-
រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកណ្តាល តាមរយៈប្រព័ន្ធ Online Video Zoom ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ក្នុងខេត្ត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានស្នើឲ្យ អាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យបានត្រឹមត្រូវ សំដៅអនុវត្តន៍ការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវបញ្ជូនរបាយការណ៍ ឲ្យទាន់តាមការកំណត់ និងរាយការណ៍ជាប្រចាំអំពីស្ថានការណ៍នានាក្នុងមូលដ្ឋានខ្លួនមក គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត។ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានតឹងរឹងបំផុត កុំឲ្យមានការឆកល្វែង និងយោកយល់ចំពោះជនណាដែលមិនចូលរួមគោរពអនុវត្តតាម។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានជម្រុញ ដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ខអំពី ច្បាប់ និងបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការងារបង្កា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងណែនាំប្រជាពលរដ្ឋទាំងអស់ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍ តាមវិធានការការពាររបស់…
-
ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដម ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំ កម្ពុជា

ភ្នំពេញ ៖ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំ កម្ពុជា និងសហការី ដេីម្បី ពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ។គោលបំណងនៃជំនួបពិភាក្សាបានផ្តោតការយកចិត្តទុកដាក់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារ វិស័យទឹកស្អាត រវាងកម្ពុជា-ជប៉ុន ដែលជាហិរញ្ញប្ប ទាន ឥតសំណង និងហិរញ្ញប្បទានឥណទាន សម្បទាន នៃភាគីជប៉ុនជូនដល់កម្ពុជា និងដែលបានអនុវត្គគម្រោង ដោយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ស្ថិតក្នុង ឱកាសនោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ…
-
ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺរដ្ឋមន្ត្រីការបរទេសជប៉ុន និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងវិស័យជាអាទិភាព និងបានកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌រវាងបណ្ដាប្រទេសមេគង្គនិងជប៉ុន និងដើម្បីធានាឱ្យបាននូវអនុតំបន់ មេគង្គដែល កាន់ តែ រស់រវើក ដោយ គិតគូរ ពិចារណា ទៅលើជំងឺរាតត្បាតកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើត មាន ។ ទន្ទឹមនេះដែរ រដ្ឋមន្ត្រី ទាំងអស់ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងការថែរក្សាបាននូវសន្តិភាព និងស្ថិរភាព នៅក្នុងអនុតំបន់មេគង្គ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់ផ្នែកទន់និងផ្នែករឹង ដំណើរការដោយរលូននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច…
-
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាមិត្តមេគង្គនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាមិត្តមេគង្គ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អេនតូនី ប្លីនខេន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេស និងតំណាងនៃបណ្តាមិត្តមេគង្គដទៃទៀត។ ដោយឡែក តំណាងជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាស៊ាន ចក្រភពអង់គ្លេស និងឥណ្ឌា ចូលរួមជាអ្នកសង្កេតការណ៍។ កិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាមិត្តមេគង្គ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ និងស្វាគមន៍ចំពោះលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដែលក្លាយជាសមាជិកថ្មី ព្រមទាំងដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់បណ្ដាមិត្តមេគង្គក្នុងការដោះស្រាយបញ្ហាប្រឈមឆ្លងដែន គាំទ្រកំណើនប្រកបដោយភាពធន់ និងបរិយាប័ន្ន ក្រោយវិបត្តិកូវីដ-១៩ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ។ រហូតមកដល់ពេលនេះ សមាជិកនៃបណ្តាមិត្តមេគង្គ បានផ្តល់ការគាំទ្រដល់អនុតំបន់នេះ ក្នុងវិស័យជាអាទិភាពមួយចំនួន រួមមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សុខភាព អាកាសធាតុ បរិស្ថាន ថាមពលទឹក សន្តិសុខស្បៀង ការគ្រប់គ្រងធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព បំលាស់ប្តូរឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការស្ដារឡើងវិញពីជំងឺកូវីដ-១៩ ប្រកបដោយចីរភាព។ ប្រតិភូនៃបណ្ដាមិត្តមេគង្គ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិក…
-
លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រទេសកាណាដា និងនូវែលសេឡង់ និងជំនួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រទេសកាណាដា និងនូវែលសេឡង់។ នៅថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានជំនួបទ្វេភាគីជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ នៅមុនសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយនូវែលសេឡង់ និងបានអញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស។សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយកាណាដាកិច្ចប្រជុំបានសាទរចំពោះសារៈសំខាន់ដែលកំពុងកើនឡើងនៃទំនាក់ទំនងអាស៊ាន-កាណាដា និងបានប្តេជ្ញាសម្រេចឱ្យបានលទ្ធផលល្អប្រសើរពីផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ភាពជាដៃគូអាស៊ាន-កាណាដា (២០២១-២០២៥)។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បាន ស្វាគមន៍ចំណាប់អារម្មណ៍របស់កាណាដាក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ាន ទៅជាភាពជា ដៃគូយុទ្ធសាស្រ្ត ហើយនិងបានរំពឹងដល់ការរៀបចំឱ្យមានសកម្មភាពរួមគ្នា នៅទូទាំងសរសរស្តម្ភទំាងបី ដើម្បីប្រារព្ធខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-កាណាដា នៅក្នុងឆ្នាំ២០២២។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្តែងនូវសុទិដ្ឋិនិយមថា ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា អាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ហើយនឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំ មួយនៅក្នុងពេលនោះ។សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរបស់កាណាដា ក្នុងការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយ របស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៍ការរួមចំណែករបស់កាណាដា ដែលបានផ្តល់ទឹកប្រាក់ចំនួន ៣,៥លានដុល្លារកាណាដា…
-
សារាចររបស់រាជរដ្ឋាភិបាលលេខ ០៥ សរ ស្តីពី ការរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក

-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រួមនឹងរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សីលើការចុះហត្ថលេខាលើលិខិតដែលនឹងចូលជាធរមាន ដោយអគ្គលេខាធិការអាស៊ាន និងឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ នៅក្នុងពិធី ឯកឧត្តម ដូមីនិក រ៉ាអាប់ បានអះអាងថា ចក្រភពអង់គ្លេស ជាប្រទេសទី១ ដែលត្រូវបានផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ក្នុងរយៈពេល២៥ឆ្នាំមកនេះ ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដោយឈរលើគោលការណ៍ និងបំណងប្រាថ្នារួម សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តម ដូមីនិក រ៉ាអាប់ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៊ិនធើណិត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា។ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់…
-
រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ អបអរសាទរដល់កម្ពុជាចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម

ភ្នំពេញៈ លោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ បានអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គមក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ នៅមុនសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រទេសនូវែលសេឡង់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា និងឈានដល់ការឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ និងដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ ដែលជាការបារម្ភ និងចំណាប់អារម្មណ៍រួម។ លោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា បានសម្តែងការកោតសរសើរដល់កម្ពុជា ដែលបានធ្វើការងារសម្របសម្រួលយ៉ាងល្អប្រសើរ ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។ លោកជំទាវ ក៏បានអបអរសាទរផងដែរដល់ប្រទេសកម្ពុជា ចំពោះ សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គមក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសនូវែលសេឡង់ ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន ឱ្យបន្ថែមរថយន្តប្រមាណ២០០គ្រឿង ដើម្បីដឹកពលករខ្មែរមកពីថៃ

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ពាក់ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។ តាមសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កន្លងទៅនេះ យើងបានធ្វើការបិទខ្ទប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ-១៩ ប្រភេទ «ដែលតា» បូកបន្ថែមទៅដោយការជន់ជោរទៅដោយអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ ឥឡូវបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើងដែលវិលត្រឡប់មកពីប្រទេថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺបានឆ្លងកាត់ព្រំដែន មកទទួលសេវាព្យាបាលនៅខាងទឹកដីកម្ពុជា បូកបន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គងបងប្អូននៅទីនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងមិនមានបំណងអូសបន្លាយពេល ដើម្បីពន្យារនូវការបិទខ្ទប់នោះទេ ហើយថែមលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើឱ្យកិច្ចការងារនេះ មានកិច្ចការងារមួយចំនួនដែលចាំបាច់អភិបាលរាជធានី ខេត្ត នៅខាងក្នុងត្រូវធ្វើទី១.អភិបាលរាជធានី ខេត្ត ដែលនៅខាងក្នុងដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំឱ្យបានច្បាសលាស់ ដោយខិតខំបញ្ជូនអ្នកដែលកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំហើយ ដែលមានស្ថានភាពធូរស្រាលឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំនូវទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស។ ដូច្នេះសូមឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី សូមរៀបចំបន្ថែមនៅទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កសម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ នឹងក៏ដូចជាដើម្បីទទួលយកបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមទៅកន្លែងដែលបានរៀបចំ អ៊ីចឹងម្ខាងត្រូវរៀបចំទីកន្លែងថ្មី និងម្ខាងទៀតគឺត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័កទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធនៅបណ្តាខេត្តតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញៈ តាមរយៈសារពិសេស នៅរសៀលថ្ងៃទី៦ ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ និងផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនឹងទទួលហានិភ័យ បន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់វិលត្រឡប់ពីប្រទេសថៃវិញចូលមកកម្ពុជាវិញ។ សម្តេចក៏បានបញ្ជាឱ្យដឹកបន្ទាន់នៅវ៉ាក់សាំងអាស្ត្រាហ្សេនីកាទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា “យើងនឹងអនុវត្តបន្ទាន់ សូមលោកជំទាវ ឱ វណ្ណឌីន គឺអនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកសប្តាហ៍ទី២ អាចថាខានស្អែក ឬខាននស្អែកមួយ ចាប់ផ្តើមអនុវត្តការចាប់ផ្តើមចាក់ដូសទី៣ ឱ្យផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ទាំងអស់ដែលនៅម្តុំទទួលសេវា ព្រោះបងប្អូនទាំងនេះនឹងទទួលហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ពីប្រទេសថៃ ឬអាចឡើងលើសពីនឹងទៅទៀតនៅក្នុងប្រទេសថៃចូលមក បងប្អូនទាំងនោះនឹងទទួលនូវការលំបាក ដូច្នេះត្រូវដឹកបន្ទាន់នូវអាស្ត្រាហ្សេនីកា ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនមន្ត្រី កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុតតាមដែលអាចធ្វើទៅបាន ត្រូវតែធ្វើឱ្យបាន ព្រោះយើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ហើយសម្រាប់អាស្ត្រាហ្សេនីកា ដែលចាក់នៅទីនោះ។ ខ្ញុំប៉ាន់ប្រមាណថា អង្គភាពនៅតាមព្រំដែនទាំងនោះ ដែលមានការពាក់ព័ន្ធរួមមានទាំងអង្គភាពបណ្តាកងពលធំ កងពលតូច…