Category: ព័ត៌មានជាតិ

  • ស្ថានអគ្គកុងស៊ុលនៅសាកែវ សំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ ត្រឡប់មកស្រុកខ្មែរវិញ

    ស្ថានអគ្គកុងស៊ុលនៅសាកែវ សំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ ត្រឡប់មកស្រុកខ្មែរវិញ

    ភ្នំពេញ៖ នៅថ្ងៃទី 14សីហា 2021នេៈស្ថានអគ្គកុងស៊ុលនៅសាកែវបានចុៈទៅសំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ ដែលបានមកប្រមូលផ្តុំគ្នាទាមទារ​ត្រឡប់មកស្រុកខ្មែរវិញ និងពលករកម្មករមួយចំនួនទៀតមកពីបាងកក និងបណ្តា ខេត្តផ្សេងៗត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោលនៅមុខស្ថាន​អគ្គកុងស៊ុលតាំងពីរំលងអាធ្រាតយប់មិញ នេៈ។ ចំពោៈករណីនេៈ លោកអគ្គកុងស៊ុលកម្ពុជាបានជួបនិងធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរខេត្តនិងសម្ថកិច្ចថៃបានការឯកភាព និងបានជួលរថយន្តដឹកបងប្អូនកម្មករ និងពលករខាងលើមានចំនួន588នាក់ស្រី150នាក់ និងអ្នកមកពីបណ្តារខេត្តនាៗ26នាក់ស្រី15នាក់ សរុប 614នាក់នាំពួកគាត់ចេញតាមច្រកអូបីជាន់ ក្នុងស្រុកអូរជ្រៅ​ខេត្តបន្ទាយមានជយ័ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរយកពួកគាត់ទៅត្រួតពិនិត្យនិងធ្វើចត្តាឡីសក្ក័បន្តរ៕ សួង ពិសិដ្ឋ

  • ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ ចុះជួយសម្រួលដល់ក្រុមកម្មករ អាជីវករ ដែលទាមទារត្រឡប់មកវិញ

    ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ ចុះជួយសម្រួលដល់ក្រុមកម្មករ អាជីវករ ដែលទាមទារត្រឡប់មកវិញ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែសីហានេះថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ បានចុះទៅសម្រួលដល់ក្រុមកម្មករ អាជីវករ នៅផ្សារុងក្លឿ ដែលបានមកប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ និងពលករកម្មករមួយចំនួនទៀត មកពីក្រុងបាងកក ក៏ដូចជាបណ្តាខេត្តផ្សេងៗ ត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោលនៅមុខស្ថានអគ្គកុងស៊ុលតាំងពីរំលងអាធ្រាតយប់មិញនេះ។ ចំពោះករណីនេះ លោកអគ្គកុងស៊ុលកម្ពុជា បានជួបនិងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត និងសម្ថកិច្ចថៃបានការឯកភាព និងបានជួលរថយន្តដឹកបងប្អូនកម្មករ និងពលករខាងលើមានចំនួន៥៨៨នាក់ (ស្រី១៥០នាក់) និងអ្នកមកពីបណ្តារខេត្តនានា ចំនួន២៦នាក់ (ស្រី១៥នាក់) សរុប ៦១៤នាក់ នាំពួកគាត់ចេញតាមច្រកអូរបីជាន់ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរយកពួកគាត់ទៅត្រួតពិនិត្យ និងធ្វើចត្តាឡីសក្ក័បន្ត៕ដោយៈពលជ័យ

  • សេចក្ដីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង២៧០០ម៉ែត្រ

    សេចក្ដីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង២៧០០ម៉ែត្រ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០២/០៨២១/សណ.គក ស្តីពី ការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០២/០៨២១/សណ.គក ស្តីពី ការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥

    ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្វាយរៀង ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុប លទ្ធផលនៃការអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្ស ចុះជួយខេត្តស្វាយរៀងប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២១ នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ នៅមន្ទីរគណបក្សខេត្តស្វាយរៀង ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងនូវការកោតសសើរ ដល់គណបក្សគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តស្វាយរៀង បានសហការបំពេញភារកិច្ច សម្រេចបានជោគជ័យជាបន្ដបន្ទាប់ ពិសេស ការចូលរួមដឹកនាំប្រយុទ្ធ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ការរក្សា ស្ថិរភាពនយោបាយធានា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ការជំរុញអនុវត្តដោយជោគជ័យគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់ មូលដ្ឋានភូមិ-ឃុំ-សង្កាត់ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន កាន់តែវិវត្តន៍ឈានឡើងជាបន្តបន្ទាប់ បង្កើនបាន នូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។លោកជំទាវក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងបីប្រភេទ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលរួមមានគ្រូពេទ្យសម្តេចតេជោ ហ៊ុន…

  • ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៨នាក់, ជាសះស្បើយ៦៨២នាក់, ស្លាប់ចំនួន១២នាក់

    ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៨នាក់, ជាសះស្បើយ៦៨២នាក់, ស្លាប់ចំនួន១២នាក់

    គិតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៨៤,៨៦០នាក់, អ្នកជាសះស្បើយសរុបចំនួន៧៩,៦៥៤នាក់, ស្លាប់សរុបចំនួន១,៦៦៦នាក់។ បើតាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៨នាក់, អ្នកជំងឺចំនួន៦៨២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២ នាក់៕

  • ឆន្ទៈទ័ពអាវខៀវនៅក្នុងការបន្តគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង

    ឆន្ទៈទ័ពអាវខៀវនៅក្នុងការបន្តគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង

    ភ្នំពេញ៖ ពិតជាមោទកភាពចំពោះសកម្មភាពប្រចាំថ្ងៃដែលទ័ពអាវខៀវនៃក្រុមគ្រួសារ ស.ស.យ.ក មូលដ្ឋានខណ្ឌទាំងអស់ បានដើរតួនាទីយ៉ាងសកម្មប្រកបដោយស្មារតីរួបរួមទទួលខុសត្រូវក្នុងបុព្វហេតុការពារអាយុជីវិតកុមារ និងយុវជនដែលជាអនាគតរបស់កម្ពុជា។ ក្នុងកាលៈទេសៈដ៏លំបាកនេះ យុវជនរបស់យើងបានកៀកស្មាគ្នាដោយទឹកចិត្តអង់អាចពោរពេញដោយភាតរភាព និងធ្វើសកម្មភាពស្ម័គ្រចិត្តរួមគ្នាក្នុងដំណើរឆ្ពោះទៅកសាងសំណាញ់សុវត្ថិភាពសង្គមដើម្បីជួយរារាំងការជ្រៀតជ្រែកនៃមេរោគកូរ៉ូណាចាស់ថ្មី ចូលទៅយាយីអាយុជីវិតប្រជាជន និងបង្អាក់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ភាពរឹងមាំស្វាហាប់ក្នុងដំណាក់កាលនេះ បង្ហាញឱ្យឃើញថា កោសិការសង្គមជំនាន់ថ្មី បានតម្កល់ខ្ពស់ទង់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយធ្វើឱ្យកុមារ និងយុវជនដែលមកទទួលវ៉ាក់សាំងរៀងរាល់ថ្ងៃ កាន់តែមានទំនុកចិត្ត ជឿជាក់លើកម្ពុជា ជឿជាក់លើថ្នាក់ដឹកនាំ និងអាចងើបឈរប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា៕

  • អគ្គមេបញ្ជាការ៖ការចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ព និងគ្រួសារ ដំណើរការបានល្អ និងលឿន

    អគ្គមេបញ្ជាការ៖ការចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ព និងគ្រួសារ ដំណើរការបានល្អ និងលឿន

    ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមភូមិន្ទ បានមានប្រសាសន៍ប្រាប់ AMS ថាដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ដូសទី៣ ឬដូសជំរុញ ជូនដល់កងទ័ព និងគ្រួសារកងទ័ព ដែលចាប់ផ្តើមកាលពីថ្ងៃទី៩ ខែសីហា រហូតមក ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ គឺដំណើរការនៃការចាក់បានល្អ និងលឿន ដោយមិនមានបញ្ហាអ្វីកើតឡើង ទេ។ ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួនជាងមួយសែននាក់ហើយ។ នៅពេលខ្លីខាងមុខនេះ គឺនឹងបញ្ចប់ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព។ កងទ័ពសូមអរគុណ ចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង។ នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍បន្តថា ចំពោះការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដល់កងទ័ពជួរមុខ មានសារៈសំខាន់ ពីព្រោះកម្លាំងរបស់យើង។ គឺជាកម្លាំង ស្រួច មួយរបស់រាជរដ្ឋាភិបាល ហើយក៏ជាកម្លាំង ចុងក្រោយមួយរបស់រាជរដ្ឋាភិបាល ដែលត្រូវប្រើ។ យើងត្រូវធ្វើការងារចំពោះមុខនេះ គឺកងទ័ពរបស់យើងបាន ចូលរួមការងារយ៉ាងសកម្មជាមួយនិងរាជរដ្ឋាភិបាល។ តាំង ពីការខិតខំបិទខ្ទប់ នៅក្នុងការហូរចូលជំងឺកូវីដ-១៩ រួមចំណែក នៅក្នុងការស្រាវជ្រាវ និងកិច្ចការងារការពារកន្លែងតំបន់មួយចំនួនដែលបិទខ្ទប់ ហើយក៏ដូចជារួមចំណែកក្នុងកិច្ចការងារព្យាបាល និងចូលរួមចំណែកក្នុងកិច្ចការងារចាក់វ៉ាក់សាំងនិងការដឹកស្បៀងរបស់រាជរដ្ឋាភិបាល និងសប្បុរសជនយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងតំបន់ដែលមានការខ្វះខាត។ ហេតុនេះយើង ត្រូវខិតខំថែរក្សាការពារសុខុមាលភាពរបស់កងកម្លាំងរបស់យើងឲ្យបាន។ ពេលកាលណាចាំបាច់ត្រៀមបម្រើឲ្យបានហើយ បើយើងអត់ការពារ អត់ថែទាំនៅពេល ឈឺថ្កាត់ កើតឡើង សម្តេចនាយករដ្ឋមន្ត្រីបញ្ជាមក ក៏យើងមិនអាចប្រើប្រាស់កម្លាំងរបស់យើងបានដែរ។ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានបញ្ជាក់ថា “រាល់ថ្ងៃនេះខិតខំការ ថែទាំ ព្យាបាល និងការតាមដានជាប់ទៅលើសុខុមាលភាពរបស់បងប្អូន ដើម្បីជាកម្លាំងមួយមុតស្រួច ក្នុងករណីចាំបាច់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល ឬមួយរដ្ឋមន្ត្រី ការពារជាតិលោកបានបញ្ជាមក គឺអាចនឹងធ្វើបានទាន់ពេល វេលានៅក្នុងកិច្ចការងារនឹង”។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីព្រឹកថ្ងៃទី៩ខែសីហាកន្លងទៅថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា តទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អសហើយតាមលក្ខណៈសម្បត្តិ។ សម្តេចពិជ័យសេនាមានប្រសាសន៍ថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខុមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពមួយសព្វថ្ងៃនេះ ដែលចាត់ទុកថា មានហានិភ័យ គឺយើងបានជំរុញដូសទី៣ ។ នេះជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លងបានមួយកម្រិតទៀត។ សំខាន់បំផុតបើមានការឆ្លងក៏វាមិនធ្ងន់ធ្ងរ។ នេះគឺជាការចាំបាច់ណាស់។ ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ នេះគឺកាន់តែមានភាពកក់ក្តៅ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តទៀតថា កិច្ចការងារនេះ រាជរដ្ឋាភិបាលបានឱ្យតម្លៃខ្ពស់ណាស់ចំពោះដូសទី៣នេះ៕  ដោយៈ ពលជ័យ

  • ពលករដែលខ្មែរដែលវិលត្រឡប់មកពីថៃ តាមច្រកទ្វារតំបន់អូរ​អន្លក់​-សួនស៊ុ ស្រុកកំរៀង ចំនួន៣៨៥នាក់ តេស្តរហ័សរកឃើញ វិជ្ជមាន​កូវីដ-19 ចំនួន២៩នាក់ (មានវីដេអូ)

    ពលករដែលខ្មែរដែលវិលត្រឡប់មកពីថៃ តាមច្រកទ្វារតំបន់អូរ​អន្លក់​-សួនស៊ុ ស្រុកកំរៀង ចំនួន៣៨៥នាក់ តេស្តរហ័សរកឃើញ វិជ្ជមាន​កូវីដ-19 ចំនួន២៩នាក់ (មានវីដេអូ)
  • ឯកឧត្តម អ៊ុន ចាន់ដា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្ដែងការគួរសម

    ឯកឧត្តម អ៊ុន ចាន់ដា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្ដែងការគួរសម

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនេះ សមាគមបាននាំយកសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនរដ្ឋបាលខេត្តកំពង់ចាមផងដែរ៕

  • កម្ពុជារកឃើញមេរោគកូវីដបំប្លែងថ្មី Delta ៦៥ ករណីទៀត

    កម្ពុជារកឃើញមេរោគកូវីដបំប្លែងថ្មី Delta ៦៥ ករណីទៀត

    ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី (Delta) ៦៥ករណីទៀត គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។ យោងតាមសេចក្តីជូនដំណឹង ផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ដោយនោះមានអ្នកធ្វើដំណើរមកពីបរទេសតាមជើងហោះហើ ០៤នាក់ (ស្រី០១នាក់) ពលករខ្មែរត្រឡប់ពីប្រទេសថៃចំនួន១៧នាក់ (ស្រី០៩នាក់) បុគ្គលិកសុខភិបាលមានចំនួន០៤នាក់ (ស្រី០៣នាក់) មន្រ្តីរាជការចំនួន ០៤នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ ៣៦នាក់(ស្រី២១នាក់)។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១មិនា ដល់ថ្ងៃទី១៣សីហា កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនដែលតាសរុបសរុប ៤៩៤នាក់ (ស្រី២៤៣នាក់)៕