-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាពាក្យបច្ចេកសព្ទក្នុងវិស័យអធិការកិច្ចរបស់អគ្គាធិការដ្ឋាន

ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក្យបច្ចេកសព្ទក្នុងវិស័យអធិការកិច្ចរបស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធកម្មវិធីZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ. នៅថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២១ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ បានជម្រាបគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលរបាយការណ៍ពាក្យបច្ចេកសព្ទអធិការកិច្ចនិងស្វែងរកធាតុចូលថ្មីៗបន្ថែមទៀតដែលអគ្គាធិការដ្ឋាននឹងត្រូវចូលរួមប្រជុំជាមួយគណៈកម្មការរៀបចំសន្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសុខសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងបានជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ ប៊ុនណារិទ្ធ អគ្គាធិការរង ដែលត្រូវបានចាត់ឱ្យចូលរួមកិច្ចប្រជុំបុរេអង្គប្រជុំឆ្លងមេពាក្យបច្ចេកសព្ទរបស់អនុគណៈកម្មការអធិការកិច្ចកន្លងមក ជម្រាបរបាយការណ៍សង្ខេបជូនអង្គប្រជុំ។ បន្ទាប់ពីអង្គប្រជុំពិនិត្យ ពិភាក្សាដោយយកទុកចិត្តទុកដាក់រួចមក ឯកឧត្តម អគ្គាធិការ បានឯកភាពយោបល់លើកឡើងរបស់ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋានមួយចំនួនពាក់ព័ន្ធនឹងការកែសម្រួលខ្លឹមសាររបាយការណ៍នេះ ប៉ុន្តែឯកឧត្តមបន្តទៀតថា របាយការណ៍ពេលនេះមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ស្នើ ឯកឧត្ដម អគ្គាធិការរងពាក់ព័ន្ធ ជាពិសេសប្រធាននាយកដ្ឋានទាំង៦រូបជានាយកដ្ឋានជំនាញ ត្រូវស្រាវជ្រាវស្វែងរកនូវពាក្យបច្ចេកសព្ទអធិការកិច្ចនេះបន្ថែមទៀតទាំងក្នុងប្រទេស និងក្រៅប្រទេសដើម្បីជាមូលដ្ឋាន និងជាធាតុចូលថ្មី។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានណែនាំពាក្យបច្ចេកសព្ទមិនគួរសរសេរវែងនោះទេ គួរសរសេរខ្លីតែខ្លឹមសារគ្រប់គ្រាន់ និងងាយចាំ។ ឆ្លៀតឱកាសនោះ ឯកឧត្តម…
-
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានទទួលពានរង្វាន់ពីសហព័ន្ធចលនាសង្គមស៊ីវិល ប្រឆាំងអំពើពុករលួយកូរ៉េ

យោងតាមស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៦សីហាឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានទូតមានមោទនភាព និងកិត្តិយស សម្រាប់ពានរង្វាន់ Honorable Shine Integrity Achievement Award ពីសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ ដែលបណ្ដុំដោយជាង៣០០សមាគមចលនា និងសហជីពដែលធ្វើសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងវិស័យនយោបាយ កិច្ចការរដ្ឋបាលសាធារណៈ អប់រំ សាសនា សារព័ត៌មាន ការពារជាតិ សង្គមកិច្ច និងសេដ្ឋកិច្ច។ ស្ថានទូតកម្ពុជាបានបន្តថា នោះគឺជាការទទួលស្គាល់មួយនៅក្នុងយុទ្ធនាការការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉។ ស្ថានទូតកម្ពុជាបានរៀបចំ និងអនុវត្តជាអង្គភាពស្ថាប័នរដ្ឋមួយរបស់កម្ពុជានៅលើទឹកដីកូរ៉េ ដែលបម្រើសាធារណៈជនដោយតម្លាភាព ប្រសិទ្ធភាព សមធម៌ គុណធម៌ សំដៅតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា លោកឧទ្ទិសនូវកិត្តិយសដ៏ថ្លៃថ្លានោះ ជូនចំពោះមន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិ។
-
ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២

ឯកឧត្តមបណ្ដិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួល ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំទទួលធ្វើជា ម្ចាស់ផ្ទះនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ADMM 2022 នាថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២១ នៅសាលប្រជុំព្រះវិហារ តាមរយៈប្រព័ន្ធវីដេអូអនឡាញក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរ ក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនអំពីគោលបំណងនៃ ការរៀបចំកិច្ចប្រជុំអន្តរក្រសួង គឺដើម្បីត្រៀមរៀបចំការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឆ្នាំ២០២២ ក្រោមមូលបទ “សាមគ្គីដើម្បីសន្តិសុខប្រកបដោយសុខដុម “ ជាពិសេសការរៀបចំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា…
-
អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតាមចំណុចគោលដៅព្រំប្រទល់ខេត្ត ត្រូវពង្រឹងនូវវិធានការបិទខ្ទប់ឲ្យបានម៉ត់ចត់បន្ថែមទៀត

នៅរសៀល ថ្ងៃទី០៥ខែសីហាឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តមួយក្រុម ដើម្បីចុះពិនិត្យស្ថានភាពទូទៅ ដែលស្ថិតនៅតាមចំណុចគោលដៅ នៃភូមិសាស្ត្រក្នុងខេត្តរបស់ខ្លួន នៅតាមបណ្តាស្រុកមួយចំនួន ដូចជា៖ស្រុកថ្មគោល និងស្រុកបវេល ដែលមានព្រំប្រទល់ជាប់និងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ និង ស្រុកកំរៀង ដែលមានភូមិសាស្ត្រជាប់និងខេត្តប៉ៃលិន ជាដើម។ ក្នុងដំណើរនៃការចុះពិនិត្យមើលនៅតាមចំណុចគោលដៅខាងលើនេះ គឺក្នុងគោលបំណងផ្តោតសំខាន់ ដើម្បីជំរុញដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅខាងលើទាំងនោះ ដើម្បីដាក់ចេញនូវវិធានការចំពោះមុខក្នុងការរឹតបន្តឹងបន្ថែមដែលប្រចាំការគោលដៅ ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-19បំប្លែងថ្មីប្រភេទDelta ដែលកន្លងមក វាបាននាំចូលនិងឆ្លងចូលសហគមន៍ដោយសារតែលំហូរបងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃហើយពួកគេទាំងនោះបានគេចវេសពីការត្រួតពីនិត្យ របស់កម្លាំងសមត្ថកិច្ច នៅតាមមាត់ច្រកព្រំដែនក្នុងការដាក់ឲ្យធ្វើចត្តាឡីស័កនិងតេស្តយកវត្ថុសំណាក ហើយបន្លំខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ដែលអាចបង្កហានិភ័យនៃការឆ្លង និងចម្លងពីជម្ងឺកូវីដ-19នេះ។ នេះគឹជាការលើកឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តនិងអមដំណើរដោយថ្នាក់ដឹកនាំសំខាន់ៗអភិបាលរងខេត្ត ឯកឧត្តមជាទីប្រឹក្សា សម្តេចក្រឡាហោមលោកស្នងការនគរបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។ កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ភូមិសាស្ត្រខេត្តចំនួន៨ជាតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ កាលពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ក្នុងគ្រាដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោមខេត្តទាំង៨ ត្រូវបានរាជរដ្ឋាភិបាល កំណត់ធ្វើការបិទខ្ទប់ រួមមាន៖ ខេត្តកោះកុង,ពោធិសាត់,បាត់ដំបង,ប៉ៃលិន,បន្ទាយមានជ័យ,ឧត្តរមានជ័យ,ព្រះវិហារនិងខេត្តសៀមរាប ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៃមេរោគកូវីដ-19 បំប្លែងថ្មី ប្រភេទ(Delta.)។ ក្នុងការចុះពិនិត្យមើល និងស្វែងយល់…
-
កិច្ចប្រជុំយុទ្ធសាស្ត្រ ២០២១-២០៣០ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្នើដល់អនុសាខាក្រុង-ស្រុក ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ជួយឧបត្ថម្ភដល់អនុសាខា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្ដម អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានស្នើបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញដឹកនាំកិច្ចប្រជុំយុទ្ធសាស្ត្រ ២០២១-២០៣០ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តាមអនឡាន(ZOOM)។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី សមាជិកសាខា អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល ។ ឯកឧត្ដម បន្តថា យុទ្ធសាស្ត្រ ២០២១-២០៣០ របស់សាខាជាមគ្គុទេសន៍សម្រាប់ដំណើរផ្លូវក្នុងរយៈពេល១០ឆ្នាំ បន្ត ហើយក្នុងនាមជាជំនួយការឱ្យអាជ្ញាធម៌សាធារណៈក្នុងវិស័យមនុស្សធម៌ អនុវត្តសកម្មភាពនៅគ្រប់ស្ថានការណ៍ ក្នុងការបំពេញតួនាទីស្របជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បន្ថែមថា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និង ជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អនុសាខាក្រុង-ស្រុកទាំងអស់ ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខា…
-
យន្តហោះ Boeing 737 Max ចេញដំណើរការហោះហើរសាកល្បងនៅប្រទេសចិន

សុខ ស្រីលុច ពីថ្ងៃពុធនេះ យន្តហោះ Boeing Co (BA.N) 737 Max បានចេញដំណើរទៅប្រទេសចិនដើម្បីធ្វើតេស្តការហោះហើរដែលជាផ្នែកមួយនៃការប៉ុនប៉ងរបស់អ្នករៀបចំផែនការអាមេរិកដើម្បីទទួលបានការយល់ព្រមនៅក្នុងទីផ្សារធ្វើដំណើរ បន្ទាប់ពីមានការធ្លាក់យន្តហោះពីរលើក។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters អ្នកនាំពាក្យ Boeing បាននិយាយថា ក្រុមហ៊ុន Boeing នៅតែបន្តធ្វើការជាមួយនិយតករសកលដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការកែលំអរយន្តហោះ។ យន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing នៅតែមានមូលដ្ឋាននៅក្នុងប្រទេសចិនដែលភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានផ្តាច់ការលក់អស់ជាច្រើនឆ្នាំមកហើយ។ ទោះបីជានាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun បាននិយាយកាលពីសប្តាហ៍មុនថា លោកនៅតែរំពឹងថា យន្តហោះ 737 MAX នឹងទទួលបានការយល់ព្រមមុនដំណាច់ឆ្នាំនេះ។ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣០ និងប្រទេសចំនួន ១៧៥ បានអនុញ្ញាតឱ្យយន្តហោះ 737 MAX ត្រលប់មកបម្រើសេវាកម្មវិញ បន្ទាប់ពីមានការហាមឃាត់រយៈពេលជិតពីរឆ្នាំបន្ទាប់ពីការធ្លាក់យន្តហោះរយៈពេល ៥ ខែដែលបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់។ https://www.reuters.com/business/aerospace-defense/boeing-737-max-departs-key-test-flight-china-2021-08-04/
-
ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស

ភ្នំពេញ៖ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស ដោយ ថ្មីៗនេះមានជនក្លែងបន្លំមួយ ក្រុម បានចេញលិខិតឧទ្ទេសនាមដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះជា “ កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្ស ជូនសម្តេចតេជោ ” ក្រុមនេះបានទៅទាក់ទង តាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជន កម្ពុជាក្នុងករណីពិសេស។ នេះបើតាមលិខិតជម្រាបជូនរបស់ខុទ្ទកាល័យ ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម សារិន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។ ខុទ្ទកាល័យគណបក្ស បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ប្រធាន គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការតាមដាន និងត្រួតពិនិត្យដោយយកចិត្តទុកដាក់ ចំពោះករណីនេះ ហើយខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល ច្រានចោលទាំងស្រុងនូវ សកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ៕
-
គម្រោងរេដបូកផ្តល់អាហាររូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតក្រីក្ររយៈពេល៤ឆ្នាំ

គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងដែលដឹកនាំអនុវត្តដោយ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សារយៈពេល៤ឆ្នាំ ដល់សិស្សក្រីក្ររស់នៅតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹង នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២១នេះថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ចាប់ផ្តើមទទួលពាក្យស្នើសុំអាហារូបករណ៍ពីឥឡូវនេះ សម្រាប់វគ្គអាហារូបករណ៍បន្ទាប់ឱកាសនេះគឺសម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅទីក្រុងភ្នំពេញ។ សម្រាប់អាហារូបករណ៍នេះដែរផ្តល់ជូនរាល់តម្រូវការរបស់អ្នកក្នុងកំលុងពេល ៤ឆ្នាំ នៃកម្មវីធី ដែលរួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថមសម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម។ លក្ខខណ្ឌជ្រើសរើសត្រូវបានផ្តល់ជូនសម្រាប់សិស្សកំពុងរៀនសថ្នាក់ទី១២ ឬអតីតសិស្សដែលមានសញ្ញាបត្រទី១២ (មានសពុលភាព៣ឆ្នាំ) ដែលមានលំនៅនៅក្នុងតំបន់គោលដៅនៃតំបន់ជួរភ្នំក្រវាញខាងត្បូងរួមមាន ឃុំជីផាត ប្រឡាយ ជំនាប់ ថ្មដូនពៅ ឫស្សីជ្រុំ អូរសោម ភូមិបាក់អង្រុត ភូមិពោធិ៍បឹង ភូមិសុណ្ណាបៃតង ភូមិជីមាល ភូមិរមាំងស។ ចំពោះលក្ខខណ្ឌបេក្ខជនត្រូវមកពីគ្រួសារដែលមានជីវភាពខ្វះខាត មានសុជីវធម៌ល្អ និងជាសិស្សរៀនពូកែ។ កន្លែងទទួលពាក្យនៅតាមសាលាឃុំ ស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត និងស្ទឹងអារ៉ែង ដាក់ពាក្យបានចាប់ពីថ្ងៃជូនដំណឹងនេះទៅដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។…
-
គណបក្សប្រជាជនកម្ពុជា៖ មានជនក្លែងបន្លំមួយក្រុមធ្វើសកម្មភាពខុសគោលការណ៍

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានចេញលិខិតបំភ្លឺថា ថ្មីៗនេះមានជនក្លែងបន្លំមួយក្រុម បានចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះ «កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្សជូនសម្ដេចតេជោ»។ ក្នុងលិខិតដដែលនេះ បានឱ្យដឹងថា គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមនេះបានទៅទាក់ទងតាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស។ ចំពោះករណីនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល បានច្រានចោលទាំងស្រុងនូវសកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ៕
-
ល្មើសបម្រាមគោចរ:មនុស្សជិត២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ និងមនុស្ស១៨នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅក្នុងរយៈពេលនៃការអនុវត្តបម្រាមគោចរគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានមនុស្សជិត២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ និងមនុស្សចំនួន ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណីល្មើសបម្រាមគោចរ និងផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យនៃអនុគណៈកម្មការអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៤ ខែសីហានេះថា នៅក្នុងរយៈពេលនៃការអនុវត្តបម្រាមគោចរគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់អនុគណៈកម្មអនុវត្តច្បាប់ ក៏ដូចជាប្រធានគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់រាជធានី-ខេត្ត បានបង្កើននូវសកម្មភាពអប់រំ ផ្សព្វផ្សាយនូវវិធានការនានារបស់រដ្ឋាភិបាលដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីអនុវត្តនៅវិធានការសុខាភិបាល វិធានការនានាដែលរដ្ឋអំណាចមូលដ្ឋានបានដាក់ចេញ និងបានធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ និងបទដ្ឋានគតិយុត្តនានាបានចំនួន២១១០ទីតាំង។ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានបញ្ជាក់ថា “ក្នុងនោះការអនុវត្តវិធានការច្បាប់ បាន១១៩៤ករណី និងបានឃាត់ខ្លួនមនុស្សចំនួន១៩០២នាក់ ធ្វើការអប់រំ និងពិន័យ, និងធ្វើការឃាត់រថយន្តដែលល្មើសវិធានការបានចំនួន៩៤៩គ្រឿង, ធ្វើការពិន័យជាប្រាក់បាន ៦២លាន ៧០០ពាន់រៀល និងបានរៀបចំកសាងសំណុំរឿងតាមនីតិវិធីទៅលើបុគ្គលដែលល្មើសទៅ និងវិធានការរដ្ឋបាល ជាពិសេសក្នុងរយៈពេលបម្រាមគោចរ ដែលបុគ្គលនោះមានការផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ គឺមានចំនួន១៨នាក់…