-
សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិន ផ្តល់ជូនកម្ពុជា៥០ម៉ឺនដូសបន្ថែមទៀត,ដែល នឹងដឹកមកដល់កម្ពុជានៅរសៀលថ្ងៃនេះ (មានវីដេអូ)

-
ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ ការចុះប្រមូលទិញផ្លែមៀន នៅមិនទាន់កំណត់ពេលបញ្ចប់បានទេ ព្រោះត្រូវចុះទិញជាបន្តបន្ទាប់ពីប្រជាកសិករ (មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យម្ចាស់យានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ, ខ.ម និង ន.ប មកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់ ក្នុងនោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក អនុញ្ញាតឲ្យបង់ពន្ធ និងអាករនាំចូលជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេងដែលមានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២(មានវីដេអូ)

-
បើមិនមានអ្វីប្រែប្រួលទេ នារសៀលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទទួល វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជា (មានវីដេអូ)

-
ព្រឹកនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា ចូលរួមប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការ សភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥» (មានវីដេអូ)

-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” ។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ ។ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេដារូស្សាឡាម…
-
ស្របតាមអនុសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន ស្បៀងគោលមានដូចជា ៖ ដំណាំស្រូវ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ក្រសួងកសិកម្ម បានចាត់ទុកជាអាទិភាពចំបង ដែលត្រូវតែខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព (មានវីដេអូ)

-
ឯកឧត្តម ហ៊ុន ម៉ានី៖មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាលឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព

ភ្នំពេញ:នៅលើហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធ នៅព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០២១នេះ បានសរសេរបញ្ជាក់ថា “មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៌ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប”។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា កងកម្លាំងដែលក្នុងនោះរួមមាន បងៗ ពូៗ ប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុន CoVID19 ក្នុងពេល CoVID19 ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ក្នុងនាមក្រុមគ្រួសាររបស់ខ្ញុំ និងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយគ្រួសារនៃរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ និងបង្ហាញនូវការដឹងគុណ តាមរយៈការជួយឧបត្ថម្ភសម្ភារខ្លះៗ ដល់បងៗ ពូៗ ប្រជាការពារតាមបណ្តាខណ្ឌ និងសង្កាត់ក្នុងទូទាំងរាជធានីភ្នំពេញនាពេលនេះ៕ដោយៈពលជ័យ
-
នៅវេលាម៉ោង ៩ព្រឹកនេះ សម្តេច ហេង សំរិន នឹងអញ្ជេីញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបេីកមហាសន្និបាតAIPA លេីកទី៤២

-
សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃអញ្ជើញទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១
