Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តព្រះសីហនុប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរក្នុងទីក្រុងពេលមានជំនន់ទឹកភ្លៀងខ្លាំង

    រដ្ឋបាលខេត្តព្រះសីហនុប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរក្នុងទីក្រុងពេលមានជំនន់ទឹកភ្លៀងខ្លាំង

    គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ភ្លៀងបន្តធ្លាក់នៅក្នុងក្រុងព្រះសីហនុ ហើយបង្កឲ្យមានទឹកជំនន់លិចផ្លូវមួយចំនួនផងដែរ។ យោងតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុកម្រិតទឹកភ្លៀងនៅខេត្តព្រះសីហនុ គិតត្រឹមម៉ោង០៨យប់នេះ កម្រិតទឹកភ្លៀង បានកើនឡើងដល់កម្ពស់មានកម្ពស់ ២៤៩មមហើយ។ តាមយោងការព្យាករណ៍អាកាសធាតុ ដែលផ្សព្វផ្សាយដោយក្រសួងធនធានទឹក ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន រដ្ឋបាលខេត្តព្រះសីហនុបានស្នើឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងបានអំពាវនាវកុំធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនមានភាពចាំបាច់៕

  • ក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាក់ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបបានចំនួន ២២.៣១៥នាក់

    ក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាក់ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបបានចំនួន ២២.៣១៥នាក់

    កំពង់ធំ ៖ នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីវាយតម្លៃចំណុចខ្លាំង-ខ្សោយ នឹងដាក់ចេញនូវទិសដៅអនុវត្តបន្ត ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង នាយសេនាធិការ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទ បញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ក្នុងរយៈ ពេលមួយខែកន្លងមកនេះ ក្រុមការងារ និងក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាក់ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបបានចំនួន ២២.៣១៥នាក់ក្នុងនោះបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប បានចំនួន១៤.១៩១ នាក់ និងបានចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារកងទ័ពនៅខេត្តកំពង់ធំ បានចំនួន ៨.១២៤នាក់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរក្រុមការងារ និងក្រុមគ្រូពេទ្យ បានខិតខំបម្រើក្នុងភារកិច្ចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លះបង់គ្រប់បែបយ៉ាងដើម្បីការពារអាយុជីវិតជូនមន្ត្រីរាជការ…

  • ឯកឧត្តម ថង សាវុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរាដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ ក្នុងស្រុកលំផាត់

    ឯកឧត្តម ថង សាវុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរាដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ ក្នុងស្រុកលំផាត់

    នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រគល់ជូនចាស់ជរាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ ចំនួន ២១នាក់ នៅបរិវេណសាលាឃុំល្បាំង២ ស្ថិតនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។ ឯកឧត្តម ថង សាវុន បានជំរាបសួរពីសុខភាពលោកតា លោកយាយក្រោយបានចាក់វ៉ាក់សាំងរួច និងបានផ្ដាំផ្ញើអោយពួកគាត់ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល រួមមានពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងបន្ថែមទៀត។ ឯកឧត្តមបានបន្តថាសម្រាប់អ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមរួសរាន់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនីមួយៗដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ទាំងមូលផងដែរ។ ឯកឧត្តមបានបន្ថែមទៀតថា ចំពោះអាណាព្យាបាលដែលមានកូនៗរស់នៅស្រុកលំផាត់ កូនមុំ អូរជុំ និងស្រុកតាវែង ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សូមបន្ដនាំកូនៗ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍យើងបន្ថែមទៀត ក្នុងការប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ។ សូមបញ្ជាក់ផងដែរថាអំណោយដែលបាននាំមកជូននាពេលនេះក្នុង ០១នាក់ ទទួលបានអង្ករ…

  • ក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង ទទួលនូវអំណោយសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន

    ក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង ទទួលនូវអំណោយសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន

           អាជ្ញាធរនៃរដ្ឋបាលស្រុក-ក្រុងទាំង១៤ របស់ខេត្តបាត់ដំបង បានទទួលនូវអំណោយមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  និងជា នាយករងខុទ្ទកាល័យ សម្ដេចតេជោហ៊ុន សែន បាននាំយកនូវអំណោយ របស់ សម្តេចទាំងទ្វេ ផ្តល់ជូនដល់រដ្ឋបាលស្រុក-ក្រុង ទាំង១៤ នៅក្នុងខេត្តបាត់ដំបង។ដែលបានប្រព្រឹត្តទៅនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២១នេះ។        សម្ភារៈដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន ដែលត្រូវផ្ដល់ជូននៅឱកាសនោះ គឺក្នុងស្រុកនីមួយៗទទួលបាន នូវ៖ កុំព្យូទ័រយូរដៃ ចំនួន៦គ្រឿង, ម៉ាស៊ីនព្រីនធ័រ ចំនួន ៦គ្រឿង, វិទ្យុទាក់ទង ចំនួន ១៥គ្រឿង, ម៉ាស៊ីនភ្លើង មួយគ្រឿង រួម និងថវិកា ចំនួន១លានរៀល ផងដែរ។      ពិធីប្រគល់និងទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេក្នុងថ្ងៃនេះ ក៏មានវត្តមានថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតរំលែកទុក្ខលោកជំទាវ ឱ សុខុម ចំពោះមរណភាពលោក ធន់ ធែល ត្រូវជាស្វាមី

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតរំលែកទុក្ខលោកជំទាវ ឱ សុខុម ចំពោះមរណភាពលោក ធន់ ធែល ត្រូវជាស្វាមី

    ភ្នំពេញ ៖ សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ ឱ សុខុម សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា ចំពោះមរណភាពលោក ធន់ ធែល ត្រូវជាស្វាមីលោកជំទាវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។ ដោយ / គ្រី សម្បត្តិ

  • កម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានចុះអប់រំផ្សព្វផ្សាយ និងព្យាបាលសត្វគោ កើតជំងឺដុំពក របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ

    កម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានចុះអប់រំផ្សព្វផ្សាយ និងព្យាបាលសត្វគោ កើតជំងឺដុំពក របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ

    េត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានករណីផ្ទុះជំងឺដុំពកលើសត្វគោ ប្រជាពលរដ្ឋនៅក្នុងភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរនៅព្រឹកថ្ងៃទី 24 ខែសីហា ឆ្នាំ20 21នេះ កម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាល នៅមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្ត្រីពេទ្យសត្វស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យស្ថានភាពជំងឺឆ្លង ព្រមទាំងធ្វើពិធីអបរំផ្សព្វផ្សាយនិងរបៀបព្យាបាលជំងឺសត្វគោជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោកើតជំងឺដុំពកក្រោមស្បែកសូមព្យាបាលនិងថែរក្សាដាក់ដោយឡែកពីគេដើម្បីការពារជំងឺឆ្លង ។ លោកបានបញ្ជាក់ទៀតថា ជំងឺដុំពកក្រោមស្បែកគឺមានលក្ខណៈកាចសាហាវ ដែលអាចបណ្ដាលឱ្យគោរបស់បងប្អូនប្រជាពលរដ្ឋ ងាប់បាន បើបងប្អូនមិនយកចិត្តទុកដាក់ព្យាបាល និងថែរក្សាទាន់ពេលវេលានោះទេ ដោយហេតុនេះហើយសូមបងប្អូនធ្វើទ្រុងនឹងដាក់ឲ្យសត្វគោដេកមានសុវត្ថិភាព ជាមួយគ្នាក៍ត្រូវ បាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្រុងផងដែរបានចំនួន ១២ទ្រុង ។ជាមួយនឹងការផ្សព្វផ្សាយនេះមន្ត្រីជំនាញពេទ្យសត្វ ក៏ចែកជូនបងប្អូនប្រជាពលរដ្ឋនូវ ថ្នាំព្យាបាល និងប្រាប់ពីវិធីព្យាបាលដោយខ្លួនឯង ជូនពួកគាត់ផងដែរ ។ ដោយឡែកសម្រាប់ថ្ងៃនេះគឺមន្ត្រីជំនាញពេទ្យសត្វបានព្យាបាលជំងឺសត្វគោណាដែលមានលក្ខណៈធ្ងន់ ហើយសល់ប៉ុន្មានទុក្ខឲ្យបងប្អូនអាចព្យាបាលដោយខ្លួនឯងបាន តាមការណែនាំរបស់មន្ត្រី ជំនាញពីវិធីលាងរបួសនិងពីវិធីលាបថ្នាំ វិធីច្រកថ្នាំ និងចាក់ថ្នាំជាដើម ។ សូមបញ្ជាក់ដែរថាប្រជាពលរដ្ឋ ក្នុងភូមិដែលបានចូលរួមចំនួន ៣០នាក់ ស្ដាប់ការពន្យល់ណែនាំពួកគាត់មានសត្វគោ សរុបចំនួន ២១២ ក្បាល…

  • ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ៖ “ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាលពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពទ្បើយ”

    ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ៖ “ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាលពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពទ្បើយ”

    ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ – ស្ថានបេសកកម្មអចិន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ សូមបដិសេធចោលទាំងស្រុងនូវទស្សនៈផ្ទាល់ខ្លួនរបស់អ្នក រាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃការ អនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ដោយការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសខាងលើ បង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមជម្រាបជូននូវការពិត ដូចខាងក្រោម៖− ទី១៖ ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។ ការប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដែលឯកសារទាំងពីរនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ − ទី២៖ ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះពុំបានយកចិត្តទុកដាក់លើអង្គហេតុនិងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផលវិបាកដ៏មហន្តរាយនិងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ។ បញ្ហាទឹកដីដែលមានលក្ខណៈរសើបនិងស្មុគស្មាញ ចាំបាច់ត្រូវតែដោះស្រាយ ដោយអ្នកជំនាញដែលមានការទទួលស្គាល់ ហើយក៏មិនត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះវាអាចដុតបញ្ឆេះឱ្យមានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មានព្រឹត្តិការណ៍មួយចំនួនបានកើតទ្បើងរួចមកហើយ ដែលបណ្តាលមកពីការធ្វើអត្ថាធិប្បាយក្នុងហេតុផលនយោបាយចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសជិតខាង។ −…

  • ពិធីទទួល-ប្រគល់អំណោយពីមូលនិធិ LPN, មូលនិធិ A21 និងសប្បុរសជន ជូនដល់ឯកឧត្តមអភិបាលខេត្តប៉ៈធុមថានី

    ពិធីទទួល-ប្រគល់អំណោយពីមូលនិធិ LPN, មូលនិធិ A21 និងសប្បុរសជន ជូនដល់ឯកឧត្តមអភិបាលខេត្តប៉ៈធុមថានី

    ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះដែរ ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖១-បានចូលរួមជាអធិបតីក្នុងពិធីទទួល-ប្រគល់អំណោយពីមូលនិធិ LPN, មូលនិធិ A21 និងសប្បុរសជន ជូនដល់ឯកឧត្តមអភិបាលខេត្តប៉ៈធុមថានី ដើម្បីអាជ្ញាធរអាចចែកបន្តដល់បងប្អូនពលករខ្មែរដែលជួបការលំបាកនៅក្នុងស្រុកឡាតលុមកែវក្នុងខេត្តនេះ។ ក្នុងឱកាស់នោះ ឯកអគ្គរាជទូតកម្ពុជាបានថ្លែងអំណរគុណ និងស្នើ ឯ ឧ អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បន្តមើលថែទាំព្យាបាល និងការចាក់វ៉ាក់សាំងដល់បងប្អូនខ្មែរយើង។ ជាការឆ្លើយតប ឯ ឧអភិបាលខេត្ត បានទទួលយកសំណើទាំងនេះ និងអរគុណដល់បងប្អូនខ្មែរ ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ ២-បន្ទាប់មក ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជាក៏បាននាំយកគ្រឿងឧបភោគបរិភោគរបស់ស្ថានទូត រូមមាន អង្ករ ត្រីខ បន្លែ សាច់ និងសំភារៈប្រើប្រាស់ផ្សេងៗចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៥០គ្រួសារ នៅស្រុកឡាតលុមកែវ ខេត្តប៉ៈធុមថានី ដែលកំពុងជួបការលំបាកខ្លាំង។ ក្នុងខេត្តនេះមានបងប្អូនខ្មែរកំពុងស្នាក់នៅ និងធ្វើការប្រមាណ ៤មុឺននាក់។សួង ពិសិដ្ឋ

  • ទោះក្នុងបរិបទជំងឺកូវីដ-១៩ ក៏ដោយ និយ័តករមូលបត្រកម្ពុជា នៅតែបន្តការរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

    ទោះក្នុងបរិបទជំងឺកូវីដ-១៩ ក៏ដោយ និយ័តករមូលបត្រកម្ពុជា នៅតែបន្តការរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

    និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបន្តការរៀបចំវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងក្របខណ្ឌ “ កម្មវិធីឧត្តមភាពលើកទី២ ” តាមប្រព័ន្ធអនឡាញ…

  • លោក ពៅ សោមាណាក់ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថាន ជំនួស លោក អូម ផាត់ ដែលត្រូវផ្ទេរទៅបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ

    លោក ពៅ សោមាណាក់ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថាន ជំនួស លោក អូម ផាត់ ដែលត្រូវផ្ទេរទៅបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ

    ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ពិធីប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តនាពេលនេះ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង…