Category: ព័ត៌មានជាតិ

  • អំណោយឯកឧត្ដម ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ ជូនរដ្ឋបាលសង្កាត់បារាយណ៍ និងសាលាស្រុកពោធិ៍រៀង ខេត្ដព្រៃវែង

    ព្រៃវែង ៖ លោក គង់ កៃដូ សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បារាយណ៍ និងជាប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកពោធិ៍រៀង ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត បាននាំយកអំណោយឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនរដ្ឋបាលសាលាសង្កាត់បារាយណ៍ និងសាលាស្រុកពោធិ៍រៀង ខេត្ដព្រៃវែង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការយុទ្ធនាការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ។ អំណោយរួមមាន ៖ ត្រីខ ចំនួន ៤កេសធំ -ម៉ាស ចំនួន ១០០០០សន្លឹក -ទឹកសុទ្ឋ ចំនួន ១០០យួរ -ថ្នាំពេទ្យកូវីត ចំនួន ២០កញ្ចក់ -វ៉ែនតា របាំងមុខ ចំនួន ៥០ និងថវិកា ចំនួន ៤០មុឺនរៀល ៕

  • អាជ្ញាធរស្រុកមោងឫស្សី ប្រគល់អំណោយដល់រដ្ឋបាលឃុំជ្រៃ និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងស្រុក

    អាជ្ញាធរស្រុកមោងឫស្សី ប្រគល់អំណោយដល់រដ្ឋបាលឃុំជ្រៃ និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងស្រុក

    បាត់ដំបង៖ លោក ទន់ សុផន អភិបាលរងស្រុកមោងឫស្សី តំណាងលោក គង់ កៃដូ បានដឹកនាំក្រុមការងារនាំយកអំណោយ ឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូន រដ្ឋបាលឃុំជ្រៃ ស្រុកមោងប្ញស្សី និង មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅវិទ្យាល័យមោងប្ញស្សី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។ អំណោយដែលប្រគល់ជូននេះរួមមាន ៖១-មណ្ឌលព្យាបាលCovid19វិទ្យាល័យមោងទទួលបាន ម៉ាសការពារ ៣០០០ ម៉ាស់, ត្រីខ១កេះធំ,ទឹកសុទ្ធ ២០យួរ,វែនតា របាំងមុខ ២៥ ។ ២-សាលាឃុំជ្រៃ ទទួលបានម៉ាស់ ២០០០ម៉ាស់, ត្រីខ ១កេះធំ ,ទឹកសុទ្ធ ១០យួរ,ថ្នាំព្យាបាលCovid ចំនួន១០ប្រអប់,និងថវិកា ២០០០០០៛ ៕

  • សម្តេចពិជ័យសេនា ទៀ បាញ់៖ រយៈពេលបីខែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានជាង៧០ភាគរយ

    សម្តេចពិជ័យសេនា ទៀ បាញ់៖ រយៈពេលបីខែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានជាង៧០ភាគរយ

    ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា រយៈពេល៣ខែ (៣១ មេសា-៣១ កក្កដា) នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមតាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានយកវ៉ាក់សាំងទៅស្រោចនៅតំបន់មួយចំនួន។ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ ថ្ងៃទី៣១ ខែមេសា មកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ គម្រប់ខួប៣ខែ យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការយកវ៉ាក់សាំងទៅចាក់ចូលរាងកាយប្រជាពលរដ្ឋ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចពីសំណាក់កងយោធពលខេមរភូមិន្ទ ដូច្នេះពេទ្យរបស់កងយោធពលខេមរភូមិន្ទ គឺបានធ្វើយ៉ាងល្អប្រពៃ។ ក្នុងរយៈពេលបីខែ គឺចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនជាង៧០ភាគរយ។ ក្នុងនោះមានមួយផ្នែកកងយោធពលខេមរភូមិន្ទបានរួមចំណែកធ្វើកិច្ចការងារនេះ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ន រកបានវ៉ាក់សាំងប្រមាណ១៨លានដូសហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណ១៧លានដូស ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ តាមផែនការនៅត្រឹមខែសីហានេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ១០លាននាក់។ កម្ពុជា…

  • រកឃើញករណីមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា B.1.617.2 (Delta)ចំនួន ០៣ករណី ក្នុងសហគមន៍ ខេត្តកំពង់ចាម

    រកឃើញករណីមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា B.1.617.2 (Delta)ចំនួន ០៣ករណី ក្នុងសហគមន៍ ខេត្តកំពង់ចាម
  • ផ្សារចំការគរ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ត្រូវបានអាជ្ញា​ធរធ្វើការបិទខ្ទប់ ក្រោយរកឃើញវិជ្ជមានកូវីដ១៩លើអាជីវករ (មានវីដេអូ)

    ផ្សារចំការគរ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ត្រូវបានអាជ្ញា​ធរធ្វើការបិទខ្ទប់ ក្រោយរកឃើញវិជ្ជមានកូវីដ១៩លើអាជីវករ (មានវីដេអូ)
  • អភិបាលខេត្តកំពង់ចាម ចាត់វិធានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ

    អភិបាលខេត្តកំពង់ចាម ចាត់វិធានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់វិធានការបន្ទាន់ដាក់ចេញនូវសេនារីយូថ្មី សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដល់អាជ្ញាធរថ្នាក់ក្រោម អនុវត្តនៅមូលដ្ឋានឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។  ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត នាសាលាខេត្ត នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ នេះថា បញ្ហាដាក់អ្នកជំងឺកូវីដ-១៩ ឱ្យនៅព្យាបាលតាមខ្នងផ្ទះ គឺការសំខាន់បំផុត ហើយសូមឱ្យអាជ្ញាធរថ្នាក់ក្រោម មានការការពារឱ្យបាលល្អ ដោសួរនាំព័ត៌មានបន្ថែមទៀតមកកាន់ថ្នាក់ខេត្ត នៅពេលការអនុវត្តជួបប្រទះនូវបញ្ហា។  ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ បានថ្លែងបន្តទៀតថា ព្រោះករណីនេះខាងរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការនេះរួចហើយ ដោយអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានចែករំលែកវិធាន នៃការព្យាបាលនៅតាមផ្ទះនេះដែរ។ សំខាន់ក្រុមការងារទាំងអស់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការជួយមើល និងរាយការណ៍មកកាន់អភិបាលស្រុក ក្រុង ឲ្យបានជាប់ជាប្រចាំ។  ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា នៅចំពោះមុខយើង ដាក់គ្រូពេទ្យម្នាក់ឱ្យមើលថែ និងព្យាបាលអ្នកជំងឺនេះចំនួន ប្រាំនាក់។ ប៉ុន្តែករណីនេះយើងចាំបាច់ត្រូវមានការបត់បែន…

  • អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាដឹកជញ្ជូនរបស់វីងម៉លយកអាហារ KFC ដោយឥតគិតថ្លៃជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីបង្ហាញពីការដឹងគុណ

    អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាដឹកជញ្ជូនរបស់វីងម៉លយកអាហារ KFC ដោយឥតគិតថ្លៃជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីបង្ហាញពីការដឹងគុណ

    ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង បាននាំយកនូវអាហារដ៏ឈ្ងុយឆ្ងាញ់ពី KFC ទៅជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ    តាមរយៈសេវាដឹកជញ្ជូនរបស់វីងម៉លដើម្បីសម្តែងការអរគុណសម្រាប់ការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯង និងភាពអង់អាចក្លាហានរបស់ពួកគាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ដោយសារពពកខ្មៅនៃជំងឺរាតត្បាតនៅតែបន្តគ្របដណ្តប់ព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត មកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីការពារប្រជាជនកម្ពុជា។ ក្រោមការដឹកនាំរបស់ឯកឧត្តម  ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ ពួកគាត់បានចំណាយពេលវេលានៅឆ្ងាយពីគ្រួសារជាច្រើនថ្ងៃ ហើយបានលះបង់ពេលវេលាជាងមួយឆ្នាំដើម្បីការពារប្រជាពលរដ្ឋ។ ជាកាយវិការមួយដើម្បីបង្ហាញពីការអរគុណ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំឱ្យ​វីងម៉លយកអាហារពី KFC ដោយឥតគិតថ្លៃជូនដល់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដ៏អង់អាចក្លាហាន ។ អ្នកឧកញ៉ា គិត ម៉េង ប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖«ការរួមចំណែករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងអំឡុងពេលដ៏លំបាកនេះសម្រាប់ប្រទេសជាតិ ពិតជាមិនអាចមើលរំលងនោះឡើយ​។ ពួកគាត់មិនត្រឹមតែឈរនៅជួរមុខក្នុងការតាមដាន និងព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែសមាគមនេះក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការការពារការរីករាលដាលនៃមេរោគនេះផងដែរ។ យើងសូមគោរពចំពោះការរួមចំណែករបស់អ្នកទាំងអស់គ្នាចំពោះសហគមន៍ដោយមិនគិតពីខ្លួនឯង»។ក្រុមការងារដឹកជញ្ជូនរបស់វីងម៉លបានយកអាហារពីហាង KFC ជាច្រើនកន្លែងនៅទីក្រុងភ្នំពេញ ហើយដឹកបញ្ជូនទៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឱ្យទាន់ពេលវេលាសម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេនៅថ្ងៃអាទិត្យ។ ពិធីប្រគល់ត្រូវបានធ្វើឡើងនៅការិយាល័យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ មុនពេលត្រូវបានចែកចាយភ្លាមៗដល់ក្រុមអ្នកស្ម័គ្រចិត្ត…

  • ទីវត្តអារាមជាគោលដៅទេសចរវប្បធម៌ដ៏សំខាន់មួយនៅក្នុងចំណោមគោលដៅទេសចរនានា នៃព្រះរាជាណាចក្រកម្ពុជា (មានវីដេអូ)

    ទីវត្តអារាមជាគោលដៅទេសចរវប្បធម៌ដ៏សំខាន់មួយនៅក្នុងចំណោមគោលដៅទេសចរនានា នៃព្រះរាជាណាចក្រកម្ពុជា (មានវីដេអូ)
  • ក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ចំនួន៥ករណី ក្នុងរយៈពេល២ថ្ងៃនៅរាជធានីភ្នំពេញ (មានវីដេអូ)

    ក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ចំនួន៥ករណី ក្នុងរយៈពេល២ថ្ងៃនៅរាជធានីភ្នំពេញ (មានវីដេអូ)
  • យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ថ្ងៃទី១ សរុបទូទាំងរាជធានី ខេត្ត ចំនួន៤ ចាក់បាន ៣៦០០០នាក់ (មានវីដេអូ)

    យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ថ្ងៃទី១ សរុបទូទាំងរាជធានី ខេត្ត ចំនួន៤ ចាក់បាន ៣៦០០០នាក់ (មានវីដេអូ)