្សែ នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំអភិបាលរងខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យសិក្សា គម្រោងផ្លូវបេតុងអាមេ ជាច្រើនខ្សែ នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីធ្វើការអភិវឌ្ឍ ស្របទៅទៅតាមកំណើនរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា សង្កាត់បឹងកុក បច្ចុប្បន្ន បាននឹងកំពុងធ្វើការស្ថាបនាជាផ្លូវក្រាលបេតុងអាមេ ដែលមានប្រវែងប្រមាណជាង ១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកផងដែរ ។ ក្នុងនោះផ្លូវក្រាលបេតុងមួយខ្សែ ប្រវែងជាង១ ៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមួយខ្សែទៀត ប្រវែងជាង ២០០ ម៉ែត្រ ទទឹង ៥ម៉ែត្រ និងបានស្ថាបនាលូរំដោះទឹក ប្រវែងជាង ១.០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រ បន្ថែមទៀត ដោយប្រើប្រាស់ប្រភពថវិកា របស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២២ ។ ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ ឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យដោយផ្ទាល់ នឹងមានគម្រោង…
-
ប្រជាពលរដ្ឋនឹងនិស្សិតខ្មែរចំនួន72នាក់ត្រូវបានសម្របសម្រួល អោយវិលត្រឡប់មកកម្ពុជានៅថ្ងៃទី09ខែកញ្ញាឆ្នាំ2021ស្អែកនេះ

-
ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីរួមជាមួយ ក្រុមការងារ ស្ថានទូត បានចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារចែកជូនប្រជាជនកម្ពុជា ចំនួន ១០០គ្រួសារ

នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីរួមជាមួយ ក្រុមការងារ ស្ថានទូត បានចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារចែកជូនប្រជាជនកម្ពុជា ចំនួន ១០០គ្រួសារ នៅតំបន់ Mur រដ្ឋចូហូរ ដែលំពុងជួបការខ្វះខាត ក្នុង អំឡុងពេល ប្រទេស ម៉ាឡេស៊ី បានបិទខ្ទប់ប្រទេស និងបន្តរិតបន្តឹង វិធានការ ក្នុង ការប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ -១៩។ ក្នុង ឱកាស ចុះ សួរ សុខទុក្ខ នេះដែរ ឯកអគ្គរាជទូតបានជួយឧបត្ថម្ភ ថវិកាមួយចំនួនដល់ស្ត្រីមានផ្ទៃពោះ ចំនួន ១២នាក់ និងអ្នកជំងឺមហារីក១នាក់ផងដែរ។ដោយ/សួង ពិសិដ្ឋ
-
សាលាមេត្រីបរិស្ថានជាថ្នាលចូលរួមបណ្តុះបណ្តាល ឱ្យស្រឡាញ់បរិស្ថាននិងជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍

រាជធានីភ្នំពេញ៖«សាលាមេត្រីបរិស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមធ្វើឱ្យការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាពតាមរយៈការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍»។ នេះគឺជាការបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ។ថ្លែងក្នុង ពិធី ប្រគល់បណ្ណជ័យលាភីសាលាមេត្រីបរិស្ថាន ជូនវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ ឯកឧត្តម នេត្រ ភក្ត្រាបានបង្ហាញជំនឿថាការប្រតិបត្តិមេត្រីបរិស្ថាននៅតាមសហគមន៍នឹងធ្វើឱ្យសហគមន៍មានអនាម័យ និង សោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន មិនត្រឹមតែជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រែក្លាយចំណេះដឹងអំពីបរិស្ថានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាននៅក្នុងសាលារៀនប៉ុណ្ណោះទេ តែថែមទាំងជំរុញឱ្យមានការអនុវត្តនៅក្នុងសហគមន៍ថែមទៀតផងដែរ ដោយចាំបាច់ត្រូវមានការចូលរួមពីអាណាព្យាបាលសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងសហគមន៍ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ ៤ ចំណុចនៃសាលាមេត្រីបរិស្ថាន។ អនុលោមតាមក្របខណ្ឌការងារអាស៊ាន ស្តីពីសាលាមេត្រីបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំយុវជននិងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ចំនួន០៤ រួមមាន៖ (១)មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន (២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថាន (៣) មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន (៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍…
-
អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យដោះស្រាយបញ្ហាការពារការជន់លិច ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យដោះស្រាយបញ្ហាការពារការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ផ្ទួនៗគ្នា បានធ្វើឱ្យទឹកជន់លិច និងហូរបុកចូលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់ល្បឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីនេះ។ ឯកឧត្តម បន្តថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ មានយន្តហោះខ្នាតអន្តរជាតិនឹងហោះហើរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ ដើម្បីស្ដាយបញ្ចៀសនូវចរន្តទឹក កុំឲ្យបុកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះផងដែរ៕ដោយ-រ៉ាវុធ
-
ប្រមុខការទូតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញៈឯកឧត្តម វ៉ាង យី(WangYi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាប្រកាសឱ្យដឹងនៅរាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
-
ទូតកម្ពុជានៅឥណ្ឌាជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរ៧២នាក់ បានត្រឡប់មកកម្ពុជាវិញ

-
សាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន៣តោន ត្រូវអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ ធ្វើការបង្ក្រាប

សាច់ជ្រូក.ស្លាបមាន់. គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន៣តោន ដឹកតាមរថយន្ត២គ្រឿងលួចចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រគួន យកមកលក់ចែកចាយក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ត្រូវអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ បង្ក្រាបបាននាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រកព្រំដែនបឹងត្រកួន ក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀត ស្រុកថ្មពួក ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យប្រាប់ថា៖ ការបង្ក្រាបរថយន្តទាំង២គ្រឿង ដែលលួចដឹកសាច់សត្វនោះ ក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧ នៃស្រុកថ្មពួក ចុះស្ទាក់ចាប់រថយន្ត២គ្រឿង ម៉ាក ISUZU ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand។ ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះបានឆែកឆេ ក្នុងរថយន្តបានរកឃើញ សាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ…
-
អភិបាលខេត្តកំពង់ស្ពឺ ៖ ឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រៀមលក្ខណៈទុកជាមុនដើម្បីបង្ការ និងទប់ស្កាត់ ចំពោះផលប៉ះពាល់ដោយទឹកជំនន់ ខណៈអាកាសធាតុមានការប្រែប្រួល

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ខេត្តកំពង់ស្ពឺ និងអាចជួបនូវឧបទ្ទវហេតុគ្រោះធម្មជាតិផ្សេងៗ ខណៈដែលអាកាសធាតុមានការប្រែប្រួលខ្លាំង ដូច្នេះមន្ទីរពាក់ព័ន្ធត្រូវតែត្រៀមលក្ខណៈទុកជាមុនដើម្បីបង្ការ និងទប់ស្កាត់ចំពោះផលប៉ះពាល់ ដែលនិងអាចកើតមានឡើងនាពេលខាងមុខ។ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវប្រឹងធ្វើយ៉ាងណាតាមដាននៃការប្រែប្រួលអាកាសធាតុនេះ ហើយផ្សព្វផ្សាយជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់បានជ្រួតជ្រាប និងមានការត្រៀមបង្ការទុកជាមុន។ ឯកឧត្តម បានលើកឡើងថា អាកាសធាតុអាចនិងមានការប្រែប្រួលគ្រប់ពេលវេលា ហើយគ្រោះធម្មជាតិនានា និងអាចកើតឡើងគ្រប់ពេលដូចជា៖ ខ្យល់កន្ត្រាក់ ការរាំងស្ងួត ឬក៏ទឹកជំនន់ ។បច្ចុប្បន្នមើលឃើញពីស្ថានភាពអាកាសធាតុនេះ ខេត្តកំពង់ស្ពឺអាចប្រឈម និងបញ្ហាទឹកជំនន់ ដូច្នេះមន្ទីរធនធានទឹកត្រូវតាមដាមមើលឱ្យបានច្បាស់លាស់ អភិបាលក្រុង ស្រុក ក៏ត្រូវតាមដានត្រួតពិនិត្យ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញឱ្យមន្ទីរកសិកម្មខេត្ត និងក្រុមមន្រ្តីជំនាញពេទ្យសត្វ ក៏ត្រូវត្រៀមបម្រុងនូវថ្នាំសង្កូវសម្រាប់សុខភាពសត្វផងដែរ ដើម្បីព្យាបាលសត្វដែលជួបប្រទះនូវបញ្ហាជំងឺផ្សេងៗរួមនិងជំងឺដុំពក ខណៈដែលស្រុកចំនួនពីរ របស់ខេត្តកំពង់ស្ពឺ បានជួបប្រទះរួចហើយ ហើយក៏កំពុងរាលដាលលើខេត្តមួយចំនួនផងដែរ ។ មួយវិញទៀតចំពោះពេទ្យគ្រប់ឃុំនៃមន្ទីរសុខាភិបាលខេត្តក៏ត្រូវតែត្រៀមដែរ នៅពេលដែលមានទឹកជំនន់បានមកដល់ ប្រជាពលរដ្ឋអាចប្រឈមជាមួយនិងជំងឺផ្សេងៗ ខណៈដែលការហូបចុកនិងផឹកទឹកពុំមានអនាម័យដែលនាំឱ្យមានការរាគរួសជាដើម សត្វអសិរពិសនិងត្រូវរត់រកទីទួលសុវត្ថិភាពដូច្នេះក្រុមគ្រូពេទ្យក៏ត្រូវត្រៀមថ្នាំផងដែរដើម្បីព្យាបាលនៅពេលដែលសត្វនេះខាំឬទិច។ ទន្ទឹមនឹងការត្រៀមលក្ខណៈបង្ការទប់ស្កាត់របស់មន្ទីរអង្គភាពជំនាញខាងលើ អាជ្ញាធរក្រុង ស្រុកទាំង៨នៃខេត្តកំពង់ស្ពឺ ក៏ត្រូវប្រកាសដល់ឃុំ-សង្កាត់ទាំងអស់ របស់ខ្លួនធ្វើយ៉ាងមើលលោកតា លោកយាយចាស់ជរា ដែលងាយក្នុងការរងគ្រោះ…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាជនកម្ពុជា១០០គ្រួសារ ដែលំពុងជួបការខ្វះខាត
