Category: ព័ត៌មានជាតិ

  • អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមើលការរដ្ឋានស្ថាបនាផ្លូវបេតុងជាង ១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក នៅក្រុងកំពង់ចាម

    អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមើលការរដ្ឋានស្ថាបនាផ្លូវបេតុងជាង ១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក នៅក្រុងកំពង់ចាម

    អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១ នេះ បានអញ្ជើញ ដឹកនាំក្រុមការងារចុះពិនិត្យមើល ការស្ថាបនាផ្លូវក្រាលបេតុងប្រមាណជាង ១៥០០ ម៉ែត្រ និង ប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុង កំពង់ចាម ។ បើតាមលោក ឌួល សុន មន្ត្រីបច្ចេកទេស នៃទីចាត់ការ ផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថាផ្លូវក្រាលបេតុង មួយខ្សែ ប្រវែងជាង ១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមួយ ខ្សែ ទៀតប្រវែងជាង២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងស្ថាបនាលូរំដោះទឹកប្រវែង ជាង១០០០ ម៉ែត្រ និងលូ ដែលត្រូវ ជួសជុលប្រវែងជាង ៤០០ ម៉ែត្រ។ លោកបញ្ជាក់ថាគម្រោងស្ថាបនាខាងលើនេះគឺជាគម្រោងស្ថាបនា តទៅ ក្នុងថវិកាសម្រាប់ ឆ្នាំ២០២២…

  • ឯ.ឧ ជិន ម៉ាលីន៖ តើមរតកតេជោទាំង៥ និងមរតកក្រុមប្រឆាំង​ទាំង៥ សម្រាប់យុវជន និងអ្នកនយោបាយជំនាន់ក្រោយ​នៅ​កម្ពុជាមានអ្វីខ្លះ? (មានវីដេអូ)

    ឯ.ឧ ជិន ម៉ាលីន៖ តើមរតកតេជោទាំង៥ និងមរតកក្រុមប្រឆាំង​ទាំង៥ សម្រាប់យុវជន និងអ្នកនយោបាយជំនាន់ក្រោយ​នៅ​កម្ពុជាមានអ្វីខ្លះ? (មានវីដេអូ)
  • ក្រសួងសុខាភិបាល បដិសេធថា Delta មិនឆ្លងតាមខ្យល់ ប៉ុន្តែ កូវីដ Delta ឆ្លងរហ័ស (មានវីដេអូ)

    ក្រសួងសុខាភិបាល បដិសេធថា Delta មិនឆ្លងតាមខ្យល់ ប៉ុន្តែ កូវីដ Delta ឆ្លងរហ័ស  (មានវីដេអូ)
  • រសៀលថ្ងៃនេះ បើមិនមានអ្វីប្រែប្រួលទៀតទេ សម្តេចតេជោ ហ៊ុន សែន និង អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយទ្វេរ​ភាគីរបស់អង់គ្លេស(មានវីដេអូ)

    រសៀលថ្ងៃនេះ បើមិនមានអ្វីប្រែប្រួលទៀតទេ សម្តេចតេជោ ហ៊ុន សែន និង អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយទ្វេរ​ភាគីរបស់អង់គ្លេស(មានវីដេអូ)
  • ថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃ​យើង​មានជន្មាយុ ៧០ឆ្នាំហើយ (មានវីដេអូ)

    ថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃ​យើង​មានជន្មាយុ ៧០ឆ្នាំហើយ (មានវីដេអូ)
  • រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំកងកម្លាំងនគរបាលក្រុង ចុះអនុវត្តនូវវិធានការរដ្ឋបាល ពីការហាមប្រាមបិទបម្រាមគោចរនិងចុះអប់រំណែនាំដល់អ្នកលក់ដូរតាមផ្លូវសាធារណៈ ឲ្យផ្អាកការលក់ដូរឲ្យបានមុនម៉ោង២១យប់ ចាប់ពីថ្ងៃទី០៤ខែសីហា តទៅ

    រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំកងកម្លាំងនគរបាលក្រុង ចុះអនុវត្តនូវវិធានការរដ្ឋបាល ពីការហាមប្រាមបិទបម្រាមគោចរនិងចុះអប់រំណែនាំដល់អ្នកលក់ដូរតាមផ្លូវសាធារណៈ ឲ្យផ្អាកការលក់ដូរឲ្យបានមុនម៉ោង២១យប់ ចាប់ពីថ្ងៃទី០៤ខែសីហា តទៅ

    លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព នៃ រដ្ឋបាលក្រុងនិងលោក ពេជ សារ៉ែន អធិការក្រុង បានដឹកនាំកកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះអនុវត្តនូវសេចក្តីសម្រេចក្នុងការអនុវត្តនូវវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការហាមប្រាមនូវបម្រាមគោចរការជ្វើដំណើរលើដងផ្លូវ ហាមឃាត់និងផ្អាកសកម្មភាពការលក់ដូរទាំងអស់ ចាប់ពីម៉ោង២១ដល់ម៉ោង០៣ទៀបភ្លឺតទៅ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង និងក្រោយពីអាជ្ញាធររកឃើញប្រជាពលរដ្ឋជាច្រើននាក់ឆ្លងជំងឺកូវីដ19 បំប្លែងថ្មី “ប្រភេទDelta.”ក្នុងសហគមន៍កន្លងមកនូវក្នុងគោលបំណងដើម្បីធ្វើការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់កាត់ផ្តាច់ដើម្បីបញ្ចៀសពីការឆ្លងទ្រង់ទ្រាយធំនិងពីបញ្ហាប្រឈមនានាដែលកំពុងរាតត្បាតនៅក្នុងសហគមន៍។        ក្នុងការចុះអនុវត្តនូវវិធានរដ្ឋបាល ក្នុងការបិទចរាចរធ្វើដំណើរទៅមកលើដងផ្លូវនេះ និងការហាមប្រាមផ្អាកសកម្មភាពការលក់ដូរចាប់ពីម៉ោង២១ថ្ងៃដល់ម៉ោង០៣ទៀបភ្លឺ ពីយប់ថ្ងៃទី០៤ខែសីហានេះតទៅ។ លោក ផេង សិទ្ទី អភិបាលក្រុងបាត់ដំបង ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ទៀត ការហាមប្រាមនិងចុះអនុវត្តនូវបម្រាមគោចរ ដែលបានចូលជាធរមាននេះ គឺ៖អនុវត្តដោយម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឲ្យមានចរាចរទៅមកក្នុងម៉ោងពេលហាមឃាត់និងការលក់ដូរតាមដងផ្លូវឬសកម្មភាពលក់ដូរនៅតាមផ្ទះ តាមហាងភោជនីយដ្ឋាន ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងឡើយ។គឺលើកលែង តែករណីពិសេសនិងចាំបាច់ ដូចជា៖ការធ្វើចរាចររបស់រថយន្តពេទ្យ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការក្នុងបេសកកម្ម និងបងប្អូនប្រជាពលរដ្ឋដែលមានធុរៈចាំបាច់ក្នុងការដឹកអ្នកជម្ងឺទៅពេទ្យ ជាដើម។        សូមបញ្ជាក់ថា៖ការចុះអនុវត្តនូវវិធានរដ្ឋបាលនេះ គឺក្នុងគ្រាដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោមខេត្តទាំង៨ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពីការបិទខ្ទប់នូវភូមិសាស្ត្រខេត្ត ចំនួន៨ រួមមាន៖ខេត្តកោះកុង, ពោធិសាត់, បាត់ដំបង, បន្ទាយមានជ័យ,ប៉ៃលិន,ឧត្តរមានជ័យ,ព្រះវិហារនិងខេត្តសៀមរាប ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៃ មេរោគកូវីដ-19 បំប្លែងថ្មី…

  • ក្រុមការងារអក្សរសាស្ត្រខ្មែរ បានប្រជុំកែសម្រួលខ្លឹមសារព្រឹត្តិបត្រព័ត៌មានលេខ២ លើប្រធានបទស្តីពី «បទល្មើសបច្ចេកវិទ្យានិងវិធីសាស្ត្រការពារខ្លួន»

    ក្រុមការងារអក្សរសាស្ត្រខ្មែរ បានប្រជុំកែសម្រួលខ្លឹមសារព្រឹត្តិបត្រព័ត៌មានលេខ២ លើប្រធានបទស្តីពី «បទល្មើសបច្ចេកវិទ្យានិងវិធីសាស្ត្រការពារខ្លួន»

    ដីឥដ្ឋ : នៅរសៀលថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងកែសម្រួលខ្លឹមសារលើប្រធានបទស្តីពី «បទល្មើសបច្ចេកវិទ្យានិងវិធីសាស្ត្រការពារខ្លួន » តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដោយមានការចូលរួមពីម្ចាស់សាមីអត្ថបទផ្ទាល់ ក្រុមការងារអក្សរសាស្ត្រខ្មែរ និងក្រុមការងារសម្របសម្រួលនិងរចនាព្រឹត្តិបត្រព័ត៌មាន សម្រាប់ចុះផ្សាយក្នុងព្រឹត្តិបត្រព័ត៌មានលេខ២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំ ដោយបានពិនិត្យខ្លឹមសារយ៉ាងល្អិតល្អន់ រួមជាមួយក្រុមការងារដែលមានជំនាញខាងអក្សរសាស្ត្រ ដើម្បីឱ្យអត្ថបទនេះមានខ្លឹមសារល្អនិងមានលក្ខណ:ត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍។ដោយ-រ៉ាវុធ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ អាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា គឺជាដៃគូដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់អាស៊ាន និងតំបន់អាស៊ីបូព៌ា

    រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ អាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា គឺជាដៃគូដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់អាស៊ាន និងតំបន់អាស៊ីបូព៌ា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ីនិងឥណ្ឌា គឺជាដៃគូដ៏សំខាន់របស់យើង ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់អាស៊ាន និងតំបន់អាស៊ីបូព៌ា”។ ការបញ្ជាក់នេះ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក អាស៊ាន-អូស្រ្តាលី អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រអាស៊ាន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានសម្តែងការគាំទ្រចំពោះសំណើរបស់អូស្ត្រាលីក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ខណៈឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី និងឆ្នាំក្រោយនឹងក្លាយជាឆ្នាំ «មិត្តភាពអាស៊ាន-ឥណ្ឌា»។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ បានពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងការខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការកាត់បន្ថយផលប៉ះពាល់ និងកម្ចាត់ជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុត។យើងក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស៕   ដោយៈពល​ជ័យ

  • សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា”

    សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា”

    ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា”។ ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបាន គឺត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បាន ជម្រាបជូបលោក សា លឹម តំណាងស្ថាបនិក គណបក្សសំឡេងសហគមន៍កម្ពុជាថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា” ដែលសរសេរជាអក្សរកាត់ថា “គ.ស.ស.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសំឡេងសហគមន៍កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សូមជម្រាបថា លោក សា លឹម…

  • ក្រសួងមហាផ្ទៃប្រកាសលុបឈ្មោះគណបក្សចំនួនបីចេញពីបញ្ជីគណបក្សនយោបាយ

    ក្រសួងមហាផ្ទៃប្រកាសលុបឈ្មោះគណបក្សចំនួនបីចេញពីបញ្ជីគណបក្សនយោបាយ

    ភ្នំពេញៈនៅថ្ងៃនេះក្រសួងមហាផ្ទៃប្រកាសថាគណបក្សនយោបាយចំនួនបីត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយជាផ្លូវការ។នេះបើយោងតាមប្រកាសលេខ ២០១៣ប្រក ស្ដីពីការលុបឈ្មោះគណបក្សនយោបាយចំនួនបី ចេញពីបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃតាមសាលដីការ របស់តុលាការកំពូល ។ គណបក្សទាំងបីនេះមាន៖ទី១.គណបក្សសង្គមប្រជាធិបតេយ្យ,២. គណបក្សវង្កតខេមរៈមហានគរនិង៣. គណបក្សប្រជាធិបតេយ្យខ្មែរ។ជាការកត់សម្គាល់រយៈពេលមួយខែចុងក្រោយនេះមានគណបក្សនយោបាយចំនួនប្រាំមួយហើយដែលក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ គណបក្សនយោបាយ ចេញពីបញ្ជីគណបក្សនយោបាយដោយសារពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន៕