-
ឯកឧត្តម ប្រាក់ សុខុន ជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០ នៅទីស្ដីការ្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ

នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍របស់ជប៉ុន JDS ចំនួន ២៦ រូប មកពីក្រសួង ស្ថាប័នចំនួន១៥ ដែលក្នុងនោះមានមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ០១ រូប ចូលជួបសម្តែងការគួរសម តាមប្រព័ន្ធវីដេអូ។ ជាកិច្ចចាប់ផ្ដើម តំណាងនិស្សិតអាហារូបករណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនិងមមាញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតទាំង ២៦ រូប និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីការបង្កើតវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រនិងការយកចិត្តទុក ដាក់ ខ្លាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពមន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេសនៅលើឆាកអន្តរជាតិ។ បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោតសសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។…
-
ស្ថានទូតចិនប្រចាំកម្ពុជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយរបស់ភាគីចិន ឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ(មានវីដេអូ)

-
ក្រសួងបរិស្ថានគ្រោងរៀបចំវេទិកាយុវជន ពិភាក្សា និងប្រកួតប្រជែងអំពីបរិស្ថាន ដើម្បីជំរុញឱ្យយុវជនចូលរួមបន្ថែមទៀត ក្នុងការផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់សាធារណជនឱ្យបានទូលំទូលាយ (មានវីដេអូ)

-
ក្រសួងធនធានទឹកប្រកាស ឱ្យប្រុងប្រយ័ត្នចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ សីហា កម្ពុជាទទួលរងឥទ្ធិពលកាំរស្មីUVកម្រិតខ្ពស់ ចន្លោះម៉ោង១០ព្រឹកដល់ ម៉ោង២រសៀល (មានវីដេអូ)

-
អត្ថាធិប្បាយ៖ ឯករាជ្យ និងអធិបតេយ្យ គឺជាដួងព្រលឹងរបស់ជាតិ (មានវីដេអូ)

-
ថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តជាច្រើនដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:រដ្ឋមន្រ្តីសុខាភិបាល តំណាងសម្តេចតេជោ នឹងនាំយកទៅប្រគល់ជូនមីយ៉ាន់ម៉ានៅថ្ងៃស្អែក(មានវីដេអូ)

-
តុលាការប្រកាសសាលក្រមផ្តន្ទាទោស រ៉ុង ឈុន ដាក់ពន្ធនាគារ២ឆ្នាំ និងបក្ខពួកពីរនាក់ ២០ខែ និងសងសំណងទៅគណៈកម្មការព្រំដែន៤០០លានរៀល

ភ្នំពេញៈ តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា ដាក់ពន្ធនាគាររយៈពេល ២០ខែនិងពិន័យ ជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន៤០០លានរៀល។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។ ជនជាប់ចោទទាំងបីនាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា វៀតណាម មានដូចជា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា , ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមមាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមធ្យោណាមួយក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤…
-
កម្ពុជាអាចនឹងទទួលរងនៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV ខ្ពស់ក្នុងរយៈពេល៧ថ្ងៃ

ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១៧សីហាឆ្នាំ២០២១ បានជូនដំណឹងស្ដីពី ការកើនឡើងសន្ទស្សន៍នៃកាំរស្មីព្រះអាទិត្យ UV ដល់កម្រិត១០ ក្នុងរយៈពេល១សប្ដាហ៏ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង២ រសៀល។ ក្រសួងធនធានទឹក បានបញ្ជាក់ថាការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នោះ នឹងអាចបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតនោះ។ យោងតាមការសិក្សាផ្នែកវិទ្យាសាស្ត្របានបញ្ជាក់ថា ការកើនឡើងកាំរស្មីព្រះអាទិត្យ UV ខ្ពស់ អាចធ្វើឲ្យរលាកស្បែក, ជំងឺមហារីកស្បែក, ជំងឺចាស់មុនអាយុ, ជំងឺភ្នែកឡើងបាយ ឬខូចភ្នែក ជាដើម។
-
អភិបាលខេត្តបាត់ដំបង និងមន្ទីរធនធានទឹកខេត្ត ចុះពិនិត្យមើលពីវឌ្ឍនភាពទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងស្រុកឯកភ្នំ តម្លៃប្រមាណជាង៤០លានដុល្លារអាមេរិក ដែលសាងសង់បានប្រមាណ៩០% គ្រោងនិងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងមន្ទីរធនធានទឹកខេត្ត អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរសំខាន់ៗជុំវិញខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូខេត្តចុះពិនិត្យមើលទំនប់ជាប្រវត្តិសាស្ត្ររបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាចំណងដៃ ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ, ស្រុកសង្កែ,និងក្រុងបាត់ដំបង ដែលរស់នៅនិងអាស្រ័យផលផ្ទាល់ នៅក្រោយពេលដែលទំនប់សាលាតាអន ត្រូវបានបញ្ចប់ការសាងសង់ រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ឆាប់ៗ ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់ពិលោក ឡុង ផលគុណ ប្តធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង នៅក្នុងការចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការសាងសង់នូវទំនប់ស្ទាក់ទឹក”សាលាតាអន” ដែលមានតម្លៃប្រមាណជាង៤០លានដុល្លារអាមេរិក។ លោកប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការស្ថាបនានូវទំនប់ស្ទាក់ទឹកសាលាតាអននេះដែលបាន និងកំពុងតែដំណើរការក្នុងការសាងសង់ជិតរួចរាល់ហើយនោះ។ ដែលមកដល់ពេលនេះ សំណង់ស្ទាក់ទឹកនៃស្ទឹងសង្កែ”ទនប់សាលាតាអន”នេះគឺសាងសង់បានប្រមាណ ៩០%ហើយ។និងអ្វីដែលផ្តោតសំខាន់នោះ គឺបន្ទះទ្វារទំនប់និងគំរបដំបូល ទំនប់ បានបំពាក់តម្លើងរួចរាល់អស់ហើយ។គឺនៅសេសសល់តែការងារបន្ទាប់បន្សំ និងពីការសម្អាតអនាម័យ ធ្ចើសួនច្បារ ដាំដើមឈើ កែលម្អបរិវេណជុំវិញឲ្យបានត្រឹមត្រូវតាមស្តង់ដាររបស់គម្រោងតែប៉ុណ្ណោះ។ តាមរយៈនៃវឌ្ឍនភាពរបស់គម្រោងដែលកំពុងតែដំណើរការសាងសង់ នូវ ទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងស្រុកឯកភ្នំនេះ ជារួមមាន៖ សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេដូនទាវ ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏មានសក្តានុពលសេដ្ឋកិច្ចនៃ ដំណាំកសិកម្មក្នុងស្រុក ដែលមានភូមិសាស្ត្រជាប់និងគម្រោងនេះ។ហើយគម្រោងនេះគ្រោងនិងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ …
-
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំឧត្តមសិក្សា ”

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់ កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំឧត្តមសិក្សា” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងទទួលបន្ទុកអនុវិស័យការអប់រំឧត្តមសិក្សា សកលវិទ្យាធិការ សកលវិទ្យាធិការរង នាយកវិទ្យាស្ថាន លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីជំនាញ និងដៃគូអភិវឌ្ឍន៍ សរុប ៩៥ នាក់ ស្រី ១៦នាក់។ គោលបំណងជាក់លាក់នៃអង្គសិក្ខាសាលា៖ ១. វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក២. វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ៣. កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ…