Category: ព័ត៌មានជាតិ

  • សម្ដេចតេជោ ហ៊ុន សែន៖ នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើអោយសម្ដេចខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិយើង

    សម្ដេចតេជោ ហ៊ុន សែន៖ នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើអោយសម្ដេចខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិយើង

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា៖ នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើអោយសម្ដេចខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិយើង ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖ ជាង៣០ឆ្នាំមុន គ្រួសារខ្ញុំមានមនុស្សត្រឹមតែ៧នាក់។ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯង ក្នុងពេលដែលកិច្ចការប្រទេសជាតិជាច្រើន តម្រូវអោយយើងធ្វើដោយខានមិនបាន។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើអោយខ្ញុំខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខ និងការរីកចម្រេីនរបស់ជាតិ និងប្រជាជនដ៏កំសត់របស់យើង ៕ ដោយ វណ្ណលុក

  • ការអនុវត្ត ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ ដើម្បីបញ្ជៀសនូវការឆ្លងជំងឺ Covid-19 ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ

    ការអនុវត្ត ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ ដើម្បីបញ្ជៀសនូវការឆ្លងជំងឺ Covid-19 ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ

    ភ្នំពេញ៖ លោក ថេង សុថុល បានលើកឡើងថា ការអនុវត្ត ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ ដើម្បីបញ្ជៀសនូវការឆ្លងជំងឺ Covid-19 ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ ។ នេះជាការលើកឡើងរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាតសរុប ៣៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន អភិបាលរង មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់ផងដែរ ។ នៅក្នុងឱកាសនេះ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯ,ឧ ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋយើង…

  • កិច្ចប្រជុំចង្អៀតកម្រិតបច្ចេកទេសរវាងក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)

    កិច្ចប្រជុំចង្អៀតកម្រិតបច្ចេកទេសរវាងក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)

    នរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក ជីម ឬទ្ធី អនុប្រធានការិយាល័យ និងលោក ផុន មេសា មន្រ្តីនាយកដ្ឋាន បានជួបប្រជុំចង្អៀតកម្រិតបច្ចេកទេសជាមួយ លោក យុក សេង ឡុង នាយករងប្រតិបត្តិនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)។ កិច្ចប្រជុំបានផ្តោតលើការងារសំខាន់មួយចំនួន រួមមាន៖− វឌ្ឍនភាពការងាររបស់សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងខេត្តកំពង់ធំ ពិសេសគម្រោងអភិវឌ្ឍផ្សារបណ្តែតទឹក និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់នានា− គម្រោងបង្កើតសមាគមអេកូទេសចរណ៍បឹងទន្លេសាប (TEA-Tonlesap Ecotourism Association)− ការពង្រីកកិច្ចសហការរវាងក្រសួងទេសចរណ៍ និងសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលលើការងារអេកូទេសចរណ៍ និងសហគមន៍ ជាលទ្ធផល អង្គប្រជុំបានវាយតំលៃខ្ពស់អំពីសម្មទិផលដែលសម្រេចបាន ពិសេសនៅតំបន់អេកូទេសចរណ៍ផាត់សណ្តាយ ទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ ភាគីទាំងពីរក៏បានឯកភាពគាំទ្រក្នុងការជម្រុញបង្កើតសមាគមអេកូទេសចរណ៍បឹងទន្លេសាប ដែលអាចនឹងចេញជារូបរាងនាត្រីមាសទី៤ ឆ្នាំ២០២១នេះ។

  • សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនជំពោះឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសម៉ាឡេស៊ី

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនជំពោះឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសម៉ាឡេស៊ី

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនជំពោះឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី ។ យោងតាមសារលិខិតនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី។ ឯកឧត្តមពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងវិញនូវជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពប្រជាជន និងសេដ្ឋកិច្ច។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បង្ហាញការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ប្រទេសម៉ាឡេស៊ី នឹងងើបឡើងវិញប្រកបដោយឋាមពលកាន់តែខ្លាំងក្លាពីការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះ ហើយនឹងសម្រេចបាននូវកំណើនកាន់តែខ្ពស់ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់ទិដ្ឋភាព។ សម្ដេចតេជោ បានបន្តថា កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ការផ្លាស់ប្តូរពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍ ព្រមទាំងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសរបស់យើងមានកំណើនគួរឲ្យកត់សម្គាល់…

  • ក្រសួងបរិស្ថាន ទទួលម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ ដើម្បីប្រើប្រាស់ក្នុងការចូល រួមបន្សុទ្ធខ្យល់ និងបង្ទប់ស្កាត់ជំងឺកូវីដ១៩

    ក្រសួងបរិស្ថាន ទទួលម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ ដើម្បីប្រើប្រាស់ក្នុងការចូល រួមបន្សុទ្ធខ្យល់ និងបង្ទប់ស្កាត់ជំងឺកូវីដ១៩

    ភ្នំពេញ៖ ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ចំនួន៣គ្រឿង និងទឹកបន្តក់កម្ចាត់មេរោគ «INCU++29» មួយចំនួនត្រូវបានក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ផ្តល់ជាអំណោយប្រគល់ ជូនក្រសួងបរិស្ថានដើម្បីប្រើប្រាស់ក្នុងការបន្សុទ្ធខ្យល់ សម្លាប់មេរោគជាពិសេសដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ពិធីប្រគល់ម៉ាស៉ីនបន្សុទ្ធខ្យល់ និងទឹកថ្នាំកម្ចាត់មេរោគនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានា និងលោក លឹម តារា នាយកក្រុមហ៊ុន និងលោក Shaun Waits ប្រធានប្រតិបត្តិការក្រុមហ៊ុន។ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ដែលបាននាំចូលនូវផលិតផលបន្សុទ្ធខ្យល់កម្ចាត់មេរោគ ប្រកបដោយបច្ចេកវិទ្យាខ្ពស់មកកាន់ទីផ្សារកម្ពុជា និងបានផ្តល់ជាអំណោយដល់ក្រសួងបរិស្ថាននៅពេលនេះ ដើម្បីបន្សុទ្ធខ្ពស់ក្នុងអគារនៃទីស្តីការក្រសួង និងបង្កើនផាសុកភាព បង្កើតបរិយាកាសសុវត្ថិភាពខ្ពស់ដល់មន្ត្រីរាជការ ដែលមកបំពេញការងារក៏ដូចជាចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ចំពោះការផ្តល់…

  • ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារ រាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏ កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

    ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារ រាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏ កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ បាននិងកំពុងដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការអ្នកចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងតំណាងវិស័យឯកជន សរុបប្រមាណ ២៥០នាក់។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖-ការប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩-ការបង្ហាញអំពីផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ ឆ្នាំ ២០២១-២០២៣-ការបង្ហាញពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព។ ចំពោះលទ្ធផលលំអិតនៃកិច្ចប្រជុំនេះ ក្រសួងនឹងចុះផ្សាយជាបន្តបន្ទាប់ទៀត។

  • ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាម បញ្ញត្តិនៃច្បាប់ ស្ដីពីគណបក្សនយោបាយ

    ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាម បញ្ញត្តិនៃច្បាប់ ស្ដីពីគណបក្សនយោបាយ

    ក្រសួងមហាផ្ទៃ បានទទួលសំណើសុំចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ប៉ុន្ដែពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ស្ថាបនិកគណបក្ស កែទម្រង់កម្ពុជាពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ គណបក្សនេះពុំបានភ្ជាប់មកជាមួយនូវឯកសារ មួយចំនួន រួមមាន ៖ ទី១-សេចក្ដីសម្រេច បង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន ,ទី២-គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និងទី៣-លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ។ ផ្អែកលើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃ សូមស្នើឲ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញ។ រីឯ លក្ខន្តិកៈគណបក្សដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និងចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ ដូចជា ៖ ទី១-សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន និងទី២-គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស ក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត៕ ដោយ-រ៉ាវុធ

  • វ៉ាក់សាំងអាស្ត្រាហ្សេណេហ្គា ដូសជំរុញ ត្រូវបានផ្តល់ជូនយោធិន និងគ្រួសារ ប្រចាំការនៅជួរមុខ និងអតីតយុទ្ធជន នៃតំបន់​ប្រតិបត្តិការ​​សឹករងស្ទឹងត្រែង​(មានវីដេអូ)

    វ៉ាក់សាំងអាស្ត្រាហ្សេណេហ្គា ដូសជំរុញ ត្រូវបានផ្តល់ជូនយោធិន និងគ្រួសារ ប្រចាំការនៅជួរមុខ និងអតីតយុទ្ធជន នៃតំបន់​ប្រតិបត្តិការ​​សឹករងស្ទឹងត្រែង​(មានវីដេអូ)
  • រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យចំនួន១២៨ពាន់៥៨១នាក់ ទូទាំងក្រុង ស្រុក ក្នុងខេត្ត​

    រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យចំនួន១២៨ពាន់៥៨១នាក់ ទូទាំងក្រុង ស្រុក ក្នុងខេត្ត​

    ក្រោមការយកចិត្តខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ជំហ៊ានដំបូង ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តា ក្រុង ស្រុកទាំង១២ ក្នុងខេត្តសៀមរាប និយាយដោយឡែកនៅព្រឹកថ្ងៃទី ២០ សីហា ២០២១នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ  ក្នុងការពង្រីកវិសាលភាពនៅទូទាំងប្រទេស  ដើម្បីបង្កើតភាពស៊ាំនៅក្នុង សហគមន៍ ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩នៅក្នុងសហគមន៍ ។ លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា ចំពោះការចាក់វ៉ាក់សាំងជម្ងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តនេះ ជាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់អាយុ១៧ឆ្នាំ បានបើកយុទ្ធនាព្រមគ្នាជាលើកដំបូងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅគ្រប់ក្រុង ស្រុក ។ លោកបានបន្តថា រហូតមកដល់ពេលនេះការចាក់វ៉ាក់សាំងដល់កុមារបានពង្រីកវិសាលភាព ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ សំខាន់វីរុសបំប្លែងខ្លួនថ្មី ដែលតា។ លោកក៏បានធ្វើការអំពាវនាវដល់មាតាបិតា និង…

  • រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលសម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងការ​ងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ពីឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

    រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលសម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងការ​ងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ពីឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ ក្នុង ការងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ និងបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើរ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន…