-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)២. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ…
-
សមាគមជាតិកាកបាទក្រហមចិន ផ្តល់ជូនវ៉ាក់សាំង ប្រភេទស៊ីណូហ្វាម ចំនួន ១០ម៉ឺនដូស ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាក់ថា «ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយមនុស្សធម៌នូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និងបង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះ ខណៈដែលវ៉ាក់សាំង បានក្លាយជា ទំនិញយុទ្ធសាស្ត្រសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នៅទូទាំងពិភពលោក។ ជាងនេះទៅទៀត កាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែជាយូរអង្វែង រវាងប្រទេសទាំង ២ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។» នេះបើយោងតាមគេហទំព័រ Facebook កាកបាទក្រហមកម្ពុជា។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១៕
-
កុមារមួយចំនួនបានរងគ្រោះដោយសារការបៀតបៀននិងការរំលោភបំពានតាមអនឡាញ

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្ដីពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ” ។ អង្គសិក្ខាសាលាដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នេះក្រោមប្រធានបទ”កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា”។សិក្ខាសាលានេះដែរគោលបំណងសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ។ នៅថ្ងៃទី១ពោលគឺថ្ងៃទី ២៣ ខែ សីហា វាគ្មិនបានបង្ហាញពីការគ្រោះថ្នាក់នៃកុមារមួយចំនួនដែលត្រូវបានគេរំលោភបំពាន ឬបានពង្វក់ស្មារតីដោយការចែកចាយរូបភាពអាសអាភាស។ជាមួយគ្នាវាគ្មិនក៏បានបង្ហាញពីកិច្ចការពារ និងជំរុញឱ្យឪពុកម្តាយមានការប្រយ័ត្នប្រយែងនិងចូលរួមទប់ស្កាត់កូនតូចៗរបស់ខ្លួនដោយប្រការណាមួយនៃគ្រោះថ្នាក់ដែលកើតចេញពីប្រព័ន្ធអនឡាញនេះផងដែរ។ គួរបញ្ជាក់ថាសិក្ខាសាលានេះបាន ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១ (ចាប់ពីម៉ោង ៩:០០ នាទីព្រឹក)។ដោយម៉ាដេប៉ូ
-
លទ្ធផលយកសំណាក លើអាជីវករ ក្នុងផ្សារសាមគ្គី ក្រុង ក្រចេះ សរុប១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ ចំនួន៤៩នាក់

ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តក្រចេះ ចុះយកសំណាករបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ ដូរនៅក្នុងផ្សារសាមគ្គីក្រុងក្រចេះ ដើម្បីធ្វើតេស្តរកូវីដ១៩ លទ្ធផលគឺរកឃើញអ្នកវិជ្ជមានចំនួន៤៩នាក់ក្នុងនោះស្រី២៩នាក់ ក្នុងចំណោមមនុស្សសរុប១០៤៣នាក់។ ក្នុងការយកសំណាកពីក្រុមអាវីជករនេះដែរក៍មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថនអភិបាលខេត្តក្រចេះ បានជួបសំណេះ សំណាលជាមួយនឹងប្រជាពលរដ្ឋ បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារសាមគ្គី និងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងឱកាសបិទខ្ទប់គោលដៅជុំវិញផ្សារសាមគ្គីក្រចេះនោះផងដែរ ។ ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល (៣កុំ ៣ការពារ)ឲ្យបានហ្មត់ចត់ ដើម្បីការពាខ្លួនយើង និងក្រុមគ្រូសារយើងកុំឲ្យឆ្លងជំងឺកូវិដ-១៩ ក្នុងសហគមន៍យើង៕ ដោយ ម៉េងគាង
-
ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយស្តីការស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថាដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖ ១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ) ២. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។ ក្រសួងប្រៃសណីយ៍បានឱ្យដឹងបន្ថែមថា ដូចនេះ ក្រសួង-ស្ថាប័ន…
-
ក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចបង្កើតទីតាំងជញ្ជីងអចល័ត លើកដំបូង ដើម្បីធ្វើការត្រួតពិនិត្យថ្លឹងរថយន្តដែលផ្ទុកលើសទម្ងន់កម្រិតកំណត់តាមដងផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង

នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២១នេះ គណៈកម្មាធិការធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ចេញសេចក្តីជូនដំណឹងស្តីពីការបើកឲ្យដំណើរការស្ថានីយ៍ជញ្ជីងអចល័តបណ្តោះអាសន្ន “ពុកឆ្មារ-ខេត្តបាត់ដំបង”មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងប្រកាសទទួលស្គាល់នូវសមាសភាពក្រុមការងារស្ថានីយ៍ជញ្ជីងអចល័តបណ្តោះអាសន្នខាងលើនេះមានចំនួន១១រូបក្នុងនោះ៖លោក ហេង ប៊ុនលី ជាប្រធានស្ថានីយ៍ជញ្ជីងនិងជាមន្ត្រីនៃមន្ទីរសាធារណការខេត្តបាត់ដំបង។ដែលបានកំណត់បោះទីតាំងបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ចំណុចគីឡូម៉ែត្រ២៨១+៥០០។ ដើម្បីជាវិធានការទប់ស្កាត់នូវបទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រឹតកំណត់ និងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្ថិតស្ថេរ រឹងមាំ គង់វង្ស និងធានាធន់អាយុកាល នៃ បច្ចេកទេសសាងសង់។ នៅក្នុងឱកាសចុះពិនិត្យទីតាំងបង្កើតស្ថានីយជញ្ជីងថ្លឹងយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន ជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តជាពិសេសឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានគាំទ្រឲ្យមាននូវស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត សម្រាប់ខេត្តបាត់ដំបងនេះ។ហើយក៏ជាលើកដំបូងផងដែរ ដែលក្រសួងមានស្ថានីយជញ្ជីងថ្លឹងយានយន្តដឹកលើសទម្ងន់កម្រិតនៅក្នុងភូមិសាស្ត្រខេត្តនេះ។ តាមការរយៈការចុះពិនិត្យទីតាំងស្ថានីយ៍នៅទីនេះឯកឧត្តម សេង ឈួន ក៏បានណែនាំនិងបានដល់ក្រុមការងារគណៈកម្មការគ្រប់គ្រងស្ថានីយជញ្ជីងថ្លឹង ដែលមានសមាសភាពចម្រុះមកពី មន្ទីរក្រសួង មន្រ្តីសាលាខេត្ត ប៉ូលិសនិងកងរាជអាវុធហត្ថ ត្រូវធ្វើយ៉ាងណាសហការផ្ទៃក្នុងឲ្យបានល្អ ដើម្បីបង្រ្កាបនូវយានយន្តដឹកលើសទម្ងន់ឲ្យមានប្រសិទ្ធភាពខ្ពស់។ខណៈដែលកន្លងមក ក្រសួងបានរកឃើញមានរថយន្តច្រើនណាស់ដែលដឹកលើសទម្ងន់រហូតដល់៨០តោន ទើបបណ្ដាលឲ្យផ្លូវនានាឆាប់ខូចខាតជាបន្តបន្ទាប់។ ក្នុងនាមអាជ្ញាធរខេត្ត…
-
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តឧបត្ថម្ភថវិកាចំនួន១ពាន់លានរៀលដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA

ើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លងចូលប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមិនក្រោម ១០លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាលក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩។ជាក់ស្តែងនៅថ្ងៃទី២៣ សីហា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានបរិច្ចាគទ្រព្យធនជាថវិកាចំនួន ១.០០០លានរៀលជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកដល់សកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈដែលក្រុមគ្រូពេទ្យ TYDA ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី កំពុងដឹកនាំ និងលះបង់កម្លាំងកាយស្រស់ យាមស្រស់ និងទឹកចិត្តបរិសទ្ធក្នុងការជួយព្យាបាលជំងឺកូវីដ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ មន្រ្តីការទូត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាជន។អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖…
-
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែងសរុប១៤គីឡូម៉ែត្រត្រូវបានចុះហត្ថលេខាលើកិច្ចសន្យា ម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២គីឡូម៉ែត្រ៩០០ម៉ែត្រមានចំនួនពីរគន្លង និងប្រវែង២៥គីឡូម៉ែត្រ១០០ម៉ែត្រមានចំនួន ០៤ គន្លង។ ផ្លូវនោះមានទទឹងផ្លូវ១១ម៉ែត្រសម្រាប់២គន្លង និង១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រសម្រាប់៤គន្លង ក្រាលបេតុង កៅស៊ូ(AC) កម្រាស់៧សង់ទីម៉ែត្រ បេតុងសរសៃដែក។ ការស្ថាបនាផ្លូវនោះ ក៏មានការសាងសង់ស្ពានថ្មីចំនួន៤កន្លែងប្រវែង១១៣ម៉ែត្រ, ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង១៤០កន្លែង,លូប្រអប់១៥កន្លែង, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, ការកំណត់ល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោងនៅតំបន់ទំនាប ឬផ្លូវត្រង់ និង ៦០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់តំបន់ខ្ពង់រាប ឬផ្លូវកោង។ រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១តទៅ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវនោះ គ្រោងចំណាយទឹកប្រាក់សរុបប្រមាណ៧៨លាន៣សែន៩ម៉ឺន៨ពាន់៧៤១ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅក្រោយវិបត្តិជំងឺកូវីដ-១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ។ សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥”។ ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិកAIPAទំាង១០ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ សម្តេចបានគូសបញ្ជាក់ថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥”…
-
អង្គការសុខភាពពិភពលោក៖ ការសម្រេចចិត្ដរបស់កម្ពុជា លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ប្រៀបដូចជាការដើរមុនសភាពការណ៍ ដើម្បីការពារជីវិតពលរដ្ឋពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ (មានវីដេអូ)
