-
អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងទ័ពជួរមុខទាំងអស់ បន្តពង្រឹងកិច្ចទំនាក់ទំនងជាមួយភាគីថៃ និងត្រូវបង្កើនការយកចិត្ត ទុកដាក់ទទួលខុសត្រូវ ចំពោះពលករដែលវិលចូលកម្ពុជាវិញ ឲ្យបានល្អប្រសើរ !

ដោយ ៖ ឡុង សំបូរ ខេត្តព្រះវិហារ ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ សីហា ឆ្នាំ២០២១ គ្រាដែលឯកឧត្តម បានអញ្ជើញចែកអំណោយ ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ជាមេបញ្ជាការ ។ អំណោយដែល ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមមាន មីខ្លាឃ្មុំ ២០កេស ,មីម៉ាម៉ា ២កេសធំ ,ត្រីខកំប៉ុង ២កេសធំ ,ទឹកបរិសុទ្ធ ២០កេស ,ទឹកក្រូកូកាកូឡា ១០កេស ,ស្ទីង ២០កេស ,ទឹកបរិសុទ្ធយួរ ៤០យួរ ,ម៉ាស់ ១០០ប្រអប់ ,អាល់កុល ២កាន់ ស្មើ ៦០លីត្រ និងប៉ៅអ៊ីចំនួន ៣០ ថែមទៀតផង ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់…
-
អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ កោតសរសើរ ដល់ កម្ពុជាលើការងារសន្តិសុខស្បៀង ទាំងមុន និងក្នុងកំឡុងពេលនៃ វិបត្តិជម្ងឺកូវីដ១៩(មានវីដេអូ)

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងការកែ ច្នៃម្រំ និងខ្ញីខ្មៅ សម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុង កសិដ្ឋានក្រុមហ៊ុន Lexmin ក្នុងស្រុកឈូក ខេត្តកំពត (មានវីដេអូ)

-
«វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី៣ ជាដូសជម្រុញ បានចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម

សូមរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ និងកុំភ្លេចអនុវត្ត “៣ការពារ ៣កុំ” ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងក្របខណ្ឌ ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ ព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅសាលសន្និសីទសាលាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងមន្ត្រីរាជាការមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ផងដែរ។ គួរបញ្ជាក់ថា គិតចាប់ពីដើមខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាមសម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ ១៨ឡើង…
-
រដ្ឋបាលខេត្តបាត់ដំបងធ្វើសិក្ខាសាលាដើម្បីពិនិត្យនិងអនុលោមភាព លើសេចក្តីព្រាងផែនការប្រើប្រាស់ដី នៅក្នុងឃុំគោលដៅ ចំនួន៣០ក្នុងខេត្តខ្លួន

សិក្ខាសាលាគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យនិងអនុលោមភាពលើសេចក្តីព្រាងផែនការប្រើប្រាស់ដីធ្លីនៅក្នុងស្រុកគោលដៅចំនួន០៤ និងស្មើនិងឃុំចំនួន៣០លើ៣២ឃុំ ក្នុងនោះស្រុកបវេល ចំនួន៨ឃុំ, ស្រុកថ្មគោល ចំនួន៩ឃុំ/លើ ១០ឃុំ, ស្រុកមោងឫស្សីចំនួន៨ឃុំ/លើ៩ឃុំ និង ស្រុករុក្ខគីរី ចំនួន៥ឃុំ។ គោលបំណងសិក្ខាសាលានេះគឺផ្តោតសំខាន់នៃផែនការប្រើប្រាស់ដីនៅក្នុងឃុំ/សង្កាត់ ហើយក៏ជាគម្រោងដែលអនុវត្តក្រោមកិច្ចគាំទ្រថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលប្រាក់កម្ចីពីធនាគារអភវឌ្ឍន៍អាស៊ី (ADB) និង ជំនួយឥតសំណងពីកម្មវិធីកសិកម្ម និង ស្បៀងអាហារសកល(GAFSP)ព្រមទាំងមូលនីធិយុទ្ធសាស្ត្រអាកាសធាតុ(SCF)និងក្រោមកិច្ចគាំទ្របច្ចេកទេសដោយអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងនាំអង្ករចេញខេត្តបាត់ដំបង ហើយផែនការនេះត្រូវបានចូលរួម និងរៀបចំចងក្រង ដោយក្រុមប្រឹក្សាឃុំគោលដៅផ្ទាល់ និងក្រុមហ៊ុនផ្តល់សេវាកម្ម SBK ជាមួយកិច្ចសហការណ៍សម្របសម្រួលដោយក្រុមសម្របសម្រួលរៀបចំផែនការប្រើប្រាស់ដីថ្នាក់ស្រុកគោលដៅទាំង៤ ខាងលើរបស់ខេត្តបាត់ដំបង។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២១នេះ។ ដែលរៀបចំ និង សម្របសម្រួលកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករខេត្តបាត់ដំបងជាមួយនិងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធនិងអង្គភាពនានាចំណុះរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកគោលដៅទាំង៤ ផងដែរ។ ក្នុងសេចក្តីថ្លែងហេតុ និងរបាយការណ៍ ការកសាងផែនការប្រើប្រាស់ដីនៅក្នុងឃុំគោលដៅ ចំនួន ៣០ឃុំ របស់គម្រោងជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករខេត្តបាត់ដំបង របស់លោក អ៊ូ ដារីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តបាត់ដំបង…
-
សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និង សម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស។ សូមបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ នៅឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេរ បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីខែមីនា។ រាល់ព្រះរាជដំណើរយាងចេញក្រៅប្រទេសរបស់ព្រះមហាក្សត្រកម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ការពារកូវីដ១៩ អាចទៅរកនៅតាមមន្ទីរពេទ្យរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅស្វែងរកការចាក់នៅតាមមន្ទីរពេទ្យរដ្ឋ។ នេះបើតាមសារឆ្លើយតបទៅប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសបុករបស់សម្តេច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១៕ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ»។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»។យុទ្ធនាការចាក់វ៉ាក់សាំងជំរុញឬដូសទី៣ នៅរាជធានីភ្នំពេញត្រូវបានប្រកាសឱ្យអនុវត្ត បន្ទាប់ពីការប្រកាសចាក់វ៉ាក់សាំងនៅខេត្តជាប់ព្រំដែនចំនួន៧ ដែលរាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យោធា និងប៉ូលីស។ខេត្តចំនួន ៧ ដែលត្រូវបានជ្រើសរើសជាតំបន់អាទិភាពខ្ពស់គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ។ វ៉ាក់សាំង AstraZeneca កំពុងត្រូវបានប្រើជាវ៉ាក់សាំងសម្រាប់មន្ត្រីជួរមុខដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញជាមួយស៊ីណូហ្វាមនិងស៊ីណូវ៉ាក់។ជាមួយគ្នានេះក្រសួងសុខាភិបាលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ មករាជធានីភ្នំពេញវិញ។ នោះគឺជាការផ្តល់ឱ្យប្រជាជនកម្ពុជានិងជនបរទេសនៅក្នុងរដ្ឋធានីនូវឱកាសទីពីរក្នុងការចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងលើកទី២នៅក្នុងរាជធានីភ្នំពេញនឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែកញ្ញា។ ក្រសួងសុខាភិបាលបានប្រកាសទីតាំងចំនួន២ គឺមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិសុខភាពមាតានិងទារក សម្រាប់ផ្តល់ការចាក់វ៉ាក់សាំនៅរាជធានីភ្នំពេញលើកទី២៕
-
សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយសារមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ស្ថិតនៅក្នុងភូមិយកបាត្រ និងភូមិយកបាត្រ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា។ ការបិទកំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ស្ថិតនៅក្នុងភូមិយកបាត្រ និងភូមិយកបាត្រ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះ មានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) នៅក្នុងសហគមន៍។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល នឹងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចំបាច់ ដូចខាងក្រោម៖ – ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់ – ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតែស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន – ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និង អ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់…
-
ទំនប់ស្ទាក់ទឹកឆ្លើយតបពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងឃុំតាក្រីនៃស្រុកកំរៀង នៅក្នុងអង្គវេទិកាសាធារណៈនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ទំនប់ស្ទាក់ដែលក្រុមការងារចុះមកពិនិត្យមើលនៅថ្ងៃនេះគឺជាទំនប់ឆ្លើយតបតាមការស្នើសុំក្នុងអង្គវេទិកាសាធារណៈនៃរដ្ឋបាលខេត្តបាត់ដំបងកន្លងមក ដែលជាសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកំរៀង តាមរយៈអាជ្ញាធរខេត្ត និងក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងជួយដល់ពួកគាត់ដែលកំពុងតែប្រឈមដោយខ្វះទឹកសំរាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងពីការស្រោចស្រពនូវដំណាំចម្ការផ្សេងៗក្នុងរដូវប្រាំង ជាច្រើនឆ្នាំកន្លងមកនេះ។ ការថ្លែងលើកឡើងបែបនេះ ក្នុងខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តបានបញ្ចប់ការងារទទួលបងប្អូនពលករដែលបានវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្រ្តច្រកទ្វារតំបន់ “អូរអន្លក់-សួនស៊ុ”ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីចុងសប្តាហ៍ទៅថ្មីៗនេះ ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងទៀតថា៖ការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងមង្គលបុរីនេះ គឺពិតជាឆ្លើយតបបាននូវសំណូមពរចាំបាច់ឆ្លើយតបយ៉ាងទាន់ពេលវេលា តាមសំណើរ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងារចុះជួយខេត្ត ដែលសម្តេចបានយកចិត្តទុកដាក់ក្នុងការឆ្លើយតបជូនប្រជាពលរដ្ឋក្នុងឃុំខាងលើនេះ។ហើយទំនប់នេះក្រោយពីបញ្ចប់ក្នុងការសាងសង់ គឺជទំនប់ស្ទាក់ទឹកមួយនេះអាចស្តុកនិងតម្កល់ទុកទឹកយ៉ាងហោចណាស់០៥លានម៉ែត្រត្រីគុណពីប្រភពទឹកស្ទឹងមង្គលបុរីក្នុងរដូវវស្សានិងដើម្បីរក្សាតម្កល់ទឹកទុកប្រើប្រាស់នូវក្នុងការស្រោចស្រព ការដាំដុះដំណាំចម្ការ និងជួយសង្គ្រោះរដូវវស្សា។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានអំពាវនាវដោយធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅ និង អាស្រ័យផលពីទំនប់ស្ទាកទឹកមួយនេះថា៖ ទំនប់នេះគឺសំរាប់បម្រើជីវភាពប្រចាំថ្ងៃនិងស្រោចស្រពដំណាំចម្ការតែប៉ុណ្ណោះ ជាពិសេសជួយសង្គ្រោះស្រូវរដូវវស្សាហើយក៏មិនលើកទឹកចិត្តឲ្យធ្វើស្រែប្រាំងនោះទេ។ បើតាមការអះអាង និង គូសបញ្ជាក់៖ ពីលោកឡុង ផលគុណ…
-
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ

ភ្នំពេញ៖ ការអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំប្រារព្ធឡើងនៅឯស្ថានទូត ឥណ្ឌានាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។ លោកជំទាវវិជ្ជបណ្ឌិត ទេវ្យានី ឧត្តម ខូប្រាកាឌេ ជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហូតទង់ ជាតិ ដែលអមដោយការច្រៀងភ្លេងជាតិឥណ្ឌា ។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយការអាន សុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌាដោយឯកអគ្គរដ្ឋទូត ។ បន្ទាប់មកមានការចាក់សារវីដេអូ អបអរសាទររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មា ធិការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជា និងអ្នកទទួលពានរង្វាន់ Padma Shri ។ បន្ទាប់មកទៀតក៏មានការផ្សាយផ្ទាល់នៃកម្មវិធីវប្ប ធម៌ដែលធ្វើឡើងដោយសមាជិកសហគមន៍ឥណ្ឌា នៅលើទំព័រផ្លូវការប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ស្ថានទូត ។ ការប្រារព្ធខួបលើកទី៧៤ឆ្នាំ នៃការប្រារព្ធទិវាឯករាជ្យគឺជាផ្នែកដ៏សំខាន់ ជាពិសេសសម្រាប់កម្មវិធីដែល មានឈ្មោះថា “អាហ្សាឌី កា អមរិត ម៉ាហូដសាវ (Azadi ka Amrit Mahotsav)” ដែលប្រទេសឥណ្ឌារំកិលឆ្ពោះទៅរកការប្ររព្ធខួបលើកទី ៧៥ ឆ្នាំ…