Category: ព័ត៌មានជាតិ

  • ឯកឧត្តម សាយ សំអាល់ អនុញ្ញាតិអោយ លោក Alexander Huynh តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា ចូលជួបជម្រាបលា តាមប្រពន្ធ័ zoom

    ឯកឧត្តម សាយ សំអាល់ អនុញ្ញាតិអោយ លោក Alexander Huynh តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា ចូលជួបជម្រាបលា តាមប្រពន្ធ័ zoom

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយលោក Alexander តំណាងអង្គការ FAO នៅកម្ពុជា ជួបជម្រាបលា តាមរយៈប្រព័ន្ធអេឡិចត្រូនិច កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។ លោក Alexander បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាននិងជម្រាបជូនសមិទ្ធផលសំខាន់ៗជាច្រើន ក្រោមកិច្ចសហការជាមួយកម្ពុជា និង វិស័យបរិស្ថាន លោកសង្ឃឹមថា អ្នកតំណាងអង្គការFAO ថ្មីនឹងបន្តកិច្ចសហការល្អជាមួយក្រសួងបរិស្ថាន។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណនិង ជូនពរដល់លោកAlexanderអោយសម្រេចបានជោគជ័យគ្រប់ភារកិច្ចនៅកន្លែងថ្មី និងបានស្នើសុំឱ្យអង្គការ FAO ពិចារណាលើគំរូថ្មី នៃការចិញ្ចឹមសត្វពាហនៈ និងការធ្វើកសិកម្មដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ ៕ ដោយ / គ្រី សម្បត្តិ

  • យុវជន50នាក់ បានរត់ចេញពីមណ្ឌល ខណៈអ្នកបន្សាបសារធាតុញៀន ពួកគេជាង 600នាក់រកឃើញវិជ្ជមាន កូវីត19 នៅខេត្តបន្ទាយមានជ័យ

    យុវជន50នាក់ បានរត់ចេញពីមណ្ឌល ខណៈអ្នកបន្សាបសារធាតុញៀន ពួកគេជាង 600នាក់រកឃើញវិជ្ជមាន កូវីត19 នៅខេត្តបន្ទាយមានជ័យ

    យុវជន50នាក់ បានរត់ចេញពីមណ្ឌល ខណៈអ្នកបន្សាបសារធាតុញៀន ពួកគេជាង 600នាក់រកឃើញវិជ្ជមាន កូវីត19 នៅខេត្តបន្ទាយមានជ័យ។លោកគៀន ច័ន្ទហ៊ីន រាយកាណ៍ ៕

  • យុវជន50នាក់ បានរត់ចេញពីមណ្ឌល ខណៈអ្នកបន្សាប​សារ​ធាតុ​ញៀន ពួកគេជាង 600នាក់ រកឃើញវិជ្ជមាន កូវីត19 នៅខេត្ត​បន្ទាយមានជ័យ (មានវីដេអូ)

    យុវជន50នាក់ បានរត់ចេញពីមណ្ឌល ខណៈអ្នកបន្សាប​សារ​ធាតុ​ញៀន ពួកគេជាង 600នាក់  រកឃើញវិជ្ជមាន កូវីត19 នៅខេត្ត​បន្ទាយមានជ័យ (មានវីដេអូ)
  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិអោយ ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិអោយ ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

    «ក្រសួងបរិស្ថាន គាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២៨នៃភាគីជាសមាជិកអនុសញ្ញប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ខាងមុខនេះ »នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដែលឯកឧត្តម អនុញ្ញាតិអោយ ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ នាទីស្តីការក្រសួង ។ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការ កិច្ចចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកាចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិអាកាសធាតុបៃតង(GCF)។ ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែមទៅលើគម្រោង ODA ( Official Development Assistant)ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ជាមួយកម្ពុជា និងបានស្នើសុំអោយកម្ពុជា គាំទ្រផងដែរដល់ក្រុមហ៊ុនវិនិយោគកូរ៉េដែលមានបំណងមកដាំឬស្សី ក្នុងពេលឆាប់ៗនេះ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះការស្នើសុំដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និង…

  • ក្រសួងប្រៃសណីយ៍ប្រកាសពីការបើកទូលាយនៃការទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

    ក្រសួងប្រៃសណីយ៍ប្រកាសពីការបើកទូលាយនៃការទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ថា ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។         ប្រភពដដែលនេះបានបញ្ជាក់ថាក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ។ដោយ៖ម៉ាដេប៉ូ

  • ក្រសួងប្រៃសណីយ៍បើក កិច្ចប្រជុំស្តីពី “បញ្ហាប្រឈម និងឱកាសក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា”

    ក្រសួងប្រៃសណីយ៍បើក កិច្ចប្រជុំស្តីពី “បញ្ហាប្រឈម និងឱកាសក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា”

    រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពី ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី “បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា”។ ពិធីនេះដែរមានការចូលរួមពី វិនិយោគិន (Angel Investor)  ក្រុមហ៊ុនវិនិយោគទុន (Venture Capital) មូលធនឯកជន (Private Equity), ធនាគារវិនិយោគ (Investment Banks) និងទុនវិនិយោគមូលនិធិ (Seed Funding Organization) ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា និងតំបន់។ ក្នុងកិច្ចពិភាក្សានេះដែរមានគោលបំណងសំខាន់ចំនួនបី គឺ ទី១. ស្វែងយល់ពីបច្ចុប្បន្នភាពនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងតំបន់ ទី២. ពង្រឹងទំនាក់ទំនងនិងទំនុកចិត្តជាមួយបណ្តាញវិនិយោគិនក្នុងស្រុក និងតំបន់, និង ទី៣. ពិភាក្សាអំពីបញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាមួយ ទេវវិនិយោគិន (Angel Investor) និងក្រុមហ៊ុនវិនិយោគទុនជាតិ និងអន្តរជាតិ៕ដោយ៖ម៉ាដេប៉ូ

  • សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យថាទិញមៀនពីកសិករ គឺទិញពីកសិករក្រីក្រដែលដាំដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រី ទាំងសុីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង

    សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យថាទិញមៀនពីកសិករ គឺទិញពីកសិករក្រីក្រដែលដាំដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រី ទាំងសុីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅឯកឧត្តម ហុីង ប៊ុនហៀង, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យថា (ទិញពីកសិករ) សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រីទាំងសុីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់សម្ដេចដូច្នេះថា៖ ថ្មីៗនេះ ខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀន ពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបាន ខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទាន ដោយមិនគិតថ្លៃ ។ សម្ដេចបន្តថា នេះជាវិធីដោះទាល់ ក្នុងកាលទេសៈដ៏លំបាក កុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេក…

  • សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម

    សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម

    ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិសិ្សតទទួលជ័យលាភីអាហារូបករណ៍ ក្នុងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (JDS) ចំនួន២៦រូប ដែលមកពីក្រសួង-ស្ថាប័ន ចំនួន១៥ ជួបសម្ដែងការគួរសម និងគោរពស្នើសុំផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច មុនការចាកចេញទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងជំនួបជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ JDS នេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀតផងដែរ។ តំណាងក្រុមនិស្សិតអាហារូបករណ៍ JDS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរ និងកោតសសើរចំពោះក្រុមនិស្សិតអាហារូបករណ៍ JDS ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុន ហើយសម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជាជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា៕ដោយ-រ៉ាវុធ

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការរៀបចំសិក្ខាសាលា ស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ(Zoom)

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការរៀបចំសិក្ខាសាលា ស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ(Zoom)

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសមាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូ(Zoom)។ សិក្ខាសាលានេះរៀបចំឡើងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹកតទៅ។ ជាមួយគ្នានេះដែរ នឹងមានការផ្សាយផ្ទាល់លើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ ដើម្បីចូលរួមស្តាប់ និងពិភាក្សាផ្តល់មតិយោបល់ពាក់ព័ន្ធនឹងសិក្ខាសាលាអនឡាញនេះ សូមអញ្ជើញចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/3k3GNMQ ឱ្យបានទាន់ពេលវេលា ៕

  • ផ្ទុះមេរោគកូវីដ១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ អ្នកបន្សាបសារធាតុញៀន៦០១នាក់ បានឆ្លង

    ផ្ទុះមេរោគកូវីដ១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ អ្នកបន្សាបសារធាតុញៀន៦០១នាក់ បានឆ្លង

       ផ្ទុះឆ្លងមេរោគកូវីដ១៩ នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ អ្នកបន្សាបសារធាតុញៀន៦០១នាក់ / ស្រី៣០នាក់ លើ៦៦០នាក់ បានឆ្លងជម្ងឺកូវីដ១៩ គណះបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យចេញបញ្ជារ អោយដឹកយកទៅមណ្ឌលព្យាបាលនៅខាងក្រៅមណ្ឌល ។           ប្រតិបត្តិការនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នោះដឹកនាំផ្ទាល់ដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្ត និងចូលរួមដោយលោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត លោកភា ម៉ានិត អនុប្រធានមន្ទីរ និងជាប្រធានមណ្ឌលជីវីតថ្មីភ្នំបាក់  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី    បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ។     លោកឃុន វុទ្ធី  ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖  ក្នុងមណ្ឌលនេះ…