-
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុញ្ញាតឱ្យភោជនីយដ្ឋាន-អាហារដ្ឋាន ដែលធានាសុវត្ថិភាព អាចដំណើរការប្រក្រតីឡើងវិញបាន ដោយអាច អោយភ្ញៀវចូលទទួលបានបាន តែត្រូវគោរពគោលការណ៍សុខាភិបាល និងវិធានការ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺ កូវីដ-១៩

-
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ភ្នំពេញ ៖ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ។ ស្របតាមស្មារតីនៃទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយលទ្ធផលជាផ្លែផ្កាក្នុងការងារថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ភាគីទាំងពីរ ក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ ក្នុងនោះរួមមាន ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាពកងកម្លាំង ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះគម្រោងដំណំាសាកវប្បកម្មសរីរាង្គ របស់ក្រុមហ៊ុនអូស្រ្តាលី ដែលនឹងចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយក្រសួង នាពេលខាងមុខ(មានវីដេអូ)

-
អ្វីខ្លះដែលត្រូវបានរំលេចចេញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក?

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។ កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាសហប្រធានជាមួយឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ យោងតាមប្រភពក្រសួងការបរទេសបានបញ្ជាក់ថា ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើឱ្យតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារមកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារ។ កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល…
-
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ៖ ចាប់ពីយប់នេះ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាង នឹងត្រូវចាប់វ៉ៃខ្នោះតែម្តង

ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍សង្កត់ធ្ងន់ថា លែងមានការអប់រំ ណែនាំ ទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោលចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។ ការដាក់នៅវិធានការតឹងរឹងនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) ដែលកំពុងតែមានវត្តមាននៅកម្ពុជា និងកំពុងឆ្លងរាលដាល ហេតុសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ លោក សាន សុខសីហា បានថ្លែងបញ្ជាក់ថា “អនុវត្តតាមការណែនាំរបស់ឯកឧត្តមឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អត់មានវិធានការណែនាំអប់រំទៀតទេ គឺអ្នកដែលល្មើស ហាងដែលល្មើស និងអ្នកដែលលល្មើសបម្រាមគោលចរ អ្នកដែលជួបជុំផឹកស៊ី បើកហាងផ្សេងៗ ត្រូវវ៉ៃខ្នោះគឺត្រូវវ៉ៃខ្នោះតែម្តង និងត្រូវចាប់ខ្លួនយកមកតែម្តង អត់មានការអប់រំណែនាំទៀតទេ និងត្រូវធ្វើឲ្យតឹងរ៉ឹងបំផុត”។ លោក សាន…
-
អភិបាលខេត្តអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវចាក់បេតុងនៅភូមិផ្សារតាកោ ក្រុងដូនកែវប្រវែង ១១០០ម៉ែត្រ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរងខេត្ត មន្រ្តីជំនាញ់ពាក់ព័ន្ធ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅថ្ងៃអង្គារ៍ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាចាក់ផ្លូវបេតុង ដែលមានប្រវែង១១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅផ្លូវលេខ៣១ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ។ នៅក្នុងឱកាសចុះពិនិត្យការស្ថាបនាចាក់ផ្លូវបេតុងនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់ក្រុមជាងម៉ៅការស្ថាបនាចាក់ផ្លូវបេតុងនេះ សូមធ្វើឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងជាប់យូរអង្វែង ពិសេសធ្វើទៅតាមកិច្ចសន្យា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវបេតុងនេះ ដឹកភោគផលកសិកម្ម និងធ្វើដំណើរទៅមក កាន់តែងាយស្រួលជាងមុន៕ដោយ -រ៉ាវុធ
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះគម្រោងដំណំាសាកវប្បកម្មសរីរាង្គ របស់ប្រទេសអូស្រ្តាលី ដែលនឹងចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយក្រសួង នាពេលខាងមុខ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាលើប្រធានបទស្តីពី ” ការជំរុញការអភិវឌ្ឍផលិតកម្មដំណាំសាកវប្បកម្មសរីរាង្គ និងការផ្តល់ឱកាសឲ្យកសិករអាចទៅបម្រើការក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្រ្តាលី ” ។ បន្ទាប់ពីបានទទួលព័ត៌មានសង្ខេបពីលោក Robert K.Chelliah ជុំវិញការងារអាជីវកម្មរបស់ ក្រុមហ៊ុន និងគោលបំណងនៃសំណើរជំនួប ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានសម្តែងនូវការស្វាយគមន៍ និងចូលរួមអបអរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងជាពិសេសគាំទ្រចំពោះបំណងរបស់លោក Robert K.Chelliah នៅពេលអនាគតនាំយកកសិករកម្ពុជាដែលមានសមត្ថភាព (កាយសម្បទា និងបទពិសោធន៍កសិកម្ម) ទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលី ដើម្បីពង្រីកសមត្ថភាពរបស់ពួកគេលើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ បន្ទាប់នាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើឲ្យក្រុមហ៊ុនពិនិត្យ ពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជាបាននិងកំពុងអនុវត្តជាមួយប្រទេសអ៊ីស្រាអែលផងដែរ។ ចំពោះមុខ ឯកឧត្តម វេង សាខុន បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម …
-
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្ដាមិត្តមេគង្គ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី៥សីហា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៣សីហាឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាមិត្តមេគង្គ (Friends of the Mekong Ministerial Meeting) ដែលនឹងរៀបចំឡើងនៅថ្ងៃទី៥សីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) គ្រោងនឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ ដែលនឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី និងតំណាងមកពីបណ្ដាប្រទេសមេគង្គរួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏ដូចជាប្រទេសជាសមាជិករបស់កិច្ចសន្ទនានយោបាយមិត្តមេគង្គផ្សេងទៀតរួមមាន អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន នូវវែលសេឡង់ សាធារណរដ្ឋកូរ៉េ ធនាគារអភិវឌ្ឍអាស៊ី ធនធាគារពិភពលោក និងគណៈកម្មការទន្លេមេគង្គផងដែរ។ តាមការរំពឹងទុក តំណាងមកពីប្រទេសឥណ្ឌា ចក្រភពអង់គ្លេស និងព្រុយណេ ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។ កិច្ចប្រជុំនោះធ្វើឡើងក្រោមមូលបទ “ការស្ដារឡើងវិញ និងភាពរឹងមាំ” ហើយកិច្ចប្រជុំក៏នឹងអបអរសាទរខួបលើកទី១០នៃយន្តការកិច្ចសហប្រតិបត្តិការបណ្ដាមិត្តមេគង្គ ដោយពិនិត្យមើលឡើងវិញ និងធ្វើការកំណត់សកម្មភាព និងអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការនោះ នៅឆ្នាំបន្ទាប់។ កិច្ចប្រជុំនោះ ក៏នឹងពិនិត្យមើលរបាយការណ៍ស្ដីអំពីបច្ចុប្បន្នភាពចុងក្រោយ…
-
ប្រជាកសិករស្ថិតក្នុងតំបន់បិទខ្ទប់ដោយការឆ្លងនូវជំងឺកូវីដ-19 ស្នើសុំឲ្យអាជ្ញាធរខេត្តបាត់ដំបង ជួយបញ្ជូនពេទ្យសត្វព្យាបាល គោ-ក្របីពួកគាត់ ដែលកំពុងរាតដោយជម្ងឺតម្កាត់ នៅក្នុងភូមិ

ប្រជាកសិកររស់នៅក្នុងតំបន់បិទខ្ទប់ ដោយសារតែផ្ទុះការឆ្លងរាតត្បាតពីកូវីដ-19ថ្មីៗ នៅក្នុងសហគមន៍ នៃភូមិសាស្ត្រឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រមាណ១០០គ្រួសារ បានសំណូមពរដល់អាជ្ញាធរខេត្តបាត់ដំបង ឲ្យជួយចាត់បញ្ជូនពេទ្យសត្វ ដើម្បីចុះមកជួយព្យាបាលសត្វពាហនៈគោក្របីរបស់ពួកគាត់ដែលកំពុងតែប្រឈមខ្លាំងពីជម្ងឺដូចជា៖ ដុំពកស្បែក អុតក្តាមជាដើម។ ការលើកឡើងរបស់ប្រជាពលរដ្ឋកសិករទាំងនោះ គឺនៅព្រឹក ថ្ងៃទី០៣ខែសីហា ឆ្នាំ២០២១នេះបន្ទាប់ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារនិងប្រតិភូខេត្តមួយក្រុម ក្នុងដំណើរការងារចុះសួរសុខទុក្ចដល់កងកម្លាំងនៃក្រុមប្រតិបត្តិការគោលដៅព្រំប្រទល់ខេត្តបាត់ដំបង និង ខេត្តពោធិសាត់ ដែលកំពុងបោះទីតាំងឈរជើងនៅចំណុចឃុំឫស្សីក្រាំង ព្រំប្រទល់របស់ខេត្តទាំង២និងនាំយកអំណោយឧបត្ថម្ភមួយចំនួនជា គ្រឿងឧបភោគ-បរិភោគ អង្ករ មី ភេសជ្ជៈ និងសម្ភារៈការពារទប់ស្កាត់ការឆ្លងពីជម្ងឺកូវីដ-19។ដូចជាអាក់កុល ម៉ាស់ជាដើម និងបន្តចុះសាកសួរសុខទុក្ខនិងនាំយកនូវអំណោយសម្តេចក្រឡាហោមសខេង ខាងលើទាំងនេះ ទៅចែកជូនដល់បងប្អូននិងក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់និងទទួលរងពីការរាតត្បាតនិងរាលដាលឆ្លងជំងឺកូវីដ-19 ដែលស្ថិតនៅក្នុង ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាការឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋនិងជាប្រជាកសិករ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រខាងលើនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសន្យាថាលោកនិងជំរុញឲ្យ លោកប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង ធ្វើការចាត់បញ្ជូនមន្ត្រីជំនាញពេទ្យសត្វរបស់មន្ទីរខ្លួនឲ្យចុះមកពិនិត្យចាក់ថ្នាំនិងព្យាបាលសត្វដែលកំពុងតែប្រឈមនិងជម្ងឺឈឺស្កាត់ទាំងនេះបានឆាប់បំផុត។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការផ្តាំផ្ញើដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡហោមនិងលោកជំទាវ និង ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងសូមជូនពរឲ្យបងប្អូន…
-
សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
