-
កម្ពុជារកឃើញមេរោគកូវីដបំប្លែងថ្មី Delta ចំនួន៥៨ករណីបន្ថែមទៀត

កម្ពុជាបន្តរកឃើញមេរោគជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ៥៨ករណីបន្ថែមទៀត នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការវិភាគលើអ្នកឆ្លងមេរោគកូវីដ-១៩ រកឃើញមានករណីឆ្លងមេរោគបំប្លែងថ្មីប្រភេទ B.1 .617.2 (Delta) លើប្រជាពលរដ្ឋ អ្នកភូមិក្នុងសហគមន៍ចំនួន៤៧នាក់ (ស្រី២៥នាក់) បុគ្គលិកសុខាភិបាល៤នាក់ (ស្រី១នាក់) និងពលករមកពីប្រទេសថៃចំនួន៧នាក់ (ស្រី៤នាក់) ដែលមានទីតាំងរស់នៅក្នុងរាជធានីភ្នំពេញ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កណ្តាល រតនគិរី។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី Delta លើពលករត្រឡប់ពីប្រទេសថៃ អ្នកធ្វើដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅតាមសហគមន៍ សរុបសរុបចំនួន ៣៨៥នាក់ (ស្រី១៨៧នាក់)៕
-
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្តល់ការចាក់វ៉ាក់សាំងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ រយៈពេល១៥ថ្ងៃបន្ថែមទៀត

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តបានត្រៀមផ្តល់ជូនការចាក់វ៉ាក់សាំង រយៈពេល១៥ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី០៩ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា-អនុវិទ្យាល៏យ តេជោសែន កម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
-
កងកម្លាំងជួរមុខនៅខេត្តកំពង់ធំ បានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣
កំពង់ធំ៖ យោធិននិងគ្រួសារចំណុះឲ្យអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាក់វ៉ាក់សាំងការពារមេរោគកូវិដ-១៩ ដូស៣នៅថ្ងៃអង្គារនេះ ក្រោយពីមានការបញ្ជាពីឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឲ្យក្រុមការងារ ចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមលក្ខណៈអនុវត្តភារកិច្ចដ៏ពិសេសនេះជូនដល់កងកម្លាំងឲ្យមានប្រសិទ្ធិភាព។ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំក្រុមការងារបែងចែកភារកិច្ចចាក់វ៉ាក់សាំង ទទួលខុសត្រូវនៅព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2021ក្នុងការរៀបចំការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញប្រភេទអាស្ត្រាសេនីការ (Astra zenica ) ជូនដល់យោធិនចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានផ្ដល់វ៉ាក់សាំងចាក់ជូនដល់យោធិននិងគ្រួសារនូវដូសទី៣ ដើម្បីការពារអាយុជីវិតនិងគ្រួសារបង្ការជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាលដាលនៅក្នុងសហគមន៍៕
-
ស.ស.យ.ក. ប្តេជ្ញាបន្តស្មារតី២ធ្នូ ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមករួមគ្នាដើម្បីសម្រេចនូវបុព្វហេតុរួមមួយសម្រាប់ជាតិ និងមាតុភូមិ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបែបនេះនភលើទំព័រហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម បានបន្ថែមថា ផ្អែកលើគោលការណ៍នេះ សកម្មភាព ការងារ កម្មវិធី ដែល ស.ស.យ.ក. រៀបចំនីមួយៗ គឺមិនគ្រាន់តែជាការងារយុវជនប៉ុណ្ណោះទេ តែជាការកៀរគរយុវជនទូទាំងប្រទេសចូលរួមក្នុងបុព្វហេតុសង្គម នយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបប្រជុំគ្នា ដើម្បីពិនិត្យ ពិភាក្សា លើលទ្ធផលការងារដែល ស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងទៅ។ បើទោះបីជាស្ថានភាពជំងឺកូវីដ ១៩ បានធ្វើឱ្យការប្រជុំមិនអាចប្រព្រឹត្តទៅដោយផ្ទាល់ក្តី ក៏យើងនៅតែអាចបន្តការប្រព្រឹត្តទៅនៃស្ថាប័នរបស់យើង តាមបែបបទគន្លងថ្មី ដោយរក្សាបាននូវសុវត្ថិភាពសម្រាប់គ្រប់គ្នា។ ក្នុឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ដែលបានចូលរួមទាំងកម្លាំងកាយ ចិត្ត ស្មារតី ប្រកបដោយឆន្ទៈ និងការលះបង់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស។ កាយវិការទាំងអស់នេះ…
-
អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យពង្រឹងវិធានការសុខាភិបាលក្នុងការលក់ដូររបស់ក្រុមអាជីវករមកពីផ្សារលើធំថ្មី

សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការរៀបចំផ្សារបណ្តោះអាសន្ន របស់ក្រុមអាជីវករ ដែលប្តូរមកពីផ្សារលើធំថ្មី ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២១។ឯកឧត្តម ទៀ សីហា បានអំពាវនាវសូមឱ្យក្រុមអាជីវករទាំងអស់ ដែលបានទទួលការរៀបចំពីអាជ្ញាធរសម្រាប់ការលក់ដូរ គឺត្រូវចូលរួមរក្សាគម្លាតសុវត្ថិភាព និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលជាពិសេសប្រសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីដេលបានដាក់ចេញ«៣ការពារ ៣កុំ»ឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម បានបង្ហាញទៀតថា ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៕ ដោយ ស៊ាន សុផាត
-
ក្រុមការងារយុវជនផ្សព្វផ្សាយវិធានការការពារ ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ដល់ព្រះសង្ឃនិងប្រជាពលរដ្ឋ នៅតាមវត្តអារាម ក្នុងស្រុកឈូក ខេត្តគំពត

ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន សុខា និងសហការីមួយចនួន បានផ្សព្វផ្សាយវិធានការការការពារ ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងឱកាស អញ្ជើញក្នុងពិធីវេរប្រគេនទៀនព្រះវស្សានិងគ្រឿង ឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនដល់ព្រះសង្ឃចំនួន៧វត្ត នៅឃុំត្រពាំងភ្នាំងស្រុកឈូក ខេត្តកំពត ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសដែលក្នុងនោះ ចំណាយថវិកាសរុបអស់៤លាន៨សែនរៀល ។ កន្លងមកឯកឧត្តម ហ៊ុន សុខា បានដឹកនាំក្រុមការងារយុវជនវេប្រគេនទានព្រះវស្សាដល់វត្តចំនួន៥ រួចមកហើយ សរុបទាំងលើកនេះបានចំនួន១២ វត្ត នៅក្នុងឃុំត្រពាំងភ្នាំង៕
-
រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ សម្រាប់ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្ដខេត្តរតនគិរី
រតនគិរី ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ០៦នាក់ និងជាសះស្បើយចំនួន០៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ៧៩៨នាក់ បានព្យាបាលជាសះស្បើយចំនួន ៦១៨នាក់ និងស្លាប់ ០៦នាក់ ។ដោយ គតិ យុត្ត
-
មេបញ្ជាការកងទ័ព ចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ ស្រុកអង្គរធំ ខេត្តសៀមរាប

សៀមរាប៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចូលរួមពិនិត្យមើល យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទីរួមស្រុកអង្គរធំ ខេត្តសៀមរាប របស់ក្រុមគ្រូពេទ្យចល័ត កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ វគ្គ២ ។ ការចុះពិនិត្យនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅវត្តវិសុទ្ធិមគ្គ ស្ថិតក្នុងភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ពិសេសកិច្ចសហការល្អ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានបានបន្តចូលរួមដង្ហែព្រះសិរីរិកធាតុ និងរាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន ២០០អង្គ ដែលគង់នៅក្នុងវត្តវិសុទ្ធិមគ្គ នៅក្នុងស្រុកអង្គរជុំផងដែរ៕ ដោយ សួន លីណា
-
សម្ដេចតេជោ ហ៊ុន សែន ជូនអំណោយដល់លោកយាយអាយុ ១០៦ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តរតនគិរី

រតនគិរី៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយដ៏សប្បុរសរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ ណាយ វិត ជនជាតិដើមភាគតិចព្រៅ មានអាយុ ១០៦ឆ្នាំ រស់នៅភូមិប៉ាងគិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អំណោយជូនលោកយាយ ណាយ វិត នាពេលនេះរួមមាន ៖ ថវិកាចំនួន៣លានរៀល និងសម្ភារៈជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃដដែល លោកជំទាវ ឱ វណ្ណឌីន និងឯកឧត្តម ថង សាវុន បាននាំយកអំណោយដ៏សប្បុរសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រគល់ជូនចាស់ជរាចមនួន២នាក់ មានអាយុជាង១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅស្រុកអូរជុំ និងក្រុងបានលុង…
-
ខេត្តកំពតត្រៀម គ្រែសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៣.០០០គ្រែ បន្ថែមទៀត

គ្រែសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ជិត៣.០០០គ្រែ ត្រូវបានរៀបចំរួចរាល់ បន្ថែមលើចំនួនគ្រែនៅតាមកន្លែងព្យាបាលដែលបានបង្កើតឡើងនៅក្នុងខេត្តកំពត។ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានតម្រូវឲ្យជំនាញពាក់ព័ន្ធ អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក ទាំងអស់ ត្រូវចូលរួមសហការគ្នា ត្រៀមលក្ខណៈអនុវត្តឲ្យបានល្អ ទាំងការរៀបចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ រួមនឹងការទំនុបបម្រុងផ្គត់ផ្គង់ស្បៀងអាហារសម្ភារៈប្រើប្រាស់ ឲ្យបានល្អ ដើម្បីអនុវត្តនូវបទបញ្ជានិងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសារាចរលេខ០៥ ឱ្យមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពត បច្ចុប្បន្នមានមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងដំណើរការប្រើប្រាស់មានចំនួនជាង ១០០០គ្រែ ហើយរដ្ឋបាលខេត្តនិងខិតខំបន្តជម្រុញ បង្កើនឲ្យបានដល់ចំនួនជាង៣ពាន់គ្រែយ៉ាងតិចក្នុងជំហានដំបូងសម្រាប់ការទទួលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ។ ពលករប្រមាណជាង១ម៉ឺននាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃនឹងត្រូវបញ្ជូនបន្តមកកាន់ខេត្តរៀងៗខ្លួន ដើម្បីទុកកន្លែងសម្រាប់អ្នកមកក្រោយបន្ទាប់ទៀត។ ម្ល៉ោះហើយ រដ្ឋបាលក្រុងស្រុកត្រូវចាប់ផ្តើមអនុវត្តនូវវិធានការបីចំណុចជាសំខាន់។ ក្នុងនោះ រួមមាន៖ ១. បញ្ជូនអ្នកធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុងស្រុកឱ្យទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះរៀងៗខ្លួន។ ២. ទៅទទួលពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃមកកាន់ខេត្តកំពត។ ៣.រៀបចំមណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័កបន្ទាន់សម្រាប់ទទួលពលករមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ទៀត៕