Category: ព័ត៌មានជាតិ

  • វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិក​ជំហានទី២ ចំនួន​ប្រមាណ ៦០ម៉ឺនដូសបន្ថែមទៀត បានមកដល់​កម្ពុជាហើយ, ខណះ​វ៉ាក់សាំង​ប្រភេទនេះ សម្តេចអនុញ្ញាតឱ្យ​ចាក់​ជូនជនជាតិភាគតិច​ដែលរស់នៅ​ខេត្តដាច់ស្រយ៉ាល (មានវីដេអូ)

    វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិក​ជំហានទី២ ចំនួន​ប្រមាណ ៦០ម៉ឺនដូសបន្ថែមទៀត បានមកដល់​កម្ពុជាហើយ, ខណះ​វ៉ាក់សាំង​ប្រភេទនេះ សម្តេចអនុញ្ញាតឱ្យ​ចាក់​ជូនជនជាតិភាគតិច​ដែលរស់នៅ​ខេត្តដាច់ស្រយ៉ាល (មានវីដេអូ)
  • ប្រមុខរាជរដ្ឋាភិបាល នឹងទៅទទួលវ៉ាក់សាំង ដែលចក្រភពអង់​ភ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា គឺជាវ៉ាក់សាំងទ្វេរភាគី (មានវីដេអូ)

    ប្រមុខរាជរដ្ឋាភិបាល នឹងទៅទទួលវ៉ាក់សាំង ដែលចក្រភពអង់​ភ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា គឺជាវ៉ាក់សាំងទ្វេរភាគី (មានវីដេអូ)
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាកូវីដមិនទាន់ចប់ ប្រទេសណាក៏ដោយ កុំឌឺគេឲ្យសោះ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាកូវីដមិនទាន់ចប់ ប្រទេសណាក៏ដោយ កុំឌឺគេឲ្យសោះ

    សម្តេចតេជោ ហ៊ុន សែន ដរាបណាកូវីដមិនទាន់ចប់ ប្រទេសណាក៏ដោយ កុំឌឺគេឲ្យសោះ ។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានប្រទេសមួយដែលសម្តេចមិនបញ្ចេញឈ្មោះ ចង់មកចែករំលែកបទពិសោធន៍ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់កម្ពុជា ខណៈប្រទេសខ្លួនកំពុងរងការវាយប្រហារដោយជំងឺកូវីដ១៩ យ៉ាងខ្លាំង។

  • អ្នកនាំពាក្យក្រសួងការបរទេស៖ក្រុមការងារស្ថានទូតកម្ពុជានៅថៃរៀបចំឃីតចំនួន៥.០០០កញ្ចប់ចែកជូនពលករខ្មែរ ដែលជួបការលំបាកខ្លាំង

    អ្នកនាំពាក្យក្រសួងការបរទេស៖ក្រុមការងារស្ថានទូតកម្ពុជានៅថៃរៀបចំឃីតចំនួន៥.០០០កញ្ចប់ចែកជូនពលករខ្មែរ ដែលជួបការលំបាកខ្លាំង

    ភ្នំពេញ : ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហានេះថា ក្រុមការងារស្ថានទូតកម្ពុជានៅប្រទេសថៃ បាននិងកំពុងបន្តសហការជាមួយក្រុមការងារក្រុមការងារទឹកចិត្តពលករនៅថៃរៀបចំឃីតចំនួន៥.០០០ កញ្ចប់ (អង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ) ដើម្បីបន្តចុះចែកជូនដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកនៅតាមបណ្តាខេត្តនានានៅថៃ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃឱ្យជួយមើលថែទាំដោយយកចិត្តទុកដាក់ពលករណាដែលឆ្លងជំងឺកូវីដ និងបានទាក់ទងជាប្រចាំរោងចក្រសហគ្រាសក្រុមហ៊ុនឱ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ដល់ពលករដែលស្ថិតក្នុងតំបន់បិទខ្ទប់ ហើយស្ថានទូតតែងយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនពលករដែលជួបការលំបាកខ្លាំង។ ឯកឧត្តម កុយ គួង បានបញ្ជាក់ទៀតថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំប្រឹងប្រែងតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ពលករខ្មែរយើងនៅប្រទេសថៃមានចំនួនជាងមួយលាននាក់។ ចំណែកស្ថានទូតកម្ពុជាប្រចាំនៅថៃ ក៏បានជូនដំណឹងស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ។ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖ 092 8050 561 094 0925 905 062 1413 009 086 7999 957 ឬតាមរយៈតេឡេក្រាម «ជំនួយកូវីដ-១៩…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខ្មែរក្រ តែខ្មែរមានទឹកចិត្ត

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខ្មែរក្រ តែខ្មែរមានទឹកចិត្ត

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថាខ្មែរក្រ តែខ្មែរមានទឹកចិត្ត។

  • ប្រជាពលរដ្ឋ ក្នុងស្រុកបាភ្នំ សំដែងអំណរគុណដ៏ជ្រាលជ្រៅ ជូន សម្តេចតេជោ ហ៊ុន សែន ចំពោះការទទួលបានវ៉ាក់សាំង បង្ការ ទប់ស្កាត់កូវីដ-១៩ ទាន់ពេល (មានវីដេអូ)

    ប្រជាពលរដ្ឋ ក្នុងស្រុកបាភ្នំ សំដែងអំណរគុណដ៏ជ្រាលជ្រៅ ជូន សម្តេចតេជោ ហ៊ុន សែន ចំពោះការទទួលបានវ៉ាក់សាំង បង្ការ ទប់ស្កាត់កូវីដ-១៩ ទាន់ពេល (មានវីដេអូ)
  • អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​គុយបា​ ហើយ​បៃដិន​សន្យា​ថា​នឹង​មាន​វិធានការ​បន្ថែម​ទៀត

    អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​គុយបា​ ហើយ​បៃដិន​សន្យា​ថា​នឹង​មាន​វិធានការ​បន្ថែម​ទៀត

    សុខ វេងឈាង​ កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៌មុន​ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប៉ូលិស​សញ្ជាតិ​​​គុយបា និង​មេបញ្ជាការ​ចំនួន​ពីរ​រូប​ ជុំវិញ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ហាវ៉ាណា​ទៅ​លើ​ក្រុម​បាតុករ​ ខណៈ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ធ្វើ​ការ​សន្យា​ជា​មួយ​សមាគម​ជនជាតិ​គុយបា​នៅ​អាមេរិក​ថា​នឹង​មាន​ការ​ចាត់​វិធានការ​បន្ថែម​ទៀត​។ ក្រសួង​រតនាគារ​អាមេរិក​អោយ​ដឹង​​​ថា​ទណ្ឌកម្ម​ទាំង​នេះ​ និង​​ភាគ​ច្រើន​មាន​លក្ខណៈ​ជា​និមិត្តសញ្ញា​ គឺ​ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ «សកម្មភាព​បង្ក្រាប​ការ​តវ៉ា​ដោយ​សន្តិវិធី​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​គុយបា​ដែល​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា​»។ នៅ​ក្នុង​ជំនួប​ជា​មួយ​មេដឹកនាំ​សមាគម​ជនជាតិ​គុយបា​នៅ​អាមេរិក​លោក​បៃដិន​បាន​និយាយ​ថា​៖ «សហរដ្ឋអាមេរិក​កំពុង​ចាត់​វិធានការ​រួមគ្នា​ដើម្បី​ពង្រឹង​បុព្វហេតុ​របស់​ប្រជាជន​គុយបា​» ។ លោក​បៃដិន​បាន​បន្ត​ទៀត​ថា​៖ «នឹង​មាន​វិធានការ​បន្ថែម​ទៀត​ លុះត្រាតែ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​នៅ​គុយបា​ ដែល​ខ្ញុំ​រំពឹង​ថា​នឹង​មិន​កើត​ឡើង​ទេ​»​។ ការ​ដាក់​ទណ្ឌកម្ម និង​ជំនួប​ខាង​លើ​ធ្វើ​ឡើង​ខណៈ​សមាគម​ដ៏​សំខាន់​ក្នុងការ​​បោះឆ្នោត​នេះ​ បាន​ទាមទារ​ឱ្យ​មាន​គាំទ្រ​ដល់​ការ​បាតុកម្ម​តវ៉ា​នៅ​កោះ​គុយបា​ ដែល​ជា​ការ​បះបោរ​ធំ​បំផុត​ប្រឆាំង​របប​កុម្មុយនិស្ត​ដែល​កាន់​តំណែង​រយៈ​ពេល​ជា​ច្រើន​ទសវត្សកន្លង​មក​នេះ​​។ ការ​បាតុកម្ម​តវ៉ា​បាន​ផ្ទុះ​ឡើង​ ខណៈ​ប្រទេស​គុយបា​កំពុង​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច ដ៏​​ធំ​បំផុត​ចាប់​តាំង​ពី​ការ​ដួល​រលំ​សហភាពសូវៀត​ និង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩​ដ៏​អាក្រក់មួយនេះ​​។ ប្រជាជន​រាប់​ពាន់​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​ដើម្បី​បង្ហាញ​កំហឹង​អំពី​កង្វះ​ផលិតផល​ប្រើប្រាស់​ទូទៅ ការ​កៀប​សង្កត់​សិទ្ធ​ស៊ីវិល​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូវីដ១៩​ដោយ​រដ្ឋាភិបាល​។ ប្រធានាធិបតី​គុយបា​លោក Miguel Diaz-Canel បាន​ចោទ​ប្រកាន់​អាមេរិក​ថា​នៅ​ក្រោយ​ភាព​ចលាចល​នេះ​ ហើយ​បាន​និយាយ​ថា​បាតុករ​ជា​ច្រើន​បាន​ធ្វើ​ការ​តវ៉ា​ដោយ​ស្មោះត្រង់​ពិត​មែន​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បោកប្រាស់​ដោយ​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រៀប​ចំ​ឡើង​ដោយ​អាមេរិក​៕ Source: https://www.reuters.com/world/americas/biden-meet-cuban-american-leaders-amid-calls-tougher-action-havana-2021-07-30/

  • អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ

    អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ

    អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរបណ្ដោះអាសន្នរយៈពេល១៤ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។ ក្នុងសេចក្ដីជូនដំណឹងខាងលើនេះដែរ បានបញ្ជាក់ថា ការសម្រេចបិទមិនឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទនានានៅក្នុងតំបន់អង្គរនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចស្ដីពី៖ ការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) ខណៈបណ្ដាខេត្តទាំងនេះ កំពុងមានការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា នៅក្នុងសហគមន៍និងនាំចូលពីក្រៅប្រទេសផងដែរ។ គួរឲ្យដឹងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា ( Delta…

  • ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ យាត

    ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ យាត

    នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ឯកឧត្តម សុខ យាត បានទទួលមរណភាព នាថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១:១០នាទីយប់ ក្នុងន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តម បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕ ដោយ / គ្រី សម្បត្តិ

  • អភិបាលខេត្តកែប ប្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ឈប់ក្រាលកន្ទេល នៅលើការ៉ូឡាបន្តទៀត

    អភិបាលខេត្តកែប ប្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ឈប់ក្រាលកន្ទេល នៅលើការ៉ូឡាបន្តទៀត

    ខេត្តកែវ ៖ ឯកឧត្តម សោម ពិសិទ្ធ អភិបាលខេត្តកែប បានប្រាប់ទៅអាជីវករលក់ដូរ អោយឈប់ក្រាលកន្ទេល នៅលើការ៉ូឡា បន្តទៀត ចាប់ពីថ្ងៃទី២ ខែសីហា តទៅ ការលើកឡើងបែបនេះ ក្នុងពិធីការដាក់ចេញនូវ យុទ្ធនាការពង្រឹ ងវិធាន ការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅចំណុចឆ្នេរលេងទឹក សង្កាត់កែប ក្រុងកែប ខេត្តកែប ។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា បើបងប្អូនប្រជាពលរដ្ឋ ឬអាជីវករណា មិនគោរពតាមការណែនាំ របស់រដ្ឋបាលក្រុងស្រុក ឬរដ្ឋបាលខេត្ត រដ្ឋបាលខេត្ត និងចាត់វិធាន ការទៅតាមផ្លូវច្បាប់ ។ បើយើងទាំងអស់គ្នា ពុំមានការចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ១៩ ទាំងអស់គ្នានោះទេ វានឹងអាចមានការ រីករាលដាល ចូលក្នុងសហគមន៍យើង កាន់តែច្រើនឡើង ។ឯកឧត្តម បានសូមសំណូមពរ ទៅដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា ឱ្យចូលរួមទប់ស្កាត់ និងការពារតាមការណែនាំ របស់ក្រសួងសុខាភិបាល…