Category: ព័ត៌មានជាតិ

  • តំណាង WHO នៅកម្ពុជា៖ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់កូវីដ-១៩នោះទេ

    តំណាង WHO នៅកម្ពុជា៖ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់កូវីដ-១៩នោះទេ

    ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) បានចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ នោះទេ»៕ សូមអាននូវអត្ថបទដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ៥ចំណុច ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

    រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ៥ចំណុច ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំចំនួន៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១៖ ក្នុងករណីការប្រើប្រាស់គេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផលតេស្ត វិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីសមាជិកគ្រួសារ និងមានកាតព្វកិច្ចតាម ផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន តាមរយៈខ្សែទូរសព្ទ (Hotline) ១២២២ ឬ លេខទូរសព្ទរបស់ទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បី ឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាត ឱ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ ២៖ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គ្មានរោគសញ្ញា គ្មានកត្តាប្រឈម និងមិនជាប់ពាក់ព័ន្ធមេរោគ កូវីដ-១៩ បំប្លែងថ្មី ដែលតា…

  • ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសបេក្ខជនប្រកួតកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១

    ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសបេក្ខជនប្រកួតកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសពីការរៀបចំ កម្មវិធីប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០២១ (Cambodia ICT Awards 2021) ។ ក្រសួងប្រៃសណីយ៍បានឱ្យដឹងបន្ថែមថាការប្រកួតនេះគេនឹងធ្វើការជ្រើសរើសបេក្ខជនជ័យលាភីពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជា ចំនួន៦រួមមាន៖ ១.សេវារដ្ឋាភិបាលឌីជីថលល្អបំផុតប្រចាំឆ្នាំ ២.ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ ៣.បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ ៤.មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ ៥.ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ និង ៦.ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ។ សម្រាបលក្ខខណ្ឌនៃការចូលរួមប្រកួតមានដូចជា៖ -ជាក្រសួង-ស្ថាប័ន ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជីនិងមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា -ម្ចាស់ក្រុមហ៊ុនត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា -ផលិតផលត្រូវតែមានកម្មសិទ្ធិបញ្ញាដោយក្រុមហ៊ុនឬស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១% នៅក្នុងព្រះរាជាណាចក្រកម្ពុជា -សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានរយៈពេលប្រតិបត្តិការមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ សូមដាក់ពាក្យចូលរួមប្រកួតប្រជែងតាមរយៈតំណភ្ជាប់៖ https://bit.ly/APPLYCICTA21 រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៣ ៣១៦ ៧៨១ ឬអ៊ីមែល: pr@cadt.edu.kh។ កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា៕ដោយ៖ម៉ាដេប៉ូ

  • អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការលើបណ្តឹងសាទុក្ខ

    អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការលើបណ្តឹងសាទុក្ខ

    ភ្នំពេញ៖ ក្រោយពេលបើកសវនាការលើបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលរំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ នៅត្រីមាសទី៤ ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះតាមប្រព័ន្ធហ្សូម។ ឯកឧត្តម នេត្រ ភក្ង្រា បានបញ្ជាក់ថា រយៈពេល៤ថ្ងៃនៃការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ មានប្រធានបទសំខាន់ៗរួមមានទី១៖ ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ត្រូវចាប់ផ្តើមជាមួយទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ពាក់ព័ន្ធនឹងសុពលភាពនៃសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងរួមទាំងការពិចារណាជាទូទៅពាក់ព័ន្ធនឹងគោលការណ៍នីត្យានុកូលភាព, ទី២៖ យុត្តាធិការរួមបញ្ចូល ប្រធានបទតូចៗ ស្តីពីការបញ្ជូនសំណុំរឿង/វិសាលភាពនៃកិច្ចស៊ើបសួរតាមផ្លូវតុលាការ ភាពគ្រប់គ្រាន់នៃបទចោទក្នុងដីកាដំណោះស្រាយ យុត្តាធិការលើកម្មវត្ថុនៃរឿងក្តី អង្គហេតុដែលត្រូវបានដកចេញតាមរយៈកិច្ចដំណើរការបំបែកនីតិវិធី, ទី៣៖ បទឧក្រិដ្ឋ រួមបញ្ចូលប្រធានបទតូចៗស្តីពីច្បាប់ (និយមន័យ និងធាតុផ្សំ) ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដែល ខៀវ សំផន ត្រូវបានសម្រេចដាក់ ពិរុទ្ធ ព្រមទាំងបញ្ហានីត្យានុកូលភាពពាក់ព័ន្ធ និងទី៤៖ វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេប បដិសេធរបស់មេធាវីការពារក្តី ព្រមទាំងឱកាសសម្រាប់ ខៀវ សំផន…

  • ឯកឧត្តម គឹម សន្តិភាព៖ អនុវត្តន៍បម្រាមគោចរ២សប្តាហ៍ ទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍

    ឯកឧត្តម គឹម សន្តិភាព៖ អនុវត្តន៍បម្រាមគោចរ២សប្តាហ៍ ទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍

    ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា ក្នុងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ គឺប្រជាពលរដ្ឋច្រើនលើសលប់ បានចូលរួមអនុវត្តគោរពតាមវិធានការដែលអាជ្ញាធររាជធានី ខេត្ត បានដាក់ចេញ និងទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍។ ចំនួននៃការឆ្លងមេរោគកូវីដ-១៩ ប្រចាំថ្ងៃ គឺមានកម្រិតថយជាងខែមុន។ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានមានប្រសាសន៍ប្រាប់ AMS ថា លទ្ធផលនៃការអនុវត្តច្បាប់របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ គឺប្រជាពលរដ្ឋបានចូលរួមច្រើនលើសលប់អនុវត្តគោរពតាមវិធានការដែលអាជ្ញាធររាជធានី ខេត្ត បានដាក់ចេញ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងរយៈពេល១៤ថ្ងៃ ក្នុងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺមានបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលត្រូវបានអាជ្ញាធរមូលដ្ឋានតាមរាជធានី-ខេត្តនីមួយៗ គឺមាន៩៥៥៦ករណី និងឃាត់ខ្លួនមនុស្ស ដើម្បីធ្វើការអប់រំ និងពិន័យ គឺមានចំនួន១៦៥៤៧នាក់ និងជនដែលល្មើសវិធានការសុខាភិបាល ដែលត្រូវបញ្ជូនទៅតុលាការមានចំនួន៣២នាក់។ ចំពោះការឃាត់យានយន្តមានចំនួន៧២៦១គ្រឿង ការបទអាជីវកម្មមួយកន្លែង…

  • បី​ចំណុច​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​ឯកឧត្តម ជិន ម៉ា​លីន ជាមួយ​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

    បី​ចំណុច​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​ឯកឧត្តម ជិន ម៉ា​លីន ជាមួយ​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

    ​​ភ្នំពេញៈ​ ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយលោក Pradeep Wagle តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) ដើម្បី​ពិភាក្សា និង​ពិនិត្យ​លទ្ធភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងយុត្តិធម៌ និង OHCHR ក្នុង​វិស័យ​ច្បាប់​និង​តុលាការ តាម​ប្រព័ន្ធ​វីដេអូ Conference (Spype for business)​។ ​ប្រភព​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា ​កិច្ចប្រជុំ​ដែល​បាន​ប្រ​ពឹ​ត្ត​ធ្វើ​កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ បាន​ពិភាក្សា​លើ​កិច្ច សហប្រតិបត្តិការ​ចំនួន​បី​រួមមាន​៖១.ការរៀបចំ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​រឿងក្តី​ព្រហ្មទណ្ឌ​នៅតាម​លា​សា​ដំបូង​រាជធានី​ខេត្ត និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​លើ​ការងារ​នេះ​,២.ការរៀបចំ​ផែនការ​នៃ​ការសិក្សា វាយតម្លៃ​ និង​ផ្សព្វផ្សាយ​បន្ថែម លើ​ការអនុវត្ត​គម្រោង​រូបមន្ត​នៃ​ការឃុំខ្លួនបណ្តោះអាសន្ន​នៅតាម​តុលាការ​ និង៣.កិច្ចសហការ​ក្នុងការ​រៀបចំ​គោលនយោបាយ​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ពង្រឹងសមត្ថភាព​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌​។​ ​ប្រភព​ដដែល​បន្តថា​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម ប៉ែន ពេជ្រ​សាលី​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ ព្រហ្មទណ្ឌ​ និងអយ្យការ លោក សៀង គង់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​តុលាការ​តំណាង​នាយកដ្ឋាន​ទំនាក់ទាក់​ទំនង​អន្តរជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​ និង​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) និង​សហការី៕​ដោយៈជម្ពូនុទ

  • ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាង (MOU) រវាងអគ្គ​លេខា​ធិការដ្ឋាន នៃ​ក្រសួងកសិកម្ម ជាមួយអង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុកម្ពុជាស្តីពី ” ការផ្លាស់​ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ” (មានវីដេអូ)

    ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាង (MOU) រវាងអគ្គ​លេខា​ធិការដ្ឋាន នៃ​ក្រសួងកសិកម្ម ជាមួយអង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុកម្ពុជាស្តីពី ” ការផ្លាស់​ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ” (មានវីដេអូ)
  • ខេត្តកំពង់ចាម រៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល​បន្ថែម ដើម្បីទទួលយកពលករមកពីប្រទេសថៃ(មានវីដេអូ)

    ខេត្តកំពង់ចាម រៀបចំមណ្ឌលចត្តាឡីស័ក  និងមណ្ឌលព្យាបាល​បន្ថែម ដើម្បីទទួលយកពលករមកពីប្រទេសថៃ(មានវីដេអូ)
  • ជនលេខរៀងទី៨លាន នៅស្រុកសៀមប៉ាង ដែលស្ម័គ្រចិត្តចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ទទួលបានអំណោយលើកទឹកចិត្តពីសម្តេច តេជោហ៊ុន សែន តាមរយៈលោកជំទាវ ឱ វណ្ណឌីន (មានវីដេអូ)

    ជនលេខរៀងទី៨លាន នៅស្រុកសៀមប៉ាង  ដែលស្ម័គ្រចិត្តចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ទទួលបានអំណោយលើកទឹកចិត្តពីសម្តេច តេជោហ៊ុន សែន តាមរយៈលោកជំទាវ ឱ វណ្ណឌីន (មានវីដេអូ)
  • សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤២ ដែលសភាប្រទេសប្រ៊ុយណេរៀបចំតាមប្រព័ន្ធវីដេអូ

    សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤២ ដែលសភាប្រទេសប្រ៊ុយណេរៀបចំតាមប្រព័ន្ធវីដេអូ

    សភាព្រះរាជាណាចក្រកម្ពុជាបានត្រៀមទំាងខ្លឹមសារនិងសមាសភាពគណៈប្រតិភូសម្រាប់ចូលរួមមហាសន្និបាតលើកទី៤២ អន្តរសភាអាស៊ាន ហៅកាត់ថា “AIPA” ដែលសភាប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។ ដោយសារការរាតត្បាតជំងឺកូវីដ១៩ មហាសន្និបាតប្រចំាឆ្នាំរបស់សភាអាស៊ាននេះ នឹងប្រារព្ធធ្វើតាមប្រព័ន្ធវីដអូ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិអាយប៉ា-កម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយសមាសភាព គណៈប្រតិភូអាយប៉ាកម្ពុជា ដែលត្រូវចូលរួមមហាសន្និបាតនេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ នៅវិមានរដ្ឋសភា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានពិនិត្យពីវឌ្ឍនាភាពខ្លឹមសារ និងឯកសារនានាដែលក្រុមគណៈប្រតិភូបានស្រាវជ្រាវ តាក់តែង រៀបចំឡើង។ ជាការកត់សម្គាល់រហូតមកដល់ពេលនេះ គណៈប្រតិភូសភាកម្ពុជាដែលត្រូវចូលរួមមហាសន្និបាតAIPA លើកទី៤២ បានជួបប្រជុំគ្នាចំនួន៦លើករួចមកហើយ នៅក្នុងការត្រៀមលក្ខណៈចូលរួមនេះ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសប្រទេសប្រ៊ុយធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ នេះជាលើក ទី២ហើយដែលអន្តរសភាអាស៊ានបានរៀបចំមហាសន្និបាតតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាកសល។ កាលពីឆ្នាំ២០២០ មហាសន្និបាតអាយប៉ាលើកទី៤១ ដែលសភាប្រទេសវៀតណាមជាប្រធាន បានរៀបចំធ្វើឡើងតាមប្រព័ន្ធវីដេអូផងដែរ។ អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN)…