-
ពហុកីឡដ្ឋានជាតិមរតកតេជោ ជាសំណង់ប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣

ពហុកីឡដ្ឋានជាតិមរតកតេជោ បានសង់ហើយជាស្ថាពរ ១០០ ភាគរយ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការCAMSOC ក្នុងឱកាសចុះទៅពិនិត្យពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជា មានិតចិន បានធ្វើហើយ១០០ភាគរយហើយ។ ឯកឧត្តមបានបន្តថា ក្រោយពីសាងសង់រយៈពេលជិត ៣ ឆ្នាំ ហើយក៏ត្រៀមទទួលការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិ នាចុងឆ្នាំនេះដែលពហុកីឡដ្ឋានជាតិមរតកតេជោនេះ អាចផ្ទុកអ្នកទស្សនា បានជាង ៦ម៉ឺននាក់។ ពហុកី ឡដ្ឋានជាតិនេះ អាចទទួលយកនូវការប្រ កួតកម្រិតជាអន្តរជាតិបាន ដូចជាការត្រៀមទទួលនូវការប្រកួតបាលទាត់ SUZUKI Cup ក្នុងខែធ្នូ ឆ្នាំ២០២១នៅទី៕
-
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋ ទាំង៣ដូស នៅខេត្តកំពង់ចាម បានចំនួន១០ ក្រុង/ស្រុកហើយ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋ ក្នុងដូសទី ១ និងដូសទី ២ និងដូសទី ៣ នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មកដល់ពេលនេះ ក្រុង/ស្រុក ចំនួន ១០ នៃខេត្តកំពង់ចាម បានដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ទាំង ៣ដូស ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ នៅទូទាំងខេត្ត ។ ជាក់ស្ដែង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មកទទួលវ៉ាក់សាំងបង្ការ ក្នុងដូសទី ១ មានចំនួន ៥៨៦នាក់ បូកយោង ៥៩១.៩៩៩នាក់ និងចាក់ក្នុងដូសទី ២ អាយុ ១៨ឡើង មានចំនួន ១.៨៤៧នាក់ បូកយោង ៤៤១.២២០នាក់ និងចាក់ដូសទី៣ ឬដូសជំរុញ ចំនួន ២.៥៧៨នាក់ បូកយោង…
-
រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសរកឃើញអ្នកផ្ទុកមេរោគកូវិដ-១៩ ចំនួន ៩នាក់ ស្រី ៦នាក់ និងមានអ្នកជាសះស្បើយ២នាក់

-
នាយឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀង និងអាជ្ញាធរខេត្តបាត់ដំបងបានចុះទៅទិញ “មៀន-តាង៉ែន” នៅខេត្តបាត់ដំបង

នៅថ្ងៃ ទី ១៩ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្ដម នាយឧត្តមសេនីយ៌ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងនៃខុទ្ទកាល័យ សម្តេច តេជោ ហ៊ុន សែន តំណាង ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហានាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយឯកឧត្ដម ងួន រតនៈ អភិបាល ខេត្ត បាត់ដំបង និងថ្នាក់ដឹកនាំ សំខាន់ៗជាច្រើនបា ន អញ្ជើញ ចុះផ្ទាល់ ទៅកាន៎ចម្ការ”មៀន-តាង៉ែន” ដើម្បីប្រមូលទិញ នូវផ្លែមៀន ប៉ៃលិន (តាង៉ែន) ពីបងប្អូនប្រជាកសិករម្ចាស់ចម្ការ ចំនួន២កន្លែងស្ថិតនៅភូមិពេជ្រចង្វារ នៃឃុំរស្មីសង្ហារ ស្រុក…
-
រាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពី ថ្ងៃទី ២០ ខែសីហា ប៉ុន្តែ វិធានការ រដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់ ទាំងស្រុងនូវបម្រាមគោចរពេលរាត្រីដែល បានដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមកក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះដែលតា (Delta)។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះ។ ជាមួយគ្នានោះដែរឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាសម្រាប់រាជធានីភ្នំពេញអាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរ មួយប៉ុណ្ណោះដោយឡែក វិធានការផ្សេងៗទៀតដូចជាការផ្អាកនូវអាជីវកម្មដែលមានហានិភ័យខ្ពស់ និងហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅនៅតែរក្សាដដែល៕
-
ផ្ទុះអាវុធចំនួន៧គ្រាប់ ខណៈកម្លាំងមន្ទីរប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន(ក៧) ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជន សង្ស័យចំនួន២នាក់

-
ក្រុមការងារស្ថានអគ្គកុងស៊ុល បាននាំយកស្បៀងអាហារ ប្រគល់ជូនដល់ដៃសំរាប់ពលករ និងកម្មករនៅចំការអំពៅ និងរោងចក្រស្ករសរក្នុងប្រទេសថៃ

នៅថ្ងៃទី 19 សីហា 2021 ក្រុមការងារស្ថានអគ្គកុងស៊ុល បាននាំយកស្បៀងអាហារ មានអង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកសីអីវ ម៉ាស់ អាកល់ ថ្នាំគ្រុនក្តៅ ថ្នាំក្អកនិងសេរ៉ូក្តៅខ្លួនកូនក្មេងព្រមទាំងបាយឆា100ប្រអប់ទឹកសិទ្ធ100 យួរទៅប្រគល់ជូនដល់ដៃសំរាប់ពលករ និងកម្មករនៅចំការអំពៅ និងរោងចក្រស្ករសរក្នុងប្រទេសថៃ។ក្នុងពេលចុៈជួបពលករលោកអគ្គកុងស៊ុលបានជួបជាមួយអភិបាលស្រុកវឌ្ឌ្យនានៈខន ប្រធានមន្ទីពេទ្យស្រុក ប្រធានមន្ទីការងារស្រុកផ្តាំផ្ញើរអោយអាជ្ញាធរជួយយកចិត្តទុកដាក់ដល់កម្មករខ្មែរដែលកំពុងធ្វើការងារជាកម្មករចំការអំពៅ និងកម្មកររោងចក្រស្កសរដែលកំពុងស្ថិតក្នុងការបិទខ្ទប់នៅតំបន់នោៈចំនួនជាង87នាក់។ សួង ពិសិដ្ឋ
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ពីការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាប ជូនដំណឹងដល់សាធារណជន ជាពិសេស អ្នកផលិតមាតិកា YouTube ឬអ្នកដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកា YouTube មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube ក្រសួង នឹងរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុង និងក្រៅប្រទេសផងដែរ ។ សិក្ខាសាលានេះ…
-
ក្រសួងសាធារណការ ជូនដំណឹងពីការដាក់ឱ្យប្រើប្រាស់ មណ្ឌលចត្តាឡីស័ក សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា ក្រោមឱវាទក្រសួង

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យ សម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន ដែលខ្លួនកំពុងរស់នៅ ។ មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើងត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាញទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលា ដែលកំណត់ទៀងទាត់៕
-
ថ្នាក់ដឹកនាំខេត្តកំពត នាំមន្ត្រីរាជការជួរមុខទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣

កំពត៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការជួរមុខទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ (ដូសជំរុញ) ដោយប្រើវ៉ាក់សាំង ប្រភេទ “អាស្ត្រាហ្សេនីកា” នៅមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពត ។ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅ កងកម្លាំង និងមន្ត្រីរាជការកន្លងមក និងជាពិសេសថ្ងៃនេះបន្តចាក់ជូនដល់មន្ត្រីរាជការជួរមុខរបស់សាលាខេត្តកំពត ដោយមិនគិតអំពីការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់វ៉ាក់សាំងប្រភេទ “អាស្ត្រាហ្សេនីកា” ដូសទី៣ (ដូសជំរុញ) សម្រាប់ចាក់ជូនដល់ក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ថ្នាក់ដឹកនាំមន្ត្រីរាជការជួរមុខចំនួន១០.១៤៤ដូសបន្ថែមទៀត បន្ទាប់ពីជំហ៊ានដំបូង បានចាក់ជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន៤.២៣៨ដូស រួចមក ។ឯកឧត្តមអភិបាលខេត្តបានអំពាវនាវ ដល់ពលរដ្ឋ កងកម្លាំង និងមន្ត្រីរាជការ ដែលបានចាក់វ៉ាក់សាំងដុសទី៣រួច សូមបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល…