Category: ព័ត៌មានជាតិ

  • សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២១ រួមមាន រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមាន ១៧៣នាក់និងចំនួនអ្នកព្យាបាលជាសះស្បេីយ ៧១៤នាក់

    សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២១ រួមមាន រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមាន ១៧៣នាក់និងចំនួនអ្នកព្យាបាលជាសះស្បេីយ ៧១៤នាក់

    សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២១ រួមមាន រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមាន ១៧៣នាក់និងចំនួនអ្នកព្យាបាលជាសះស្បេីយ ៧១៤នាក់ ។

  • មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចុះត្រួតពិនិត្យ ការ​ចាក់​វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ ខេត្តសៀមរាប

    មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចុះត្រួតពិនិត្យ ការ​ចាក់​វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ ខេត្តសៀមរាប

    លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចូលរួមពិនិត្យមើលរបៀបរៀបរយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យចល័ត កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ វគ្គ២ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទីរួមស្រុកអង្គរធំ ខេត្តសៀមរាប ។ ការចុះពិនិត្យនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅវត្តវិសុទ្ធិមគ្គ ស្ថិតក្នុងភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប  អមដំណើរដោយលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ ។ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ពិសេសកិច្ចសហការល្អ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដូសទី២ ដែលប្រព្រឹត្តទៅយ៉ាងរលូន ។ ជាមួយនឹងដំណើរចុះពិនិត្យមើលរបៀបរៀបរយ របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ត្រី…

  • ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់ ស្ថិតក្នុងឃុំ​រមេញ ស្រុកកោះអណ្ដែត បានទទួលអំណោយឧបត្ថម្ភពី​ប្រធាន​ក្រុម​ការងារ ចុះមូលដ្ឋានឃុំរមេញ របស់គណៈបក្ស​ប្រជាជន​កម្ពុជា​(មានវីដេអូ)

    ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់ ស្ថិតក្នុងឃុំ​រមេញ ស្រុកកោះអណ្ដែត បានទទួលអំណោយឧបត្ថម្ភពី​ប្រធាន​ក្រុម​ការងារ ចុះមូលដ្ឋានឃុំរមេញ របស់គណៈបក្ស​ប្រជាជន​កម្ពុជា​(មានវីដេអូ)
  • យុទ្ឋនាការចាក់វ៉ាក់សាំងកូវីត១៩ (ដូសទី៣)ដែលជាដូសជម្រុញ ដល់មន្ត្រីជួរមុខក្នុងខេត្តព្រះវិហារ បានចាប់ផ្តើមដំណើរការដោយ​រលូន (មានវីដេអូ)

    យុទ្ឋនាការចាក់វ៉ាក់សាំងកូវីត១៩ (ដូសទី៣)ដែលជាដូសជម្រុញ ដល់មន្ត្រីជួរមុខក្នុងខេត្តព្រះវិហារ បានចាប់ផ្តើមដំណើរការដោយ​រលូន (មានវីដេអូ)
  • រដ្ឋបាលខេត្តឧត្តរមានជ័យ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់​សាំង​ដូស​ទី៣(ដូសជរុញ)ប្រភេទAstra Zeneca ជូនមន្ត្រីរាជការ និងកងកម្លាំងជួរមុខ មុនគេ

    រដ្ឋបាលខេត្តឧត្តរមានជ័យ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់​សាំង​ដូស​ទី៣(ដូសជរុញ)ប្រភេទAstra Zeneca ជូនមន្ត្រីរាជការ និងកងកម្លាំងជួរមុខ មុនគេ

    ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមនិងអភិបាលរង មន្រ្តីរាជការផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដុសទី៣ ឬដូសជរុញ ប្រភេទវ៉ាក់សាំង AsfraZeneca ដែលចាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការទូរទាំងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ បង្អែកខេត្តឧត្តរមានជ័យ។ មន្ត្រីជំនាញមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានអះអាងថា កម្លាំងជួរមុខ រួមមាន៖ អង្កភាព ចំណុះមន្ទីរស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងទួលបានការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ប្រភេទAstra Zeneca ផ្តើមចាក់ដូសជំរុញ ឬដូសទី៣ មុនគេ បន្ទាប់ពីបានចាក់វ៉ាក់សាំងប្រភេទSinopharm ,Sinovacដូសទី២ រួចមក។   មន្ត្រី ដដែលបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Astra Zeneca ដែលជាផលិតផលមិត្តបរទេស ផ្តល់ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចាក់ដូសជំរុញបន្ថែម ឬដូសទី៣នេះ ដំបូងចាក់ផ្តល់ ជូនដល់សម្រាប់តែ កម្លាំងនៅជូរមុខមុន រួមមាន៖ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កម្លាំងយោធា អាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន ដែលជាកម្លាំងប្រឈមហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩…

  • សម្ដេចតេជោ បង្ហាញរូបថត១សន្លឹក តែសម្ដេចមិនច្បាស់ថា រូបថតនេះ ថតនៅឯណា និង ក្នុងឆ្នាំណានោះទេ?

    សម្ដេចតេជោ បង្ហាញរូបថត១សន្លឹក តែសម្ដេចមិនច្បាស់ថា រូបថតនេះ ថតនៅឯណា  និង ក្នុងឆ្នាំណានោះទេ?

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតមួយសន្លឹក នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ និងបានលើកឡើងថា រូបថត១សន្លឹកនេះ សម្ដេចមិនច្បាស់ថា ថតនៅឯណា និង ក្នុងឆ្នាំណានោះទេ? សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ ប៉ុន្មានថ្ងៃមកនេះ ខ្ញុំទទួលបានរូបថតរបស់ខ្ញុំមួយសន្លឹក តែខ្ញុំមិនច្បាស់ថា រូបថតនេះថតនៅឯណា និង ក្នុងឆ្នាំណា? សម្ដេច បន្តថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំធ្វើដំណើរទៅតាមមូលដ្ឋានជាច្រើន តែខ្ញុំបែរជាមិនដែលបានឃើញរូបថតមួយសន្លឹកនេះទៅវិញ។ សម្ដេចតេជោ នាយករដ្ឋមន្រ្តី សូមឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងអំពីរូបថតនេះ សូមជួយប្រាប់ខ្ញុំតាមរយៈចូលមករ៉ាយរ៉ាប់ក្នុងហ្វេសប៊ុកនេះតែម្តង។ សម្ដេច ក៏សូមអរគុណទុកជាមុនផងដែរ ៕ ដោយ វណ្ណលុក

  • ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើក កម្ពស់គុណភាពជីវិតពលករ និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខ ទុក្ខនិងនាំយកនូវសម្ភារ:ប្រើប្រាស់មួយផ្តល់ជូនដល់បងប្អូនពលករខ្មែរ ចំនួន២៤៧នាក់

    ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើក កម្ពស់គុណភាពជីវិតពលករ  និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខ ទុក្ខនិងនាំយកនូវសម្ភារ:ប្រើប្រាស់មួយផ្តល់ជូនដល់បងប្អូនពលករខ្មែរ ចំនួន២៤៧នាក់

    នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១នេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើក កម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខ ទុក្ខនិងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោសំរាប់កូនក្មេង មើមឆៃថាវ ខ្ទឹមក្រហម ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ ថ្នាំពេទ្យ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ព្រមទាំងបាយចំនួន២៥០ប្រអប់ ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរ ចំនួន២៤៧នាក់ (ស្រី១០៩) និងកូនក្មេង២២នាក់ ដែលកំពុងស្នាក់នៅច្រក ព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់មុខនឹងច្រកតំបន់បឹងត្រកួន ខេត្ត បន្ទាយមានជ័យ សំរាប់ប្រើប្រាស់និងទទួលទានជាបណ្តោះអាសន្ន ក្នុង រយ:ពេលរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។សួង ពិសិដ្ឋ

  • ស.ស.យ.ក. បន្តដើរតួនាទីសំខាន់លើឆាកអន្តរជាតិ និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

    ស.ស.យ.ក. បន្តដើរតួនាទីសំខាន់លើឆាកអន្តរជាតិ និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

    ភ្នំពេញៈសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក.) ក៏បានបន្តដើរតួនាទីក្នុងការពង្រឹងចំណងសាមគ្គីភាព ជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈ កិច្ចសហប្រតិបត្តិការរវាងស.ស.យ.ក. និងបណ្ដាស្ថានទូត អង្គការយុវជនបរទេស និងក្រុមហ៊ុនជាដើម។ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ ការវាយតម្លៃនេះ បានរំលេចឱ្យឃើញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានាថ្ងៃទី៧ ខែសីហា តាមប្រព័ន្ធអនឡាញ (ZOOM)។ កាលពីព្រឹកថ្ងៃទី៧ ខែសីហាគណៈកម្មាធិការកណ្ដាលស.ស.យ.ក. បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្តរបស់ខ្លួន ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាអង្គប្រជុំ សរុបប្រមាណ២០០នាក់។ ថ្លែងផ្តើមបើកកិច្ចប្រជុំលោក ហ៊ុន ម៉ានី បានថ្លែង អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបដែលបានយកអស់កម្លាំងកាយចិត្តចូលរួមធ្វើសកម្មភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។ ជាពិសេស នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុង យុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ…

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»

    សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»។ ក្រុមការងាររាជរដ្ឋាភិបាលនេះ គឺមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រួមជាមួយអនុប្រធានប្រចាំការចំនួន ១ រូប អនុប្រធានចំនួ ន ៧ រូប និងសមាជិកចំនួន ៣៥ រូបទៀត ដែលមានតួនាទី-ភារកិច្ចដើម្បីដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ព្រមទាំងការងារចំពោះមុខផ្សេងទៀតតាមការប្រគល់របស់រាជរដ្ឋាភិបាល។ ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖

  • លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

    លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

    នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ។សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប (EU)កិច្ចប្រជុំបានស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត តាមការឯកភាពនៅក្នុង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ និងបានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០១៨-២០២២)។រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ចំពោះមជ្ឈភាពអាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដោយឈរលើជំនឿរួមនៅក្នុងសណ្តាប់ធ្នាប់ពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសនៅពេលដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួម។ ភ្ជាប់ជាមួយបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរតួនាទីដ៏សកម្មរបស់សហភាពអឺរ៉ុប នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការរួមចំណែករបស់ខ្លួន ដើម្បីពង្រឹងការទទួលបានវ៉ាក់សាំងជាសកលតាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងចំពោះកញ្ចប់ថវិកា «ក្រុមអឺរ៉ុប (Team Europe)» របស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ច្រើនជាង៨០០លានអឺរ៉ូ ជួយដល់អាស៊ានក្នុងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីលើនេះ រដ្ឋមន្រ្តី ការបរទេសអាស៊ាន បានសង្កត់ធ្ងន់អំពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត តាមរយៈក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយ របស់អាស៊ាន…