-
ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត

ភ្នំពេញ:ឯកឧត្តម ហ៊ុន ម៉ានីតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកនៅ ថ្ងៃទី៩ខែសីហា ថា “អ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ”។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបន្តថា ក្នុងនាមជាយុវជនខ្មែរមួយរូបរបស់ជាតិយើងគួរ ៖១.ស្គាល់ខ្លួនឯងឱ្យច្បាស់អ្វីដែលយើងបានឆ្លងកាត់ ជាពិសេសភាពជោគជ័យទៅលើរាល់ឧបសគ្គ និងបញ្ហាប្រឈមដែលក្នុងនាមជាសង្គមជាតិ ទាំងមូលយើងបានឆ្លងកាត់ការលំបាកដោយយើងខ្លួនឯងទម្រាំមកដល់ថ្ងៃ – យើងគួរតែមានមោទនភាពសម្រាប់ប្រទេសជាតិយើងផង។ ប្រាកដណាស់ គ្រប់កាលៈទេសៈ យើងត្រូវចាំថា កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែជាការជះឥទ្ធិពលប៉ុណ្ណោះ។ ២.ការនាំប្រទេសមួយដែលខ្ទេចខ្ទាំដោយជម្លោះប្រដាប់អាវុធមកដល់កម្ពុជាបច្ចុប្បន្ន មិនអាចចាត់ទុកវាជារឿងធម្មតា ឬសាមញ្ញនោះទេ។ ដូច្នេះអ្វីដែលសម្រេចដោយមោទនៈ គឺជាអ្វីដែលយើងត្រូវចងចាំ និងប្រែក្លាយទៅជាកម្លាំង ឆន្ទៈ និងស្មារតីជឿថាខ្មែរធ្វើបានដើម្បីបន្តបេសកកម្មទៅមុខទៀត។ ពិតណាស់យើងបានសម្រេចការងារជាច្រើនតែអ្វីដែលការងារបន្តគឺនៅសេសសល់ច្រើនណាស់ដើម្បីអនាគតរឹតតែប្រសើរឡើងរបស់ប្រទេសជាតិ និងប្រជាជនយើង។ ៣.រៀនគិត រួមយោបល់ រួមធ្វើ រួមទទួលខុសត្រូវ ដោយពិចារណាលើ៖ ពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ដោយជាអាទ៍ ស្វែងយល់ថា ការដឹកនាំ…
-
តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន

ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរលើហ្វេសប៊ុករបស់ឯកឧត្តមនៅថ្ងៃទី៩ ខែសីហានេះថា យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណា ដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត។ ឯកឧត្តមបន្តថា ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ៕
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង២០ឆ្នាំចុងក្រោយនេះ

-
ខេត្តបាត់ដំបង មានពលករនិងអ្នកដែលកំពុងធ្វើចត្តាឡីស័កសរុបជិត២.០០០នាក់ នៅតាមមណ្ឌលទាំង២០ក្នុងខេត្ត និងមានអ្នកឆ្លងកូវីដ-បំប្លែងថ្មីប្រភេទ Delta ចំនួន១៣នាក់និងបានព្យាបាលឲ្យជាសះស្បើយចំនួន៤នាក់និងត្រៀមទីតាំងចំនួន៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករ ពីប្រទេសថៃនៅពេលខាងមុខ

ថ្លែងនៅក្នុងរបាយការណ៍នៃកិច្ចប្រជុំ ស្តីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19តាមប្រព័ន្ធ Zoom នៅក្នុងខេត្តបាត់ដំបង និងពីបញ្ហាប្រឈមនានាក្នុងខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានរំលេចឲ្យដឹង ពិស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-19នៅក្នុងខេត្ត មុនថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ដែលក្នុងនោះអាជ្ញាធរពាក់ព័ន្ធទាំងអស់បានធ្វើការគ្រប់គ្រងបានល្អប្រសើរ ទាំងការដាក់ឲ្យធ្វើចត្តាឡីស័កលើពលករដែលវិលត្រឡប់ពីប្រទេសថៃនិងប្រជាពលរដ្ឋទាំងធ្វើការតាមដានរុករកស្រាវជ្រាវអ្នកពាក់ព័ន្ធ ការព្យាបាលជាដើម។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ពីស្ថានជំងឺកូវីដក្នុងខេត្ត ចាប់ផ្តើមមានការប្រែប្រួលក្នុងអំឡុងខែមិថុនាឆ្នាំ២០២១។ខណៈដែលមានការផ្ទុះរីករាលដាលជាច្រើន ចូលក្នុងសហគមន៍នក្នុងភូមិចំនួន៣នៃឃុំបឹងរាំង ក្នុងស្រុកកំរៀងនិងមានសន្ទុះហក់ឡើងគួរកត់សម្គាល់ បន្ថែមពីនេះគឺបានរកឃើញពលករមកពីប្រទេសថៃចំនួន០២នាក់ដំបូងដែលវិជ្ជមានវីរុសកូវីដបំប្លែងថ្មីប្រភេទដែលតា(Delta)នៅក្នុងខេត្ត រហូតមកដល់បច្ចុប្បន្ននេះក្នុងខេត្តមានអ្នកឆ្លងសរុបចំនួន៤.០៩៣នាក់ (ជាពលករចំនួន៧៦៤នាក់) ត្រូវបានព្យាបាលជាសះស្បើយចំនួន ២.៥១៥នាក់ និងស្លាប់ចំនួន៤៨នាក់។ដោយឡែក ខេត្តបានរកឃើញ ករណីឆ្លងកូវីដ-19ប្រភេទបំប្លែងថ្មីDelta សរុបចំនួន ១៣ករណីដែលមានតែលើពលករ បានត្រឡប់មកពីប្រទេសថៃតែប៉ុណ្ណោះ។ហើយបច្ចុប្បន្នធ្វើការព្យាបាលបានជាសះស្បើយ ចំនួន០៤នាក់ រួចមកហើយ។ ចំពោះការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ខេត្តបាត់ដំបងមានមណ្ឌលចត្តាឡីស័កសរុបចំនួន២០នៅតាមមណ្ឌល បណ្តាស្រុក-ក្រុងទាំង១៤ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន៣៧.៦៥០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន ៣៥.៧៤៥នាក់។បច្ចុប្បន្នអ្នកកំពុងធ្វើចត្តាឡីស័កសរុប ចំនួន១.៩០៥នាក់។និងបានដឹកពលករដែលមានទីលំនៅក្រៅខេត្ត សរុប ៦.២៨៥នាក់។ ហើយក្នុងរយៈពេល១៤ថ្ងៃនេះ មានបងប្អូនពលករដែលជាប់គាំងនៅទល់ដែន សរុប២៤៥នាក់( ក្នុងនោះខេត្តច័ន្ទបុរី ចំនួន២៣៤នាក់និងខេត្តស្រះកែវ ចំនួន១១នាក់)ផងដែរ។…
-
សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហា

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អសហើយតាមលក្ខណៈសម្បត្តិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ចំពោះវ៉ាក់សាំងអាស្ត្រាហ្សេនីកាសម្រាប់ចាក់ដូសជំរុញ ឬដូសទី៣ ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធនៅព្រំដែនកម្ពុជា-ថៃ គឺបានដឹកទៅដល់គោលដៅអស់ហើយ។ តាមរបាយការណ៍បញ្ជូនមក គឺយោធភូមិភាគទី៤ នឹងចាប់ផ្តើមចាក់គ្រប់អង្គភាពនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ។ ប្រមុខការពារជាតិកម្ពុជា បានមានប្រសាសន៍បន្តថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខាមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពមួយសព្វថ្ងៃនេះ ដែលចាត់ទុកថាមានហានិភ័យ គឺយើងបានជំរុញដូសទី៣ គឺជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លង គឺបានមួយកម្រិតទៀត សំខាន់បំផុតបើមានការឆ្លងគឺវាមិនធ្ងន់ធ្ងរ នេះគឺជាការចាំបាច់ណាស់។ ក្នុងពេលដែរ ក៏យើងឃើញថា…
-
ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញស្រុកកោះអណ្ដែតបានទទួលអំណោយឧបត្ថម្ភពីប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជា

ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជា បានអញ្ចើញដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញស្រុកកោះអណ្ដែតខេត្តតាកែវដោយម្នាក់ៗទទួលបានអង្ករ១០គក្រទឹកសុទ្ធ១កេសមី១កេសនិងថវិការ៥ម៉ឺនរៀលព្រមទាំងបានអញ្ចើញសួរសុខទុក្ខនិងឧបត្ថម្ភថវិការមួយចំនួនជូនដល់មន្រ្តីសាលាស្រុក សាលាឃុំ កម្លាំងសមត្ថកិច្ចមន្រ្តីសុខាភិបាលប្រចាំការនៅកន្លែងធ្វើ ចត្តាឡីស័កកន្លែងចាក់វ៉ាក់សាំង និង មណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ សរុបថវិការ ជាង៩លានរៀលនិង៥១៣ដុល្លាអាមេរិកដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ជួយដោះស្រាយការ លំបាកក្នុងជីវភាពរស់នៅក្នុងបរិបទកូវីដ១៩។ព្រឹកថ្ងៃទី០៧សីហាស្រុកកោះអណ្ដែតខេត្តតាកែវ។ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍ថា ជានិច្ចជាកាល ជាពិសេសក្នុងកាលៈទេស ដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្ដេចតេជោ សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ សម្ដេចទាំងទ្វេរ ក៏មិនមានទម្លាប់រត់ចោលប្រជាពលរដ្ឋដែរ តែបានតស៊ូអត់ធ្មត់និងគិតគូរគ្រប់យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដោយប្រើអស់នូវកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាដើម្បីការពារអាយុជីវិតប្រជាជន ធ្វើយ៉ាងណាឱ្យជាតិនិងប្រជាជនបានសុខ រូចចាកផុតទុក្ខទាំងពួង។ កន្លងមកក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល មួយ រយៈសម្ដេចតេជោ សែន បានបញ្ជាដល់ អាជ្ញាធរគ្រប់ជាន់ ថ្នាក់ សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស បានដឹកជញ្ជូនស្បៀងអាហារយក ទៅចែក ជូនប្រជាពលរដ្ឋដល់ទីលំនៅដ្ឋានមិនទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់អត់អារហារ ហូបនោះឡើយនិងខណៈពេលនោះក្រុមគ្រូពេទ្យកងទ័ពបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតំបន់ក្រហមក្នុងរាជធានីបានទាន់ពេលវេលា។ជាពិសេសសម្ដេចបានអំពាវនាវដល់បណ្ដាលប្រទេសផលិតវ៉ាក់សាំងជួយផ្ដល់វ៉ាក់សាំងដល់កម្ពុជានិងបានបញ្ជាទិញថ្នាំវ៉ាក់សាំងពីប្រទេសជាច្រើនជាបន្តបន្ទាប់ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។ឯកឧត្ដម សុខ ប្រសិទ្ធិ ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ សែន៣ការពារ…
-
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទូទាំងប្រទេស បានជាង៧៨ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

-
បើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ត្រីជួរមុខដែលទទួលបានវ៉ាក់សាំងដូសទី៣ទាំងនោះ រួមមាន៖ គ្រូពេទ្យ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីរាជការស៊ីវិល កងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធជាមួយពលរដ្ឋដែលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដជាដើម។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាន័ថា៖ ការវ៉ាក់សាំងដែលចាក់ជូនមន្ត្រីជួរមុខដូសទី៣ ចំនួន១៣.០០០ដូស នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយប្រជាពលរដ្ឋត្រូវគោរពដឹងគុណចំពោះសម្តេច ៕ដោយ៖ ឃិន គន្ធា
-
អភិបាលរងខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រ និងបិទខ្ទប់ ២៥គ្រួសារ ក្នុងស្រុកគាស់ក្រឡ ដែលមានជីវភាពខ្វះខាតខ្លាំងដោយកូវីដ-19

ឯកឧត្តម អ៊ុយ សុធាវី និងឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជា តំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកស្បៀងមួយចំនួនដែលជាអំណោយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ដោយការឆ្លងរាលដាលពីជំងឺកូវីដ-19ចំនួន២៥គ្រួសារ ដែលកំពុងតែប្រឈមនិងការខ្វះខាតជីវភាពក្នុងគ្រួសារខ្លាំង។ តាមការគូសបញ្ជាក់ពីឯកឧត្តម អ៊ុយ សុធាវីអភិបាលរងខេត្តបាត់ដំបង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរខេត្ត បានឲ្យដឹងថា៖ក្នុងដំណើរចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទីទ័លក្រខ្វះខាត និង ក្រុមគ្រួសារបិទខ្ទប់ ចំនួន២៥គ្រួសារ ស្ថិតក្នុងឃុំធិបតីនិងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយនាំយកនូវអំណោយមួយចំនួនរបសសម្តេចក្រឡាហោមនិងលោកជំទាវ ដើម្បីចុះទៅចែកជូនដល់ក្រុមគ្រួសារទាំងនោះនៅតាមខ្នងផ្ទះផ្ទាល់តែម្តង។ លោក ហុង ឆេត មន្រ្តីសម្របសម្រួលរៀបចំចុះចែកអំណោយដល់ ក្រុមគ្រួសារក្រីក្រ និងខ្វះខាតទាំង២៥គ្រួសារខាងលើ ទទួលបាន នូវ គ្រឿងបរិភោគ ដែលជាអំណោយ របស់ាម្តេចក្រឡា ហោម សខេង និងលោកជំទា វ ដោយក្នុង មួយគ្រួសារៗ…
-
កងទ័ពនៅខេត្តកំពង់ធំ ទទួលស្បៀងនិងបរិក្ខារពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ ពីសប្បុរសជន

ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្តម កិត្តិនីតិកោសល្យបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភបរិក្ខារពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ និងស្បៀងអាហារមួយចំនួន ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីរួមចំណែកការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ជាមួយនិងកងកម្លាំងនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។អំណោយដែលបានឧបត្ថម្ភមាន អង្ករ១.០០០ គីឡូក្រាម មីជាតិ៥០ កេស ម៉ាស២.៥០០ សន្លឹក ទឹកអាល់កុលសម្លាប់ មេរោគ១៥០លីត្រ និងទឹកសុទ្ធ២០០យួរ ផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចការមនុស្សធម៌ និង ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕