-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការរកឃើញ ជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់កម្ពុជា(មានវីដេអូ)

-
ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាបង្កើតថ្នាលទូរទស្សន៍ឌីជីថលតែមួយ ជាការរួបរួមកម្លាំងដើម្បីពង្រឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

-
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាង ក្រសួងព័ត៌មាន និង FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

-
រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាបើកកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពនិងពិភាក្សាការងាររាជការ រវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ជាមួយកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធ Google Meet.

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពនិងពិភាក្សាការងាររាជការ រវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ជាមួយកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធGoogle Meet.នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២១នេះ ដោយផ្តោតនូវគោលបំណងដ៏មានសារៈសំខាន់រវាងប្រទេសទាំង២”កម្ពុជា-ថៃ”នូវក្នុងការប្ដេជ្ញារួមគ្នាដើម្បីទប់ស្កាត់ និង ឈានទៅលុបបំបាត់នូវជំងឺឆ្លង នៃវីរុសកូវីដបំប្លែងថ្មី ប្រភេទDeltaដែលកំពុងរាតត្បាតក្នុងប្រទេសទាំងពីរ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនបន្ថែមទៀត។ជាពិសេស ជាមួយរដ្ឋបាលខេត្តទាំង៣នៃប្រទេសទាំង២(ថៃ-កម្ពុជា)ក្នុងនោះមានខេត្តស្រះកែវ(ថៃ) ជាមួយខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ(កម្ពុជា)។ ក្នុងកិច្ចប្រជុំនេះផងដែរភាគី”កម្ពុជា-ថៃ”មានជំនឿយ៉ាងមុតមាំថា៖ ប្រទេសទាំង២នឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង យោធភូមិភាគទី៥នៃព្រះរាជាណាចក្រកម្ពុជានិងកងទ័ពភូមិភាគ១នៃព្រះរាជាណាចក្រថៃក៏ដូចជាអាជ្ញាធរនៃរដ្ឋបាលមូលដ្ឋាន។ ជាពិសេស រវាង រដ្ឋបាលខេត្តទាំង៣ ខេត្តស្រះកែវ(ថៃ) និងខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ(កម្ពុជា)និងរវាងសមត្ថកិច្ច នៃ ប្រទេសទាំង២ ផងដែរ ក្នុងការអភិវឌ្ឍន៍ តំបន់ព្រំដែនលើគ្រប់វិស័យ ដើម្បីប្រែក្លាយតំបន់ព្រំដែនទាំង២ ឲ្យទៅជាប្រយោជន៍នៃប្រទេសយើងទាំង២ ព្រមទាំងប្រជាពលរដ្ឋដែលកំពុងរស់នៅ តាមព្រំដែនប្រកបដោយសុខសន្តិភាព សុវត្ថិភាពសង្គមនិងភាពសុខសាន្ត ជាពិសេសបងប្អូនអាចរស់នៅនិងប្រកបមុខរបរនៅតាមខ្សែបន្ទាត់ព្រំដែនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ ពាក់ព័ន្ធការទប់ស្កាត់ ការការពារពលករបរទេស និងការរៀបចំការងារសម្រាប់ពលករ ភាគីទាំង២ ក៏បានឯកភាពគ្នាក្នុងការទប់ស្កាត់ និង កិច្ចការពារពីការលបលួចនិងឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងពីការឆ្លងដែនឲ្យបានម៉ឺងម៉ាត់ ដោយអនុវត្តន៍ទៅតាមច្បាប់ នៃប្រទេសទាំងពីរ។…
-
សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកដល់ជនរួមជាតិថា «សន្តិភាព មានតម្លៃ មិនអាចកាត់ថ្លៃបាន»

-
ឯកឧត្តម ហុក សុភា បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំ អន្តរសភាអាស៊ានលើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ច សហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ាន ឆ្នាំ២០២៥”

នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមឯកអគ្គរាជទូត ហុក សុភា បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំ អន្តរសភាអាស៊ានលើកទី៤២ ដែលព្រុយណេធ្វើជាប្រធានកិច្ចប្រជុំ ក្រោមមូលបទ “ជំរុញកិច្ច សហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ាន ឆ្នាំ២០២៥”។ នៅក្នុងឱកាសនោះ ឯកឧត្ដម ហុក សុភា តំណាងអោយ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាន ព្រះរាជាណាចក្រកម្ពុជា បានទទួលពីឯកឧត្តម Pehin Dato Awang Haji Abdul Rahman ប្រធានក្រុមប្រឹក្សានិតិបញ្ញតិរបស់ព្រុយណេ និង ជាប្រធានកិច្ចប្រជុំ 42nd AIPA នូវលិខិតុករណី ផ្ទេរតំណែង និងញញ័រ ឈើ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាន ព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវធ្វើជាប្រធាន 43rd AIPA ក្នុង ការរៀបចំកិច្ចប្រជុំ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី…
-
អាជ្ញាធរមីន និងយូអ៊ិនឌីភីកម្ពុជា ប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាពីសមិទ្ធផល និងផែនការនានាឆ្ពោះទៅកាន់កម្ពុជា មួយដែលគ្មានមីន

-
ដើមឆមាសទី២ ក្នុងឆ្នាំ២០២១នេះ CDC បានអនុម័តគម្រោងវិនិយោគ ដែលមានទុនសរុបចំនួន ៨០លានដុល្លារ និងបង្កើតបានការងារ ជូនដល់និយោជិក កម្មករប្រមាណជា ៤ពាន់កន្លែង

-
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារចុះជួយសង្កាត់នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកដល់គ្រួសារក្រីក្រជួបការលំបាកខ្លាំង ចំនួន៤៥គ្រួសារ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង

ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិចំនួន០៤ភូមិរស់នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចំនួន ៤៥គ្រួសារ ដែលកំពុងតែប្រឈមនូវជីវភាពខ្វះខាតប្រចាំថ្ងៃដោយសារតែវិបត្តិកូវីដ19កន្លងមក បានទទួលអំណោយមួយចំនួនរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយខេត្តនិងលោកជំទាវ តាមរយៈនៃក្រុមការងារចុះជួយក្រុងបាត់ដំបង និងសង្កាត់ស្វាយប៉ោ ដើម្បីជាការចែករំលែកក្នុងគ្រាដែលបងប្អូនកំពុងតែជួបប្រទះការលំបាកខ្លាំង ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ក្នុងនោះក៏មានវត្តមានលោកផេង សិទ្ធី អភិបាលក្រុងបាង់ដំបង លោក ស៊ីវ៉ុនខេមារុន ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយប៉ោនិងក្រុមការងារ ស.ស.យ.ក ព្រមទាំងអាជ្ញាធរ នៃរដ្ឋបាលក្រុងនិងមូលដ្ឋានសង្កាត់នៅទីនោះផ្ទាល់។ ប្រជាពលរដ្ឋក្រីក្រចំនួន៤៥គ្រួសារ ក្នុងគោលដៅទាំង២កន្លែងខាងលើនេះក្នុង១គ្រួសារៗទទួលបាននូវ អង្ករ ២០គក្រ.មី១កេស, ទឹកត្រីទឺកស៊ីអ៊ីវ០១យួរ, និងទឹកសុទ្ធ ០១ កេសធំ ក្នុងនោះក៏មានម៉ាស់ អាល់កុល ជែល មួយចំនួនផងដែរ។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចក្រឡាហោមប្រធានក្រុមកសរងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងបានថ្លែងនូវការក្រើនរំលឹកដល់គ្រប់អាជ្ញាធរនៅក្នុងមូលដ្ឋានទាំងអស់ត្រូវតែបន្តនូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់នូវក្នុងការទប់ស្កាត់ពីការឆ្លងរឺករាលដាលពីកូវីដ19។ត្រូវ មានវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ពីការជួបជុំស៊ីផឹក ការប្រព្រឹត្តលេងល្បែង ដែលជាប្រភពឆ្លងនិងចម្លងមេរោគកូវីដ-19 ក្នុងសហគមន៍ខ្លួនជាដើម។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋក៏ត្រូវតែបន្តចូលរួមជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ការឆ្លងនិងចម្លងពីមេរោគកូវីដ-19ឲ្យបានដាច់ខាត តាមរយៈការប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល…
-
ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជានឹងក្លាយជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ក្នុងពេលឆាប់ៗ ខាងមុខនេះ
