-
អភិបាលខេត្តកំពង់ស្ពឺ ៖ មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីសុខមាលភាពសាធារណៈ នឹងរកវ៉ាក់សំាងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋខ្លួន

ការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានគ្រប់ៗគ្នា មានតែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលសម្ដេចហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីសុខមាលភាពសាធារណៈ និងយើងគ្រប់គ្នាអាចចៀសផុតពីជំងឺកូវីដ-១៩ តាមរយៈសុំជំនួយពីបរទេស និងបញ្ជាទិញវ៉ាក់សាំង គឺធ្វើយ៉ាងណាឲ្យពលរដ្ឋរបស់ខ្លួនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់ៗគ្នា ហើយថែមទាំង មិនយកលុយពីប្រជាពលរដ្ឋថែមទៀតផង។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បែបនេះនៅពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រឆាំងកូវីដ-១៩ ថ្នាក់ខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមវីដេអូស៊ូម(zoom)។ ឯកឧត្តមបានបន្តទៀតថា ដូច្នេះសូមឲ្យពុកម៉ែមីងបងប្អូនទាំងអស់ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នា ជៀសផុតពីជម្ងឺកូវីដ-១៩ និងវីរុសបម្លែងខ្លួនថ្មីផងដែរ។ ជាមួយគ្នានោះផងដែរឯកឧត្តម វ៉ី សំណាង សូមឲ្យមានការកែសម្រួលមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក សម្រាប់មណ្ឌលព្យាបាលអភិវឌ្ឍន៍កម្ពុជា-កូរ៉េ និងមន្ទីរពេទ្យបង្អែកចំនួន៤។ សម្រាប់មណ្ឌលធ្វើចត្តាឡីស័ក ត្រូវបញ្ចូលទាំងអស់មកមណ្ឌលពន្លឺថ្មី។ សម្រាប់ករណីមេរោគបំលែងថ្មីដែលតា (Delta) មាន ០១អគារអាចដាក់អ្នកជំងឺបាន១៥០នាក់ ព្យាបាលដាច់ដោយឡែក។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាល លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានឲ្យដឹងថា÷ ករណីវិជ្ជមាន…
-
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចដាក់ឱ្យដំណើរការស្ពានត្រពាំងគង ក្រោយបញ្ចប់ការសាងសង់

រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានសម្រេចដាក់ឱ្យដំណើរការស្ពានត្រពាំងគងស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ។ ការដាក់ឱ្យដំណើរនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។ ឯកឧត្តមវ៉ី សំណាង ថ្លែងថា ស្ពានត្រពាំងគង គឺជាស្ពានមួយដែលបំរើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមកពីតាមបណ្តាឃុំ និងស្រុកនានា។ អតីតស្ពាននេះជាស្ពានដែកបាឡេមានអាយុកាលយូរឆ្នាំ ហើយត្រូវបានរុះរើចេញបន្ទាប់ពីទ្រុឌទ្រោមដោយវ័យចំណាស់ ដើម្បីបញ្ជៀសនូវហានិភ័យ ផ្សេងៗដែលកើតឡើងជាយថាហេតុ។ ឯកឧត្តម បន្ថែមថា ក្រោយរុះរើចេញរដ្ឋបាលខេត្ត ក៏បានសម្រេចដាក់ការងារសាងសង់ឱ្យទៅមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ដើម្បីកសាងស្ពានថ្មីដែលមានគុណភាព និងមិនបង្ករហានិភ័យដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី អ្នកធ្វើដំណើរ។ តែអ្វីដែលរដ្ឋបាលខេត្តមានការបារម្ភក្រោយពីដាក់ឱ្យដំណើរការស្ពាននេះគឺបញ្ហាគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីការបើកបរលឿន វ៉ាជែង ខ្វះការប្រុងប្រយត្ន័ ខណៈស្ពានមានលក្ខណៈល្អប្រសើរនិងមានទំហំធំ។ ជុំវិញការព្រួយបារម្ភនេះដែរអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនអ្នកបើកបរ បញ្ជាយានយន្តទាំងឡាយ សូមបើកបរប្រកបដោយសីលធម៌ និងការចេះអធ្យាស្រ័យ យោគយល់គ្នា ធ្វើយ៉ាងណាបញ្ជៀសកុំឱ្យកើតមាននូវគ្រោះថ្នាក់ចរាចរ។ ហើយមួយវិញទៀតសូមជួយថែរក្សាសមិទ្ធិផលថ្មីនេះ កុំដឹកលើសទំងន់ដែលនាំឱ្យស្ពានងាយរងការបាក់ស្រុត។ សូមបញ្ជាក់ផងដែរថា ស្ពានត្រពាំងគង គឺស្ពានបេតុងដែលកសាងឡើងដោយក្រុមបច្ចេកទេសរបស់មន្ទីរធនធានទឹកមានប្រវែង៣០ម៉ត្រ កម្ពស់៣ម៉ែត្រ ទទឹង៣,៥ម៉ត្រ…
-
តំណាងក្រសួងទេសចរណ៍កម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ដើម្បីពង្រឹងកិច្ចសហការវិស័យទេសចរណ៍កម្ពុជា-ថៃ ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩

(ទីក្រុងបាងកក ប្រទេសថៃ)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការលើវិស័យទេសចរណ៍កម្ពុជា-ថៃ ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តម សុខ សុក្រឹត្យា បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងខឿនសុខមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងទេសចរអន្តរជាតិ ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨៥% ចំពោះមនុស្សដែលមានអាយុពី ១៨ឆ្នាំឡើងទៅ និង ៣២% ចំពោះយុវវ័យ និងកុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ ឯកឧត្តមក៏បានជម្រាបភាគីថៃ ពីការខិតខំប្រឹងប្រែងរបស់ រាជ រដ្ឋាភិបាលក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិ…
-
អភិបាលរាជធានីភ្នំពេញ ប្រកាសជួយទិញផ្លែមៀនពីប្រជាកសិករចំនួន ៣០តោនចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករចំនួន៣០តោន ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ។ ក្នុងនោះនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងក្រុមការងារដើម្បីរៀបចំដឹកផ្លែមៀន (តាង៉ែន) ជូនទៅសាលារាជធានីភ្នំពេញ។ សូមរំលឹកថា ៖សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕
-
ពិធីប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសតែតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក-ឃុំ ក្នុងស្រុកចំការលើ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិក សមាជិកាគណបក្សខេត្ត-ស្រុក និងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានសរុប ជាង១០០ នាក់។ គូសបញ្ជាក់ថា លោក សំ ពិសិដ្ឋ ប្រធានស្តីទី គណៈកម្មាធិការគណបក្ស ស្រុកចំការលើ ត្រូវបានបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សស្រុកចំការលើ ខេត្តកំពង់ចាម។
-
អាជ្ញាធរមីននឹងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) មាន កិត្តិយសសូមជម្រាបជូនសាធារណៈជន សារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ឯកឧត្តមទេសរដ្ឋមន្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹងដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូ អភិវឌ្ឍន៍លើវិស័យមីន តាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវ នឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយនូវលទ្ធផលដែលសម្រេចបានតាម រយៈការអនុវត្តផែនការសកម្មភាពវិស័យមីន៣ឆ្នាំ ២០១៨-២០២០ ផែនការសកម្មភាពវិស័យមីន៣ឆ្នាំបន្ត ២០២១-២០២៣ បញ្ហាប្រឈម ដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចឲ្យបានតាម ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីទីភ្នាក់ងារ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍន៍ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ។សួង ពិសិដ្ឋ
-
ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានចុះអនុស្សរណៈយោគយល់គ្នារវាងសម្ពន្ធយុវជនអាហារូបករណ៍(ស២)និង(UMT) នៃព្រះរាជាណាចក្រថៃ

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ព្រមទាំងថ្នាក់ដឹកនាំ (ស.យ.អ.ក) បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាង សម្ពន្ធយុវជនអាហារូបករណ៍ (ស២) និង The Eastern University of Management and Technology (UMT) នៃព្រះរាជាណាចក្រថៃ តាមរយៈ (Video Conference) ដើម្បីបង្កើតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការមានដូចខាងក្រោម៖ អភិវឌ្ឍវិស័យអប់រំដោយសហការរួមគ្នា ផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡាស្របទៅតាមបេសកកម្មរបស់ (ស២) និង (UMT) ផ្លាស់ប្តូរព័ត៌មានអប់រំ និងសម្ភារៈសិក្សាដែលមានអត្ថប្រយោជន៍ទៅវិញទៅមក រៀបចំអាហារូបករណ៍សម្រាប់និសិ្សត ស្របទៅតាមសេចក្តីប្រកាសរបស់ (UMT) ចំណុចផ្សេងៗ នេះបានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ថា្នក់ដឹកនាំស្ថាប័នទាំង២ លើការរួមគ្នាអភិវឌ្ឍធនធានមនុស្ស និងចូលរួមចំណែកក្នុងការជួយបំពេញបន្ថែមនូវចំណងមិត្តភាពរវាងប្រទេសទាំង២ផងដែរ។ ទន្ទឹមនឹងនេះផងដែរ សាកលវិទ្យាល័យគ្រប់គ្រងនិងបច្ចេកវិទ្យាEasternគឺជាគ្រឹះស្ថានអប់រំដែលមានប្រវត្តិយូរលង់នៃការគ្រប់គ្រងការអប់រំអស់រយៈពេលជាង ៧០…
-
កិច្ចប្រជុំពិគ្រោះយោបល់ កែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ កម្រិតមធ្យមសិក្សាទុតិយភូមិ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពីចម្ងាយតាមប្រព័ន្ធ Zoom ស្ដីពីការពិគ្រោះយោបល់កែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅកម្រិតមធ្យមសិក្សាទុតិយភូមិក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ដែលជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការអភិវឌ្ឍសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ កិច្ចប្រជុំនេះមានគោលបំណង ពិគ្រោះយោបល់ទៅលើនីតិវិធី និងវិធីសាស្ត្រ ក្នុងការកែសម្រួលខ្លឹមសារសៀវភៅសិក្សាគោល ឱ្យសម្របទៅនឹងខ្លឹមសារនៃក្របខណ្ឌកម្មវិធីសិក្សាថ្មី ដែលពិនិត្យឡើងវិញ និងផ្ទៀងផ្ទាត់ទៅនឹងការបង្រៀនជាក់ស្ដែងដើម្បីឱ្យសិស្សានុសិស្សងាយយល់ និងឆាប់ចាប់បាននូវបញ្ញត្តិនៃខ្លឹមសារមេរៀននីមួយៗ។ដោយ-រ៉ាវុធ
-
នៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ សម្តេចតេជោនឹងថ្លែងសុន្ទរកថា បើក កម្មវិធីអន្តរសាសនាប្រឆាំងការជួញ ដូរមនុស្ស និងជំងឺកូវី-១៩ ក្រោម ប្រធានបទសូមពិភពលោករួចផុត ពីជំងឺរាតត្បាតកូវីដ-១៩ និង ប្រឆាំងការជួញដូរមនុស្ស,ខណះគ្រប់វត្តអារ៉ាម និងព្រះវិហារ ទាំង អស់ត្រូវបន្លឺសម្លេងស្គរ ជួង កងរំពង (មានវីដេអូ)

-
រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខា ភិបាលជាក់ស្តែង (មានវីដេអូ)
