-
ពលករខ្មែរប្រមាណ២០នាក់ ដែលចាញ់បោកមេខ្យល់ត្រូវបានគេដឹកមកទម្លាក់ចោល

ភ្នំពេញៈ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ម៉ោងប្រមាណ០៨:៣០ នាទីយប់ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទទួលព័ត៌មានពីអាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ ថា មានពលករខ្មែរប្រមាណ២០នាក់ ត្រូវបានចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា។ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល បានចុះទៅសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ និងកម្ពុជា ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំងមាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តសាកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជា ក្នុងការគ្រប់គ្រង និងផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។ ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ធ និងម៉ាស ផ្តល់ជូនពួកគាត់សម្រាប់ប្រើប្រាស់ ទទួលទាន និងស្នាក់នៅបណ្តោះអាសន្ន រង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ៕ដោយៈពលជ័យ
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ។ ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គលេខាធិការ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន, អគ្គាធិការរង, អគ្គនាយករង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀតផងដែរ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដែលមានសមាសភាពជាអនុប្រធានចំនួន ០២រូប ព្រមទាំងសមាជិក១២រូប ហើយមានលេខាធិការដ្ឋានមួយជាជំនួយការដែលដឹកនាំដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ៕ដោយ-រ៉ាវុធ
-
គណៈបញ្ជាការឯកភាពរាជធានីចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវម៉ៅសេទុង បើទោះបីជាប់រវល់ខ្លាំងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បើទោះបីជាប់មមាញឹកខ្លាំង នៅក្នុងកិច្ចការការងារទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពិសេសជំងឺបំលែងថ្មីប្រភេទ(ដែលតា)ក៏ពិតមែន។ ប៉ុន្តែសម្រាប់សកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានរបៀបរៀបរយល្អ មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ នៅតែធ្វើសកម្មភាពរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីអោយរាជធានីមួយសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ដែម្ខាងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ និងដៃម្ខាងទៀតធ្វើសកម្មភាពការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ។ជាក់ស្តែងនៅរសៀលថ្ងៃទី០៩ខែសីហានេះ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅលើផ្លូវម៉ៅសេទុង នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ។ការរៀបចំសណ្ដាប់ធ្នាប់នេះ ក៏មានការចូលរួមពីលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌគោក ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ សកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាប់នេះ បានចាប់ផ្ដើមចេញពីគល់ស្ពានអាកាសតិចណូ តាមបណ្តោយផ្លូវម៉ៅសេទុងរហូតទៅដល់មហាស្របចេនឡា ។លោកមាន ចាន់យ៉ាដា ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ បានបញ្ជាក់អោយដឹងថា ចំពោះអាជ្ញាធរខណ្ឌ ការរៀបចំសណ្តាប់ធ្នាប់ត្រូវធ្វើឡើងជាប្រចាំហើយ នៅក្នុងមូលដ្ឋានរបស់ខ្លួនតែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គឺគ្រាន់តែចុះមកម្ដងៗប៉ុណ្ណោះ ដើម្បីពង្រឹងការអនុវត្តនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមខណ្ឌនីមួយៗនេះ អោយមានលក្ខណៈកាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់និងមានបរិស្ថាន ។លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា សណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវម៉ៅសេទុងនេះ ឃើញថា មានលក្ខណៈល្អប្រសើរមួយកម្រិតហើយ ដោយប្រជាពលរដ្ឋមួយចំនួនបានយល់ដឹងនិងបានចូលរួមជាមួយអាជ្ញាធរយើង ។ តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបងប្អូនអាជីវករមួយចំនួននៅតែរំលោភបំពានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈដែរ…
-
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ជាប៉ៅអ៊ីចល័ត៥០គ្រង និងក្តារម្ឈូស៣០ ពីសប្បុរសជន
ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល និងភាពចាំបាច់ចំពោះមុខរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៩ សីហានេះ ក្រុមហ៊ុន ST Premier Residence បាននាំយកអំណោយ មានប៉ៅអ៊ីចល័តចំនួន ៥០គ្រឿង ក្តារម្ឈូស៣០ យកមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរង ខេត្ត នៅសាលាខេត្តសៀមរាប ។ តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន ST Premier Residence បានឲ្យដឹងថា ក្នុងពេលវេលានេះ យើងត្រូវតែចាំ បាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ សំខាន់ក្នុងពេលតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់ និង កាត់ផ្តាច់ ខ្សែចម្លងជម្ងឺកូវិដ១៩ នៅក្នុងខេត្តសៀមរាប ។ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏ សប្បុរសធម៌ របស់ក្រុមហ៊ុន ST Premier Residence…
-
អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តមអភិបាលរាជធានី និងមន្ត្រីរាជការ ជំនួសមុខឱ្យមាតាបិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាងនាមក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រាំរ៉ៃ ប៊ុនសែន ដែលបានដាក់ចេញនូវ យុទ្ធនាការជាតិចាក់វាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមទាំងការសមចផ្ដល់ជូនវាំក់សាំងដល់កុមារ-យុវវ័យមានអាយុពី ១២ ឆ្នាំ ដល់អាយុក្រោម ១៨ ឆ្នាំ ដែលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកំសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្ដុង្គឧត្តមបំផុត។ យុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសនេះ បានចាករឹកទុកក្នុងក្រអៅបេះដូងនូវគុណូបការៈដ៏ធំធេងរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីតស៊ូរំដោះប្រជាជនពីគំនរផេះផង់ ឈាម និងទឹកភ្នក ព្រមទាំងបានបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយ “-” ធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវ ”សន្តិភាព” ពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់នាពេលបច្ចុប្បន្ន ស្ថិតក្នុងបរិបទនៃការរីករាល ដាលជាសកលជំងឺកូវីដ-១៩…
-
ក្រសួងសុខាភិបាលជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ និងបង្ហាញពីទីកន្លែង និងពេលវេលានៃដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ឬដូសជំរុញ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ នៅរាជធានីភ្នំពេញ។។ សូមអាននូវសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត -ប្រធាមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត- ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្ត- អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកទី០៩ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ដែលពិធីនេះប្រព្រឹត្តឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តកំពង់ចាម សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល តាមទីតាំងចំនួន២២…
-
អាមេរិកផ្តល់ជំនួយបន្ថែម៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូសដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៩ខែសីហានេះ បានស្រង់សម្តីលោក ផាទ្រីក មូផៃ(Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបញ្ជាក់ ថា “ការលើកកម្ពស់សន្តិសុខ ផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ណាស់មិនត្រឹមតែដើម្បីការពារ សុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ”។ ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួន ជាង១១លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣

-
សម្ដេចក្រឡាហោម៖ពលករនាំគ្នាធ្វើដំណើរពីថៃត្រឡប់មកកម្ពុជាបន្តបន្ទាប់ បានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការដោះស្រាយ

ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃហើយ ប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋ ក្រុមប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់នោះនឹងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមវីដេអូសន្និសីទ(Zoom)។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅអ្នកចូលរួមថា កិច្ចប្រជុំនៅថ្ងៃនេះ គឺទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មីដែលខេត្តបាត់ដំបងក៏ស្ថិត ក្នុងតំបន់ងាយឆ្លងជំងឺនេះ។ ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបង និយាយដោយឡែកក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានាប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមកហើយដែរ ។ សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារ និងស្មារតី។ ចំណែកឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអញ្ជើញធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេងព្រម ទាំងអង្គប្រជុំអំពីសភាពការណ៍ទូទៅនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបងដែលរួមមានទាំងវឌ្ឍនភាព ការងារ និងបញ្ហាប្រឈម ដែលខេត្តកំពុងជួបប្រទះនារយៈពេលចុងក្រោយនេះ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ងួន…