-
មន្ទីរព្យាបាលជម្ងឺកូវីដ-១៩កំរឹតធ្ងន់សម្រាប់ថ្នាក់តំបន់ កំពុងតម្លើងជិតរួចរាល់ហើយនៅសៀមរាប

សៀមរាប ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា បើទោះជាកម្ពុជាកំពុងស្ថិតក្រោមនិន្នាការថយចុះ នៃការឆ្លងជម្ងឺកូវីដ១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងនោះ ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ថ្មីបន្ថែមទៀត សម្រាប់ទទួលអ្នកជម្ងឺកំរឹតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ទីរព្យាបាលជម្ងឺកូវីដ១៩កំរឹតធ្ងន់ ដែលមានចំណុះគ្រែអ្នកជម្ងឺចំនួន៤០០គ្រែ ត្រូវបានកំពុងដំណើរការតម្លើងជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារៈវេជ្ជសាស្រ្តដែលត្រូវបំពាក់តាមគ្រែអ្នកជម្ងឺនោះ ក៏បានដឹកជញ្ជូនដល់មន្ទីរព្យាបាលនោះហើយដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តត្រៀមបង្ការរបស់ប្រមុខនៃរាជរដ្ឋាភិបាល។ មន្ទីរព្យាបាលជម្ងឺកូវីដ-១៩កំរឹតធ្ងន់មួយនេះ គឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជម្ងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាលនៅទីនេះ រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវភាពកក់ក្តៅជាទីបំផុត ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានសហការជាមួយក្រសួងសុខាភិបាល សម្របសម្រួលផ្តល់ទីតាំង សាលមហោស្រព អង្គរ-កូអ៊ិច ស្ថិតនៅលើអតីតតំបន់ពិព័រណអង្គរ-ឃ្យុងយូ(ក្រុងសៀមរាប) ដែលជាទីតាំងដ៏ល្អសម្រាប់ការរៀបចំមន្ទីរព្យាបាលមួយនេះ។ សេចក្តីបញ្ជាក់បានបន្ថែមដែរថា បើទោះជាការឆ្លងជម្ងឺកូវីដ-១៩ កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ក៏ប៉ុន្តែមិនមែនមានន័យថា ការព្រួយបារម្ភត្រូវបានកាត់បន្ថយនោះឡើយ វីរ៉ុសបំប្លែងថ្មី Delta កំពុងចរាចរណ៍ចូលក្នុងសហគមន៍នៃបណ្តាខេត្តក្រុងចំនួន២៣នៃប្រទេសកម្ពុជា លើកលែងតែ២ខេត្តប៉ុណ្ណោះ ដែលក្រសួងជំនាញត្រូវមានវិធានការដឹកនាំគ្រប់គ្រងវាឲ្យបាន ដែលក្នុងនោះសំខាន់បំផុត ការអនុវត្តទាំងអស់គ្នា…
-
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានសហការជាមួយសប្បុរសជនមួយចំនួន រៀបចំជំនួយជាស្បៀងអាហារដើម្បីជួយដោះស្រាយទុកលំបាករបស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ

ក្នុងកំឡុងពេលដែលក្រុងបន្តអនុវត្តវិធានការណ៍បិទខ្ទប់រយៈពីរសប្តាហ៍ចាប់ថ្ងៃទី២៣ សីហានេះទៅ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានសហការជាមួយសប្បុរសជនមួយចំនួន រៀបចំជំនួយជាស្បៀងអាហារដូចតទៅ៖ នៅថ្ងៃទី២០ ខែសីហា បានយកស្បៀងអាហារ ចំនួន ៩០កញ្ចប់ (រួមមាន អង្ករ ម៉ាស់សុខាភិបាល មីកញ្ចប់ ទឹកដោះគោ នំត្រាង នំប្រៃ ត្រីខកំប៉ុង ក្រូចឆ្មា និងក្រូចថ្លុង) ទៅចែកជូននិស្សិតកម្ពុជា ចំនួន ៩០នាក់ នៅមហាវិទ្យាចំនួន ២។ នៅថ្ងៃទី២២ ខែសីហា នេះ បានយកស្បៀងអាហារចំនួន ៨៥ កញ្ចប់ (រួមមាន អង្ករ ម៉ាស់សុខាភិបាល ទឹកដោះគោខាប់ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ នំប្រៃ ត្រីខកំប៉ុង សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូបោកខោអាវ) ទៅចែកជូននិស្សិតចំនួន ៨៥នាក់ នៅមហាវិទ្យាល័យចំនួន ៧។ ទន្ទឹមនេះ បានផ្តល់ជំនួយស្បៀងនេះដល់ប្រជាជនកម្ពុជា ចំនួន ២គ្រួសារ ដែលជួបការលំបាកខ្លាំងផងដែរ។ នៅព្រឹកថ្ងៃទី២២ សីហា នេះដែរ ស្ថានអគ្គកុងស៊ុលក៏បានយកទ័យទាន…
-
អគារនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ រកជំងឺកូវីដ-19ក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង គ្រោងបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ នៅខែកញ្ញាឆ្នាំ២០២១នេះ

នៅរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19 បានដឹកនាំក្រុមការងារ អញ្ជើញចុះមកមន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីពិនិត្យពីវឌ្ឍនភាព នៃ សំណង់អាគារមន្ទីរពិសោធន៍ កូវីត-19និងបានសាកសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ ក្រុមធ្វើតេស្ត នឹងបុគ្គលិក នៃ មន្ទីរពេទ្យខេត្តបាត់ដំបង ដែលបានសហការគ្នាបានយ៉ាងល្អ ក្នុងការត្រួតពិនិត្យក្នុងការយកវត្ថុសំណាក នឹងលទ្ធផលមន្ទីរពិសោធន៍ ដើម្បីអោយមានសុក្រឹតភាព និងភាពជឿទុកចិត្តនឹងទាន់ពេលវេលា សំរាប់មន្ទីរពិសោធន៍ថ្នាក់តំបន់។ ដោយក្នុងនោះឯកឧត្តមបានផ្តល់និងចែករំលែកនូវគន្លឹះសំខាន់ៗនិងបទពិសោធន៏ល្អៗទៅដល់ក្រុមគ្រូពេទ្យនិងបុគ្កលិកនៅទីនោះធ្វើយ៉ាងណា ត្រូវខិតខំព្យាបាលអោយបានមុឹងម៉ាត់ នឹងមានប្រសិទ្ធភាពខ្ពស់។ ក្នុងការអញ្ជើញចុះពិនិត្យមើលមន្ទីរពិសោធន៍ផ្នែកវេជ្ជសាស្ត្រវិនិច្ឆ័យរកជំងឺកូវីដ19ដែលក្រសួងសុខាភិបាលបានបង្កើតបន្ថែម នូវ មន្ទីរពិសោធន៍នេះឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយពីការកកស្ទះក្នុងការពិនិត្យនិងវិច្ឆ័យរក មេរោគកូវីដ-19នៅក្នុងខេត្តបាត់ដំបង ដែលកន្លងមកខេត្តមានតែម៉ាស៊ីនខ្នាតតូចគ្មានសមត្ថភាពពេញលេញក្នុងការពិនិត្យវិនិច្ឆ័យរកមេរោគខាងលើ។ នេះគឺជាការគូសបញ្ជាក់លើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ក្នុងឱកាសចុះពិនិត្យមើលឧបករណ៍ផ្នែកវេជ្ជសាស្ត្រដែលបានបំពាក់ និងតម្លើងរួចរាល់អស់ហើយ នៅក្នុង អគារថ្មីមួយខ្នង ដែលជាមន្ទីរពិសោធន៍(LABO)ទើបសាងសង់រួចរាល់និងត្រៀមបើកឲ្យដំណើរការប្រើប្រាស់នៅក្នុងខែកញ្ញាឆ្នាំ២០២១នេះ។ ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងទៀតថា៖ ការបង្កើតមន្ទីរពិសោធបន្ថែមនៅក្នុងខេត្តបាត់ដំបង គឺដោយសារនៅខេត្តនេះ មានការប្រជុំមនុស្សចូលមកពីក្រៅប្រទេសជាច្រើន។ ពិសេសបងប្អូនមកពីថៃ ហើយក៏អាចយកវត្ថុសំណាកអ្នកសង្ស័យមានជំងឺកូវីដ-19នៅក្នុងខេត្តខ្លួនផង និង បណ្តាខេត្តជិតៗនេះ បានមកពិនិត្យក្នុងខេត្តបាត់ដំបងផងដែរ…
-
សិក្ខាសាលាស្តីពី “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន Google និង YouTube បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)” ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacques Sahel ប្រធានផ្នែកព័ត៌មាន និងគោលនយោបាយមាតិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេស ដែលមានអ្នកចូលរួមប្រមាណ ២១០០នាក់ តាមរយៈ Google meet និងទស្សនាដោយផ្ទាល់នៅលើ YouTube Channel របស់ក្រសួង ផងដែរ។ ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអញ្ចេីញថ្នាក់ដឹកនាំ Google និងអ្នកមានបទពិសោធជាតិនិងអន្តរជាតិ មកធ្វេីចែករំលែកក្នុងសិក្ខាសាលានេះគឺដេីម្បីជំរុញ និងលេីកទឹកចិត្តឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត…
-
ការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំអាចនឹងជួយគាំទ្រសកម្មភាពធុរកិច្ចតាមគន្លងប្រក្រតីភាពថ្មី

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាក្នុងការបង្កើតនូវប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំអាចនឹងជួយគាំទ្រសកម្មភាពធុរកិច្ចតាមគន្លងប្រក្រតីភាពថ្មីទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Sonali Dayaratne មន្រ្តីទទួលបន្ទុក UNDP ប្រចាំនៅប្រទេសកម្ពុជា កាលពីថ្មីៗមកនេះ បានរួមគ្នាសម្ពោធដាក់ដំណើរការសម្ព័ន្ធឌីជីថលរឹងមាំ ដើម្បីជំរុញការបន្តសកម្មភាពធុរកិច្ចដោយប្រើបច្ចេកវិទ្យាឌីជីថល ជាជំនួយសម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME)។ គួរបញ្ជាក់ថាកម្មវិធីសម្ព័ន្ធឌីជីថលរឹងមាំនេះ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទីភ្នាក់ងាអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) និង UNDP Cambodia ជាមួយសមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រការចាប់យក និបន្តសកម្មភាពអាជីវកម្មតាមអនឡាញ ក្នុងបរិយាបទដែលមានការរាតត្បាតជំងឺកូវីដ-១៩នេះ ព្រមទាំងជំរុញការឆ្ពោះទៅកាន់អនាគតឌីជីថលប្រកបដោយបរិយាបន្ននៅកម្ពុជា៕ដោយ៖ម៉ាដេប៉ូ
-
មន្រ្តីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថា ជំងឺដុំពកលើស្បែកសត្វគោ និង ក្របី គឺអាចព្យាបាលបាជាសះស្បើយ ប្រសិនម្ចាស់សត្វមើលថែទាំបានល្អ

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពសត្វគោក្របី នៅតាមឃុំមួយចំនួនក្នុងខេត្តសៀមរាប លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ ជំងឺដុំពកលើស្បែកសត្វគោ និង ក្របី បាននិងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើងនិយាយរួម និងដោយឡែកនៅទូទាំងខេត្តសៀមរាប ជំងឺនេះបានកើតមានចំនួន ៧២០ក្បាល ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន ៦៦៧ក្បាល , កំពុងព្យាបាល ចំនួន ៤៧ក្បាល និងងាប់ ចំនួន ០៦ក្បាល ។ លោក ព្រំ វិច បានឲ្យដឹងទៀតថា ដោយសារការកើតមានជំងឺប្រភេទនេះ នារយៈកាលកន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមសត្វគោ-ក្របី សម្ដែងនូវការព្រួយបារម្ភជាខ្លាំង ព្រោះថា ប្រសិនបើសត្វគោ-ក្របីរបស់គាត់ងាប់ច្រើន នឹងធ្វើឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់ ប៉ុន្តែបញ្ហានេះ ដោយសារពួកគាត់មិនទាន់យល់ច្បាស់អំពីជំងឺប្រភេទនេះ តែតាមពិតជំងឺដុំពកលើស្បែកសត្វគោ និង ក្របី គឺអាចព្យាបាលជាសះស្បើយ ប្រសិនម្ចាស់សត្វមើលថែទាំបានល្អ ។ វិធីនៃការព្យាបាល គឺការពារទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ ករណីសត្វក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈPracetamole…
-
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ទទួលបានផ្លែមៀន ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់ផ្តល់ជូនកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ

ខេត្តព្រះវិហារ ៖ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅថ្ងៃទី២២សីហា នេះ ទទួលបានផ្លែមៀន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់យកមកចែកជូនកងទ័ព និងគ្រួសារកងទ័ព នៅគ្រប់កងឯកភាពចំណុះទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំដែងការគោរពដឹងគុណ និងថ្លែងអំណអរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរានី ហ៊ុនសែន ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ ដល់ភាពសុខទុក្ខ និងការលំបាកគ្រប់បែបយ៉ាងរបស់កងទ័ព គ្រួសារកងទ័ព មន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាពិសេស កងកម្លាំងដែលស្ថិតនៅក្នុងខេត្តព្រះវិហារ នៅក្នុងដំណាក់កាល…
-
ក្រុមអ្នកជំនាញបណ្តុះបណ្តាលដល់យុវជនដើម្បី“ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)”

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន Google និង YouTube បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)” ។ ពិធីនេះប្រារព្ធធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacques Sahel ប្រធានផ្នែកព័ត៌មាន និងគោលនយោបាយមាតិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេស ដែលមានអ្នកចូលរួមប្រមាណ ២១០០នាក់ តាមរយៈ Google meet និងទស្សនាដោយផ្ទាល់នៅលើ YouTube Channel របស់ក្រសួង ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងក្នុងពិធីនេះថា ការអញ្ជើញថ្នាក់ដឹកនាំ Google និងអ្នកមានបទពិសោធជាតិនិងអន្តរជាតិ មកធ្វើការចែករំលែកក្នុងសិក្ខាសាលានេះគឺដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា…
-
លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកតា លោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជូនលោកតា លោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង។សូមបញ្ជាក់ផងដែរថា៖-លោកយាយ សៀវ ជូ អាយុ១០០ ឆ្នាំ រស់នៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ-លោកតា តេង រាជ អាយុ ១០៤ ឆ្នាំ រស់នៅភូមិ អង្ក្រង២ ឃុំក្រញូង ស្រុកកំចាយមារ លោកតា ហេង វង អាយុ ១០១ ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង លោកតាម៉ៅចិន…
-
ជប៉ុនផ្តល់ជំនួយអគារមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល និងកន្លែងស្តុកត្រជាក់ដល់សហគមន៍អ្នកផលិតបន្លែផ្លែឈើក្នុងខេត្តមណ្ឌលគិរី

អគារមជ្ឈមណ្ឌលស្តុបបន្លែផ្លែឈើ សង់ឡើងរួចរាល់ជាស្ថាពរ តាមលក្ខណ:ស្តង់ដារជប៉ុន និងដាក់ឲ្យសហគមន៍ផលិតបន្លែផ្លែឈើខេត្តមណ្ឌលគិរី ប្រើប្រាស់ជាផ្លូវការ ដើម្បីរក្សាគុណភាពបន្លែផ្លែឈើធម្មជាតិ ផ្គត់ផ្គង់ដល់អ្នកទទួលទិញ និងអតិថិជនតាមគោលដៅផ្សេងៗ។លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល និងកន្លែងស្តុកត្រជាក់នេះ គឺជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ អគារនេះអាចជួយសម្រួលដល់បងប្អូនប្រជាកសិករ ដែលផលិតបន្លែផ្លែឈើតាមបែបធម្មជាតិ អាចរក្សាទុកផលិតផលរបស់ពួកគាត់ បានរយៈពេលយូរ ដើម្បីធ្វើការផ្គត់ផ្គង់ទៅដល់ទីផ្សារសំខាន់ៗ ដែលទទួលទិញនៅក្នុងប្រទេសកម្ពុជា។លោកប្រធានមន្ទីរដដែល បានបញ្ជាក់ថា អគារមជ្ឈមណ្ឌលនេះ អាចឱ្យប្រជាកសិករធ្វើការលាងសម្អាតបន្លែផ្លែឈើ និងរៀបចំទុកដាក់ឱ្យមានរបៀប និងមានសណ្ដាប់ធ្នាប់ រួមទាំងមានបន្ទប់សម្រាប់ធ្វើការក្លាស្សេ រក្សាគុណភាពបានយូរ។បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានសហគមន៍អ្នកផលិតបន្លែផ្លែឈើទាំងអស់ចំនួន ៣៨សហគមន៍ ដែលកំពុងផលិតបន្លែធម្មជាតិ ដោយក្នុងមួយថ្ងៃគាត់អាចធ្វើការប្រមូលបន្លែបង្ការ ប្រមាណជិត១តោន សម្រាប់ផ្គត់ផ្គង់ទៅដល់អតិថិជន។ ការសាងសង់អគារមជ្ឈមណ្ឌល សម្រាប់ស្តុបបន្លែផ្លែឈើនេះគឺមានប្រយោជន៍ខ្លាំងណាស់ នៅពេលដែលបន្លែផ្លែឈើរបស់ប្រជាកសិករ មិនអាចលក់អស់ នៅក្នុងរយៈពេលឆាប់ គឺអាចយកមករក្សាទុកនៅទីនេះដោយមានបរិក្ខារសម្ភារៈ និងការរៀបចំទុកដាក់ស្របទៅតាមស្តង់ដារគុណភាពខ្ពស់ ក្នុងរយៈពេលយូរសម្រាប់ធ្វើការផ្គត់ផ្គង់នៅពេលក្រោយ៕សរន