-
ខេត្តឧត្តរមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្ត ព្រមទាំងក្រុមការងារ ព្រឹកថ្ងៃទី១៨សីហា ឆ្នំា២០២១ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តទៅ នៅតាមទីកន្លែង ឃុំ សង្កាត់ ដែលខ្លួនរស់នៅក្នុងខេត្តឧត្តរមានជ័យ។ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជូនដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រ ការពារប្រឆាំងនឹងជំងឺឆ្លងរាត ត្បាតជំងឺកូវីដ-១៩ ។ ឯកឧត្តម មានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ កុមារ និង យុវជន ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើន ផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ…
-
រាជរដ្ឋាភិបាល សម្រេចផ្អាកជ្រើសរើសក្របខណ្ឌថ្មីគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២២ លើកលែងតែក្របខណ្ឌពេទ្យ

ភ្នំពេញ៖ យោងតាមកម្មវត្ថុ ករណីវិធានការក្នុងការផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្រ្តីថ្មី សម្រាប់ឆ្នាំ ២០២២ និងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១ លើលិខិតលេខ ៥៧៨៧ សហវ.អក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជ្រើសរើសក្របខណ្ឌថ្មីគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២២ លើកលែងតែក្របខណ្ឌពេទ្យ ។ ក្នុងលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនថា ក្នុងបរិការណ៍នៃការអូសបន្លាយ នៃវិបត្តិកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ និងតាម ចំណារឯកភាពដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១ លើលិខិតលេខ…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមូលទិញផ្លែមៀនពីពលរដ្ឋដែលកំពុងជួបបញ្ហាទីផ្សារ (មានវីដេអូ)

បាត់ដំបង៖ ជាដំណឹងរីករាយដល់ប្រជាកសិករ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀន (តាង៉ែន) ដែលបច្ចុប្បន្នកំពុងជួបបញ្ហាទីផ្សារក្នុងការលក់ដូរ ពិសេសការនាំចេញទៅប្រទេសថៃ។ ដើម្បីដោះស្រាយការលំបាកចំពោះមុខនេះ សម្តេចទាំងទ្វេនឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលផ្លែមៀន (តាង៉ែន) យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្តេចដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលទីតាំងបញ្ជាទិញនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាមួយគ្នានេះ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អរគុណរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងផ្ដល់ការគាំទ្រទាំងបច្ចេទេស និង ហិរញ្ញវត្ថុ សម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សម្ដែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំងបច្ចេទេស និង ហិរញ្ញវត្ថុ សម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហានទី ១ និង ២ ដែលផ្ដោតលើស្ដារ និង កសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម, ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និង ភាពធន់កសិកម្ម ជាដើម ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ Video Conference នាព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១នេះ។ នៅក្នុងជំនួបនោះដែរ ឯកឧត្តម ឯកអគ្គរាជទូត PABLO KANG…
-
លោក អ៊ុត វណ្ណរ៉ា អតីតអភិបាលស្រុកប្រាសាទសំបូរ ត្រូវបានតែងតាំង ជាអភិបាលសណ្តាន់ជំនួស លោកឡង គីសឹង

ខេត្តកំពង់ធំ៖ លោក អ៊ុត វណ្ណរ៉ា អតីតអភិបាលស្រុកប្រាសាទសំបូរ ត្រូវបានសម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជឿជាក់និងមានទំនុកចិត្ត ឲ្យបន្តដឹកនាំមន្រ្តីរាជការប្រជាពលរដ្ឋនៅក្នុងស្រុកសណ្តាន់ ចំណែកលោក ឡង់ គីសឹង ត្រូវបានបន្តទទួលភារកិច្ចថ្មីជាអភិបាលស្រុកសន្ទុក ដោយពិធីប្រកាសតែងតាំងមុខតំណែង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាស្រុកសណ្តាន់ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ។ បន្ទាប់ពី លោក ឡង់ គីសឹង អតីតអភិបាលស្រុកសណ្តាន់ បានផ្តាំផ្ញើរការងារមួយចំនួន ដែលនៅសេសសល់ គឺគម្រោងអភិវឌ្ឍន៍សម្រាប់ភូមិ ឃុំ ស្រុក ឲ្យលោកអភិបាលថ្មី បន្តការអភិវឌ្ឍន៍បន្ថែម ដើម្បីឲ្យលទ្ធផលទទួលបានផ្លែផ្កានិងជោគជ័យរួចមក លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់ បានប្តេជ្ញាបន្តអនុវត្ត តួនាទី ភារកិច្ច ក្នុងការអភិវឌ្ឍស្រុកសណ្តាន់ឱ្យមានការរីកចម្រើនបន្ថែមទៀត ។ ឯកឧត្តម…
-
នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញធ្វើដំណើរទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀន(តាង៉ែន)របស់ប្រជាកសិករជួបនឹងបញ្ហាកង្វះទីផ្សារ ។ ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…
-
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី “បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថល នៅកម្ពុជា” ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី ទេវវិនិយោគិន (Angel Investor) ក្រុមហ៊ុនវិនិយោគទុន (Venture Capital) មូលធនឯកជន (Private Equity), ធនាគារវិនិយោគ (Investment Banks) និងទុនវិនិយោគមូលនិធិ (Seed Funding Organization) ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា និងតំបន់។ កិច្ចពិភាក្សានេះ មានគោលបំណងសំខាន់ចំនួនបី គឺ ទី១. ស្វែងយល់ពីបច្ចុប្បន្នភាពនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងតំបន់ ទី២. ពង្រឹងទំនាក់ទំនងនិងទំនុកចិត្ត ជាមួយបណ្តាញវិនិយោគិនក្នុងស្រុក និងតំបន់, និង ទី៣. ពិភាក្សាអំពីបញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាមួយ ទេវវិនិយោគិន (Angel Investor) និងក្រុមហ៊ុនវិនិយោគទុនជាតិ និងអន្តរជាតិ…
-
ឯកឧត្តម វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្មប្រជុំ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី ”ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់”

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី”ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាអនុប្រធានគណបក្សនិងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងសមាជិកនៃកិច្ចប្រជុំអំពីសាវតានៃដំណើរការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” គោលបំណងនៃកិច្ចព្រមព្រៀង ប្រទេសសមាជិក អត្ថប្រយោជន៍ក្នុងនាមប្រទេសសមាជិក ការបង់វិភាគទានប្រចាំឆ្នាំ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងជាពិសេស អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានកន្លងមក។ល។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋ មន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដែលរួមមាន ៣មាត្រា ដើម្បីបញ្ជូនទៅស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី។ បន្ទាប់មក គណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភាក៏បានប្រជុំអនុម័តជាស្ថាពរលើសេចក្តីព្រាង ច្បាប់នេះ…
-
ខេត្តកំពត ពេលខាងមុខនឹងមានការកសាងហេដ្ឋារចនាសម្ព័ន្ធសាលាហ្វឹកហ្វឺន “តេជោសែនជុំគិរី ” សម្រាប់បង្កើនសក្កានុពលដល់កងទ័ព

កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត មានបើកកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ដែលសម្រេចបង្កើតថ្មីមួយ ដោយរដ្ឋបាលខេត្តកំពត ដើម្បីពិនិត្យពិភាក្សា និងសហការចុះដោះស្រាយកំណត់ព្រំប្រទល់ និងធ្វើការចុះបញ្ជីដីរដ្ឋជូនក្រសួងការពារជាតិ ក្នុងការពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលាហ្វឹកហ្វឺន “តេជោសែនជុំគិរី” នេះឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព ដោយសារក្នុងតំបន់នេះ មានប្រជាពលរដ្ឋចូលកាន់កាប់អាស្រ័យផលលើដីដែលត្រូវធ្វើការអភិវឌ្ឍ មិនមានលក្ខណៈស្របច្បាប់ ។ ក្នុងកិច្ចប្រជុំនេះមានសមាសភាពចូលរួមពីតំណាងក្រសួងការពារជាតិ អង្គភាពកងទ័ពជើងគោក អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ទីរ អង្គភាពជំនាញ និង អាជ្ញាធរស្រុកពាក់ព័ន្ធក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានគាំទ្រនូវមតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ឱ្យមានការកំណត់ព្រំដីច្បាស់លាស់ ផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្ត ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានសម្រេចដើម្បីយកមកពិនិត្យ និងដោះស្រាយតាមលំដាប់លំដោយឲ្យមានប្រសិទ្ធភាព ។ ឯកឧត្តមក៏បាន ស្នើឲ្យក្រុមការងារ ត្រូវសហការគ្នាអនុវត្តចំណុចសំខាន់ៗ…
-
សម្ដេច ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវិដេអូសន្និសីទ ZOOM សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត។ កិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូសន្និសីទ ZOOM នាពេលព្រឹកនេះ មានការចូលរួមពី រដ្ឋលេខាធិកាប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ, អគ្គលេខាធិការក្រសួងមហាផ្ទៃ, អគ្គនាយក នៃ អគ្គនាយកដ្ឋានរដ្ឋបាល, ប្រធានក្រុមប្រឹក្សានីតិកម្ម និងនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ សង្ខេបអំពីការរៀបចំប្រកាស ស្តីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តជូនដល់អង្គប្រជុំទាំងមូលផងដែរ។ ក្រោយបញ្ចប់ការស្ដាប់របាយការណ៍ និងកិច្ចពិភាក្សាការចូលរួមមតិរបស់អង្គប្រជុំរួច សម្ដេចក្រឡាហោម ស ខេង ក៏មានមតិណែនាំដល់ក្រុមការងារសិក្សាខ្លឹមសារ នៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ…