-
សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ សុខ សុខុម និងក្រុមគ្រួសារចំពោះមរណភាពឯកឧត្តម សុខ យាត

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ សុខ សុខុម និងក្រុមគ្រួសារចំពោះមរណភាពឯកឧត្តម សុខ យាត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២១:១០នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
-
កុមារ៉ា កុមារី រួមនឹងអាណាព្យាបាល រស់នៅក្នុងសង្កាត់ព្រែកឯង បានបង្ហាញក្តីសប្បាយរីករាយ ដោយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ (មានវីដេអូ)

-
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ពិភពលោក អាចនឹងដាក់ចេញកាតព្វកិច្ចវ៉ាក់សាំង ដើម្បីការពារ ការឆ្លង ការពារការស្លាប់របស់ប្រជាជន ដែលជាសិទ្ធិធំជាងគេ ក្នុងចំណោមសិទ្ធទាំងអស់ គឺសិទ្ធិរស់រាន មានជីវិត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សហរដ្ឋ អាមេរិក បានតម្រូវឲ្យមន្ត្រីសហព័ន្ធចាក់វ៉ាក់សាំង ហើយបន្តិចទៀត វ៉ាក់សាំងនឹងក្លាយទៅជាកាតព្វកិច្ចចាក់មិនខានទេ ។ ចាក់វ៉ាក់សាំង ឬក៏ទៅធ្វើតេស បន្តិចទៀតពិភពលោក ក្លាយទៅជាកាតព្វកិច្ច ។ អ្នកឯងមិនព្រមចាក់ ជារឿងអ្នកឯង តែជាកត្តាសត្យានុម័ត ត្រូវតែឲ្យអ្នកចាក់។ សម្ដេចថា នេះគ្រាន់តែជាការដាស់តឿន ប៉ុន្តែ សម្រាប់យើង អ្វីៗទាំងអស់ ដែលយើងបានធ្វើ គឺដើម្បីការរស់រានមានជីវិតរបស់ប្រជាជន ដែលជាសិទ្ធិដ៏សំខាន់ ក្នុង ចំណោមសិទ្ធិដទៃទៀត ។ សម្ដេចបន្តថា ថ្ងៃមុនសម្ដេចនិយាយនៅពោធិ៍ចិនតុង អំពីសិទ្ធិរស់រានមានជីវិត, មានអ្នកចេញមកអត្ថាធិប្បាយស្តីអំពី សិទ្ធិមនុស្សច្រើនណាស់ តែសម្ដេច សូមផ្ដាំទៅប្អូនៗ ឬក្មួយៗ បានធ្វើអង្គការសិទ្ធិមនុស្សនេះ ក្រោមដំបូលសាលារៀន ដែល ហ៊ុន សែន ធ្វើឱ្យប៉ុន្មានឆ្នាំមុនតើមែនទេ? មិនមែនក្មួយប្អូនទាំងឡាយ ដែលធ្វើអត្ថាធិប្បាយនេះ…
-
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យអ្នកដែលមានសញ្ជាតិ ២ ហើយកំពុងរស់នៅក្រៅប្រទេស គួរតែសួរ ថ្នាក់ដឹកនាំប្រទេសហ្នឹង ហេតុអ្វីបណ្ដែតបណ្ដោយឲ្យមនុស្សស្លាប់ច្រើនម្ល៉េះ ម្ដេចមកសួរតែកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងទាក់ទងនឹងការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ានផងដែរ ដែលវាបានវាយប្រហារខ្លាំងជាងគេទៅលើប្រទេស ឥណ្ឌូណេស៊ី ខណៈដែលឡាវ មកដល់ពេលនេះ ក៏កំពុង មានការឆ្លងច្រើនផងដែរ, ដូច្នេះនៅអាស៊ីអាគ្នេយ៍ ត្រូវទទួល រងការវាយលុកពីវីរុសកូវីដបំប្លែងថ្មី ដែលតស ។ សម្ដេចថា គ្រាន់តែ Alpha ដែលចេញពីអង់គ្លេស យើងបានឆ្លងទៅ មនុស្សដល់ទៅជាង ៧ម៉ឺននាក់ ស្លាប់ជាង ១០០០នាក់ ចុះបើ សិនជាយើងបណ្ដែតបណ្ដោយឱ្យវីរុសបំប្លែងថ្មី ដែលតា ចូលមកក្នុងប្រទេសរបស់យើង ចូលក្នុងសហគមន៍នៅគ្រប់ទី កន្លែង តើយើងនឹងបាត់បង់ប្រជាជនប៉ុន្មានទៀតទៅ ។ សម្ដេចក៏សុំយកឱកាសនេះ ដើម្បីសម្ដែងនូវការចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ដែលមកដល់ពេលឥឡូវនេះ នៅ កម្ពុជា ស្លាប់ច្រើនណាស់ ឆ្លងច្រើនណាស់ ប៉ុន្តែសម្ដេច ស្នើសុំឲ្យអ្នកដែលមានសញ្ជាតិ ២ ហើយកំពុងរស់នៅប្រទេស…
-
សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីគម្រោងដាក់ឲ្យដំណើការសណ្ឋាគារមួយចំនួន ដោយយកតម្លៃថោក ជាងមន្ទីរពេទ្យឯកជន សម្រាប់អ្នកជំងឺកូវីដ ចង់ទៅសម្រាកនៅកន្លែងបន្ទប់មួយដោយឡែករបស់គាត់

ភ្នំពេញ៖ ក្នុងឱកាសថ្លែងសន្និសីទសាឬព័ត៌មាន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កន្លងមក នេះ យើងបានដាក់ ចេញឱ្យមានការព្យាបាលនៅតាមផ្ទះ ដែលនេះ ជាវិធីមួយកាត់បន្ថការកកស្ទះនៅតាមមន្ទីរពេទ្យ ដែលបណ្ដាប្រទេស ជាច្រើន គេជ្រើសរើសវិធីនេះ ដោយមន្ទីរ ពេទ្យរបស់គេ ទទួលយកតែអ្នកជម្ងឺ មានសភាព ធ្ងន់ធ្ងរ ប៉ុណ្ណោះ ។ សម្ដេចតេជោ បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យឯកជន នាំចូលវ៉ាក់សាំង ដើម្បីមកចាក់ជូនប្រជា ពលរដ្ឋតាមតម្រូវការ ហើយរាជរដ្ឋាភិបាល ក៏បានឲ្យក្រុមហ៊ុន ក៏ដូចជាសារធារណៈជន អាចប្រើប្រាស់តេស្តរហ័ស ដោយខ្លួនឯងបាន ដែលវាស្ថិតនៅក្នុងយុទ្ធសាស្ត្ររុករកអ្នកជំងឺកូវីដរបស់យើង បើយើងរកឃើញរហ័ស គឺយើងគ្រប់គ្រង បានរហ័សដែរពេលធ្វើឃើញភ្លាម បើសិនជាធ្វើតេស្តដោយគ្រូពេទ្យ គឺយើងគ្រប់គ្រងអ្នកវិជ្ជមាននេះបានឆាប់ ហើយបើ គេធ្វើតែនៅក្នុងក្រុមគ្រួសាររបស់គេ ឬខ្លួនគេផ្ទាល់ គឺគេនឹងការពារក្រុមគ្រួសាររបស់គេភ្លាម, នេះជាយុទ្ធសាស្ត្រមួយ ។…
-
ក្រសួងប្រៃសណីយ៍បង្ហាញពីវិធានការបង្ការឧបាយកលបោកបញ្ឆោត “លួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ”

រាជធានីភ្នំពេញ៖ក្រសួងប្រៃសឍណីយ៍ និង ទូរគមនាគមន៍បានឱ្យដឹងថានាពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អំពីឧបាយកលបោកបញ្ឆោត និងវិធានការបង្ការដូចខាងក្រោម៖ឧបាយកលបោកបញ្ឆោតរបស់ជនខិលខូចគឺការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុកនោះបានប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យប សុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់និងធ្វើតាមការណែនាំ បើមិនដូច្នេះទេក្រុមហ៊ុនហ្វេសប៊ុក នឹងបិទទំព័រហ្វេសប៊ុកនោះចោលតែម្តង”។ នៅពេលម្ចាស់ទំព័រហ្វេសប៊ុកចុចលើតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូល ព័ត៌មានសំខាន់ៗដូចជា ឈោ្មះ ពាក្យសម្ងាត់គណនីហ្វេសប៊ុក ឬ/និងព័ត៌មានគណនីធនាគារ ជាដើម។ បន្ទាប់មក ចោរព័ត៌មានវិទ្យា ធ្វើការលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក ព្រមទាំងអាចប្រើប្រាស់ព័ត៌មានគណនីធនាគារ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក ឬក៏អាចឈានទៅចំណាយទិញទំនិញផ្សេងៗទៀត។ ជាមួយគ្នាក្រសួងប្រៃសណីយ៍បានណែនាំឱ្យសាធារណជនមានវិធានការបង្ការដូចជា៖ – សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំដោយប្រាប់ថា “ទំព័រហ្វេសប៊ុករបស់អ្នកខុសទៅនឹងគោលការណ៍ នានារបស់ក្រុមហ៊ុនហ្វេសប៊ុក” ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារការបញ្ជាក់ ដោយបំពេញព័ត៌មានដូចរៀបរាប់ខាងលើទ -ធ្វើការត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ – គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit…
-
រថយន្តធុនធំដឹកមេសុីម៉ង បុករថយន្តសុីនទ្រីរបស់សាលាក្រុងចំពីចហៀងពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តធុនធំដឹកមេសុីម៉ងមួយគ្រឿង បានបេីកឆ្លងផ្លូវលឿនពេកមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តសុីនទ្រីរបស់សាលាក្រុងភ្នំពេញ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចស្ទុបផ្សារថ្នល់បត់ តាមបណ្ដោយផ្លូវ២១៧ កែងផ្លូវបេតុងព្រៃសរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តសុីនទ្រី ពណ៌ត្រួយចេក ពាក់ស្លាកលេខ រដ្ឋ07 .3-1025 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនល្មម និងបានឆ្លងស្ទុប ស្របពេលនោះក៏មានរថយន្តធុនធំដឹកមេសុីម៉ង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3F-6152 ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន ហេីយឆ្លងស្ទុបដូចគ្នាមិនប្រយ័ត្ន ក៏បុករថយន្តសុីនទ្រីចំពីចហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
-
កម្លាំងចម្រុះ ខណ្ឌមានជ័យ បន្តដាក់គោលដៅអនុវត្តន៍បម្រាមគោចរ នៅផ្លូវជាតិលេខ២ យ៉ាងតឹងរឹង និងឃាត់អ្នកដំណេីរជាច្រេីននាក់ដែលល្មេីសបម្រាបគោចរ

-
“គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង”

“អបអរសារទរក្មួយស្រី ឈាង យុគីលីសា សិស្សថ្នាក់ទី១១ នៃសាលា ប៊ែលធី អន្តរជាតិទី២១ (សាខាផ្សារឈូកមាស) ក្នុងឱកាសដែលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសទទួលស្គាល់ស្នាដៃ និងអនុញ្ញាតឲ្យបោះពុម្ភផ្សាយសៀវភៅកំណាព្យជាភាសាអង់គ្លេស ចំណងជើង “11:11 Wishes” និងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ព្រមទាំងសាកលវិទ្យាល័យល្បីៗ ៦ផ្សេងទៀត នៅបរទេស” ប្រភព ៖ 🔗Facebook
-
នៅថ្ងៃទី០១ ខែសីហា: គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងនៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះថា ក្រោយរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ណាមួយពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះទេ។ គ.ជ.ប បានឱ្យទៀតថា យោងតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងករណីពុំមានការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយបន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃគ.ជ.ប បានពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានត្រឹមត្រូវរួចហើយ លទ្ធផលបណ្តោះអាសន្ននឹងត្រូវក្លាយជាលទ្ធផលផ្លូវការ។ ដូច្នេះ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ជូនដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមានដូចជា ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP គេហទំព័រ គ.ជ.ប www.nec.gov.kh កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News” Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត – National Election Committee Channel Youtube គ.ជ.ប។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១…