Category: ព័ត៌មានជាតិ

  • រដ្ឋបាលរាជធានីបន្តបំរាមគោចរ៧ថ្ងៃនិងវិធានការរដ្ឋបាល១៤ថ្ងៃ

    រដ្ឋបាលរាជធានីបន្តបំរាមគោចរ៧ថ្ងៃនិងវិធានការរដ្ឋបាល១៤ថ្ងៃ

    រដ្ឋបាលរាជធានី បានដាក់ចេញនូវសេចក្តីសម្រេចវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃនិងបម្រាមគោចរ រយៈ៧ថ្ងៃបន្តទៀតបើទោះបីជាការឆ្លងប្រចាំថ្ងៃទូទាំងប្រទេសបានធ្លាក់មកនៅក្នុងខ្ទង់ជាង៤០០ករណីក៏ដោយ។ រាជធានីភ្នំពេញទន្ទឹមនឹងតួលេខធ្លាក់ចុះប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញការរកឃើញការឆ្លងវីរុសបំប្លែងថ្មី Delta ជាបន្តបន្ទាប់ផងដែរ។ យោងតាមសេចក្តីសម្រេចថ្ងៃទី១១សីហា, រាជធានីនឹងបិទបណ្តោះអាសន្ននូវ សកម្មភាពការងារ, បិទការប្រកបមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលកូ វីដ១៩, បិទការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន, ចំណែកបំរាមគោចរនឹងមានរវាងពី ម៉ោង១០យប់ដល់ ម៉ោង៣ភ្លឺ។ សេចក្តីសម្រេចបានកំណត់ការអនុវត្តវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃចាប់ពីកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី២៦សីហា, ចំណែកការអនុវត្តបំរាមគោចរ នឹងបន្តរយៈពេល៧ថ្ងៃ ចាប់ពីពាក់ កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី១៩សីហា។ សេចក្តីសម្រេចដដែលនៅបានសរសេរ លំអិតពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធ Online, ការធ្វើអាជីវកម្មក្លឹបកម្សាន្តនានា និងកន្លែងជាច្រើនទៀត នៃ ទីសប្បាយដ្ឋាន។

  • គ្រាប់ម៉ីនជាង១០០គ្រាប់រកឃើញនៅលើដីសង់ផ្ទះប្រជាពលរដ្ឋ

    គ្រាប់ម៉ីនជាង១០០គ្រាប់រកឃើញនៅលើដីសង់ផ្ទះប្រជាពលរដ្ឋ

    ប្រជាពលរដ្ឋដែលកំពុងតែជីកដីសាងសង់ផ្ទះ បានប្រទះឃើញសំណាល់សង្គ្រាមរហូតដល់ទៅជាង ១០០ គ្រាប់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពម៉ីនកម្ពុជា ស៊ីម៉ាក់ បានអះអាងថាប្រជាពលរដ្ឋបានជីករណ្តៅគ្រឹះសាងសង់ផ្ទះ ហើយប៉ះចំរណ្តៅគ្រាប់ ដែលជាសំណល់ពីសង្គ្រាមជាង១៣៥គ្រាប់ ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ មានប្រភេទដេកា៧៥ គ្រាប់៨០មីលីម៉ែត្រ គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ។ បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់បានកំពុងប្រមូលយុទ្ធភ័ណ្ឌទាំងនោះ ដើម្បីកំទេចចោលតាមបច្ចេកទស៕

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចាន់ កន្និកា ដែលបានបរិច្ចាក នូវធនធានដ៏ច្រើននាពេលនេះ ដើម្បីចូលរួមចំណែកក្នុងសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងបរិការណ៍កូវីដ ១៩

    លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចាន់ កន្និកា ដែលបានបរិច្ចាក នូវធនធានដ៏ច្រើននាពេលនេះ ដើម្បីចូលរួមចំណែកក្នុងសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងបរិការណ៍កូវីដ ១៩

    លោកជំទាវបានបន្តទៀតថា ៖ សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ (ឧបត្ថម្ភណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង និងឧបត្ថម្ភអង្គការអាហ្វេស៊ីបកម្ពុជា ) ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។អំណោយសប្បុរសធម៌ រួមមាន ៖ អង្ករ ១០តោន ម៉ាស់ ១០កេសធំ និងទឹកថ្នាំសម្លាប់មេរោគ ចំនួន ២០០លីត្រ ។

  • ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការរៀបចំមណ្ឌល​ព្យាបាល​កម្រិត​ស្រាលធំៗ ២កន្លែងនៅខេត្តបន្ទាយមានជ័យ (មានវីដេអូ)

    ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការរៀបចំមណ្ឌល​ព្យាបាល​កម្រិត​ស្រាលធំៗ ២កន្លែងនៅខេត្តបន្ទាយមានជ័យ (មានវីដេអូ)
  • កិច្ចប្រជុំ ពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយ នៃផែន​ទីបង្ហាញផ្លូវស្ តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ (មានវីដេអូ)

    កិច្ចប្រជុំ ពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយ នៃផែន​ទីបង្ហាញផ្លូវស្ តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ (មានវីដេអូ)
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យអារសម្រាប់ ព្យាបាល អ្នកជំងឺកូវីដ -១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល (មានវីដេអ)

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យអារសម្រាប់ ព្យាបាល អ្នកជំងឺកូវីដ -១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល (មានវីដេអ)
  • អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការរៀបចំលក់ដូរផ្សារបន្លែត្រីសាច់ រក្សាគម្លាតសុវត្ថិភាពនិង អនាម័យ នៅបរិវេណជុំវិញផ្សារ “បុរីត្នោតជួរ” ក្នុងស្រុកសង្កែ

    អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការរៀបចំលក់ដូរផ្សារបន្លែត្រីសាច់ រក្សាគម្លាតសុវត្ថិភាពនិង អនាម័យ នៅបរិវេណជុំវិញផ្សារ “បុរីត្នោតជួរ” ក្នុងស្រុកសង្កែ

            ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជំរុញនិងបានធ្វើការណែនាំដល់បងប្អូនជាអ្នកលក់ដូរបន្លែ ផ្លែឈើត្រីសាច់ នៅតាមដងផ្លូវបេតុង ក្នុងបរិវេណជុំវិញផ្សារ “បុរីត្នោតជួរ” ដែលស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងឲ្យលក់ដូរត្រូវមានអនាម័យ និងរក្សាគម្លាតឲ្យបានត្រឹមត្រូវ ចៀសវាងមានមនុស្សកកកុញកុះករនាំគ្នាបញ្ជ្រៀតចូលទិញ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ដោយអនុវត្តឲ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ នូវ ប្រការសំខាន់ៗ ៣.ការពារ និង៣កុំ ឲ្យបានដាច់ខាតជាប្រចាំ ទាំងអ្នកលក់និងអ្នកទិញ ក៏ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នាផងដែរ ទើបការផ្តាច៎ពីការឆ្លងរាតត្បាតពីមេរោគកូវីដ-19 ចូលទៅក្នុងសហគមន៍។       ការថ្លែងដាស់តឿនដល់បងប្អូនជាអាជីវករអ្នកលក់ដូរបន្លែត្រីសាច់ ទាំងនោះបែបនេះ គឺបន្ទាប់ពីឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះទៅពិនិត្យមើលពីស្ថានភាពការរៀបចំឲ្យលក់ដូរនូវផ្សារបន្លែត្រីសាច់ក្នុងការផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើរបស់ស្រុកសង្កែ នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២១។ខណៈដែលផ្សារចំនួន៤៩ផ្សារ ក្នុងទីប្រជុំជននៃស្រុក-ក្រុងមួយចំនួនត្រូវបានធ្វើការបិទខ្ទប់មិនឲ្យលក់ដូរទាំងស្រុង ដើម្បីទប់ស្កាត់ពីការប្រឈម នៃការឆ្លងរាលដាលពីជម្ងឺកូវីដ-19 រយៈពេល១៤ថ្ងៃ កន្លងមកនេះ។ ក្នុងការចុះពិនិត្យមើលការលក់ដូរបន្លែត្រីសាច់នៅទីនោះ ក្នុងនោះក៏មានវត្តមានឯកឧត្តមជាអភិបាលរងខេត្ត ជាទីប្រឹក្សា សម្តេចក្រឡាហោម ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងជាពិសេសលោកឧកញ៉ាម្ចាស់ “ផ្សារបុរីត្នោតជួរ” ផ្ទាល់ និងលោក សុខ ហឿន អភិបាលស្រុកសង្កែ ព្រមទាំងមន្ត្រីសំខាន់ៗ ក្នុងស្រុកមួយចំនួន ផងដែរ។        តាមការគូសបញ្ជាក់ពីលោក…

  • និយ័តករមូលបត្រកម្ពុជា ជូនដំណឹងស្តីពី ការប្តូរ “និមិត្តសញ្ញា និងត្រា”ថ្មី

    និយ័តករមូលបត្រកម្ពុជា ជូនដំណឹងស្តីពី ការប្តូរ “និមិត្តសញ្ញា និងត្រា”ថ្មី

    រាជធានីភ្នំពេញ៖នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១នេះនិយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយស្តីការការប្ដូរ “និមិត្តសញ្ញានិងត្រា”ថ្មី របស់ខ្លួនបន្ទាប់ពីសមាហរណកម្មទៅក្នុង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងបទប្បញ្ញត្តិពាក់ព័ន្ធរួចមក។ យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា ដោយអនុលោម តាមច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលត្រូវបានប្រកាសឱ្យប្រើនិងចូលជាធរមាន និមិត្តសញ្ញានិងត្រារបស់និយ័តករមូលបត្រកម្ពុជាត្រូវបានប្តូរ និងដាក់ឱ្យប្រើប្រាស់ជំនួសនិមិត្តសញ្ញានិងត្រាចាស់។ ដូចនេះ និយ័តករមូលបត្រកម្ពុជាសូមជូនដំណឹងអំពី និមិត្តសញ្ញាថ្មីនេះ ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវត្រាថ្មីជំនួសត្រាចាស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ៖ម៉ាដេប៉ូ

  • ជំងឺរាតត្បាតកូវីដ-១៩ធ្វើអោយប៉ះពាល់វិស័យមីក្រូហិរញ្ញវត្ថុ និងជនងាយរងគ្រោះនៅកម្ពុជា

    ជំងឺរាតត្បាតកូវីដ-១៩ធ្វើអោយប៉ះពាល់វិស័យមីក្រូហិរញ្ញវត្ថុ និងជនងាយរងគ្រោះនៅកម្ពុជា

    ភ្នំពេញ៖ ការសិក្សាថ្មីមួយបានវិភាគពីផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើវិស័យមីក្រូហិរញ្ញវត្ថុ និងជនងាយរងគ្រោះ ។ មជ្ឈមណ្ឌលខេមរសិក្សា (CKS) មានក្តីសោមនស្សរីករាយនឹងចេញផ្សាយរបាយការណ៍ស្តីអំពី “មីក្រូហិរញ្ញវត្ថុក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩៖ ការការពារអ្នកប្រើប្រាស់ និងដំណើរការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីនៅកម្ពុជា” របាយការណ៍ថ្មីមួយដែលបង្ហាញពីរបៀបដែលជំងឺកូវីដ១៩បានជះឥទ្ធិពលដល់អ្នកកម្ចីងាយរងគ្រោះ និងបំណុលរបស់ពួកគេ ក៏ដូចជារបៀបដែលតួអង្គហិរញ្ញវត្ថុបានឆ្លើយតបទៅនឹងវិបត្តិនេះ ។ ការសិក្សានេះគឺមានតែមួយគត់នៅក្នុងប្រទេសកម្ពុជាចំពោះភាពស៊ីជម្រៅ និងភាពម៉ត់ចត់នៃវិធីសាស្ត្រ ។ វិធីសាស្រ្តវិទ្យាសាស្ត្រសង្គមត្រូវបានអនុវត្ត ដើម្បីទទួលបាននូវការរកឃើញគុណភាព និងប្រកបដោយភាពច្នៃប្រឌិត ។ ប្រជាជនកម្ពុជាជាង ២.២ លាននាក់បានទទួលកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានចំនួនជាង ៨.១ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីវិស័យមីក្រូហិរញ្ញវត្ថុបានចាប់ផ្តើមដំណើរការដំបូងនៅប្រទេសកម្ពុជាកាលពីពីរទសវត្សរ៍មុន វាបានជួយសម្រួលដល់ការបញ្ចូលហិរញ្ញវត្ថុដល់មនុស្សជាច្រើន រួមទាំងស្ត្រីដែលមានប្រាក់ចំណូលទាប និងប្រជាជននៅតាមជនបទ ។ ប៉ុន្តែដោយសារលទ្ធភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានពង្រីកយ៉ាងខ្លាំង ដូច្នេះនិន្នាការគួរឱ្យព្រួយបារម្ភនៃការជំពាក់បំណុល និងភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតរបស់ប្រទេស ។ ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យនិន្នាការនេះកាន់តែធ្ងន់ធ្ងរឡើង ដោយទាមទារឱ្យមានចម្លើយចំពោះសំណួរសំខាន់ពីរ៖ តើមនុស្សងាយរងគ្រោះប៉ុន្មាននាក់ដែលរងផលប៉ះពាល់អវិជ្ជមានពីនិន្នាការនេះ? ហើយតើនិន្នាការនេះបង្កឱ្យមានហានិភ័យជាប្រព័ន្ធ ដែលអាចកើតឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដល់ប្រជាជនកម្ពុជារាប់សែននាក់យ៉ាងដូចម្តេចខ្លះ? ប្រធានអ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធរបាយការណ៍ លោកស្រី រេះ ផាស៊ី បានសម្ភាសន៍គ្រួសារនៅទូទាំងខេត្តបាត់ដំបង សៀមរាប កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីរបៀបដែលជំងឺកូវីដ១៩ប្រសព្វគ្នាជាមួយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចផ្សេងទៀត រួមទាំងកម្រិតនៃការជំពាក់បំណុលក្នុងគ្រួសារ ។ របាយការណ៍នេះ…

  • ឯកឧត្តម ឯក មនោសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២១

    ឯកឧត្តម ឯក មនោសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២១

    នាយកដ្ឋានបណ្តុះបណ្តាល ៖ នៅ ព្រឹកថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១នេះ នៅនាយកដ្ឋានបណ្តុះបណ្តាល មានបើកកិច្ចប្រជុំពីចម្ងាយ តាមកម្មវិធី Zoom Cloud Meeting ដឹកនាំកិច្ចប្រជុំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា របស់នាយកដ្ឋានបណ្តុះបណ្តាល ដោយមានការអញ្ជើ្ញញចូលរួមពីអនុប្រធាននាយកដ្ឋាន នាយកសាលានគរជាតិភូមិភាគទាំង៦ ប្រធានការិយាល័យទាំង៦ និងប្រធានក្រុមធានាគុណភាពផ្ទៃក្នុង សរុបចំនួន៩៤នាក់(នារី១៥នាក់)។ ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះបីជាមានបញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ-១៩នាពេលនេះក៏ដោយ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងអំពីការថែទាំសុខភាពរបស់មន្ត្រីគ្រប់រូប មន្ត្រីគ្រប់រូបត្រូវមានបណ្ណ ប.ស.ស. ការពង្រឹងវិន័យការងារ ការគ្រប់គ្រងសាលា ការសម្រេចចុងក្រោយនៃការគូរប្លង់មេសាលានគរបាលភូមិភាគទាំង៦ និងការត្រៀមបើកវគ្គនាពេលខាងមុខ។ បន្ថែមលើនោះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានក្រើនរំឮក ដាសតឿនដល់នាយកសាលាទាំង៦រួមនិងមន្ត្រី ត្រូវបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសាលា ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់ គឺអភិវឌ្ឍជាបណ្តើរៗតាមធនធានដែលមាន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ ក៏បានក្រើនរំឮកដល់មន្ត្រីទាំងអស់ត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ចាក់វ៉ាក់សាំងឱ្យបានទាំងអស់គ្នា ក្នុងនាមកងកម្លាំងជួរមុខ…