-
កងទ័ព និងគ្រួសារកងនៅខេត្តកំពង់ឆ្នាំងបាន ចាក់វាក់សាំង ការពារកូវីដ-១៩ ជូសជំរុញ ឬដូសទី៣

កំពង់ឆ្នាំង៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងប្រពន្ធកងទ័ព នៅក្នុង តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ ឆ្នាំង បានដំណើរការ នៅក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ មេបញ្ជាការរង និងជានាយសេ នាធិការយោធភូមិភាគពិសេស និងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង កងទ័ពមាននិងគ្រួសាររបស់កងទ័ព សរុបចំនួន ៥០៨នាក់។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានថ្លែងថា កងទ័ពជាក្រុមជួរមុខដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ)នេះ ដើម្បីបង្កើនអង្គបដិបក្ខការពារឱ្យបាន កាន់តែខ្ពស់ក្នុងការទប់ស្កាតជំងឺកូវីដ១៩ ។ លោកមេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានឲ្យដឹងថាកងទ័ព បាននិងកំពុង ចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយមេរោគកូ វីដ ១៩ ដូចជាការ អនុវត្តវិធានការបិទខ្ទប់ ការចែក ចា យស្បៀងអាហារ ការដឹកជញ្ជូន ពលករដែលត្រឡប់មកពីប្រទេសថៃមកក្នុងមូលដ្ឋានវិញជាដើម ៕
-
សមតិកិច្ចបង្ក្រាបបានក្រុមសកម្មខាងលួចនៅកន្លែងវេរលុយ

កំពត៖ អនុវត្តតាមដីកាចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតនូវការអនុញ្ញាតបើកកិច្ចស៊ើបអង្កេតបឋម និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ព្រមទាំងទទួលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយសមត្ថកិច្ចក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនមនុស្សប្រុសស្រីប្រាំនាក់ រឹបអូសបានរថយន្ត២គ្រឿងផងដែរ។លោកវរសេនីយឯក លក ញ៉ាវ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា អ្នកទាំងនេះ ជាប់ពាក់ព័ន្ធនឹងបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តឡើង តាមកន្លែងវេរលុយក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ចាម និងខេត្តព្រៃវែងជាបន្តបន្ទាប់ អំឡុងពេលប្រហែលមួយឆ្នាំមកហើយ។សូមបញ្ជាក់ថា ជនសង្ស័យទាំងប្រាំនាក់ រួមមាន ១. ឈ្មោះផាន់ រ័ត្ន ភេទប្រុស អាយុ ៤៥ឆ្នាំ, ២. ឈ្មោះឈុំ ស្រី ភេទស្រី អាយុ ៦០ឆ្នាំ, ៣. ឈ្មោះដេត ឃុន ភេទប្រុស អាយុ ៣៨ឆ្នាំ។ ទាំង៣នាក់មានទីលំនៅឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។…
-
រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨២នាក់ ជាសះស្បើយចំនួន១៧២នាក់

រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨២នាក់ ជាសះស្បើយចំនួន១៧២នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។សូមបញ្ជាក់ថាករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ដុក ឌន់ ភេទប្រុស អាយុ៧៤ឆ្នាំ អាសយដ្ឋានភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦១១១នាក់ បានព្យាបាលជាសះស្បើយចំនួន៤១៧៩នាក់ ស្លាប់៧០នាក់ និង១៨៦២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕
-
ផ្សារក្រុងសែនមនោរម្យ ត្រូវបិទបណ្តោះអាសន្ន ខណៈរកឃើញអ្នកឆ្លងកូវីដ-១៩

មណ្ឌលគីរី៖ ផ្សារសែនមនោរម្យ ដែលជាមណ្ឌលសេដ្ឋកិច្ចធំជាងគេ ប្រចាំខេត្តមណ្ឌលគិរី ត្រូវបានបិទផ្អាក ជាបណ្ដោះអាសន្ន ហើយផ្នែកខ្លះទៀត នៃផ្សារ ត្រូវបិទខ្ទប់ដោយសារតែកំណើន អ្នកវិជ្ជមានជំងឺកូវីដ ១៩ ក្នុងសហគមន៍ បានផ្ទុះរាលដាល ជាច្រើនករណី។ អាជ្ញាធរក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត បានចុះយកសំណាក ធ្វើតេស្តរកជំងឺកូវីដ-១៩ លើអាជីវករ និងប្រជាពលរដ្ឋ រស់នៅក្នុងផ្សារ នាព្រឹកថ្ងៃទី១៥ សីហា ២០២១ ក្រោយមានករណីផ្ទុះការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ហើយ គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១១ម០០នាទី ថ្ងៃទី១៥ សីហា ២០២១ បានយលសំណាកប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារសែនមនោរម្យ ចំនួន ២៦៥ នាក់ បានរកឃើញ វិជ្ជមាន ៤ នាក់ ស្រី ៣នាក់ ។លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹង នៅថ្ងៃទី១៥ សីហា ២០២១ ថាៈ ស្ថានភាពរួម…
-
ឯកឧត្តម វេង សាខុន បានចុះពិនិត្យលើ ខ្សែសង្វាក់ផលិតកម្មនិងការ កែច្នៃម្រំនិងខ្ញីខ្មៅសម្រា ប់ប្រើប្រាស់ជាអាហារបំ ប៉នសុខភា ព ក្នុងក សិដ្ឋាន របស់ក្រុមហ៊ុ នLexmin

កំពត៖ ដើម្បីជាការលើកទឹកចិត្តជំរុញនិងគាំទ្រដល់ការអនុវត្តអនុស្សរណ: នៃការយោគយល់គ្នារវាងក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី “ការ ជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គនិងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបាននូវឱកាសការងារ នៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលីនាពេលអនាគត” នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយចំនួនទៀត បានអញ្ជើញមកពិនិត្យលើខ្សែសង្វាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅសម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន Lexmin ដែលមានទីតាំងស្ថិតក្នុងភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា (តំបន់អភិវឌ្ឍន៍តេជោសែន) ស្រុកឈូក ខេត្តកំពត។ លោក Robert K.Chelliah (នាយកក្រុមហ៊ុន) បានអញ្ជើញ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទចុះពិនិត្យសកម្មភាព ទៅតាមផ្នែកនីមួយៗ នៃផលិតកម្មដាំដុះដំណាំសរីរាង្គ។ ចំពោះផលិតកម្មដាំដុះ កសិដ្ឋានបានធ្វើការដាំដុះដំណាំ សរីរាង្គលើផ្ទៃដី…
-
ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់អ្នកមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ រួមទាំងជនបរទេស ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅសេសសល់ មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩។យោងតាមលិខិតជូនដំណឹង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យអ្នកមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ការចាក់វ៉ាក់សាំងនេះ នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យ ២កន្លែង គឺនៅមន្ទីរពេទ្យព្រះអង្គឌួង និងនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ រីឯបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅតាមបណ្តាខេត្តនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមទីតាំង ដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។សូមបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស បានកើនឡើងចំនួន ៨ ៨៥៧ ៩៧៩នាក់ ស្មើនឹង ៨៣,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ ក្នុងនោះ កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ចាក់វ៉ាក់សាំង…
-
អនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស មាន១១២៨ករណី

សមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញមនុស្ស ២,៥៣៨នាក់ទៀត និងយានយន្តចំនួន ៩០៣ គ្រឿង បានប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១១២៩ ករណី។ សមត្ថកិច្ច បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៧.៣លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស ២៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។
-
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៅថ្ងៃស្អែក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសព្រះអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១។
-
ខេត្តរតនគិរីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨នាក់

រតនគិរី ៖ រដ្ឋបាលខេត្តរតនគីរីបានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន ១៨នាក់ នៅក្នុងខេត្តរតនគិរី សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២៩២១។ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគីរី បានបន្តស្រាវជ្រាវធ្វើតេស្តរហ័ស(Rapid Tast)លើមនុស្សចំនួន ៦៦១នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៨ ចំនួន ១៨នាក់ ។ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្ត ធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដាច់ដោយឡែកពីអ្នកដទៃក្នុងករណីមានការសង្ស័យ ឬមានអាការ: ក្អក ផ្ដាសាយហៀរសំបោរ និងក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរសព្ទលេខ÷ 097 595 7788/ 092 121 383/ 097 775 1212 ៕ ដោយ គតិ យុត្ត
