Category: ព័ត៌មានជាតិ

  • ឯកអគ្គរាជទូតជប៉ុន ផ្ញើរសារ ជូនពរអត្តពលិកកម្ពុជា មុនចាប់ផ្តើម​ការប្រកួតកីឡា​ប៉ារ៉ាឡាំពិកតូក្យូ២០២០​ (មានវីដេអូ)

    ឯកអគ្គរាជទូតជប៉ុន ផ្ញើរសារ ជូនពរអត្តពលិកកម្ពុជា មុនចាប់ផ្តើម​ការប្រកួតកីឡា​ប៉ារ៉ាឡាំពិកតូក្យូ២០២០​ (មានវីដេអូ)
  • ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស​ពីថ្ងៃទី​២៥-​៣១ ខែសីហា, ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង សូមប្រុងប្រយ័ត្ន​ចំពោះ​​បាតុភូតផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ (មានវីដេអូ)

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស​ពីថ្ងៃទី​២៥-​៣១ ខែសីហា, ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង សូមប្រុងប្រយ័ត្ន​ចំពោះ​​បាតុភូតផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ (មានវីដេអូ)
  • អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី ស្នើឲ្យគ្រប់អង្គភាពក្រោមឱវាទ ក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់ការទី៣ បូក២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក

    អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី ស្នើឲ្យគ្រប់អង្គភាពក្រោមឱវាទ ក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់ការទី៣ បូក២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក

    ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងកិច្ចប្រជុំគណកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្តីពីការត្រួតពិនិត្យ តាមដានវឧ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូ២ ប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមរយៈ Video Conference នាព្រឹកថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ដោយបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់គ្រប់អង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក រហូតសម្រេចបានសមិទ្ធិផលយ៉ាងល្អ ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ ១៩ក៍ដោយ និងបានស្នើឲ្យគ្រប់អង្គភាព ក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់ការទី៣ បូក២ ដើម្បីសម្រេចតាមគោលដៅ ដែលបានគ្រោងទុក ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២១ ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ “ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា”គិតត្រឹមត្រីមាសទី២ ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អនិងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់+/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធភាព…

  • កម្ពុជា ចូលរួមជាបណ្តាប្រជាជាតិអាស៊ានធ្វេីបច្ចប្បន្នភាពគោលនយោបាយ និងកម្មវិធីបង្ការការប្រើប្រាស់សារធាតុញៀននៅក្នុងតំបន់អាស៊ាន

    កម្ពុជា ចូលរួមជាបណ្តាប្រជាជាតិអាស៊ានធ្វេីបច្ចប្បន្នភាពគោលនយោបាយ និងកម្មវិធីបង្ការការប្រើប្រាស់សារធាតុញៀននៅក្នុងតំបន់អាស៊ាន

    រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ដោយទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំ ក្រុមការងារនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀន បានចូលរួមប្រជុំពិនិត្យលេីបច្ចប្បន្នភាពលេីសេចក្តីព្រាងគោលនយោបាយ និងកម្មវិធីបង្ការការប្រើប្រាស់សារធាតុញៀននៅក្នុងតំបន់អាស៊ាន ដែលរៀបចំព្រាងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ការស្រាវជ្រាវអប់រំបង្ការគ្រឿងញៀន អាស៊ាន (ATCPDE) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន តាមប្រព័ន្ធអនឡាញ ។ លោកស្រី ហ្រ្វង់ស៊ីស ហ្រ្គេស អេចឆ៍ ឌុយការប៉ង់តេ Francis Grace H. Duka-Panteនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ការស្រាវជ្រាវអប់រំបង្ការគ្រឿងញៀន អាស៊ាន (ATCPDE) បានថ្លែងថា ការប្រជុំពិនិត្យលេីសេចក្តីព្រាងគោលនយោបាយ និងកម្មវិធីបង្ការការប្រើប្រាស់សារធាតុញៀននៅក្នុងតំបន់អាស៊ាននេះ បានបញ្ចូលបទបង្ហាញក្នុងសន្និសីទអាស៊ានស្តីពីការអនុវត្តនិងអន្តរាគមន៍បង្ការជាសកលកាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩) អត្ថបទរបស់កម្ពុជាសម្រាប់ព្រឹត្តិប័ត្រព័ត៌មានអេឡិចត្រូនិកអាស៊ានឆ្នាំ២០២០ និងបទបង្ហាញរបាយការណ៍ក្នុងអំឡុងសិក្ខាសាលាតាមអ៊ីនធឺណិតអាស៊ានស្តីពីការគិតគូរបង្ការ ការអប់រំគ្រឿងញៀនសម្រាប់ភាពឥរិយាបទថ្មី៖ បទពិសោធន៍អាស៊ានកាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២០ ។ ថ្លែ ងក្នុងនាម ឯក ឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ថោង សុគន្ធា…

  • រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២

    រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២

    យោងតាមអនុក្រឹត្យ ថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២ គឺមានចំនួន២១ថ្ងៃ ដែលដូចទៅនឹងថ្ងៃឈប់សម្រាកក្នុងឆ្នាំ២០២១ដែរ។ អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២រួមមាន ថ្ងៃទី១ មករា ទិវាចូលឆ្នាំសាកលឈប់សម្រាក១ថ្ងៃ, ថ្ងៃទី៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី៨ មីនា ទិវាអន្តរជាតិនារី ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឈប់សម្រាក៣ថ្ងៃ, ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៥ឧសភា ពិធីបុណ្យវិសាខបូជា ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៩ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ…

  • អភិបាលខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនគ្រួសារក្រីក្រចំនួន៥០គ្រួសារក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបង ដែលកំពុងមានជីវភាពខ្វះខាតខ្លាំងដោយកូវីដ-19

    អភិបាលខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនគ្រួសារក្រីក្រចំនួន៥០គ្រួសារក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបង ដែលកំពុងមានជីវភាពខ្វះខាតខ្លាំងដោយកូវីដ-19

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងអមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងក្រុមការងារចុះជួយសង្កាត់ចំការសំរោង ព្រមទាំងវត្តមានរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ដោយបានពាំនាំយកនូវស្បៀងមួយចំនួនដែលជាអំណោយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត ជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជីវភាពកំពុងតែប្រឈមខ្វះខាតក្នុងជីវភាពគ្រួសារខ្លាំង ចំនួន ៥០ គ្រួសារនិងកំពុងរស់នៅសង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២១នេះ ដែលបានធ្វើឡើងនៅទីតាំងផ្សេងគ្នាក្នុងសង្កាត់ខាងលើនេះ និងបន្ទាប់ពីឯកឧត្តម អភិបាលខេត្តបានទទួលអំណោយ អង្ករ ចំនួន១០តោន ពីឯកឧត្តម ណុប ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និង ក្រុមគ្រួសារដែលជាសប្បុរសជន បានរួមចំណែកជាមួយ និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការផ្តល់ស្បៀងមនុស្សធម៌ទាំងនេះ ក្នុងគោលបំណងជួយសម្រាលនូវការលំបាករបស់អាជ្ញាធរខេត្តបាត់ដំបងនិងដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺរាតត្បាតជាសកលពីជម្ងឺឆ្លងកូវីដ-19 ក្នុងខេត្តកន្លងមកនិងជួយប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដោយសារតែទទួលរងនូវផលប៉ះពាល់ ដោយជម្ងឺកូវីដ-19 កន្លងមកផងដែរ។        តាមការគូសបញ្ជាក់ ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថាការចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទីទ័លក្រខ្វះខាត និងក្រុមគ្រួសាររស់នៅស្ថិតក្នុងតំបន់ក្រហមដែលបានបិទខ្ទប់កន្លងមក និង បងប្អូនខ្លះ មានជីវភាពក្រីក្រលំបាកខ្វះខាតខ្លាំង ចំនួន៥០គ្រួសារ រស់នៅតាមបណ្តាភូមិដែលត្រូវបិទខ្ទប់កន្លងមក និង…

  • ក្រុមហ៊ុនចំនួន ៧គ្រោងនឹងបោះទុនជាង ៦៣លានដុល្លារដើម្បីវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង ៨០០នាក់

    ក្រុមហ៊ុនចំនួន ៧គ្រោងនឹងបោះទុនជាង ៦៣លានដុល្លារដើម្បីវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង ៨០០នាក់

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ ក្នុងទុនវិនិយោគ៦៣លាន៥សែនដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន៨៦៧កន្លែង។ ក្រុមហ៊ុនទាំង៧រួមមាន ១.ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង ដែលប្រមូលពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គម្រោងនោះ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥នាក់។ ២. ក្រុមហ៊ុន SOMA ENERGY CO., LTD. គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ ៤លាន៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៤នាក់។ ៣. ក្រុមហ៊ុន SCHNEITEC ALTERNATIVE CO., LTD. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងនោះ…

  • លទ្ធផលយកសំណាកធ្វើតេស្តប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុង​ផ្សារសាមគ្គីក្រុងក្រចេះ ពេញ១ថ្ងៃសរុប ១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ចំនួន ៤៩នាក់

    លទ្ធផលយកសំណាកធ្វើតេស្តប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុង​ផ្សារសាមគ្គីក្រុងក្រចេះ ពេញ១ថ្ងៃសរុប ១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ចំនួន ៤៩នាក់

    ក្រចេះ ៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារ សាមគ្គីក្រុងក្រចេះ ដើម្បីធ្វើតេស្តរកូវីដ១៩ ពេញ១ថ្ងៃទី២៣ សីហា សរុប ១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ចំនួន ៤៩នាក់ ក្នុងនោះស្រី ២៩នាក់ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គី ដោយបានផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងឱកាសបិទខ្ទប់គោលដៅជុំវិញផ្សារសាមគ្គីក្រចេះនោះផងដែរ ។ ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានហ្មត់ចត់ ដើម្បីការពាខ្លួនយើង និងក្រុមគ្រូសារយើង សហគមន៍យើង និងប្រទេសយើង កុំឲ្យឆ្លងជំងឺកូវិដ-១៩ ៕ ដោយ ម៉េងគាង

  • ឯកឧត្តម សាយ សំអាល់ ទទួលជួបសំណេះសំណាល និងផ្តល់​អនុសាសន៍​ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឆែក

    ឯកឧត្តម សាយ សំអាល់ ទទួលជួបសំណេះសំណាល និងផ្តល់​អនុសាសន៍​ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឆែក

    ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀល ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍របស់សាធារណរដ្ឋឆែក ឆ្នាំ២០២១ ចំនួន ១៣នាក់ មុននឹងប្អូនចេញដំណើរទៅសិក្សានៅប្រទេសសាធាររដ្ឋឆែក នាខែកញ្ញាខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែង អបអរសាទរ ចំពោះប្អូនៗ ទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាព និងឱកាសសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗនៅបរទេស ដេីម្បីឈានចាប់ឱកាសអភិវឌ្ឍន៍អាជីព មុខរបរការងាររបស់ខ្លួននាពេលអនាគត។ បន្ថែមលេីសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍នៅក្នុងការទៅសិក្សាក្រៅប្រទេស ជាពិសេសលើកទឹកចិត្តឱ្យប្អូនៗប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឯង ចេះស្រឡាញ់មេីលថែគ្នា បង្កេីតទំនាក់ទំនងល្អៗជាមួយមិត្តបរទេស ផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា និងត្រឡប់មកមាតុប្រទេសវិញ ដេីម្បីអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕ ដោយ / គ្រី សម្បត្តិ

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្រប ខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ បង្ហាញពីទឹកចិត្តឈឺឆ្អាល ជួយគ្នាក្នុងគ្រាលំបាក

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្រប ខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ បង្ហាញពីទឹកចិត្តឈឺឆ្អាល ជួយគ្នាក្នុងគ្រាលំបាក

    ភ្នំពេញ៖ ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម )ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្តល់ជូនកាកបាទ ក្រហមកម្ពុជាចំនួន១០ម៉ឺនដូស ដែលធ្វើនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់ វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ក្នុងក្របខ័ណ្ឌសកល ជាពិសេស បាននឹងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាច សាហាវនេះ ។ ជាមួយគ្នានេះដែរ សម្តេចប្រធានបានមានប្រសាសន៍វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្រិការដ៏រឹងមាំរវាងប្រទេសទាំងពីរ និងថា ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយវ៉ាក់សាំងដ៏ថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានពីមិត្តចិន បង្ហាញពីទឹកចិត្តឈឺឆ្អាលប្រកបដោយ មនសិការក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយកាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងឥតប្រែប្រួលជាយូរ អង្វែង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។ សម្តេចមានប្រសាសន៍បានជំរាបជូនដែរថា អំណោយមនុស្សធម៌នេះ នឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីបំរើការក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។…