-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ

-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបប្រជុំពិនិត្យ ពិភាក្សា អំពីចំណុចខ្លាំង និងចំណុចខ្សោយ លើការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ក្នុងរយ:ពេលកន្លងមក ជាមួយគណៈមេធាវីរាជរដ្ឋាភិបាល (មានវីដេអូ)

-
អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតាមចំណុចគោលដៅព្រំប្រទល់ខេត្ត ត្រូវពង្រឹងនូវវិធានការបិទខ្ទប់ឲ្យបានម៉ត់ចត់បន្ថែមទៀត(មានវីដេអូ)

-
កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារ ជាតិអា ស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ (មានវីដេអូ)

-
ក្រសួងសុខាភិបាល៖ ទោះបីជាប់ដៃទប់ស្កាត់កូវីដក៏ដោយ មន្ទីរ ពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក និងសេវាសុខាភិបាលឯកជន ត្រូវតែទទួលព្យាបាលអ្នកជំងឺទូទៅ(មានវីដេអូ)

-
រាជធានី-ខេត្តចំនួន៤ ក្នុងរយៈពេល៥ថ្ងៃ នៃការបើកយុទ្ធនា ការចាក់ វ៉ាក់សាំងជូនកុមារ និងយុវវ័យសរុបបានចំនួនជិត២០ម៉ឺននាក់ (មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន ទាត់ចោលសំណើសុំ សិទ្ធិធ្វើនយោបាយ ឡើងវិញ របស់បុគ្គលម្នាក់ឈ្មោះ ស៊ុន ចន្ធី ដោយសារប្រព្រឹត្ត សកម្មភាពរំលោភបំពាន នឹងសាលដីកាតុលាការកំពូល (មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក ស៊ុន ចន្ធី អតីតសមាជិកគណបក្សសង្គ្រោះជាតិ

ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាត់ចោលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គល មួយរូបឈ្មោះស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ នៃអតីតគណបក្សសង្គ្រោះជាតិ ដោយសារបុគ្គលរូបនេះបានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល។ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ មានមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូបហើយ ដែលត្រូវបានបដិសេធផ្តល់នីតិសម្បទាឡើងវិញ និងមាន ២៤រូបបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែសីហានេះថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដោយសារបុគ្គលរូបនេះកន្លង មកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាលេខ៣៤០ ចុះថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលដោយបានប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook និងបានធ្វើការចែក រំលែកសារនយោបាយរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ព្រមទាំងបានធ្វើសកម្មភាពក្នុងការទំនាក់ទំនងពង្រឹងស្មារតីសតិអារម្មណ៍ក្រុមសកម្មជន អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ហើយ បច្ចុប្បន្នបុគ្គលនេះនៅតែមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលជាមេក្លោងក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក៏បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដល់លោក ជួង ជូងី និងលោក…
-
ពហុកីឡដ្ឋានជាតិមរតកតេជោ ជាសំណង់ប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣

-
ក្រសួងវប្បធម៌នៃកម្ពុជា គ្រោងនឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃ បង្កើតអាស៊ាន តាមរយៈប្រព័ន្ធអនឡាញនៅចុងសប្ដាហ៏នេះ

យោងតាមក្រសួងវប្បធម៌នៅថ្ងៃទី៦សីហានេះ បានឲ្យដឹងថា ក្រសួងគ្រោងនឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា«អាស៊ាន»តាមរយៈប្រពន្ធអនឡាញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជាលោកស្រី ភឿង សកុណា ដែលជាប្រធានរដ្ឋមន្រ្តីវប្បធម៌អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ គ្រោងនឹងថ្លែងសន្ទរកថាស្វាគមន៍ អបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាននោះ។ ចំពោះព្រឹត្តិការណ៍នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែប្រារព្ធធ្វើជាញឹកញាប់ទៅតាមពេលវេលា ដើម្បីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាន ប៉ុន្តែនៅពេលមានវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩មក កម្ពុជាមានការអាក់ខានក្នុងការរៀបចំព្រឹត្តិការណ៍ដោយផ្ទាល់ តែទោះជាយ៉ាងណាក្ដី ក្រសួងវប្បធម៌នៅតែព្យាយាមរៀបចំតាមរយៈអនឡាញ។ ជាក់ស្តែងកាលពី ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្លាប់បានរៀបចំកិច្ចប្រជុំលើកទី៩ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុបវប្បធម៌និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ដែលកម្ពុជាម្ចាស់ផ្ទះ និងជាប្រធានAMCA សម្រាប់អាណត្តិឆ្នាំ២០២០-២០២២។ ស្ថិតក្នុងអាណត្តិជាប្រធានAMCA ឆ្នាំ២០២១ ដើម្បីអបអរខួបលើកទី៥៤នៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគ្រោងនឹងរៀបចំព្រឹត្តិការណ៍ខួបអបអរសាទរនេះ នៅថ្ងៃទី៨សីហា ឆ្នាំ២០២១ តាមរយៈការថតជាវីដេអូអបអរសាទរ រួចចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ក្នុងស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមមួយចំនួន។ សូមបញ្ជាក់ថា សមាគមអាស៊ានបង្កើតឡើងនៅថ្ងៃទី៨សីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ បានព្រមព្រៀងគ្នាចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសរួមក្នុងការបង្កើតសមាគមន៍នោះឡើង។ សព្វថ្ងៃនេះអាស៊ានបានក្លាយជាសមាគមន៍ដែលកំពុងទទួលបានភាពលេចធ្លោ និងជោគជ័យ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០…