-
នៅថ្ងៃនេះ កងពលតូចលេខ៧០ ចាប់ផ្ដើមចាក់វ៉ាក់សាំង Astra zeneca ជាដូសជំរុញ ជូនកងទ័ព និងគ្រួសារកងទ័ព (មានវិដេអូ)

-
ក្រសួងការពារជាតិ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំ ក្រសួង និងគ្រួសារកងទ័ព រយៈពេល៣ថ្ងៃ (មានវីដេអូ)

-
គិតត្រឹមថ្ងៃទី១០ ខែសីហា មនុស្សចំនួន១៦៨២នាក់ និងយានយន្ត ៨១១ គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការ សុខា ភិបាលនិងវិធានការរដ្ឋបាល (មានវីដេអូ)

-
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឱ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេង កាត (មានវីដេូ)

-
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅភ្នំពេញ សូមរូសរាន់ ព្រោះគ្រូពេទ្យមិនអាចពន្យាពេលដោយគ្មានការកំណត់បានទេ(មានវីដេអូ)

-
ក្រសួងអប់រំយុវជន និងកីឡា បើកកិច្ចប្រជុំពង្រឹងគុណភាពបន្ថែមលើកស្ទួយវិស័យអប់រំក្រៅប្រព័ន្ធ

ក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ រួមជាមួយឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង និងក្រុមការងារបច្ចេកទេសពីនាយកដ្ឋានពាក់ព័ន្ធ បានចូលរួមប្រជុំជាមួយ យូណេស្កូដែលដឹកនាំដោយលោក សាដា អ៊ូម៉ា អាឡាំ តំនាងអង្គការយូស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ ដើម្បីសិក្សា និងពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃកម្មវិធី ប៊ីប និងកម្មវិធីអក្ខរកម្មតាមរោងចក្រ ដែលជាផ្នែកមួយនៃការកម្មវិធីសិក្សាពេញមួយជីវិតក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងគុណភាពបន្ថែម និងលើកស្ទួយអនុវិស័យអប់រំ ក្រៅប្រព័ន្ធ និងការសិក្សាពេញមួយជីវិត។ ដោយ-រ៉ាវុធ
-
សភាកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនាពេលនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំទាំងអស់ ដោយធ្វើការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ASEP11 ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា រហូតមកដល់ពេលនេះ សម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា…
-
កម្ពុជា និងព្រុយណេ ចុះអនុស្សរណយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២សីហាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ពិធីចុះហត្ថលេខានោះ ធ្វើឡើងរវាង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីព្រុយណេ ដឹកនាំដោយលោក DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡា ។ គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានោះ គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា និងព្រុយណេ ក្នុងការជំរុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
-
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១

កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាបានឲ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ Charting a New Decade of HOPE -Healthy Oceans, People and Economies ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The…
-
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទូទាំងប្រទេស បានជាង៨០ភាគរយនៃប្រជាជនគោលដៅ១០លាននាក់
