Category: ព័ត៌មានជាតិ

  • អភិបាលស្រុកបីនៅខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង

    អភិបាលស្រុកបីនៅខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង

    អភិបាល និងអភិបាលរងស្រុកចំនួន៣ រួមមានស្រុកម៉ាឡៃ អូរជ្រៅនិងភ្នំស្រុករបស់ខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង ថ្ងៃទី១៦ និងថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១។ លោក ស្វាយ ជា ពីអភិបាលស្តីទីបានប្រកាសឡើងជាអភិបាលស្រុកម៉ាឡៃ និងប្រកាសលោក សុខ ពេញណន ជាអភិបាលរងស្រុកម៉ាឡៃ។ លោកយឹម សំណាង ពីអភិបាលស្រុកភ្នំស្រុក ផ្ទេរទៅជាអភិបាលស្រុកអូរជ្រៅ ជំនួសលោកលី សុវណ្ណារឹទ្ធិ ដែលឡើងជាអភិបាលរងខេត្ត ។ និងលោកជូ បុត្រ ពីអភិបាលរងឡើងជាអភិបាលស្រុកភ្នំស្រុកនិងលោកសារាយ ពេត អតីតអភិបាលរងស្រុកស្វាយចេក -មន្ត្រីសាលាខេត្ត ទៅជាអភិបាលរងស្រុកភ្នំស្រុក ។ លោក អភិបាលស្រុកទាំង៣ ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖ ប្តេជ្ញា អនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អមិនបង្ករភាពអសកម្មផ្សេងៗ ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាព ផ្ទៃក្នុងដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមគោល ការណ៍របស់រាជរដ្ឋាភិបាល។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានណែនាំដល់មន្ត្រីរាជការរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តផែនការដែលថ្នាក់ដឹនាំបានដាក់ចុះនិងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា…

  • សូមប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្ដីពី សន្ទស្សន៍នៃការកេីនឡេីងកាំរស្មីព្រះអាទិត្យ UV

    សូមប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្ដីពី  សន្ទស្សន៍នៃការកេីនឡេីងកាំរស្មីព្រះអាទិត្យ UV

    សូមប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្ដីពី សន្ទស្សន៍នៃការកេីនឡេីងកាំរស្មីព្រះអាទិត្យ UV

  • ឯកឧត្តម ងួន រតនៈ ចុះពិនិត្យផ្លូវកៅស៊ូ DBST.មួយខ្សែ ប្រវែងជិត ១២គម. ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលគ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ ឆាប់ៗនេះ

    ឯកឧត្តម ងួន រតនៈ ចុះពិនិត្យផ្លូវកៅស៊ូ DBST.មួយខ្សែ ប្រវែងជិត ១២គម. ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលគ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ ឆាប់ៗនេះ

            ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានចុះពិនិត្យមើលពីវឌ្ឍនភាពក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវកៅស៊ូDBSTមួយខ្សែ ប្រវែងជិត១២គមស្ថិតនៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលបានស្ថាបនា និងធ្វើការកែលម្អពីផ្លូវលំជដីដានរទេះតាមបណ្តោយប្របស្ទឹងសង្កែ ត្រើយខាងកើត ដែលកន្លងមកទទួលរងការខូចខាតដោយទឹកជំនន់និងបាក់ច្រាំងជាបន្តបន្ទាប់ប៉ុន្មានឆ្នាំកន្លងមកនេះ។ ត្រូវបានរដ្ឋបាលខេត្តផ្តល់ការជួសជុលឡើង ដែលគ្រោងនិងបញ្ចប់នូវការស្សង់ជាស្ថាពរនូវផ្លូវកៅស៊ូ DBST មួយខ្សែនេះ ក្នុងពេលឆាប់ៗនេះ។        នេះបើតាមការចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវមួយខ្សែនៅទីតាំងខាងលើ នៅវេលារសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា៖ផ្លូវប្រភេទDBSTមួយខ្សែដែលមានប្រវែងប្រមាណជិត១២គម.ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងអំឡុងខែកុម្ភៈឆ្នាំ២០២១កន្លងទៅនេះ។      ក្នុងការចុះទៅពិនិត្យមើលនូវការសាងសង់ផ្លូវនេះ ក៏មានវត្តមាន អមដំណើរពីអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗមួយចំនួន។ក្នុងនោះក៏មានវត្តមាន លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ព្រមទាំងមន្ត្រីក្នុងមូលដ្ឋានផ្ទាល់ផងដែរ។       កន្លងមក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់ទុក ផ្លូវមួយខ្សែនេះគឺ៖ជាផ្លូវសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ក្មុងការជួយសម្រួលដល់ការដឹកជញ្ជូន នូវកសិផល របស់បងប្អូនប្រជាកសិករនៅទីនេះដើម្បីទៅកាន់ទីផ្សារ។ហើយនៅពេលដែលផ្លូវនេះរួចរាល់ជាស្ថាពរវានិងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន ហើយតម្លៃសេវានិងសោយដឹកជញ្ជូនក៏ធូរថ្លៃ និងបានថោកជាងមុនផងដែរ។ដែលទាំងនេះគឺជាការរួមចំណែកក្នុងការកាត់បន្ថយ នូវភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកម្រិត និងថែមទាំងជួយលើកស្ទួយនូវកម្រិតជីវភាពរស់នៅបងប្អូនបានកាន់តែល្អប្រសើរថែមទៀតផងដែរ។           ឯកឧត្តម ងួន រតនៈ ក៏ធ្លាប់បានគូសបញ្ជាក់ផងដែរថា៖នៅពេលដែលយើងមានផ្លូវ មានទឹក មានភ្លើង គឺយើងមានក្តីសង្ឃឹម…

  • ក្រសួងសុខាភិបាល បានប្រកាសបើកជាផ្លូវការ យុទ្ធនាការថ្នាក់ជាតិ ក្រោម​ប្រធាន​បទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុស កូវីដ១៩»(មានវីដេអូ)

    ក្រសួងសុខាភិបាល បានប្រកាសបើកជាផ្លូវការ យុទ្ធនាការថ្នាក់ជាតិ ក្រោម​ប្រធាន​បទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុស កូវីដ១៩»(មានវីដេអូ)
  • កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់​មូសុងនិ រ​តី​​ខ្សោយ បង្ករឱ្យមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃទី២៤ ខែសីហា អាកាសធាតុនៅតាមតំបន់ខ្លះនឹងចុះត្រជាក់ (មានវីដេអូ)

    កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់​មូសុងនិ  រ​តី​​ខ្សោយ បង្ករឱ្យមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃទី២៤ ខែសីហា អាកាសធាតុនៅតាមតំបន់ខ្លះនឹងចុះត្រជាក់ (មានវីដេអូ)
  • ឯ.ឧ នេត្រ ភក្រ្តា ថ្លែងថា សវនាការលើបណ្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង០០២/០២ ប្រឆាំងនឹងខៀវ សំផន ជាថ្ងៃដ៏មានសារៈសំខាន់​បំផុត​សម្រាប់យុត្តិធម៌អន្តរជាតិ សម្រាប់មនុស្សជាតិ ជាពិសេស​សម្រាប់​ជនរង​គ្រោះនៃ រ​បប​ខ្មែរក្រហម (មានវីដេអូ)

    ឯ.ឧ នេត្រ ភក្រ្តា ថ្លែងថា សវនាការលើបណ្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង០០២/០២ ប្រឆាំងនឹងខៀវ សំផន ជាថ្ងៃដ៏មានសារៈសំខាន់​បំផុត​សម្រាប់យុត្តិធម៌អន្តរជាតិ សម្រាប់មនុស្សជាតិ ជាពិសេស​សម្រាប់​ជនរង​គ្រោះនៃ រ​បប​ខ្មែរក្រហម (មានវីដេអូ)
  • មន្រ្តី នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូប ទទួលបាន​នីតិ​សម្ប​​ទា​ន យោបាយឡើងវិញ (មានវីដេអូ)

    មន្រ្តី នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូប ទទួលបាន​នីតិ​សម្ប​​ទា​ន យោបាយឡើងវិញ (មានវីដេអូ)
  • តំណាងនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញចូលរួមនៅក្នុងពិធីប្រកាសតែងតាំងតួនាទី និងភារៈកិច្ចដលនាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស

    តំណាងនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញចូលរួមនៅក្នុងពិធីប្រកាសតែងតាំងតួនាទី និងភារៈកិច្ចដលនាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស

    ឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងឯកឧត្តម ឧត្តមសេនីយ៍ឯក យុង សារិទ្អ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំង តួនាទី ភារកិច្ច និងប្រគល់ប័ណ្ណសរសេីរ ជូនដល់នាយទាហាន នាយទាហាន រង ពលទាហាន កងអន្តរាគមន៍ទី៤ ចល័ត ៤៩៩ ចំណុះបញ្ជាការដ្ឋានអង្គរក្ស។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានមានប្រសាសន៍ណែនាំដល់នាយ-ពលទាហាន ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ មេបញ្ជាការរង តាម ឋានានុក្រម និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គោរពអនុវត្តតាមប្រសាសន៍សម្តេចតេជោ គឺ ៣ការពារ ៣កុំ ដេីម្បីធានាសុខភាព និងសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ៕ដោយ-រ៉ាវុធ

  • រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២

    រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២

    គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាសភាស្តីពីការស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ដូចបណ្តាប្រទេសនានានៅលើសកលលោកដែលឆ្នាំ២០២០ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានការលំបាកបំផុតជាប្រវត្តិសាស្រ្តធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះក្នុងអត្រា-៣,១% ដោយសារការធ្លាក់ចុះតម្រូវការសកល ការបង្អាក់ដល់ខ្សែច្រវាក់ផលិតកម្មសកលដែលបង្ករឡើងដោយជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២១ ពីដើមឡើយកម្ពុជារំពឹងថាមានកំណើន៤,០% ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រួមនឹងវត្តមានវីរុសបំប្លែងថ្មីដែលតា បានធ្វើឲ្យកំណើនមាននៅត្រឹម២,៤%។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលេីកឡេីងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៨% នៅឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចបានឡើងវិញក្នុងរយៈពេលឆាប់ដោយសារយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ំាក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋនិងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩អាចមានដល់១.៤៥៤លានដុល្លារ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្នមិនមែនជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរប្រកបដោយភាពមធ្យ័តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាងមួយទសវត្សមកនេះ ដោយធានាបាននូវសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ និងវឌ្ឍនភាពឈានឡើងជាលំដាប់…

  • អ្នកឧកញ៉ា គិត ម៉េង ថ្លែងអំណរគុណដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជាថ្មីម្តងទៀតតាមរយៈវីងម៉ល

    អ្នកឧកញ៉ា គិត ម៉េង ថ្លែងអំណរគុណដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជាថ្មីម្តងទៀតតាមរយៈវីងម៉ល

    ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉ល ដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ក្រុមការងារវីងម៉លបានយកអាហារជាលើកទីពីរពីហាង KFC ទូទាំងរាជធានីភ្នំពេញជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។ អាហារទាំងនោះត្រូវបានបញ្ជូនទៅការិយាល័យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខនៅក្នុងទីក្រុងភ្នំពេញ សម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជាតាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា និងជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖“ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើងតាំងពីដើមរៀងមក។ អ្នកទាំងអស់គ្នាពិតជាវីរជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ”។ នេះគឺជាការផ្តល់ជូនអាហារលើកទី ២ ពីអ្នកឧកញ៉ា គិត…