-
ខេត្តស្ទឹងត្រែង ចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យចាប់ពីអាយុ ១២-១៧ឆ្នាំ(មានវីដេអូ)

-
ខេត្តព្រះសីហនុ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងទៀតហើយ ដែលបង្ករឱ្យលំនៅដ្ឋានពលរដ្ឋដែលស្ថិត ក្នុងតំបន់ទំនាបរងផលប៉ះពាល់(មានវីដេអូ)

-
ក្រសួងបរិស្ថាន បានជ្រើសរើសក្រុងស្រុកចំនួន៣ ជាគំរូអនុវត្ត សម្រាប់គំរោងបរិស្ថានស្អាត (មានវីដេអូ)

-
ថ្ងៃនេះ កម្ពុជានឹងទទួលញញួរធ្វើជាប្រធានអង្គការអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ (មានវីដេអូ)

-
កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ តទៅ

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យនិស្សិតដែលគ្រោងទៅសិក្សា នៅប្រទេសឆែក ខិតខំសិក្សាដើម្បីយកចំណេះដឹង មកអភិវឌ្ឍប្រទេសជាតិ

-
វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២១

-
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ ឆ្លើយតបទៅនឹងទស្សនៈផ្ទាល់ខ្លួន របស់អ្នករាយការណ៍ពិសេស មួយក្រុមតូច

-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត៎ដំបង បានជម្រុញឲ្យស្រុកគោលដៅទាំង៦ត្រូវបន្តចុះដល់ចម្ការកសិករផ្ទាល់ (មានវីដេអូ)

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ ការចុះប្រមូលទិញផ្លែមៀន”តាង៉ែន” នៅតាមបណ្តាស្រុកគោលដៅទាំង៦ក្នុងខេត្តកន្លងមកនេះ គឺគ្មានការរើសអើងពីនិន្នាការនយោបាយអ្វីនោះឡើយ។ ការថ្លែងបែបនេះ គឺបន្ទាប់ពីមានប្រព័ន្ធបណ្តាញសង្គមអគតិមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយបំផ្លើសការពិត អំពីសកម្មភាពដែលក្រុមការងាររបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចុះទីញផ្លែមៀន”តាង៉ែន” តាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ជាបន្តបន្ទាប់កន្លងមកនេះ និងបានចុះទៅដល់ចម្ការប្រជាកសិករជាម្ចាស់ចម្ការមៀន-តាង៉ែនទាំងអស់នោះទៀតផង។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្តទៀតថាៈមកដល់ថ្ងៃនេះក្រុមការងារខុទ្ទកាល័យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ បានចុះប្រមូលទិញផ្លែមៀនពីប្រជាកសិករនៅតាមចំការផ្ទាល់ និងស្ថិតនៅទីលានបាល់ទាត់វាលបែកចាន ក្នុងក្រុងបាត់ដំបង ហើយការទិញនេះគឺធ្វើឡើងដោយស្មើភាពគ្នានិងគ្មានការរើសអើងពីនិន្នាការនយោបាយអ្វីនោះឡើយ។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងបន្តទៀតថា៖ កន្លងមក ក្រុមការងារបានចុះទៅប្រមូលទិញមៀន”តាង៉ែន” ពីប្រជាកសិករ ដល់ចំការផ្ទាល់តែម្តង ហើយថែមទាំងជួយបេះ វេចខ្ទប់ និងដឹកជញ្ជូនផ្លែមៀនទាំងនេះរបស់ប្រជាពលរដ្ឋដែលគ្មានកម្លាំងពលកម្ម គឺបានជួយពួកគាត់ដោយគ្មានការប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានថ្លែងទៀតថា៖ក្រុមការងារនឹងបន្តចុះទៅប្រមូលទិញកសិផល ផ្លែមៀនឬតាង៉ែន ពីប្រជាកសិករដល់ទីតាំងម្ចាស់ចំការផ្ទាល់នៅតាមបណ្ដាស្រុកចំនួន៦ដែលមានការដាំដុះដំណាំមៀនតាង៉ែនទាំងនេះដូចជាស្រុករតនៈមណ្ឌល,សំឡូតបាណន់, ភ្នំព្រឹក, សំពៅលូន…
-
ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរគ្រាប់កឹប ខ្ចៅ និងសៀលប្រភេទថ្មី សម្រាប់កឹបផ្លាកលេខឡាន
