-
កសិដ្ឋានបង្កងទួលទន្លេជុំ ជោគជ័យចិញ្ចឹមបង្កងដង្កៀបក្រហមនេះជាលក្ខណធម្មជាតិ

កសិដ្ឋានបង្កងទួលទន្លេជុំ មានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកតាន់ នរវិន្ទ ម្ចាស់កសិដ្ឋាន បានរៀបរាប់ថាកសិដ្ឋានបង្កងទួលទន្លេជុំ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ លើផ្ទៃដី ១៨ហត និងដំណើរការសាកល្បងចិញ្ចឹមនៅឆ្នាំ២០១៨។ ដោយសារភូមិសាស្ត្រអំណោយផល (ប្រភពផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្រ្ត) និងមានសក្តានុពលទីផ្សារ លោកសម្រេចចិត្តចុះទុនវិនិយោគជាង ៥០ ០០០ដុល្លារ ធ្វើការចិញ្ចឹមបង្កងដង្កៀបក្រហមនេះជាលក្ខណធម្មជាតិ។ បច្ចុប្បន្នកសិដ្ឋានមានស្រះ និងអាងចិញ្ចឹមដូចខាងក្រោម ៖• ៦២ អាង សំរាប់ការបង្កាត់ពូជ និងមានស្រះចំនួន ៦០ ស្រះ (ទំហំតូច-ធំ)• ស្រះបំរុងទឹក (៥០០x៣០ ម៉ែត្រ) និងមានជំរៅ ២.៥០ ម៉ែត្រ។• ស្រះបន្សុតទឹក (១២០ x៤០ ម៉ែត្រ)• ស្រះទទួលកាកសំណល់ (១០០x១៥ ម៉ែត្រ) និងមានជំរៅ ៥ ម៉ែត្រ• មានរៀបចំប្រឡាយបំរុងទឹកជុំវិញកសិដ្ឋាន ប្រវែងជាង ២ គីឡូម៉ែត្រ• មានបង្កងមេបា ទឹកសាបពូជអូស្ត្រាលី ឬបង្កងដង្កៀបក្រហមចំនួនជាង…
-
លោកយាយ ឌឿ ម៉េត ដែលធ្លាប់រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ពេលនេះបានទទួលផ្ទះថ្មី ១ខ្នង ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ ទី ២១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជេីញចុះប្រគល់ផ្ទះថ្មី ១ខ្នង ជូន លោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំ ដែលរស់នៅជាមួយកូន ស្រី និងចៅប្រុសស្រី ២នាក់ ស្ថិតនៅភូមិរមូល ឃុំ រអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយលោកតាទាំងអស់ និងបានផ្តាំផ្ញេីសូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ច ហេីយជាពិសេសត្រូវអនុវត្ត ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីជៀសផុតពីជំងឺកូវីដ-១៩ ព្រមទាំងសូមជូនពរដល់លោកយាយម្ចាស់ផ្ទះ និងលោកយាយលោកតាទាំងអស់ បន្តរស់នៅដោយក្តីសុខដុមរមនាជាយូរអង្វែងតទៅ ក្រោមម្លប់នៃសុខសន្តិភាព។ សូមបញ្ជាក់ថា ផ្ទះ ១ខ្នងនេះ ចំណាយថវិកា ៨.៤៧២ដុល្លារ (ប្រាំបីពាន់បួនរយចិតសិបពីរដុល្លារអាមេរិក)…
-
អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយបញ្ហាកង្វះខាតទឹកស្រោចស្រប់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ ចំនួន៥៥០ហិកតា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមអ្នកតំណាងរាស្ត្រ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១បានដឹកនាំមន្ទីរជំនាញ ចុះអន្តរាគមន៍ បើកទំនប់ទឹក ដែលប្រជាពលរដ្ឋមួយចំនួនតូចខ្វះការយល់ដឹង នាំគ្នាបិទខ្ទប់ទុកសម្រាប់បង្ហូរចូលតែស្រែរបស់ខ្លួន ដែលបញ្ហានេះ តែងតែកើតមានឡើងជាច្រើនឆ្នាំ និងមានការឈ្លោះទាស់ទែងពាក្យសម្តីគ្នា រហូតមកដល់ពេលនេះ ស្ថិតនៅភូមិភ្នំកុយ(ចំនុចសំបូរ) ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ នៅក្នុងកិច្ចចុះពិនិត្យដីស្រែ និងប្រព័ន្ធប្រឡាយរបស់ប្រជាពលរដ្ឋខ្វះខាតទឹក លោកជំទាវអភិបាលខេត្តប៉ៃលិន បានចាត់អោយមន្ត្រីចុះបើកផ្លូវទឹកដែលបានបិទខ្ទប់ដើម្បីបង្ហូរចូលស្រែតែបុគ្គលរៀងខ្លួន ដោយមិនបានគិតដល់ប្រយោជន៍រួម ។ លោកជំទាវ បានអំពាវនាវដល់កសិករទាំងអស់ ដែលមានដីស្រែនៅជាប់នឹងមាត់ប្រឡាយទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ ទប់ទឹកប្រឡាយសម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗ ផងដែរ ។ ម្យ៉ាងវិញទៀត បើសិនជាមាន បងប្អូនប្រជាពលរដ្ឋណាម្នាក់នៅតែលួចទប់ទឹកសម្រាប់ស្រែរបស់ខ្លួនតែបុគ្គលម្នាក់ឯង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវអនុវត្តន៍តាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងនោះឡើយ ។ ជាមួយគ្នានេះដែរ ក្រោយពីមានការសំណូមពរពីប្រជាកសិករ ដែលមានដីស្រែខាងក្រោមៗ ដែលខ្វះប្រព័ន្ធទឹកទៅដល់ លោកជំទាវ បានចាត់អោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត…
-
ផ្លែមៀន៣០តោន ដែលឯកឧត្តម ឃួង ស្រេង កម្មង់ទិញបានមកដល់សាលារាជធានីភ្នំពេញហើយ ក្រុមការងារបានកំពុងធ្វើការបែងចែកជូនបន្ដដល់គ្រប់ខណ្ឌនិងស្ថាប័ននានាវត្តអារាម

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានកម្មង់ទិញផ្លែមាន៣០តោន តាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ នៅតាមខេត្តជាប់ព្រំដែនដែលគ្មានទីផ្សារ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩នោះ បានមកដល់សាលារាជធានីភ្នំពេញហើយ ហើយខណៈនេះ ក្រុមកាេងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងធ្វើការបែងចែកបន្តទៅអោយអាជ្ញាធរខណ្ឌ មន្ទីរ កងកម្លាំងប្រដាប់អាវុធ មណ្ឌលកែប្រែ និងប្រគេនព្រះសង្ឃនៅតាមវត្តទូទាំងរាជធានីភ្នំពេញផងដែរ។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្លែមៀនទាំង៣០តោន នេះត្រូវបានបែងចែកទៅឱ្យសាលាខណ្ឌទាំង ១៤ មន្ទីរទាំង២៦ វត្តចំនួន១៥១វត្ត មជ្ឈមណ្ឌលកែប្រែឱកាសខ្ញុំ មណ្ឌលកែប្រែព្រៃស្ពឺ និងបែងចែកទៅឲ្យសមត្ថកិច្ចប៉ូលិសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលម៉ិញ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួងស្រេង បានកម្មង់ទិញ ផ្លែមៀនចំនួន៣០តោនពីប្រជាកសិករ ទៅតាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ ខណៈដែលពួកគាត់កំពុងជួបបញ្ហាទីផ្សារ។ ក្នុងនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ជាអ្នកចាត់ចែងក្រុមការងារដើម្បីរៀបចំដឹកផ្លែមៀន…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ផ្លែមៀន (តាង៉ែន) ១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង តបតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីជួយប្រជាកសិករ ដែលកំពុង ជួបបញ្ហាទីផ្សារ

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។លោកជំទាវក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវក្តីនឹករលឹកនិងការគិតគូរអំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។ លោកជំទាវបានបន្តទៀតថា ៖ ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេច តេជោ ហ៊ុន…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ផ្លែមៀន (តាង៉ែន) ១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង តបតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីជួយប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។លោកជំទាវក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវក្តីនឹករលឹកនិងការគិតគូរអំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។ លោកជំទាវបានបន្តទៀតថា ៖ ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេច តេជោ ហ៊ុន សែន…
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រសួងមហាផ្ទៃ

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូសន្និសីទZOOM សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូសន្និសីទZOOMនាពេលព្រឹកនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គស្នងការនគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, ប្រធានក្រុមប្រឹក្សានីតិកម្ម ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសបើកអង្គប្រជុំ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូសន្និសីទZOOM នាពេលព្រឹកនេះ ហើយសម្តេចក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុតពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីអំពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងមហាផ្ទៃថា គិតត្រឹមតថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីក្រសួងសុខាភិបាលចំនួន២០លើក សរុបចំនួន១០៧,៣២១ដូស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា…
-
ដោយសារនិយ័តករ មូលបត្រកម្ពុជា នៅតែបន្តទទួលបានពាក្យ បណ្តឹងរបស់អតិថិជនក្រុមហ៊ុន GoldFXInvestment

ភ្នំពេញ៖ និយ័តករ មូលបត្រ កម្ពុជា បានស្នើសុំឲ្យ ស្ថាប័ន អយ្យការ មានការស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX Investment និង បញ្ចូលការដោះស្រាយពាក្យបណ្ដឹងទាំងអស់ដែលប្តឹងជាមួយសំណុំរឿង ព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធ។នេះ បើ យោង តាម សេចក្តី ប្រកាស ព័ត៌មាន របស់ ន.ម.ក.។សេចក្តី ប្រកាស ព័ត៌មាន របស់ ន.ម.ក. លេខ ០១៨/២១ ន.ម.ក./ស.ប្រ.ព. ចុះ ថ្ងៃ ទី ២០ ខែ សីហា បាន ឱ្យ ដឹង ថា បន្ទាប់ ពី ន.ម.ក ចេញ សេចក្តី ប្រកាស ព័ត៌មាន ចុះ ថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០២១ ឱ្យ អតិថិជន…
-
សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ២គ្រួសារ ក្នុងសង្កាត់ឫស្សីកែវ

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ, កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ លោកនាយ នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ ចុះសួរសុខទុក្ខ និងនាំយកថវិកាសមាគមអតីតយុទ្ធជន ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានឱ្យដឹងថា ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារនេះរួមមាន ៖ ទី១-គ្រួសារ លោកស្រី ខៀវ សាម៉ាត់ (គ្រួសារពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ និងទី២-គ្រួសារ លោក ជិន រិទ្ធី (និវត្តជន)…
-
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងថា៖កម្ពុជា នឹងដាក់ចេញផែនការស្តារកំណើនសេដ្ឋកិច្ចជាតិ ឡើងវិញ ក្រោយពី វិបត្តិនៃជំងឺកូវីដ ១៩

ភ្នំពេញៈ តាម ការបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថា៖កម្ពុជា កំពុង រៀបចំ ហើយនឹង គ្រោង ដាក់ចេញ នូវ ផែនការ ស្តារ កំណើនសេដ្ឋកិច្ច ឡើងវិញ ក្រោយពី វិបត្តិ នៃ ជំងឺ កូវីដ ១៩ ឆ្នាំ ២០២១-២០២៣ ដើម្បី « អូសទាញ កំណើនសេដ្ឋកិច្ច ឱ្យ ត្រឡប់ ទៅ ខិតជិត កំណើន សក្តានុពល ប្រកបដោយ ចីរភាព និង បរិយាប័ន្ន តាមរយៈ ការលើកកម្ពស់ ភាពប្រកួត ប្រជែង និង ជំរុញ ការធ្វើ ពិពិធកម្ម សេដ្ឋកិច្ច ជាពិសេស ឈរ…