-
បណ្តាប្រទេសអាស៊ានទាំង១០ និងអង្គការអន្តរជាតិ ដែលជាដៃគូរបស់អាស៊ានអូស្ហណេត បានចូលរួមក្នុងកិច្ចប្រជុំរបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារលើកទី២២

-
អង់គ្លេសស្នើដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តជួយសម្រួលផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាពរបស់ពលរដ្ឋអង់គ្លេសនៅកម្ពុជា

-
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យលេខ ១៤៥អនក្រ.បក ស្តីពីប្រតិទិនឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២

-
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ អន្តរសភាអាស៊ាន ពិភាក្សាពីការលើកកម្ពស់ សន្តិសុខមនុស្សជាតិ និងសង្គមឌីជីថល ក្នុងតំបន់អាស៊ាន

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន (AIPA) តាមរយៈប្រព័ន្ធវីដេអូ ភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់ទីក្រុង បាន់ដា បេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡឹម ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡឹម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ សមាសភាពសមាជិកគណៈប្រតិភូគណៈកម្មាធិការនយោបាយអាយប៉ាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះដែរមាន ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា ឯកឧត្ដម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្ដម កែប ជុតិមា អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្ដម នឹម ច័ន្ទតារា លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្ដម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាននាពេលនេះ ដឹកនាំដោយ លោកជំទាវ…
-
សេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងករណីដែលបានផ្សព្វផ្សាយពាក្យសម្តីមិនពិតក្នុងវីឌីអូឃ្លីប លើបណ្តាញផ្សព្វផ្សាយសង្គមហ្វេសបុក ឈ្មោះ Accou Nt កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កន្លងទៅ

-
អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត

តាកែវ៖ នៅព្រឹកថ្ងៃឣង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយះប្រព័ន្ធ Zoom Meeting ជាមួយ លោក លោកស្រី ឣភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជឣាវុធហត្ថ លោកមេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងខេត្ត លោកឣភិបាល ក្រុង ស្រុក និងលោកប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប។ មានប្រសាន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា ក៏បានថ្លែងការកោតសរសើរ និងវាយ តម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមកទទួលបានលទ្ធផលល្អប្រសើរជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ…
-
កម្ពុជានឹងទទួលញញួរធ្វើជាប្រធានអង្គការអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ នាថ្ងៃស្អែកនេះ

ភ្នំពេញៈ បន្ទាប់ពីចប់កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ កម្ពុជានឹងទទួលញញួរពីប្រទេសព្រុយណេ ដើម្បីធ្វើជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ បានប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសព្រុយណេ បានបញ្ជាក់ឲ្យដឹងថា លោកបានទទួលការស្នើសុំពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាតំណាងអញ្ជើញទៅទទួលញញួរពីប្រធានរដ្ឋសភានៃប្រទេសព្រុយណេ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។ ឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា ដោយសារតែបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ការអញ្ជើញទៅទទួលញញួរអាយប៉ាពីប្រធានរដ្ឋសភានៃប្រទេសព្រុយណេ គឺខាងសភាប្រទេសព្រុយណេ អនុញ្ញាតឱ្យតែឯកអគ្គរាជទូតទៅទទួលតែម្នាក់ឯងប៉ុណ្ណោះ។ចំណែកឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលញញួរពីប្រធានសភាព្រុយណេ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គឺប្រទេសកម្ពុជានឹងក្លាយជាប្រធានអង្គការអន្តរសភាអាស៊ាន រហូតទៅដល់មហាសន្តិបាតលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែកញ្ញា ឆ្នាំ២០២២។ សម្តេចអគ្គមហាពញាចក្រី…
-
រដ្ឋមន្រ្តីក្រសួងសាធារណការ៖ កម្ពុជា នឹងសង់ផ្លូវជិត១៥០គីឡូម៉ែត្រ តម្លៃជាង៧៨លានដុល្លារ នៅខេត្តកោះកុង(មានវីដេអូ)

-
ឯកឧត្តម ថោង ខុន ដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ (មានវីដេអូ)

-
ចិនប្រកាសបញ្ជាក់ជំហររបស់ខ្លួនថា នៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា(មានវីដេអូ)
