-
ប្រជាពលរដ្ឋ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ថ្លែងអំណរ គុណ ដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់វ៉ាក់សំាង ចាក់ជូនពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះទំាងមូល (មានវីដេអូ)
-
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយប្រធានគណ:កម្មការទី៣ និងគណ:កម្មការទី៥ នៃរដ្ឋសភា លើសេចក្តីព្រាងច្បាប់ស្តីពី ” ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” (មានវីដេអូ)

-
រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤

ភ្នំពេញៈតបតាមការអញ្ជើញរបស់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ខាងមុខតាមប្រព័ន្ធវីដេអូ។ ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបេទេសបានបញ្ជាក់ថា កិច្ចប្រជុំនេះរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម ប្រទេសមេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់មេគង្គ ដែលកាន់តែរស់រវើក ដោយគិតគូរ ពិចារណា ទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីទាំងអស់ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា៕ដោយៈពលជ័យ
-
លោកខៀវ សាវុន ធ្វើបច្ចប្បន្នភាព ទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យនៅខេត្តព្រះសីហនុ (មានវីដេអូ)

-
ក្រសួងធនធានទឹក អំពាវនាវ ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា, ភ្លៀងនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ (មានវីដេអូ)

-
ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី៣ ខែសីហា មនុស្ស ៥៤៨នាក់ និងយានយន្ត ២១៥គ្រឿង ត្រូវបានអប់រំ និងពិន័យជាប្រាក់បាន៣២លានរៀល (មានវីដេអូ)

-
អង្គការសុខភាពពិភពលោក បានកំណត់ថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១៧ នៅលើពិភពលោក ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យប្រជាជនពេញវ័យ (មានវីដេអូ)

-
ករណីមិនមានអ្វីប្រែប្រួលទេ ល្ងាចថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងទ្វេរភាគី ពីចក្រភពអង់គ្លេស(មានវីដេអូ)

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានផ្ញើសាលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសារលិខិតគោរជូនពរ ចុះថ្ងៃទី០២ ខែសីហា។ បើតាមសារលិខិត ក្នុងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ម៉ែន សំអន បានសម្ដែងនូវគារវកិច្ចដ៏ស្មោះស្ម័គ្រចំពោះគំរូវីរភាពដឹកនាំប្រកបដោយភាពអង់អាចមោះមុតរបស់ សម្ដេចតេជោ ដែលបានពុះពារជម្នះរាល់ ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈដ៏ស្មុគស្មាញដែលបង្កឡើង ដោយជំងឺរាតត្បាតជាសកលកូវីដ-១៩។ មិនតែប៉ុណ្ណោះសារលិខិតរបស់លោកជំទាវ បានកត់សម្គាល់ថា សម្តេចតេជោ តែងយកចិត្តទុកដាក់ និងគិតគូរដល់សុខុមាលភាពរបស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កង់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ កម្មការិនី តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល វិធានការសុខាភិបាល និងគោលនយោបាយគាំពារសង្គម សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ នៃការឆ្លងជំងឺវីដ-១៩។ មន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី…
-
រដ្ឋមន្រ្តីក្រសួងផែនការបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំរៀបចំធាតុចូលសម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធអនឡាញកម្មវិធីZOOMដើម្បីណែនាំការរៀបចំធាតុចូលសម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យ ផ្នែកឯកជន ចូលរួមសរុបប្រមាណ១៦០នាក់។ កិច្ចប្រជុំដំបូងនាថ្ងៃនេះ គឺដើម្បីផ្តល់ការណែនាំដល់ក្រសួង ស្ថាប័ន ពីការរៀបចំធាតុចូល ដែលរួមមាន លទ្ធផលនៃការអនុវត្តគោលនយោបាយអាទិភាព និងសកម្មភាពនានា ដោយវាយតម្លៃធៀបនឹងនឹងចំណុចដៅនិងសូចនាករ ដែលបានកំណត់នៅក្នុង ផ.យ.អ.ជ. ដោយផ្អែកលើទិន្នន័យដែលមាន ការពិនិត្យមើលឡើងវិញនូវគោលនយោបាយអាទិភាព និងសកម្មភាពនានា ដែលនឹងត្រូវអនុវត្តនៅពាក់កណ្តាលអាណត្តិដែលនៅសល់ រួមទាំងកែសម្រួលនូវគោលដៅនានា ដែលកំណត់កន្លងមក ដោយផ្អែកលើបញ្ហាប្រឈម និងផលប៉ះពាល់ពីការរីករាលដាលនៃមេរោគកូវីដ-១៩ និង ការលើកឡើងនូវវិធានការណ៍ និងអន្តរាគមន៍សំខាន់ៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា និងផលប៉ះពាល់ដោយសារការរីករាលដាល នៃមេរោគកូវីដ-១៩ សម្រាប់អនុវត្តនៅក្នុងរយៈពេល ២ឆ្នាំ កន្លះនៃអាណត្តិផែនការដែលនៅសល់។ដោយ-រ៉ាវុធ