-
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១

កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាបានឲ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ Charting a New Decade of HOPE -Healthy Oceans, People and Economies ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទស្សវត្សន៍របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030…
-
កម្ពុជារកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន នៅខេត្តស្ទឹងត្រែង

អ្នកស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានក្លាយជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន ដែលផ្តល់ដោយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃនិងគោលការណ៍ស្មគ្រចិត្ត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លងអបអរសាទរការរកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន នៅខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍លើបណ្តាញផ្សព្វផ្សាយផ្លូវការថា កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន ៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាន និងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។សម្តេចតេជោ បានបន្តថា៖ «ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយ ពីយើងនោះទេដែលធ្វើឱ្យយើងសម្រេច ការងារមុនការកំណត់ ៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង»។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិនឹងនាំយកជំនួយថវិកា ១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។ឆ្លៀតឱកាសនេះ សម្តេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយខិតខំការពារខ្លួនតាមរយៈវិធានការ (៣ការពារ និង៣កុំ)៕
-
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពអ្នកជំងឺធ្ងន់-ស្រាល ដែលកំពុងព្យាបាលនិងសាកសួរសុខទុក្ខក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលព្យាបាលវិទ្យាល័យសម្តេចឪ និងវិទ្យាល័យព្រះមុនីវង្ស

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងអមដំណើរ ដោយឯកឧត្តមទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ក្នុងនោះក៏មានវត្តមានលោក ផេងសិទ្ធី អភិបាលក្រុងបាត់ដំបង និងអស់លោកជាថ្នាក់ដឹកនាំមន្ទីរមួយចំនួនក្នុងខេត្ត បានចុះសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-19ធ្ងន់-ស្រាល នៅក្នុងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ចំនួន០២កន្លែង ក្នុងក្រុង-ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២១នេះស្ថិតក្នុងមណ្ឌលព្យាបាលទាំង០២កន្លែង ខាងលើ រួមមាន៖មណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-19ស្ថិតក្នុងវិទ្យាល័យសម្តេចឪ ដោយក្នុងនោះ ចែកចេញជា៖មណ្ឌលព្យាបាលអ្នកជំងឺកូវីដ(កំរិតស្រាល)និងព្យាបាលអ្នកជំងឺ (កំរិតធ្ងន់)។និងមណ្ឌលព្យាលអ្នកជំងឺកូវីដ-19មួយកន្លែងទៀតស្ថិតក្នុងមណ្ឌលព្យាបាលនៃវិទ្យាល័យព្រះមុនីវង្ស។ តាមរយៈនៃដំណើរសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យប្រចាំការ ធ្វើការព្យាបាលដល់អ្នកជំងឺ ទាំង០២ទីតាំងខាងលើនិងដើម្បីចង់ស្វែងយល់អំពីស្ថានភាពរបស់អ្នកជម្ងឺកូវីដ19នៅតាមមណ្ឌលនីមួយៗ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានជួបសំណេះសំណាលជាមួយអ្នកជំងឺកូវីដ-19 ដែលកំពុងតែធ្វើការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ដោយបានលើកទឹកចិត្តនិងថែមទាំងផ្តល់នូវកម្លាំងចិត្តបន្ថែមដល់បងប្អូនអ្នកជម្ងឺ ដែលកំពុងតែព្យាបាលក្នុងមណ្ឌលទាំងអស់មិនថា៖ធ្ងន់ឬស្រាលត្រូវបន្តខិតខំថែទាំសុខភាពខ្លួនឲ្យបានល្អទោះបីពេលនេះយើងមិនទាន់បានជាសះស្បើយ។ តែយើងត្រូវខិតខំធ្វើការព្យាបាលខ្លួននិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំពីក្រុមគ្រូពេទ្យដែលកំពុងព្យាបងប្អូននៅទីនេះ ដើម្បីឆាប់បានជាសះស្បើយ និងឆាប់វិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ របស់ខ្លួនវិញ ស្របតាមការកំណត់ពីក្រុមគ្រូពេទ្យ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខ នេះផងដែរឯកឧត្តម ងួន រតនៈ ក៏បានពាំនាំនូវអំណោយមួយចំនួន ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមមាន៖ មី ភេសជ្ជៈទឹកក្រូចនិងទឹកសុទ្ធ ផ្តល់ជូនដល់ក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19…
-
ជម្លោះផ្ទៃក្នុង នាំឱ្យគណបក្សភ្លើងទៀនសម្រេចលើកពេលធ្វើសមាជសាមញ្ញ ដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា

ភ្នំពេញៈ គណបក្សភ្លើងទៀន បានសម្រេចលើកពេលធ្វើសមាជសាមញ្ញគណបក្សភ្លើងទៀនដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ការលើកពេលយ៉ាងតក់ក្រហល់នេះ ត្រូវបានគណបក្សភ្លើងទៀន លើកហេតុផលអំពីការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីមានលក្ខណៈសាហាវ ឆ្លងលឿនពីម្នាក់ទៅម្នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១០ ខែសីហានេះ។ ប៉ុន្តែតាមប្រភពដែលជឿទុកចិត្តបានបង្ហើបថា មូលហេតុខាងលើនេះគ្រាន់តែជាការសម្រាលស្ថានភាពកុំឱ្យខូចមុខខូចមាត់តែប៉ុណ្ណោះ។ ប្រភពផ្ទៃក្នុងគណបក្សភ្លើងទៀនបានឱ្យដឹងថា ការលើកពេលធ្វើសមាជនេះ ដោយសារមូលហេតុជម្លោះផ្ទៃ ពីព្រោះថាសមាជនេះ ជាការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ភាពមិនដាច់ស្រេចផ្ទៃក្នុងទើបជាមូលហេតុសំខាន់នៃការពន្យារពេលធ្វើសមាជសមញ្ញ។ ទន្ទឹមនឹងអ្វីកើតឡើងនេះ អ្នកវិភាគនយោបាយកម្ពុជា ចៅចាក់ស្មុក យល់ថា ការលើកពេលនៃសមាជគណបក្សភ្លើងទៀននេះ ទំនងដោយសារមូលហេតុជម្លោះផ្ទៃក្នុងគណបក្សច្រើនជាងហេតុផលនៃការឆ្លងជំងឺកូវីដ-១៩។ ព្រោះថាសមាជនេះ ជាការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំគណបក្សឡើងវិញ។ ដូច្នេះការចរចាបែងចែកតួនាទីភារកិច្ច និងតំណែងនៃមន្ត្រីបក្សមិនត្រូវគ្នា ហើយម្យ៉ាងទៀត ទណ្ឌិត សម រង្ស៊ី ដែលកំពុងរួតរឹតដោយទោសជាប់ខ្លួន និងរត់គេចគុកនោះ ទំនងមិនឯកភាពលើការធ្វើសមាជនេះទេ ព្រោះនឹងធ្វើឱ្យខ្លួនលែងមានតម្លៃនយោបាយ និងបាត់បង់កម្មសិទ្ធិលើគណបក្សភ្លើងទៀននេះ។ អ្នកវិភាគដដែលបានថ្លែងថា ការដណ្តើមអំណាច និងតួនាទីក្នុងក្រុមបក្សប្រឆាំង គឺជាប្រពៃណីរបស់អ្នកនយោបាយក្រុមនេះ ហើយទណ្ឌិត សម រង្ស៊ី នឹងមិនសុខចិត្តជាដាច់ខាតលះបង់គណបក្សភ្លើងទៀនឱ្យអ្នកដទៃ ព្រោះបច្ចុប្បន្នទណ្ឌិតរូបនេះ គ្មានអ្វីនៅសល់ក្រៅពីកម្មសិទ្ធិបក្សភ្លើងទៀននេះជាទីពឹងពាក់ទេ ព្រោះជីវិតនយោបាយរបស់ខ្លួនបានស្លាប់ ពាក់កណ្តាលទៅហើយ និងមានតម្លៃសម្រាប់តែការអនុវត្តច្បាប់ចំពោះទោសទណ្ឌខ្លួនប៉ុណ្ណោះ៕ដោយៈពលជ័យ
-
ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណ ១២ម៉ឺននាក់(មានវីដេអូ)

-
ស្នងការនគរបាលខេត្តឧត្តរមានជ័យ រួមទាំងប្រជាពលរដ្ឋខ្វះខាតចំនួន៤០០គ្រួសារ ក្នុងតំបន់ក្រហម ទទួលអំណោយសប្បុរសជន(មានវីដេអូ)

-
នៅថ្ងៃស្អែក កងពលតូចលេខ៧០ នឹងចាប់ផ្ដើមចាក់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ(ដូសទី៣)ជូនកងទ័ព និងគ្រួសារកងទ័ព (មានវីដេអូ)

-
រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួនប្រមាណ៣១ម៉ឺននាក់(មានវីដេអូ)

-
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំមុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរសន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន (មានវីដេអូ)

-
កម្ពុជានឹងបន្តធ្លាក់ភ្លៀងពីតិចទៅច្រើននៅតាមតំបន់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៦ ខែសីហា, ដូចនេះសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ (មានវីដេអូ)
