-
វិទ្យាស្ថានក្រោយបរិញ្ញាបត្រ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា Cyber-Security Management »

-
ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ក្រសួង

-
អគ្គនាយកប្រេងកាតកម្ពុជាថា កម្ពុជា និងឥណ្ឌូនេស៊ី កំពុងធ្វើការលើផែនការ ដើម្បីបញ្ជូនប្រេងមកកម្ពុជាវិញ ក្រោយឥណ្ឌូនេស៊ី ឃាត់បានកប៉ាល់លួចដឹកប្រេងឆៅ រត់គេចពីប្រទេសកម្ពុជា

-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅតាមវត្តចំនួន៨

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨ (ក្នុងនោះ ៦វត្ត នៅរាជធានីភ្នំពេញ និង ២វត្ត នៅខេត្តកណ្តាល)។ កម្មវិធីនេះប្រព្រឹត្តទៅនៅពេលព្រឹក ក្រោមវត្តមាន លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ សម្ដេចព្រះមហាសង្ឃរាជាធិបតី…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គបានប្រោសប្រទានព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២១

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២១។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២១ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ…
-
ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ វិស័យសំណង់នៅរាជធានី បានដំណើរការទៅដោយរលូន បើទោះបីក្នុងតំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ វិស័យសំណង់គឺជាវិស័យមួយដែលបាននិងកំពុងដំណើរការយ៉ាងមមាញឹកនៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទេដើម្បីឲ្យវិស័យនេះនៅតែដំណើរការដដែល បើទោះបី ប្រទេសកម្ពុជា ស្ថិតក្នុងតំណាក់កាលកូវីដ-១៩ ក៏ដោយនោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង តែងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះនៅតែដំណើរការទៅមុខ មិនរំខាន ដោយកូវីដ-១៩ឡើយ។ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយវិស័យឯកជន ពិសេសគឺវិស័យសំណង់នេះតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងតែវិស័យសំណង់នៅតែដំណើរការ បើទោះបីស្ថានភាពជំងឺកូវីដ-១៩មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ ។ យើងបានធ្វើការងារនេះទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យជំងឺនេះរីករាលដាលធំឡើងដែលយើងគ្រប់គ្រងមិនបាននោះ។ ឯកឧត្តម បញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយនិងវិស័យឯកជន យើងបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះមិនឲ្យរីករាលដាលកាន់តែធំបានយ៉ាងល្អ។ឯកឧត្តម ឃួង ស្រេងបានបន្តទៀតថា ការបង្កើតអោយមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ យើងមានគោលបំណងតែមួយគត់…
-
ទូតកម្ពុជានៅម៉ាឡេស៊ី ច្រានចោលអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី មានចរិតញុះញង់ និងគ្មានមូលដ្ឋានត្រឹមត្រូវ

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានច្រានចោលទាំងស្រុងនូវអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលមានចំណងជើងថា “ពលករខ្មែរនៅម៉ាឡេស៊ីចោទប្រកាន់មន្ត្រីស្ថានទូតថា កេងយកផលប្រយោជន៍ក្នុងគ្រាជំងឺកូវីដ-១៩ រាតត្បាត” ដែលមានចរិតជាការចុះផ្សាយញុះញង់ គ្មានមូលដ្ឋានត្រឹមត្រូវ និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថានទូត។
-
ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ០៩មុខ ត្រូវបានក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយជូនដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធ ដើម្បីជ្រាបជាព័ត៌មាន

-
រោងចក្រចំនួន២០ទៀត គ្រោងបើកដំណើរការនៅខេត្តកំពង់ស្ពឺ ខណៈខេត្តនេះកំពុងកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់បន្ថែមទៀត

រោងចក្រចំនួន២០បន្ថែមទៀត គ្រោងនិងបើកដំណើរការអាជីវកម្មកាត់ដេរ និងវាយនភ័ណ្ឌនៅក្នុងខេត្តកំពង់ស្ពឺ ខណៈខេត្តនេះកំពុងប្រឈមនិង កង្វះកម្លាំង ពលកម្ម នេះបើយោងតាមប្រសាសន៍របស់អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង ថ្លែងក្នុងឱកាសចែកប័ណ្ណចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី ប្រមាណ ៩៨៥៨នាក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងរោងចក្រស៊ីក្លូ ស្ថិតក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩កំពុងរីករាលដាលក្នុងសហគមន៍ក៏ដោយខេត្តកំពង់ស្ពឺ នៅតែខេត្តគោលដៅសម្រាប់អ្នក វិនិយោគទុន ដែលចង់ដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ។ឯកឧត្តម ថា អ្នកវិនិយោគគេពិតជាចង់មករកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ ព្រោះកម្មករ កម្មការិនី ជាមនុស្សឧស្សាហ៍ព្យាយាម និងមិនចូលចិត្តធ្វើកូដកម្ម។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា នៅក្នុងចំណោមរោងចក្រទាំង២០ ដែលអ្នកវិនិយោគបានស្នើរសុំដល់រដ្ឋបាលខេត្តកន្លងមក មានរោងចក្រចំនួន៤ហើយ ដែលបានចាប់ផ្តើមបើកទ្វារដំណើរការក្នុងបរិយាការណ៍ជំងឺកូវីដ-១៩ និងកំពុងបន្តជ្រើសរើសកម្មករ កម្មការិនីឱ្យចូលបំរើការងារ។ ទន្ទឹមនឹងអបអររីករាយនិងការបើកដំណើរការនិងត្រៀមដាក់រោងចក្របន្ថែមទៀតនៅពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកង្វះកម្មករ កម្មការិនី ដែលជាកម្លាំងពលកម្មចម្បងសម្រាប់បំពេញតម្រូវការការងារតាមផ្នែកនិមួយៗក្នុងរោងចក្រដែលខេត្តមិនអាចរកមកបំពេញតម្រូវការរបស់រោងចក្របាន ហើយសព្វថ្ងៃនេះខេត្តកំពង់ស្ពឺប្រឈមនិងកង្វះកម្មករ កម្មការិនី ប្រមាណជាងមួយម៉ឺនបន្ថែមទៀត នោះមិនទាន់និយាយដល់រោងចក្រទាំង២០ដែលគ្រោងបើកដំណើរការវិនិយោគនាពេលខាងមុខនោះផង។ ពាក់ពន្ធ័និងការលើកឡើងនេះដែរលោក…
-
សន្និសីទសារព័ត៌មានស្តី ពីវិធានការទប់ស្កាត់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង (មានវីដេអូ)
