-
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកសម្ភារ:ប្រើប្រាស់ ប្រគល់ជូន រដ្ឋបាលស្រុករុក្ខគិរី សំរាប់ប្រើប្រាស់បំពេញកិច្ចការងារប្រចាំថ្ងៃ

ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ បាននាំយកសម្ភារ:ប្រើប្រាស់ មាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០ គ្រឿង ម៉ាសុីន បោះពុម្ព (Printer)ចំនួន ១០ គ្រឿង ម៉ាសុីនថតចម្លងឯកសារ ចំនួន ១ គ្រឿង វិទ្យុទាក់ទងចំនួន ៦០ គ្រឿង និងម៉ាសុីនភ្លើងចំនួន ១ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូន រដ្ឋបាលស្រុករុក្ខគិរី នាថ្ងៃទី២១ខែសីហា ឆ្នាំ២០២១ តាមរយៈ ឯកឧត្តម ងួន រតន:អភិបាលខេត្តបាត់ដំបង ដើម្បីយកទៅបែងចែកជូនដល់ឃុំទាំង ៥ នៃស្រុករុក្ខគិរី សំរាប់ប្រើប្រាស់បំពេញកិច្ចការងារប្រចាំថ្ងៃ ។
-
អាជ្ញាធរខេត្តព្រះវិហារ ស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត បានគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញផ្លែមៀន ៤តោនពីកសិករ ដើម្បីចែកជូនប្រជាពលរដ្ឋ និងមជ្ឈមណ្ឌលកុមារកំព្រា នៅខេត្តព្រះវិហារ និងខេត្តព្រៃវែង !

ខេត្តព្រះវិហារ ៖ នាថ្ងៃទី២១សីហាឆ្នាំ២០២១ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សសាលាដំបូងខេត្តព្រហវិហារ លោក វុធ សាវី បានថ្លែងដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាកសិករ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នោះ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ,ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ រូបលោកផ្ទាល់ និងព្រះរាជអាជ្ញារង លោក សេង ម៉េងស្រ៊ុន លោក សួង សុងហ៊ាង អគ្គនាយកបុរីស្តាហ្គោល លោក យន់ និងសេងហាក់ អគ្គនាយកផាមខុនដូរ បានសម្រេចជួយទិញផ្លែមៀន ផ្លែតាង៉ែន ចំនួន៤តោន ពីប្រជាកសិករ ។លោក វុធ សាវី បានឲ្យដឹងទៀតថា ផ្លែមៀន និងផ្លែតាង៉ែន ៤តោន ដែលទិញពីប្រជាកសិករនាពេលនេះ ២តោន សម្រាប់ចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រា ក្នុងខេត្តព្រះវិហារ…
-
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាំយកផ្លែមៀន និងគ្រឿងឧបភោគ បរិភោគរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់បែងចែកដល់មន្ត្រីជួរមុខ និងកុមារកំព្រា

ខេត្តព្រះវិហារ ៖ ផ្លែមៀនមានទម្ងន់ ១តោន រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតោជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ប្រគល់ជូនមន្ត្រីជួរមុខ មានកងកម្លាំងទាំង៣ មន្ត្រីសុខាភិបាលខេត្ត និងមណ្ឌលកុមារកំព្រា កាលពីយប់ ថ្ងៃទី២១ សីហា ឆ្នាំ២០២១នេះ។អភិបាលរងខេត្តព្រះវិហារ លោក យុង គឹមហ៊ាន ដែលជាតំណាង អភិបាលខេត្តពរះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងឲ្យដឹងថា រដ្ឋបាលខេត្ត បានធ្វើការបែងចែកផ្លែមៀន ផ្លែតាង៉ែន ដែលមានទម្ងន់ ១តោន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ជូនរដ្ឋបាលខេត្ត តាមរយៈ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនដល់កងកម្លាំងទាំង៣ មន្ទីរសុខាភិបាល និងមណ្ឌលកុមារកំព្រា ក្នុងគ្រាដ៏លំបាក នៃការឆ្លងរាតត្បាតពីជំងឺកូវីដ១៩…
-
យុទ្ធនាការដាំដើមឈើប្រភេទដើមភួងមង្គល និងដេីមបូព្រឹក នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី

រតនគិរី ៖ កូនឈើប្រភេទដេីមភួងមង្គល និងដេីមបូព្រឹកចំនួន ២០០ដើម ត្រូវបានយកទៅដាំនៅបរិវេនរមណីយដ្ឋានបឹងលំកុដដែលមានទីតាំងក្នុងភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ យុទ្ធនាការដាំដើមឈើនេះ ត្រូវបានធ្វើនៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីអភិបាលរងខេត្ត យុវជនស.ស.យ.ក និងស.យ.ស.សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ តាមស្ថាប័នមួយចំនួនផងដែរ។ ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា ការដែលយើងដាំដើមឈើនៅតាមរមណីដ្ឋាននានាក្នុងខេត្តរតនគិរី គឺដើម្បីលើកកម្ពស់សោភ័ណភាពបៃតង និងបង្កើតជាគម្របបរិស្ថានពណ៌បៃតងដល់តំបន់រមណីយដ្ឋានដែលមានសក្តានុពលលើវិស័យទេសចរណ៍ ក្នុងចំណោមតំបន់រមណីយដ្ឋាននានារបស់ខេត្ត។ ឯកឧត្តម អភិបាលខេត្តបានបន្ថែមទៀតថា ការដាំកូនឈើជាប្រភេទដើមភួងមង្គល និងដេីមបូព្រឹកនេះ ក៏ដើម្បីទាក់ទាញភ្ញៀវទេសចរ និងភ្ញៀវបរទេសមកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ជាថវិកាមួយចំនួនជូនគ្រួសារអតីតយុទ្ធជន ដែលបានរងគ្រោះដោយករណីខ្យល់កន្រ្ដាក់ផងដែរ ៕ ដោយ គតិ យុត្ត
-
អគារមជ្ឈមមណ្ឌល ប្រមូលផ្តុំកសិផលរបស់សហគមន៍ កសិកម្ម សាមគ្គីមនោរម្យ ដែលជាជំនួយឧបត្ថម្ភរបស់គម្រោងគូសាណូនិ នៃស្ថានទូតជប៉ុន បានចេញជារូបរាងហើយ

អគារមជ្ឈមណ្ឌលស្តុបបន្លែផ្លែឈើតាមស្តង់ដារជប៉ុន ដែលចំណាយថវិកាប្រមាណជាង៤ម៉ឺនដុល្លារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឲ្យសហគមន៍ផលិតបន្លែផ្លែឈើខេត្តមណ្ឌលគិរី ប្រើប្រាស់ជាផ្លូវការ ដើម្បីរក្សាគុណភាពបន្លែផ្លែឈើធម្មជាតិ ផ្គត់ផ្គង់ដល់អ្នកទទួលទិញ និងអតិថិជនតាមគោលដៅផ្សេងៗ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល និងកន្លែងស្តុកត្រជាក់នេះ គឺជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ អគារនេះអាចជួយសម្រួលដល់បងប្អូនប្រជាកសិករ ដែលផលិតបន្លែផ្លែឈើតាមបែបធម្មជាតិ អាចរក្សាទុកផលិតផលរបស់ពួកគាត់ បានរយៈពេលយូរ ដើម្បីធ្វើការផ្គត់ផ្គង់ទៅដល់ទីផ្សារសំខាន់ៗ ដែលទទួលទិញនៅក្នុងប្រទេសកម្ពុជា។ អគារមជ្ឈមណ្ឌលនេះ អាចឱ្យបងប្អូនប្រជាកសិករធ្វើការលាងសម្អាតបន្លែផ្លែឈើ និងរៀបចំទុកដាក់ឱ្យមានរបៀប និងមាមសណ្ដាប់ធ្នាប់ រួមទាំងមានបន្ទប់សម្រាប់ធ្វើការក្លាស្សេរក្សាគុណភាពបានយូរ។ លោក សុង ឃាង បានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានសហគមន៍ទាំងអស់ចំនួន ៣៨សហគមន៍ ដែលកំពុងផលិតបន្លែធម្មជាតិ ដោយក្នុងមួយថ្ងៃគាត់អាចធ្វើការប្រមូលបន្លែបង្ការ ប្រមាណជិតមួយតោន សម្រាប់ផ្គត់ផ្គង់ទៅដល់អតិថិជន។ ការសាងសង់អគារមជ្ឈមណ្ឌល សម្រាប់ស្តុបបន្លែផ្លែឈើនេះគឺមានប្រយោជន៍ខ្លាំងណាស់ នៅពេលដែលបន្លែផ្លែឈើរបស់ប្រជាកសិករ មិនអាចលក់អស់ នៅក្នុងរយៈពេលឆាប់ គឺអាចយកមករក្សាទុកនៅទីនេះដោយមានបរិក្ខារសម្ភារ និងការរៀបចំទុកដាក់ស្របទៅតាមស្តង់ដារគុណភាពខ្ពស់ ក្នុងរយៈពេលយូរសម្រាប់ធ្វើការផ្គត់ផ្គង់នៅពេលក្រោយ៕ពលៈ
-
គិតត្រឹមថ្ងៃទី២១ សីហា ឆ្នំា២០២១ កម្ពុជារកឃើញមេរោគបំប្លែងថ្មី ដែលតា សរុប ៩៩៩នាក់

ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» សរុប ៩៩៩នាក់ហើយ។ មេរោគបំប្លែងថ្មីនេះ បានរកឃើញនៅ ២៣រាជធានី-ខេត្ត ហើយរាជធានីភ្នំពេញ មានចំនួនច្រើនជាងគេ។ ក្រសួងសុខាភិបាល បានប្រកាសថា ខេត្តពីរដែលមិនទាន់មានមេរោគបំប្លែងថ្មីនេះ រួមមាន៖ ខេត្តកែប និងក្រចេះ។ បុគ្គលដែលរកឃើញមេរោគបំប្លែងថ្មី រួមមានអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្សផងដែរ។ តាមលទ្ធផលនេះ បានបង្ហាញថា វីរុសដែលតា បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។ ឯកឧត្តម…
-
សម្តេចក្រឡាហោម បញ្ជាក់មូលហេតុដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយ

ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីមូលហេតុមួយចំនួនដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានជម្រាបជូនលោកប៉ុល ហំម ថា ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ស្ថាបនិកគណបក្ស កែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន៖ (១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន (២).គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង(៣).លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹង បទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមានដូចខាងក្រោម៖ – ប្រការ៨ នៃលក្ខន្តិកៈ ចែងអំពីគោលនយោបាយ គឺផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានកំណត់ឲ្យគណបក្សនយោបាយត្រូវរៀបចំគោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្សជាឯកសារដាច់ដោយឡែកនិងត្រូវបំពេញខ្លឹមសារដូចមានកំណត់ក្នុង បញ្ញត្តិមាត្រា១០ ត្រង់ចំណុច ខ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ -ប្រការ៩ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ – ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ – ប្រការ៥០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២៧ នៃច្បាប់ស្តីពីគណបក្ស – ប្រការ៥៨ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សម្តេចក្រឡាហោមបានបញ្ជាក់ថា លើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃសូមស្នើឲ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយឡើងវិញ។ រីឯ លក្ខន្តិកៈគណបក្សដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ នូវ៖ (១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន និង(២).គោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្ស ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃគិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ។ សូមជម្រាបថា គណបក្សកែទម្រង់កម្ពុជា បានដាក់ពាក្យស្នើសុំចុះបញ្ជីជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុញ្ញាតឲ្យបង្កើតគណបក្ស “ កែទម្រង់កម្ពុជា ” កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែស្នើ ឲ្យ ធ្វើការ ផ្លាស់ប្តូរ ពាក្យ “ សង្គ្រោះបម្រើ ការពារ ” ដែលមាន នៅក្នុងសញ្ញាសម្គាល់គណបក្ស ដោយសារពាក្យទាំងនេះ ដូចនឹងបាវចនារបស់គណបក្ស នយោបាយ ដែលបានរំលាយដោយដីកាតុលាការកំពូល៕ ដោយ៖ពលជ័យ
-
បង្កើតជម្រើសមុខរបរ បង្កើនចំណូលគ្រួសារ និងកសាងភាពជាសហគ្រិនវ័យក្មេង

ស.ស.យ.ក បានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមគោ SV FARM ដែលមានលោក វ៉ុន សាវឿន ជាម្ចាស់ ដែលមានទីតាំងស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។ ត្រឹមរយៈពេល២ឆ្នាំក្នុងអំឡុងពេលដែលកម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ម្ចាស់កសិដ្ឋានរូបនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពីកសិករ និងជាបុគ្គលិកធ្វើការជាបុគ្គលិកសណ្ឋាគារ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមគោចំនួន០២ កន្លែងដែលមានគោចិញ្ចឹមយកសាច់ប្រមាណជិត ២០០០ ក្បាល ដោយមួយកន្លែងទៀតនៅស្ថិតនៅខេត្តកំពង់ធំ។ ការប្រែក្លាយពីកសិករដែលចិញ្ចឹមគោប្រមាណ២០ ទៅ ៣០ ក្បាលជាលក្ខណៈគ្រួសារបានបង្ហាញពីបទពិសោធ ការតស៊ូអំណត់ព្យាយាម ឆន្ទៈ គំនិតផ្តួចផ្តើម និងមហិច្ឆតាក្នុងការចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារសាច់គោដែលមានគុណភាព សុវត្ថិភាព និងជំរុញការនាំចេញនៅហ្នឹងកន្លែងប្រកបដោយការប្រកួតប្រជែងខ្ពស់ជាមួយលំហូនៃការនាំចូលសាច់ពីបរទេស ព្រមទាំងចូលរួមលើកកម្ពស់ចលនាសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករក្នុងសហគមន៍តាមរយៈការបណ្តុះបណ្តាលជំនាញ និងទុនបង្វិល ដើម្បីភាពរីកចំរើនទាំងអស់គ្នា។ លោកបានចាត់ទុកគោដូចជាសមាជិកគ្រួសារ ដោយបានយកចិត្តទុកខ្ពស់ក្នុងការថែបំប៉ន ផ្តល់ចំណីគ្រប់គ្រាន់មានជីវជាតិខ្ពស់ មានការព្យបាលដិតដល់ និងអនុវត្តតាមវិធានបច្ចេកទេសត្រឹមត្រូវ ដែលប្រើប្រាស់តែក្នុងរយៈពេលខ្លីបានទិន្នផលខ្ពស់។ បទពិសោធន៍ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ជំនាញ បំណិន និងភាពជាសហគ្រិន សម្រាប់ ស.ស.យ.ក ក្នុងការបង្កើតជម្រើសមុខរបរថ្មី និងបង្កើនចំណូលគ្រួសារ។
-
បង្កើតជម្រើសមុខរបរ បង្កើនចំណូលគ្រួសារ និងកសាងភាព ជាសហគ្រិនវ័យក្មេង

កំពង់ចាម៖ ស.ស.យ.ក បានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមគោ SV FARM ដែលមានលោក វ៉ុន សាវឿន ជាម្ចាស់ ដែលមានទីតាំងស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។ ត្រឹមរយៈពេល២ឆ្នាំក្នុងអំឡុងពេលដែលកម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ម្ចាស់កសិដ្ឋានរូបនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពីកសិករ និងជាបុគ្គលិកធ្វើការជាបុគ្គលិកសណ្ឋាគារ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមគោចំនួន០២ កន្លែងដែលមានគោចិញ្ចឹមយកសាច់ប្រមាណជិត ២០០០ ក្បាល ដោយមួយកន្លែងទៀតនៅស្ថិតនៅខេត្តកំពង់ធំ។ ការប្រែក្លាយពីកសិករដែលចិញ្ចឹមគោប្រមាណ២០ ទៅ ៣០ ក្បាលជាលក្ខណៈគ្រួសារបានបង្ហាញពីបទពិសោធ ការតស៊ូអំណត់ព្យាយាម ឆន្ទៈ គំនិតផ្តួចផ្តើម និងមហិច្ឆតាក្នុងការចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារសាច់គោដែលមានគុណភាព សុវត្ថិភាព និងជំរុញការនាំចេញនៅហ្នឹងកន្លែងប្រកបដោយការប្រកួតប្រជែងខ្ពស់ជាមួយលំហូនៃការនាំចូលសាច់ពីបរទេស ព្រមទាំងចូលរួមលើកកម្ពស់ចលនាសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករក្នុងសហគមន៍តាមរយៈការបណ្តុះបណ្តាលជំនាញ និងទុនបង្វិល ដើម្បីភាពរីកចំរើនទាំងអស់គ្នា។ លោកបានចាត់ទុកគោដូចជាសមាជិកគ្រួសារ ដោយបានយកចិត្តទុកខ្ពស់ក្នុងការថែបំប៉ន ផ្តល់ចំណីគ្រប់គ្រាន់មានជីវជាតិខ្ពស់ មានការព្យបាលដិតដល់ និងអនុវត្តតាមវិធានបច្ចេកទេសត្រឹមត្រូវ ដែលប្រើប្រាស់តែក្នុងរយៈពេលខ្លីបានទិន្នផលខ្ពស់។ បទពិសោធន៍ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ជំនាញ បំណិន និងភាពជាសហគ្រិន សម្រាប់ ស.ស.យ.ក ក្នុងការបង្កើតជម្រើសមុខរបរថ្មី និងបង្កើនចំណូលគ្រួសារ៕
-
ការបង្កេីតប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំសម្រាប់គាំទ្រសកម្មភាពធុរកិច្ចតាមគន្លងប្រក្រតីភាពថ្មី

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Sonali Dayaratne មន្រ្តីទទួលបន្ទុក UNDP ប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ដំណើរការសម្ព័ន្ធឌីជីថលរឹងមាំ ដើម្បីជំរុញការបន្តសកម្មភាពធុរកិច្ចដោយប្រេីបច្ចេកវិទ្យាឌីជីថល ជាជំនួយសម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME)។ កម្មវិធីសម្ព័ន្ធឌីជីថលរឹងមាំនេះ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទីភ្នាក់ងាអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) និង UNDP Cambodia ជាមួយសមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រការចាប់យក និបន្តសកម្មភាពអាជីវកម្មតាមអនឡាញ ក្នុងបរិយាបទដែលមានការរាតត្បាតជំងឺកូវីដ-១៩នេះ ព្រមទាំងជំរុញការឆ្ពោះទៅកាន់អនាគតឌីជីថលប្រកបដោយបរិយាបន្ននៅកម្ពុជា។ ប្រភព: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍